HD Korea Shipbuilding to build world’s first ammonia-powered vessel by 2026

HD Korea Shipbuilding & Offshore Engineering, the shipbuilding unit under HD Hyundai, announced Monday that it is set to construct two of the world’s first ammonia-powered medium-sized vessels, with targeted delivery by 2026.

The company said it has decided to adopt a dual-fuel engine using both ammonia and liquefied petroleum gas for two ship orders made by Belgian shipping firm Exmas in March.

The ships, slated for construction at the Hyundai Mipo Shipyard in Ulsan, measure 45,000 cubic meters, classifying them as “medium-sized vessels” by industry standards. They will have the capability to run on ammonia and transport both ammonia and LPG.

These vessels are designed to meet environmental standards, aligning with the International Maritime Organization’s carbon reduction objectives for 2030 and 2050.

Ammonia, as a fuel, offers environmental benefits. It’s a carbon-neutral substance that emits no carbon dioxide when combusted. Its transport and storage advantages make it an attractive sustainable fuel alternative.

In 2020, HD Korea Shipbuilding received certification for ammonia dual-fuel engines from Britain’s Lloyd’s Register. The following year, the company pioneered the development of the world’s first ammonia fuel supply system. Source: the nation

ខេត្តព្រះសីហនុត្រៀមខ្លួនសហការជាមួយក្រុមហ៊ុនចិន ដើម្បីដោះស្រាយបញ្ហាអាគារជាប់គាំង

ដោយៈ ជេស៊ីកា
ព្រះសីហនុៈ ស្ថានភាពអាជីវកម្ម នៅខេត្តព្រះសីហនុ ចាប់ផ្តើមមានភាពល្អប្រសើរ ជាមួយស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជា។នេះបើតាមលោកឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ។

លោកបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមនាព្រឹកថ្ងៃទី១៨ តុលានេះថា ស្របពេលស្ថានភាពនយោបាយ និងសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ យើងឃើញគណៈប្រតិភូវិនិយោគពីខេត្តស៊ិន ជិនបានមកពិភាក្សាការងារជាមួយអភិបាលខេត្ត ដោយពួកគាត់មានការចាប់អារម្មណ៍យកទៅពិចារណា និងអាចរកដំណោះស្រា​យ ដើម្បីធ្វើយ៉ាងណាចូលរួមដោះស្រាយបញ្ហាជាប់គាំងផងដែរ។លោកបន្តថា “ការដោះស្រាយបញ្ហាអាគារជាប់គាំង ស្ថិតនៅលើអ្វីដែលគេនឹងជជែកគ្នា ហើយយើងក៏ត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីសហការ និងជម្រុញដើម្បីឲ្យទទួលបានជោគជ័យទាំងអស់គ្នា”។

កាលពីសប្តាហ៍មុន មហាសេដ្ឋីអចលនទ្រព្យចិន លោក វ៉ាង ហ្ស៊ី (Wang Shi) និងអ្នកធុរកិច្ចចិនប្រមាណ៥០ក្រុមហ៊ុន បានមកទស្សនា និងសិក្សាស្វែងយល់ ពីឱកាសវិនិយោគនៅកម្ពុជា ពិសេសក្រុងព្រះសីហនុកាលពីសប្តាហ៍មុន។លោកបានជួបជាមួយក្រុមមន្រ្តីជាន់ខ្ពស់កម្ពុជា និងបានសិក្សាពីសក្តានុពលនៅខេត្តព្រះសីហនុ ដោយប្រតិភូរបស់លោក កំពុងចាប់អារម្មណ៍ និងចូលរួមសង្រ្គោះអាគារជាប់គាំងឡើងវិញ ប៉ុន្តែថាតើពេលណាពួកគេនឹងចាប់ផ្តើម ចាប់ផ្តើមដោយរបៀបណា និងបោះទុនយ៉ាងដូចម្តេច មិនទាន់មានព័ត៌មានលំអិតនៅឡើយទេ។

