A Healthy Lifestyle at Phnom Penh’s First Mineral Pool at Prince One Tropica

In a world where people pay closer attention to their health and living environment,
what features of a living space will cater to those needs?

One Tropica Rendering

A top-selling real property project in Sen Sok, Prince·One Tropica is the first high-end, villa gated communities developed by Prince Real Estate Group, which adheres to its vision of ‘Building a Better Life.’ The development introduced a novel 3.5-level concept and seven unit types to sate the needs of a diversity of homebuyers: shop houses,link houses, link villas, small villas and queen villas.

The landscape of One Tropica is modeled on English and French gardens, as if one is walking into an Impressionist painting. Residents can enjoy the mineral pool in a high-end clubhouse inside the property, as well as recreational facilities such as snooker tables, gym, yoga room, among others.

Mineral Pool Real Image

The design of One Tropica takes into full consideration healthy lifestyle of its residents, especially when it comes to the Mineral Pool, which is filled with mineral water that cleanse and rejuvenate the body as one swims in it.

The mineral pool uses mineral water rich in more than 30 trace elements such as radon, fluorine, and radium to replace traditional swimming pool water. Among them, the radon trace element has the effect of improving physical fitness, regulating endocrine and promoting metabolism. If you exercise regularly in a mineral swimming pool, it will also have good effects on cardiovascular, nervous system and skin diseases.

At the same time, the mineral water refreshes swimmers like sea water, so you will have a more natural feeling when swimming. It is gentler than traditional chlorine pools and is less likely to cause eye and skin irritation, making it more comfortable to swim in.

In general, the mineral pool system requires fewer chemicals to maintain good water quality. This helps reduce its impact on the environment and reliance on chemicals.
While ensuring the water quality, it is also environment friendly.

Mineral Pool Real Image

Prince Real Estate Group will continue to focus on overall urban renewal and planning and operation, draw from its construction experience to achieve balanced development of the city, and create more possibilities for the sustainable development of Cambodia.

Promotions:

  1. Top-selling project in Sen Sok, Prince One Tropica, starting from $160K, monthly installment from $399.
  2. Refundable within 45 days, quality guaranteed.
  3. 5% down payment, 5% interest-free installment, 90% monthly installment, Easy Loan procedures
  4. Black Card membership for new property owners, enjoy VIP privileges from all Prince businesses

Hotline: (0)763099999 Address: 1667 Street 1019, Sangkat Khmuonh,  Khan Sen Sok, Phnom Penh

ប្រទេសថៃគ្រោងសាងសង់ផ្លូវកាត់សមុទ្រតម្លៃជាង២៧ពាន់លានដុល្លារនិងត្រៀមសាងសង់នៅឆ្នាំ២០២៥

ដោយៈ តែម សុខុម

បាងកក: នាយករដ្ឋមន្ត្រីថៃ លោកSrettha Thavisin បានទម្លាយឱ្យដឹងកាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ថា រដ្ឋាភិបាលថៃ កំពុងវាយតម្លៃគម្រោងផ្លូវកាត់សមុទ្រ (Land Bridge) ដ៏ធំមួយនៅភាគខាងត្បូងនៃប្រទេសថៃ ក្រោមទុនវិនយោគ២៧,៤៤ពាន់លានដុល្លារ ដែលនឹងជួយជំរុញកំណើន និងពាណិជ្ជកម្មពិភពលោក។

ការសិក្សារបស់រដ្ឋាភិបាលថៃបានបង្ហាញថា ការដេញថ្លៃ និងការសាងសង់ នឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ហើយគម្រោងនេះនឹងបង្កើតការងារ២៨០.០០០កន្លែង នៅខេត្តភាគខាងត្បូង រួមមាន ខេត្ត Ranong និងខេត្ត Chumpon។

ទីភ្នាក់ងារធ្វើផែនការរដ្ឋបានប៉ាន់ប្រមាណថា គម្រោងនេះអាចបង្កើនកំណើនសេដ្ឋកិច្ច ឱ្យឈានដល់៥,៥%ក្នុងមួយឆ្នាំៗ។ សេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថា នឹងកើនឡើង២៨%នៅឆ្នាំនេះ និង៤,៤%នៅឆ្នាំក្រោយ។