តាមរយៈសារព័ត៌មានក្នុងស្រុកមួយបានអះអាងថា វត្តមានរបស់មហាសេដ្ឋីចិនរូបនេះ អាចជាក្តីសង្ឃឹមថ្មីមួយទៀត សម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា បន្ទាប់ពីវិស័យនេះបានរងផលប៉ះពាល់ ដោយសារវិបត្តិជំងឺកូវីដ-១៩ និងឥទ្ធិពលសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន។លោកខន គង្គាអគ្គនាយកក្រុមហ៊ុនERA Cambodiaបានមានប្រសាសន៍ឲ្យដឹងកាលពីសប្តាហ៍មុនថា អាគារខុនដូក្រុងព្រះសីហនុបាននិងកំពុង ចាប់ផ្តើមមានភាពប្រសើរឡើងលើការទិញ លក់ ជួល ដែលភាពល្អប្រសើរនេះ កើតមានក្រោយការរៀបចំរដ្ឋាភិបាលថ្មី និងកំលាំងចលករជម្រុញ ពីការដាក់ដំណើរការផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ។ លោកបន្តថា “ទីផ្សារមានភាពប្រសើរឡើង ប៉ុន្តែមិនទាន់មានសញ្ញាប្រសើរឡើងខ្លាំងនៅឡើយទេ”៕

មហាយក្សចិន បញ្ជាឱ្យបណ្ដាធនាគាររដ្ឋពន្យារពេលទារបំណុលរបស់រដ្ឋបាលមូលដ្ឋានជាង១០ទ្រីលានដុល្លារ

សុខុម
បាងកកៈ
ប្រភពច្បាស់ការទម្លាយឱ្យដឹងថា មហាយក្សចិន បានបញ្ជាឱ្យបណ្ដាធនាគាររដ្ឋពន្យារពេលទារបំណុលមានស្រាប់ដែលរដ្ឋបាលមូលដ្ឋានជំពាក់ ដោយត្រូវផ្ដល់កម្ចីរយៈពេលវែងជាងមុន និងអត្រាការប្រាក់ទាបជាងមុន។

ចំណាត់ការនេះគឺជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់រដ្ឋាភិបាលក្រុងប៉េកាំង ដើម្បីកាត់បន្ថយហានិភ័យបំណុលនៅក្នុងសេដ្ឋកិច្ចធំបំផុតទី២ របស់ពិភពលោកមួយនេះ។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា។

ក្រុមអ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា បណ្ដារដ្ឋបាលក្រុងដែលកំពុងជាប់ផុងក្នុងបំណុលបានបង្កហានិភ័យយ៉ាងធំដល់សេដ្ឋកិច្ចចិន និងប្រហែលជាបង្កហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុរបស់ប្រទេសនេះទៀតផង ស្របពេលវិស័យអចលនទ្រព្យចិន ធ្លាក់កាន់តែជ្រៅ ការវិនិយោគច្រើនលើសលប់ក្នុងពេលជាច្រើនឆ្នាំមកនេះលើហេដ្ឋារចនាសម្ព័ន្ធ និងថ្លៃចំណាយកើនឡើងនៅក្នុងការទប់ស្កាត់ការរីករាលដាលនៃវិបត្តិកូវីដ-១៩។
បំណុលរបស់រដ្ឋបាលមូលដ្ឋានបានឈានដល់១២,៦ទ្រីលានដុល្លារអាមេរិក ឬស្មើនឹង៧៦%នៃផលទុនជាតិសរុប (GDP) របស់ប្រទេសនេះក្នុងឆ្នាំ២០២២ ដោយកើនឡើងពី៦២,២%ក្នុងឆ្មាំ២០១៨។

មួយផ្នែកនៃបំណុលនោះគឺជាបំណុលបោះផ្សាយសញ្ញាប័ណ្ណ ដែលក្រុងនានាប្រើប្រាស់ដើម្បីកៀរគរមូលធិនិសម្រាប់ចំណាយលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ ដែលជាញឹកញាប់ធ្វើឡើងតាមការជំរុញរបស់រដ្ឋាភិបាលថ្នាក់ជាតិ នៅពេលខ្លួនត្រូវការជំរុញកំណើនសេដ្ឋកិច្ច។

យោងតាមប្រភពឱ្យដឹងថា ធនាគារកណ្ដាលចិន (PBOC) បានចេញបញ្ជាកាលពីសប្ដាហ៍មុនឱ្យធនាគាររដ្ឋធំៗពន្យាររយៈពេលនៃកម្ចី កែសម្រួលផែនការសងត្រលប់ និងកាត់បន្ថយអត្រាការប្រាក់នៃកម្ចីមិនទាន់ទូទាត់៕ Bangkok Post៕

Vietnam Airlines moves to Siem Reap Angkor International Airport

Vietnam Airlines has moved its operations to Siem Reap Angkor International Airport in Siem Reap, Cambodia, as Siem Reap Airport located in the same province was officially closed on Monday.

Siem Reap Angkor is currently the largest airport in Cambodia, capable of serving up to 7 million passengers in its initial phase.

The airport is situated approximately 55 km from the heart of Siem Reap province and about 40 km from Angkor archeological site, making it more convenient for travelers to reach the central area and various tourist attractions.

Vietnam Airlines has collaborated with the management unit of the Siem Reap Angkor International Airport on infrastructure and technology connectivity, including check-in systems, boarding, and other ground services, to ensure convenient and speedy experience a for passengers. Source: Vnexpress

អត្រាការប្រាក់កម្ចីទិញផ្ទះនៅសហរដ្ឋអាមេរិក បន្តហក់ឡើងដល់៧,៥៧ភាគរយ

ដោយៈ សុខុម
វ៉ាស៊ីនតោនៈ អត្រាប្រាក់កម្ចីទិញផ្ទះ នៅសហរដ្ឋធាមេរិក បានហក់ឡើង៥សប្តាហ៍ជាប់ៗគ្នា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN។

ការហក់ឡើងអត្រាការប្រាក់កម្ចីទិញផ្ទះ ច្រើនសប្ដាហ៍ជាប់ៗគ្នានេះកើតមានឡើង បន្ទាប់ពីការបញ្ចេញរបាយការណ៍ស្ដីពីការងារ និងអតិផរណាកាលពីពេលថ្មីៗនេះ ដែលកើនឡើងលើសការព្យាករកន្ល​ង​មក និងក្ដីរំពឹងថា អត្រាការប្រាក់ខ្ពស់រាប់ទសវត្សរ៍ អាចហក់ឡើងកាន់តែខ្ពស់ និងកាន់តែយូរ។

អត្រាការប្រាក់កម្ចីទិញផ្ទះកាន់តែខ្ពស់ កំពុងបង្កើនភាពតានតឹងបន្ថែមទៀត លើអ្នកទិញផ្ទះនាពេលបច្ចុប្បន្ន ដែលកំពុងប្រឈមមុខនឹងតម្លៃផ្ទះខ្ពស់ផងដែរ ដោយសារកង្វះស្តុកផ្ទះសម្រាប់លក់។

យោងតាមទិន្នន័យពីស្ថាប័ន Freddie Mac ឱ្យដឹងថា អត្រាការប្រាក់ថេររយៈពេល៣០ឆ្នាំ ជាមធ្យម៧,៥៧%ក្នុងសប្តាហ៍ ដែលបញ្ចប់នៅថ្ងៃទី១២ ខែតុលា ដោយកើនឡើងពី៧,៤៩%កាលពីសប្តាហ៍មុននេះ។

កាលពីមួយឆ្នាំមុន អត្រាការប្រាក់់ថេររយៈពេល៣០ឆ្នាំ គឺស្ថិតក្នុងរង្វង់៦,៩២%។ លើកចុងក្រោយ ដែលអត្រាការប្រាក់ហក់ឡើងខ្ពស់ដល់ថ្នាក់នេះគឺនៅខែធ្នូ ឆ្នាំ២០០០។

លោក Sam Khater ប្រធានសេដ្ឋវិទូនៅស្ថាប័ន Freddie Mac និយាយថា “ដំណឹងល្អគឺថា សេដ្ឋកិច្ច និងប្រាក់ចំណូលបន្តកើនឡើងក្នុងល្បឿនដ៏រឹងមាំ។ ប៉ុន្តែទីផ្សារលំនៅឋាន នៅតែមានភាពស្រពិចស្រពិល ដោយសារកង្វះលទ្ធភាពទិញផ្ទះ”។ លោកបន្តថា “ជាលទ្ធផល តម្រូវការទិញនៅតែស្ថិតក្នុងកម្រិតទាបខ្លាំង ក្នុងរយៈពេល៣ទសវត្សរ៍មកនេះ”៕ CNN៕

លោកចូ បៃដិន បំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែលនៅថ្ងៃនេះ ដើម្បីបញ្ជាក់ការប្តេជ្ញាគាំទ្ររបស់អាមេរិក

ដោយ: គង់ លាងហួរ

អន្តរជាតិ: លោក Antony Blinken រដ្ឋ​មន្ត្រី​ការ​បរទេសអាមេរិកបានប្រកាសថា លោកប្រធានាធិបតីចូ បៃដិន ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែលនៅថ្ងៃពុធនេះ ខណៈលោកក៏បានអះអាងផងដែរថា អ៊ីស្រាអែល និងទីក្រុងវ៉ាស៊ីនតោនបានយល់ព្រមបង្កើតផែនការ សម្រាប់ផ្តល់ជំនួយដល់តំបន់ហ្គាហ្សា។