លោក Srettha Thavisin បានប្រាប់ក្រុមអ្នកយកព័ត៌មានអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងប៉េកាំង ដើម្បីចូលរួម “វេទិកាខ្សែ​ក្រវាត់ និងផ្លូវ” (Belt and Road Forum) ថា “វានឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ សម្រាប់ភ័ស្តុភារកម្ម សម្រាប់ការដឹកជញ្ជូនទំនិញរវាងប្រទេសឥណ្ឌា តំបន់មជ្ឈិមបូព៌ា និងទ្វីបអាហ្វ្រិក”។Thailand assesses US$27.4 billion land bridge project to drive growth,  International - THE BUSINESS TIMESរដ្ឋាភិបាលថ្មីរបស់ប្រទេសថៃ ដែលបានចូលកាន់អំណាចក្នុងខែសីហា ឆ្នាំនេះកំពុងវាយតម្លៃគម្រោង ដ៏មានមហិច្ឆតានេះ ដែលពាក់ព័ន្ធនឹងការសាងសង់ កំពង់ផែទឹកជ្រៅចំនួន២ និងផ្លូវថ្នល់ និងផ្លូវដែកប្រវែង៩០គីឡូម៉ែត្រ ដែលតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងសមុទ្រ Andaman Sea និងឈូងសមុទ្រថៃ (Gulf of Thailand)។

គម្រោងដ៏មហិមានេះ នឹងឆ្លងកាត់ច្រកសមុទ្រម៉ាឡាកា (Strait of Malacca) ជាច្រកសមុទ្រដ៏តូចចង្អៀតរវាងម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។
លោក Srettha Thavisin បានបន្តថា “ការមានផ្លូវកាត់សមុទ្រនឹងធ្វើឱ្យអ្នកវិនិយោគ ចាប់អារម្មណ៍កាន់តែខ្លាំង ខណៈរដ្ឋាភិបាលកំពុងជំរុញការវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច”។រដ្ឋាភិបាលថៃ គ្រោងជួបជាមួយក្រុមអ្នកវិនិយោគ សម្រាប់គម្រោងខ្នាតយក្សនេះ ក្នុងខែវិច្ឆិកា ខាងមុខ៕ Reuters៕

កម្ពុជារំពឹងទទួលបានភ្ញៀវទេសចរចិនកាន់តែច្រើនដើម្បីជំរុញកំណើនទេសចរណ៍ក្នុងប្រទេស

ដោយ: គង់ លាងហួរ
សៀមរាប: អ្នកនាងជ័យ ស្រីខួច អ្នកលក់វត្ថុអនុស្សាវរីយ៍នៅឧទ្យានបុរាណវិទ្យាអង្គរ ចង់ឃើញភ្ញៀវទេសចរចិន កាន់តែច្រើនឡើង ដោយអ្នកស្រីបញ្ជាក់ថា ភ្ញៀវទេសចរចិន គឺជាប្រភពចំណូលដ៏សំខាន់របស់អ្នកស្រីក្នុងសម័យមុនជំងឺកូវីដ-១៩។

ដោយប្រកបមុខរបរជាអ្នកលក់ វត្ថុអនុស្សាវរីយ៍ជាច្រើនប្រភេទដូចជា ទ្រ ស្គរ ឈើច្រត់ ផ្ទាំងគំនូរអង្គរ ខ្សែដៃអង្កាំ ខ្សែក និងក្រមាបុរាណនៅប្រាសាទតាព្រហ្ម ក្នុងបរិវេណអង្គរអស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកនាងបានសង្កេតឃើញថា ភ្ញៀវទេសចរចិនចូលចិត្តដើរទិញឥវ៉ាន់ និងទិញវត្ថុអនុស្សាវរីយ៍។