លោក Blinken បានថ្លែងបែបនេះ បន្ទាប់ពីលោកបានជួបប្រជុំអស់រយៈពេលជិត៨ម៉ោង នៅក្រសួងការពារជាតិជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ក្នុងដំណើរទស្សនកិច្ចលើកទី២ របស់ប្រមុខការទូតអាមេរិកកំពូលរូបនេះ ចាប់តាំងពីមានការវាយប្រហារថ្ងៃទី៧ ខែតុលាដោយក្រុមហាម៉ាស។

លោក Blinken បានមានប្រសាសន៍កាលពីព្រឹកថ្ងៃអង្គារនៅទីក្រុង Tel Aviv ថា “លោកប្រធានាធិបតីចូ បៃដិន នឹងបញ្ជាក់ឡើងវិញនូវសាមគ្គីភាពរបស់សហរដ្ឋអាមេរិក ជាមួយអ៊ីស្រាអែល និងការប្តេជ្ញាចិត្តរបស់យើង ចំពោះសន្តិសុខរបស់អ៊ីស្រាអែល”។

លោក Blinken បានបន្តថា “អ៊ីស្រាអែលមានសិទ្ធិ និងកាតព្វកិច្ចដើម្បីការពារប្រជាជនរបស់ខ្លួន ពីក្រុមហាម៉ាស និងភេរវករផ្សេងទៀត និងដើម្បីការពារការវាយប្រហារនាពេលអនាគត”។

ប្រមុខការទូតអាមេរិកកំពូលរូបនេះអះអាងថា លោក បៃដិន នឹងស្តាប់ឮពីអ៊ីស្រាអែលនូវអ្វី ដែលអ៊ីស្រាអែលត្រូវការ ដើម្បីការពារប្រជាជនរបស់ពួកគេ ស្របពេលដែលយើងបន្តធ្វើការ ជាមួយសភាដើម្បីបំពេញតម្រូវការទាំងនោះ។

លោក Blinken បានបញ្ជាក់ថា លោកបៃដិន សង្ឃឹមថា នឹងបានស្តាប់ឮពីអ៊ីស្រាអែលអំពីរបៀប ដែលអ៊ីស្រាអែលនឹងធ្វើប្រតិបត្តិការរបស់ខ្លួន ក្នុងវិធីមួយដែលអាចកាត់បន្ថយការស្លាប់ និងរបួសរបស់ជនស៊ីវិល និងអាចឱ្យជំនួយមនុស្សធម៌ ហូរចូលទៅដល់ជនស៊ីវិលនៅតំបន់ Gaza តាមរបៀបដែលមិនផ្តល់ផលប្រយោជន៍ ដល់ក្រុមហាម៉ាស់។

លោក Blinken បានបន្ថែមថា “តាមសំណើរបស់យើង សហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានព្រមព្រៀងគ្នា បង្កើតផែនការមួយ ដែលអាចឱ្យជំនួយមនុស្សធម៌ ពីប្រទេសម្ចាស់ជំនួយ និងអង្គការពហុភាគីអាចចូលទៅដល់ជនស៊ីវិលនៅតំបន់ហ្គាហ្សា”។

លោក​បាន​ឱ្យដឹងទៀតថា “ភាគី​ទាំង​ពីរ​បាននិងកំពុង​ពិភាក្សា​គ្នាអំពីលទ្ធភាព ​នៃ​ការ​បង្កើត​តំបន់​នានា ដើម្បី​ជួយ​បញ្ចៀសជន​ស៊ីវិល​ឱ្យ​រួច​ផុត​ពី​គ្រោះថ្នាក់”៕

កសាងភាពរឹងមាំ ក្នុងជីវិត

គ្រប់ជីវិតមនុស្សលោកលើចក្រវាឡ រមែងមានទុក្ខ មានសុខនៅដើរទន្ទឹមគ្នា។ ផលធំៗចំនួន៣ ដែលមនុស្សគ្រប់រូបចង់បាន ឬចង់មានក្នុងជីវិត៖ ១.សេចក្តីសុខ,២.កិត្តិយស,៣.ទ្រព្យសម្បត្តិ ហើយគ្រប់យ៉ាងអាចកើតមានបានគឺមកពី”ផលកម្ម” (កម្មគឺសម្តៅទៅលើរបៀបធ្វើសកម្មភាពមួយថ្ងៃ២៤ម៉ោងគ្រប់ដង្ហើមចេញចូល)។ ក្នុងនោះផងដែរ កម្មចែកចេញជា២ គឺ: បុណ្យកម្ម និងបាបកម្ម។ បាបកម្មគឺរបៀបធ្វើសកម្មភាពទាំងឡាយណាដែលនាំមកនូវសេចក្តីទុក្ខនិងសេចក្តីវិនាស។ បុណ្យកម្មគឺរបៀបធ្វើសកម្មភាពទាំងឡាយណាដែលនាំមកនូវសេចក្តីសុខសេចក្តីចម្រើន។ កម្មទាំង១០ក្នុងជីវិត(បុណ្យកម្ម និងបាបកម្ម)៖ ១.កម្មផ្លូវកាយ,២.កម្មផ្លូវភេទ ៣. កម្មផ្លូវគំនិត,៤. កម្មផ្លូវអារម្មណ៍,៥. កម្មផ្លូវស្មារតី,៦. កម្មផ្លូវនិយាយ,៧. កម្មផ្លូវហិរញ្ញវត្ថុ,៨. កម្មសុខផ្លូវគ្រួសារ,៩. កម្មផ្លូវសង្គម,១០. កម្មផ្លូវសម្ព័ន្ធផែនដី។

បញ្ហាឧបសគ្គធំ ដែលតែងតែកើតមានក្នុងជីវិត៖
1  មិនយល់អំពីបញ្ហាខ្លួនឯង បញ្ហាមនុស្ស និងការដឹកនាំមនុស្ស
2  មិនបានធ្វើជាម្ចាស់ជីវិតរបស់ខ្លួនឯង
3  មិនចេះស្រលាញ់ខ្លួនឯង
4  មិនបានយកសេចក្តីសុខជាគោលបំណងធំបំផុត
5  មើលងាយខ្លួនឯង គិតថាមិនអាចធ្វើបាន
6  គ្មានវិន័យ មិនច្បាស់លាស់ ប្រែប្រួលតាមអារម្មណ៍
7  ខ្ជិល តម្អក់ ចាំសិន ភ្លេច
8  មិនដឹងច្រឡំថាខ្លួនដឹង មិនចេះច្រលំថាខ្លួនចេះ
9  មិនយល់ធ្វើយល់ មិនចេះធ្វើចេះ មិនមានធ្វើមាន
10  គិតអវិជ្ជមាន និយាយអវិជ្ជមាន រិះគន់ ចាប់កំហុស បន្ទោស
11  អំនួត មុខមាត់ ភូតកុហក មានលេស ភូតកុហក ដោះសារ
12  អៀនខ្មាស់ លាក់បាំង មិនបើកចំហ ខ្លាចគេមើលមកមិនសម
13  ភ័យខ្លាច មិនធ្លាប់ធ្វើ មិនហ៊ានប្រថុយប្រថាន
14  ខ្លាចខុស ខ្លាចគេរិះគន់ ខ្លាចគេថាអន់
15  ខ្លាចហត់ ខ្លាចលំបាក ខ្លាចគ្រោះថ្នាក់
16  ខ្លាចខាត ខ្លាចបាត់បង់
17  ប្រៀបធៀបហើយច្រណែន ប្រច័ណ្ឌ
18  បារម្ភ ខ្វល់ខ្វាយ ហួងហែង
19  ខឹង ស្អប់ គំនុំ
20  កំសត់ សោកសង្រេង
21  លោភលន់ អាត្មានិយម ខ្វះការចែករំលែកផ្តល់អោយ
22  ទាមទារចង់បាន
23  ប្រឆាំងនឹងភាពខុសប្លែកគ្នារបស់មនុស្ស
24  ប្រឆាំងនឹងភាពមិនល្អឥតខ្ចោះរបស់មនុស្ស
25  ប្រឆាំងនឹងភាពមិនស្មើគ្នារបស់មនុស្ស
26  ប្រឆាំងនឹងភាពមិនអមតៈ ប្រែប្រួល ឬ អ្វីដែលបាត់បង់
27  រស់ក្នុងអតីតកាល និងអនាគតកាល មិនរស់នៅក្នុងបច្ចុប្បន្ន។