អ្នកនាងបានប្រាប់សារពត៌មាន Xinhua កាលពីថ្ងៃអង្គារកន្លងទៅថា “ភ្ញៀវទេសចរចិនជាអ្នកចំណាយដ៏ធំ សម្រាប់វត្ថុអនុស្សាវរីយ៍ ហើយខ្ញុំ​ចង់​ឃើញ​ពួកគេ​ ត្រឡប់​មក​កម្ពុជា​វិញ ​ដូច​មុន​ពេល​មាន​ជំងឺ​រាតត្បាត”។

អ្នកនាងបានបន្តថា បច្ចុប្បន្ននេះ ភ្ញៀវទេសចរចិនបានត្រលប់មកកាន់អង្គរវិញជាបណ្តើរៗហើយ ប៉ុន្តែចំនួននេះនៅមានកម្រិតទាបនៅឡើយ បើធៀបនឹងកម្រិតមុនផ្ទុះជំងឺរាតត្បាត។អ្នកនាងបានបន្តថា “យើងចង់ឱ្យភ្ញៀវទេសចរចិន កាន់តែច្រើនមកលេងកម្ពុជា ពីព្រោះប្រទេសរបស់យើងមានសុវត្ថិភាពខ្ពស់ មិនដូចរបាយការណ៍ ប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានចុះផ្សាយព័ត៌មានអវិជ្ជមាន អំពីកម្ពុជារបស់យើងនោះទេ”។

អាជីវករវ័យ២៦ឆ្នាំរូបនេះបានណែនាំថា ភ្ញៀវទេសចរគួរតែទៅទស្សនាប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ប្រសិនបើពួកគេទៅលេងខេត្តសៀមរាប ព្រោះប្រាសាទបុរាណទាំងនេះមានភាពអស្ចារ្យ និងប្លែកពិសេស។

ជាមួយគ្នានេះ លោក ហុង ប៉េង មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិន នៅឧទ្យានបុរាណវិទ្យាអង្គរ មានជំនឿយ៉ាងមុតមាំថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ (SAI) ដែលបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មរបស់ខ្លួន កាលពីថ្ងៃច័ន្ទ នឹងទាក់ទាញក្រុមហ៊ុនអាកាសចរណ៍ចិន កាន់តែច្រើនឱ្យបើកជើងហោះហើរ ដោយផ្ទាល់មកកាន់ខេត្តសៀមរាប ដោយនាំភ្ញៀវទេសចរចិនមកកម្ពុជាកាន់តែច្រើន។លោកបានបន្តថា “ការផ្ទុះជំងឺរាតត្បាតកូវីដ-១៩ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ បានជះឥទ្ធិពលដល់វិស័យទេសចរណ៍ ដែលបណ្តាលឱ្យមានការថយចុះយ៉ាងខ្លាំង នៃចំនួនភ្ញៀវទេសចរមកកាន់កម្ពុជា” ។ ប៉ុន្តែលោកសង្ឃឹមថា “ស្របពេលមានការបើកដំណើរការព្រលានយន្តហោះថ្មី យើងសង្ឃឹមថា ចំនួនភ្ញៀវទេសចរបរទេស នឹងវិលត្រឡប់ទៅរកកម្រិតមុនជំងឺរាតត្បាតវិញ”។

មគ្គុទ្ទេសក៍ទេសចរណ៍វ័យ៤០ឆ្នាំរូបនេះបានបន្តថា ភ្ញៀវទេស​ចរ​ណ៍ មិនគួរមើលរំលងការទៅទស្សនាប្រាសាទអង្គរវត្ត ដែលជាតំបន់បេតិកភណ្ឌដ៏សំខាន់ បំផុតរបស់កម្ពុជានោះទេ ប្រសិនបើពួកគេមកលេងខេត្តសៀមរាប។

ចំណែកលោកPeng Wangxi ពាណិជ្ជករ​ចិន​មក​ពី​ទីក្រុង​សៀងហៃ​ដែល​មក​ទស្សនកិច្ច​នៅ​កម្ពុជា បានប្រាប់សារពត៌មានXinhua ថា “ប្រាសាទអង្គរវត្តពិតជាអស្ចារ្យណាស់។ ប្រសិនបើអ្នកចូលចិត្តវប្បធម៌ និងប្រវត្តិសាស្ត្រ វាពិតជាមានតម្លៃណាស់ក្នុងការមកទស្សនា”។ លោក Peng បាន​កត់​សម្គាល់​ពេល​និយាយ ​អំពី​ឧទ្យាន​បុរាណ​វិទ្យា​អង្គរ​ថា ​“ប្រាសាទអង្គរវត្ត សម្បូរ​ទៅ​ដោយ​បេតិកភណ្ឌ​វប្បធម៌​ដែល​មាន​ភាព​ទាក់ទាញ​ពិសេស”៕

The World’s Tallest Skyscraper Resumes Construction After Half a Decade of Pause

What do Philadelphia City Hall, the Empire State Building, and the Burj Khalifa have in common? They’ve all held the title of the world’s tallest skyscraper. And eventually Jeddah Tower, a neo-futuristic skyscraper planned in Saudi Arabia, will join the ranks among these iconic structures.

Designed by Adrian Smith of Adrian Smith + Gordon Gill Architecture, Jeddah Tower’s construction started back in 2013 but was paused in 2018. Its contractor, the Binladin Group, was taken off the project following the the 2017–2019 Saudi Arabian purge when its president, Bakr bin Laden, half-brother to Osama Bin Laden, was arrested. The COVID-19 pandemic resulted in further delays; however, according to Dezeen, construction is now set to resume on the super-tall skyscraper.

Citing the Middle East Business Intelligence (MEED), Dezeen reports that the developer, Jeddah Economic Company (JEC), is now seeking new bids from contractors to complete the record-setting project.

According to MEED, a number of global contractors have been invited to submit proposals by the end of the year. However, an exact timeline for the rest of the project was not shared.
Before it was halted, builders had finished about a third of the building.

When completed, the tower will stand at around 3,281 feet, or one kilometer. It will be about 564 feet taller than the Burj Khalifa, which was also designed by Smith and currently holds the record for the world’s tallest skyscraper. Finished renderings show a glossy, glass-clad tower with a sloped façade.

“The sleek, streamlined form of the tower can be interpreted as a reference to the folded fronds of young desert plant growth,” reads the project’s description.

“The way the fronds sprout upward from the ground as a single form, then start separating from each other at the top, is an analogy of new growth fused with technology.” According to Dezeen, the mixed-use building will contain an observation deck (expected to be the world’s tallest), a Four Seasons hotel, residences, and offices.Source: AD

អគារខ្ពស់ជាងគេបំផុតលើពិភពលោកJeddah Tower នឹងបន្តការសាងសង់ឡើងវិញបន្ទាប់ពីផ្អាកអស់កន្លះទសវត្សរ៍

ដោយ: គង់ លាងហួរ

អន្តរជាតិ: នៅពេលសាងសង់បញ្ចប់រួចរាល់ អគារJeddah Tower នៅប្រទេសអារ៉ាប៊ីសាអូឌីត នឹងមានកម្ពស់រហូតដល់ទៅ៣.២៨១ហ្វីត(១.០០០ម៉ែត្រ) ដែលកម្ពស់នេះស្មើជិត១១ដង នៃកម្ពស់រូបសំណាកសេរីភាព នៅក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

ការសាងសង់អគារJeddah Tower នឹងវ៉ាឈ្នះ អគារខ្ពស់បំផុតក្នុងពិភពលោកនាពេលបច្ចុប្បន្ន គឺអគារ Burj Khalifa ដែលមានកម្ពស់៨២៨ម៉ែត្រ ស្ថិតនៅក្នុងទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួមអេមីរ៉ាត។