យ៉ាងណាមិញ កាលណាដែលអ្នកបណ្តោយឱ្យ បាបកម្ម ឬបញ្ហាធំទាំងនេះ កើតមានក្នុងជីវិត ឬគ្រប់ដណ្តប់លើខ្លួនអ្នកបាន នោះជីវិតពិតជាគ្មានក្តីសុខឡើង ទាំងខ្លួនឯង គ្រួសារ ស្ថាប័ន និងសង្គមជាតិ។ វាជាបិសាច ដែលចាំលងបន្លាច ធ្វើឱ្យជីវិតពោរពេញទៅដោយរឿងអពមង្គល។ សេចក្តីសុខពិតប្រាកដ មិនមែនកើតឡើងដោយការចង់ឈ្នះចង់ចាញ់ឡើយ ការសាងនូវបាបកម្មនោះទេ តែកើតឡើយដោយការសម្របសម្រួល ភាពត្រូវរ៉ូវគ្នា យល់ចិត្តគ្នា ចេះអនុគ្រោះឱ្យគ្នា និងសាងនូវបុណ្យកម្មក្នុងជីវិត។ ជាក់ស្តែងក្នុងកម្មវិធីបង្វឹក “ ភាពជាអ្នកដឹកនាំ ឆ្ពោះទៅរកភាពជោគជ័យកម្រិតកំពូល” ដែលបង្វឹកផ្ទាល់ ដោយលោកគ្រូធំ​ អោម សេងបូរ៉ា ស្ថាបនិក CEO Master Club បានមើលឃើញពីគុណតម្លៃ ក្នុងការពង្រឹងភាពជាអ្នកដឹកនាំ ក្នុងជីវិតពិតជាសំខាន់ដ៏មហាសាល ក្នុងការជួយលោកអ្នក ឱ្យយល់ច្បាស់អំពី៖

1.យល់ច្បាស់ពីច្បាប់កម្មផល ក្នុងការធ្វើសកម្មភាព២៤ម៉ោង ក្នុងមួយថ្ងៃ
2.បង្កើនរាសី ក្នុងការដឹកនាំជីវិត និងដឹកនាំអាជីវកម្មរបស់អ្នក ឱ្យកាន់តែប្រសើរឡើង
3.បង្កើនសិល្ប៍ បង្កើនកម្លាំងធាតុ និង ឥទ្ធិពលក្នុងភាពជាអ្នកដឹកនាំផ្ទាល់ខ្លួនឱ្យខ្លាំងជាងមុន
4.បង្កើនសមត្ថភាពផ្លូវកាយ ផ្លូវគំនិត ផ្លូវអារម្មណ៍ និង ផ្លូវស្មារតីឱ្យរឹងមាំខ្លាំងក្លាជាងមុន
5.ចេះគ្រប់គ្រងនិងរំសាយ សេចក្តីទុក្ខ សេចក្តីខឹង សេចក្តីច្រណែន និង សេចក្តីភ័យខ្លាចបានល្អជាងមុន
6.ធ្វើឱ្យខ្លួនឯងមានភាពត្រជាក់ ភាពទាក់ទាញ និង ភាពរឹងមាំជាងមុន
7.ធ្វើឱ្យខ្លួនឯង និង គ្រួសារមានសេចក្តីសុខ និង សេចក្តីរីករាយជាងមុន
8.ចេះរស់នៅជាមួយមនុស្ស ប្រាស្រ័យទាក់ទងជាមួយមនុស្ស ធ្វើការជាមួយមនុស្ស និង ដឹកនាំមនុស្សបានល្អប្រសើរជាងមុន
9.មានគំនិតវិជ្ជមាន ទស្សនវិស័យធំទូលាយ និង ឆន្ទៈមុះមុតខ្លាំងក្លាជាងមុនក្នុងភាពជាអ្នកដឹកនាំកម្រិតកំពូល
10.ចាកចេញពីអណ្តូងរបស់ខ្លួន និងផ្នត់គំនិតដែរអ្នកគិតថាមិនអាចទៅរួចកន្លងមក។
សរុបមក ការកសាងភាពរឹងមាំ ក្នុងជីវិត ពិតជាសំខាន់មិនអាចខ្វះបាន ព្រោះជាវិថីមួយ ដែលជួយខ្លួនឯងឱ្យរីកចម្រើន គ្រួសារមានសុភមង្គល អាជីវកម្មជោគជ័យ និងជួយដល់សង្គមជាតិផងដែរ៕
សម្រាប់បងប្អូន ដែលចាប់អារម្មណ៍ សូមទាក់ទងតាមលេខទូរស័ព្ទ
𝟬𝟴𝟱 𝟯𝟭𝟭 𝟭𝟴𝟯 (Cellcard) លោកស្រី រិន បុប្ផា
ចូលទៅកាន់link ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
Facebook Page CEO I: https://www.facebook.com/ceoinstitute2014
YouTube CEO Master Club:  https://www.youtube.com/@CEOTV
Facebook Page CEO Master Club: https://www.facebook.com/ceomasterclub\
Videos សាក្សីរស់៖ https://www.facebook.com/ceomasterclub/videos/230750086631507
អត្ថបទដោយ: អ៊ឹម ភ័ស

 

 

 