អគារនេះនឹងក្លាយជានិមិត្តរូប នៃទីក្រុងសេដ្ឋកិច្ច Jeddah​ ជាមួយនឹងគោលបំណងជំរុញ កំណើនសេដ្ឋកិច្ចរបស់ប្រទេសអារ៉ាប៊ីសាអូឌីត តាមរយៈការនាំមកនូវភ្ញៀវទេសចរកាន់តែច្រើន។រចនាឡើងដោយលោក Adrian Smith ស្ថាបនិកនៃក្រុមហ៊ុនស្ថាបត្យកម្ម Adrian Smith + Gordon Gill Architecture ការសាងសង់សំណង់របស់អគារ Jeddah Tower បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១៣ ប៉ុន្តែវាត្រូវបានផ្អាកទៅវិញនៅឆ្នាំ២០១៨។

មូលហេតុដ៏សំខាន់នៃការផ្អាកនេះ គឺដោយសារតែក្រុមហ៊ុន Binladin Group ដែលជាអ្នកម៉ៅការ ត្រូវបានដកចេញពីគម្រោង បន្ទាប់ពីប្រធានរបស់ក្រុមហ៊ុននេះ គឺលោក Bakr bin Laden ដែលត្រូវជាបងប្អូនពោះមួយ របស់មេភេរវករអាល់កៃដា Osama Bin Laden ត្រូវបានចាប់ខ្លួន ក្នុងអំឡុងយុទ្ធនាការបោសសំអាតអំពើពុករលួយរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
មូលហេតុមួយទៀតគឺ ជំងឺរាតត្បាតកូវីដ-១៩ ដែលបានបណ្តាលឱ្យមានការពន្យារពេលបន្ថែមទៀត។ ទោះយ៉ាងណាក៏ដោយ យោងទៅតាមទស្សនាវដ្តី Dezeen បានចុះផ្សាយថា ឥឡូវនេះ ការងារសាងសង់អគារខ្ពស់កប់ពពកJeddah Tower នឹងត្រូវចាប់ផ្តើមឡើងវិញ។

ដោយដកស្រង់ពីក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ Middle East Business Intelligence (MEED) ទស្សនាវដ្តី Dezeen បានរាយការណ៍ថា អ្នកអភិវឌ្ឍន៍ Jeddah Economic Company (JEC) ឥឡូវនេះ កំពុងស្វែងរកការដេញថ្លៃថ្មីពីអ្នកម៉ៅការ ដើម្បីបញ្ចប់ការសាងសង់គម្រោងបំបែកកំណត់ត្រា នៅលើពិភពលោកមួយនេះ។

យោងតាមក្រុមហ៊ុន ​​MEED បានឱ្យដឹងថា អ្នកម៉ៅការសកលមួយចំនួន ត្រូវបានអញ្ជើញឱ្យដាក់សំណើនៅចុងឆ្នាំនេះ។  ទោះជាយ៉ាងណាក៏ដោយ ការកំណត់ពេលវេលាពិតប្រាកដ សម្រាប់ការសាងសង់បញ្ចប់គម្រោង ដែលនៅសេសសល់នេះ មិនទាន់ត្រូវបានចែករំលែកឱ្យដឹងនៅឡើយនោះទេ៕

ប្រធានរដ្ឋឡាវ គាំទ្រគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)”

នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្នុងឱកាសនៃការចូលរួមក្នុង “វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣” នៅរដ្ឋធានីប៉េកាំង ។

ក្នុងឱកាសនៃជំនួបនេះ ឯកឧត្តម ថងលុន ស៊ីសុលីត បានបង្ហាញនូវក្តីរីករាយចំពោះជំនួបជាមួយ សម្តេចធិបតី នៅរដ្ឋធានីប៉េកាំង នាឱកាសនេះ និងសម្តែងការអបអរសាទរជូន សម្តេចធិបតី ចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមជាមួយនឹងការជឿជាក់ថា ក្រោមការដឹកនាំរបស់ សម្តេចធិបតី ទំនាក់ទំនងរវាងកម្ពុជា-ឡាវ នឹងកាន់តែរីកចម្រើនទៅមុខ ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមប្រធានរដ្ឋឡាវ ក៏បានផ្តាំផ្ញើសាកសួរសុខទុក្ខ ថ្វាយព្រះករុណា ព្រះបាទព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងបានសម្តែងនូវការអបអរសាទរផងដែរ ចំពោះជោគជ័យរបស់កម្ពុជាក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ព្រមទាំងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងឆ្នាំ២០២២ ក៏ដូចជាព្រឹត្តិការណ៍ប្រកួតកីទ្បាអាស៊ីអាគ្នេយ៍លើកទី៣២ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហេ្គមលើកទី១២ នៅក្នុងឆ្នាំ២០២៣ ។ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណចំពោះឱកាសនៃជំនួបនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ដែលសម្រេចបានកន្លងមក ។ ចំពោះទិសដៅទៅមុខ សម្តេចធិបតី បានគាំទ្រការបន្តអនុវត្ត “លំហាត់រួមត្រីភាគី ស្តីពីការសង្គ្រោះគ្រោះមហន្តរាយ កម្ពុជា-ឡាវ-វៀតណាម ដូចដែលមានការរៀបចំឡើងកាលពីខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ និងបានលើកឡើងនូវគំនិតផ្តួចផ្តើមមួយចំនួនពាក់ព័ន្ធនឹងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ តាមរយៈការដាក់ចេញនូវកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” និងការភ្ជាប់ជើងហោះហើរត្រង់ ភ្នំពេញ-វៀងច័ន្ទន៍-ភ្នំពេញ ។ជារួម ថ្នាក់ដឹកនាំទាំងពីរបានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃ “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង” ដែលត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ២០១៩ មក និងបានឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួន ជាអាទិ៍៖ វិស័យការពារជាតិ, អប់រំ, ថាមពល, ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ និងគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម “ប្រទេសបី គោលដៅតែមួយ (Three Countries One Destination)” ។

ជាចុងក្រោយ ឯកឧត្តមប្រធានរដ្ឋឡាវ បានអញ្ជើញ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសឡាវ ហើយ សម្តេចធិបតី បានទទួលយកការអញ្ជើញនេះប្រកបដោយក្តីសោមន្សរីករាយ ដោយនឹងកំណត់យកកាលបរិច្ឆេទសមស្របណាមួយ នាពេលខាងមុខ ៕

សម្ដេចធិបតី ហ៊ុន ម៉ាណតនឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ

        ដោយៈ ជេស៊ីកា

        ភ្នំពេញៈ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន- ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (ASEAN-GCC Summit) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ នៅរាជធានីរីយ៉ាដ ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

ការអញ្ជើញចូលរួមកិច្ចប្រជុំនេះ គឺតបតាមការអញ្ជើញរបស់ព្រះចៅអធិរាជ គ្រប់គ្រងថែរក្សាការពារព្រះវិហារឥស្លាម ដ៏ស័ក្តិសិទ្ធ ទាំងពីរ ស្តេច សាលម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល សាអ៊ូឌ (Salman bin Abdulaziz Al Saud) ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។

អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន លោកសុខ ចិន្តាសោភា ឧបនាយករដ្ឋមន្តី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីមួយចំនួន មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជន។

កិច្ចប្រជុំកំពូលនេះ គឺជាវេទិកាសម្រាប់ថ្នាក់ដឹកនាំអាស៊ាន និងក្រុមប្រឹក្សាសហប្រតិបត្តិការ ឈូងសមុទ្រ ពិភាក្សារិះរកមធ្យោបាយនានា ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងវិស័យដែលផ្តល់ ផលប្រយោជន៍ទៅវិញទៅមក រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ ទីក្រុងឆ្លាត ថាមពល ការ ប្រយុទ្ធប្រឆាំងភេរវកម្ម និងទេសចរណ៍ ជាដើម។

កិច្ចប្រជុំកំពូលនេះគ្រោងនឹងកត់សម្គាល់នូវ ឯកសារលទ្ធផលចំនួនពីរ ទី១ សេចក្ដីថ្លែងការណ៍រួមសម្រាប់កិច្ចប្រជុំកំពូល និងទី២ ឯកសារ ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន -ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ (សម្រាប់ឆ្នាំ ២០២៤-២០២៨)។