CDCអនុម័តគំរោងចំនួន៥ជាមួយទុនវិនិយោគជាង៥៣លានដុល្លារ

ដោយៈគង់ សូរិយា

ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានឱ្យដឹងកាលពីថ្ងៃទី១៨ខែតុលា ឆ្នាំ២០២៣ខ្លួនបានអនុម័តយល់ព្រមឱ្យក្រុមហ៊ុន​ចំនួន៥ មកវិនិយោគនៅកម្ពុជា ជាមួយទុនសរុបជាង៥៣លានដុល្លារ និងបង្កើតការងាររាប់ពាន់កន្លែង។

យោងតាមការស្នើសុំវិនិយោគរបស់ក្រុមហ៊ុនទាំង៥  ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី គម្រោ​វិនិយោគជូនដល់​ក្រុមហ៊ុនដូចជា
ទី១-ក្រុមហ៊ុន“TELCOTECH LTD.” គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ២៧,៧លានដុល្លារ​អាមេរិក និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។ ទី២-ក្រុមហ៊ុន“JINZHENG HOME DECORATION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង គ្រឿងអេឡិចត្រូនិក គ្រឿងបន្លាស់ និងឧបករណ៍អគ្គិសនីធ្វើពីប្លាស្ទីក អាគ្រីលីក និងគ្រីស្តាល់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងព្រីង ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៨,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.២៤០កន្លែង។
ទី៣-ក្រុមហ៊ុន “BESWIN FASHION (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្រោមខ្នើយ ស្រោមពូក ភួយ និងវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃពពាយ ឃុំទួលអំពិល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២.៦៣៦កន្លែង។

ទី៤-ក្រុមហ៊ុន “PET NEW MATERIALS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំបន្ទះសូឡាដែលមានទីតាំង​វិនិយោគ ស្ថិតនៅភូមិព្រៃពង្រ ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨ លានដុល្លារអាមេរិកនិងអាច​បង្កើតការងារបានចំនួន ១៥១កន្លែង។ ទី៥-ក្រុមហ៊ុន “MAXWILL GARMENT (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ​ស្ថិតនៅដីឡូតិ៍លេខ១ អគារលេខ២ និងលេខ៤ ផ្លូវជាតិលេខ៤ ភូមិវល្លសរ ឃុំវល្លសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺក្នុងទុនវិនិយោគ​ប្រមាណ៥,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៥៨៦កន្លែង៕

សម្តេចធិបតីៈ សហគ្រិនកម្ពុជានឹងប្រើប្រាស់ថ្នាលពាណិជ្ជកម្មតាមប្រព័ន្ធ Alibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ

        ដោយៈ គង់ ហ្វីអូណា
  ប៉េកាំងៈ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកស្រី វិន ជែ (WEN Jia) ភាគហ៊ុនិករបស់ក្រុមហ៊ុនAlibaba និងជាប្រធានផ្នែកកិច្ចការសាធារណៈAlibaba Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង។

លោកស្រី វិន ជែ បានថ្លែងអំណរគុណចំពោះ សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបានឆ្លៀតពេលវេលាដ៏មមាញឹក ផ្តល់កិត្តិយសចំពោះជំនួបនេះ និងចូលរួមជាអធិបតីក្នុងពិធីចុះហត្ថលេខាលើ “អនុស្សារណៈនៃការយោគយល់ (MOU) រវាងក្រសួងពាណិជ្ជកម្មកម្ពុជា ជាមួយនឹងក្រុមហ៊ុនAlibaba របស់ប្រទេសចិន” ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈថ្នាលពាណិជ្ជកម្មសកល តាមប្រព័ន្ធអេឡិចត្រូនិក-Platform eWTP)” និងជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ។លោកស្រីបានបញ្ជាក់បន្ថែមទៀតថា គម្រោងនៃការចុះ MOU នេះ បានទទួលការគាំទ្រផងដែរពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ក្នុងរយៈកាលកន្លងមក ហើយសមិទ្ធផលនេះ ក៏មានលក្ខណៈស្របទៅនឹងកោណនៃសេដ្ឋកិច្ចឌីជីថល នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជានៃអាណត្តិទី៧ ។

មួយវិញទៀត លោកស្រី ក៏បានជម្រាបជូន សម្តេចធិបតីអំពីការវិវឌ្ឍរីកចម្រើនរបស់ក្រុមហ៊ុនAlibaba ដោយបច្ចុប្បន្ននេះ មានអតិថិជនសរុបចំនួនប្រមាណ១.៣០០ លាននាក់ នៅទូទាំងសកលលោក ហើយក្រុមហ៊ុនក៏បានដាក់លក់ផងដែរ នូវផលិតផលកម្ពុជានៅលើថ្នាលពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិករបស់ខ្លួន ដូចជា អង្ករ និងផ្លែមាន ជាដើម ។ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏មានថ្នាលតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់ប្រជាជនចិនប្រើប្រាស់ ក្នុងការស្នើសុំទិដ្ឋាការកម្ពុជាផងដែរ ហើយសេវាកម្មនេះ ទទួលបាននូវចំណាប់អារម្មណ៍ខ្ពស់ និងមានចំនួនអ្នកស្នើសុំកើនទ្បើងគួរឱ្យកត់សម្គាល់ខ្លាំង ។