អំឡុងពេលនៃកិច្ចប្រជុំកំពូលនេះ សម្ដេចធិបតីនឹងមានជំនួបទ្វេរភាគីជាមួយឥស្សរជនបរទេស មួយចំនួននៅរាជធានីរីយ៉ាដ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីរវាងកម្ពុជា និងប្រទេសជាសមា​ជិក នៃក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ៕

រដ្ឋមន្ត្រីថាមពលថៃ:ការចរចាជុំវិញការអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានៃឈូងសមុទ្រថៃ កម្ពុជា ត្រូវធ្វើឡើងដាច់ដោយឡែក

ដោយៈ តែម សុខុម
បាងកក: រដ្ឋមន្ត្រីក្រសួងថាមពលថៃ លោកPeeraphan Salirathaviphak បាន​ថ្លែងថា កិច្ចចរចាជាមួយកម្ពុជា ជុំវិញការអភិវឌ្ឍតំបន់ទាមទារត្រួតស៊ីគ្នា(OCA) នៃឈូងសមុទ្រថៃ គួរធ្វើឡើងដាច់ដោយឡែក ពីការចរចាជុំវិញការកំណត់ព្រំដែនសមុទ្រ។

នេះបើយោងតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃពុធ ទី១៨ ខែតុលា។ តំបន់ត្រួតស៊ីគ្នា OCA លាតសន្ធឹងប្រវែង២៧.០០០គីឡូម៉ែត្រការ៉េ នៃឈូងសមុទ្រថៃ ដែលមានសក្តានុពល ផ្ទុករ៉ែឧស្ម័នធម្មជាតិ និងរ៉ែប្រេងយ៉ាងច្រើនមហាសាល។

លោក Peeraphan Salirathaviphak បានលើកឡើងថា ដើម្បីឱ្យកិច្ចចរចាជុំវិញការអភិវឌ្ឍរួមគ្នា ទទួលបានជោគជ័យ ក្រុមអ្នកចរចាថៃ គួរតែទុកការចរចាជុំវិញព្រំដែន សមុទ្រមួយឡែកសិន ដោយទុកជជែកចរចានៅពេលក្រោយ។លោកមិនហ៊ានរំពឹងថា ការចរចានេះនឹងទទួលបានជោគជ័យ ឬក៏អត់នោះទេ ដោយលោកគ្រាន់តែនិយាយថា ប្រទេសទាំងពីរប្រកាន់ជំហរចង់បានច្រើន ប្រសិនបើបញ្ហានេះត្រូវបានដោះស្រាយ។

កាលពីឆ្នាំ២០០១ កម្ពុជា និងប្រទេសថៃ បានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីរួមគ្នាអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានេះ។ ទោះជាយ៉ាងណា ការចរចាមានវឌ្ឍនភាពតិចតួចណាស់ ហើយជម្លោះនៅតែមិនអាចដោះស្រាយបាន។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងរវាងប្រទេសទាំងពីរហាក់ល្អប្រសើរជាងមុន ហើយកិច្ចចរចាជុំវិញតំបន់មានជម្លោះនេះក៏ត្រូវបានបន្តឡើងវិញ។នៅខែមករា ឆ្នាំ២០២៣ រដ្ឋាភិបាលកម្ពុជា និងប្រទេសថៃ បានចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួមមួយ ដោយព្រមព្រៀងជំរុញបន្តការចរចាជុំវិញការអភិវឌ្ឍតំបន់ត្រួតស៊ីគ្នានេះ៕ The Nation៕

កំពង់ផែនៅកោះទន្សាយសម្រេចការសាងសង់បានជិត៥០ភាគរយ ខណៈផ្លូវប្របមាត់សមុទ្រកំពុងចាក់កៅស៊ូ