ជាការឆ្លើយតប សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវក្តីសប្បាយរីករាយ និងការស្វាគមន៍គាំទ្រដល់ក្រុមហ៊ុន Alibaba ដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន-សហគ្រាស ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា តាមរយៈការនាំយកផលិតផល និងសេវាកម្មកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ហើយសម្តេចធិបតី ក៏មានសុទិដ្ឋិនិយមផងដែរថា សហគ្រិនកម្ពុជា នឹងប្រើប្រាស់ថ្នាល ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកAlibaba ដើម្បីទាញយកប្រយោជន៍ពីទីផ្សារអន្តរជាតិ ឱ្យបានជាអតិបរមា ៕

ដំណឹងល្អៈ សេដ្ឋកិច្ចរបស់ប្រទេសចិនបានកើនឡើងក្នុងកម្រិតល្បឿនលឿនជាងការព្យាករទុកក្នុងត្រីមាសទី៣

ដោយ: គង់ លាងហួរ
ប៉េកាំង: សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​ បាន​កើន​ឡើង​ក្នុង​កម្រិត​លឿន​ជាង​ការ​រំពឹង​ទុក​ នៅក្នុង​ត្រីមាស​ទី​៣ ខណៈការប្រើប្រាស់ក្នុងស្រុកបានកើនឡើងកាលពីខែមុន។

នេះជាសញ្ញាបង្ហាញថា ការងើបឡើងវិញនាពេលថ្មីៗនេះ អាចនាំមកនូវថាមពលគ្រប់គ្រាន់ ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំរបស់ទីក្រុងប៉េកាំង។

សេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោកមួយនេះ បានចាប់ផ្តើមបង្ហាញសញ្ញានៃស្ថិរភាព ដោយសារវិធានការគោលនយោបាយថ្មីៗ ប៉ុន្តែវិបត្តិអចលនទ្រព្យ ដែលអូសបន្លាយ ភាពមិនច្បាស់លាស់លើការងារ និងប្រាក់ចំណូលគ្រួសារ និងការធ្លាក់ចុះនៃទំនុកចិត្តក្នុងចំណោមក្រុមហ៊ុនឯកជន នៅតែបង្កហានិភ័យដល់ការស្ទុះងើបឡើងវិញយូរអង្វែង។យោងតាមទិន្នន័យ ដែលចេញផ្សាយដោយការិយាល័យស្ថិតិជាតិបានបង្ហាញថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសចិន បានកើនឡើង៤,៩ភាគរយ នៅក្នុងខែកក្កដា ដល់ខែកញ្ញាបើធៀបនឹងឆ្នាំមុន ពោលគឺលើសការរំពឹងទុករបស់អ្នកវិភាគ នៅក្នុងការស្ទង់មតិរបស់កាសែត Reuters សម្រាប់ការកើនឡើង៤,៤ភាគរយ។

ប៉ុន្តែ បើផ្អែកលើមូលដ្ឋានប្រចាំត្រីមាស GDP របស់ប្រទេសចិន បានកើនឡើង១,៣ភាគរយ នៅក្នុងត្រីមាសទី៣ បើធៀបនឹងកំណើនត្រឹមតែ០,៥ភាគរយ នៅក្នុងត្រីមាសទី២ និងលើសពីការព្យាករសម្រាប់កំណើន១ភាគរយ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ទីក្រុងប៉េកាំងបានដាក់ចេញនូវវិធានការមួយចំនួន ដូចជា ការចំណាយលើការងារសាធារណៈបន្ថែមទៀត ការកាត់បន្ថយអត្រាការប្រាក់ ការបន្ធូរបន្ថយអច​ល​នទ្រព្យ និងការខិតខំប្រឹងប្រែងដើម្បីពង្រឹងវិស័យឯកជន។

ទន្ទឹមគ្នានេះ រដ្ឋាភិបាលទីក្រុងប៉េកាំង បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពេញមួយឆ្នាំ២០២៣ ក្នុងអត្រាប្រហែល៥,០ភាគរយ៕