        ដោយៈ គង់ សូរិយា

        ខេត្តកែបៈ កំពង់ផែថ្មីមួយទៀត កំពុងដំណើរការសាងសង់ គិតមកតល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ៥០% នៃគម្រោងសរុប។

កំពង់ផែដែលកំពុងដំណើរការសាងសង់នេះ គឺនៅកោះទន្សាយតែម្តង ដែលស្ថិតនៅក្នុងសង្កាត់កែប ក្រុងកែប ខេត្តកែប ដោយគ្រោងចំណាយថវិកាប្រមាណជាង១,៦លានដុល្លារ។

ដោយឡែកដំណើរការសាងសង់ ផ្លូវប្របមាត់សមុទ្រឯណេះវិញ បាន និងកំពុងនឹងដំណើរការដូចគ្នា ក្នុងលទ្ធផលប្រមាណ៨២%ហើយដែរ។ គម្រោងទាំងនេះក្រោមកម្ចីឥណទាន របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ ប្រតិភូតំណាងដោយក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកែបទទួលបន្ទុក និងមន្ទីរពាក់ព័ន្ធ បានចូលរួមចុះត្រួតពិនិត្យការដ្ឋានអនុគម្រោងសាងសង់ផ្លូវអមតាមឆ្នេរ និងអនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ។ លោក ហម និមល អនុប្រធានទីប្រឹក្សាបច្ចេកទេសរបស់ ADB បានឲ្យដឹងថា កំពង់ផែទេសចរណ៍កោះទន្សាយ គិតមកទល់ពេលនេះ សម្រេចការសាងសង់បានចំនួន៤៩,៨%ហើយ កន្លងទៅក្រុមហ៊ុនចាស់ ធ្វើការហាក់មានការយឺតយ៉ាវ តែយ៉ាងណាក្រុមហ៊ុនថ្មីដែលទទួលបានសិទ្ធិសាងសង់បន្ត នឹងបញ្ចប់គម្រោងកំពង់ផែកោះទន្សាយនេះ នៅត្រឹមខែមករា ឆ្នាំ២០២៤។

លោកបន្តថា សម្រាប់គម្រោងមួយទៀត គឺផ្លូវប្របមាត់សមុទ្រ ដែលយើងកំពុងដំណើរការ ដែលគិតមកទល់ពេលនេះ សម្រេចលទ្ធផលចំនួន៨២%ហើយដែរ។ ហើយអនុគម្រោងរបស់យើងទាំង៣ មានទីលានទុកដាក់សំរាមស្តង់ដារ (បានសម្ពោធរួចរាល់) អនុគម្រោ​ងកំពង់ផែទេសចរណ៍កោះទន្សាយ និងអនុគម្រោងផ្លូវប្របមាត់សមុទ្រ ពេលនេះមានក្រុមហ៊ុនតែមួ​យ កំពុងដំណើរការសាងសង់ ដែលយើងអាចទុកចិត្តបានថា អនុគម្រោងនីមួយៗ នឹងបញ្ចប់បានទាន់ពេលវេលា។ យ៉ាងណា លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បានបញ្ជាក់ថា ផ្លូវប្របមាត់សមុទ្រនេះ នឹងក្លាយជាសសៃឈាមទេសចរណ៍យ៉ាងសំខាន់ តភ្ជាប់គ្នារវាង ឆ្នេរកែបនិងឆ្នេរអង្កោល នាថ្ងៃអនាគត។

លោកអភិបាលក៏ធ្លាប់លើកឡើងដែរថា ការសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយ ជាការពង្រីកសក្តានុពល វិស័យទេសចរណ៍ និងសេដ្ឋកិច្ច របស់ខេត្តកែបតាមរយៈផ្លូវទឹកទ្វេរភាគី ជាមួយប្រទេសក្នុងតំបន់ ហើយផែនេះអាចឈាន ទៅដល់ទទួលភ្ញៀវកម្រិតថ្នាក់អន្តរជាតិផងដែរ សម្រាប់ថ្ងៃអនាគត៕

កម្ពុជាទទួលបានកំណើនអ្នកដំណើរតាមផ្លូវអាកាសចំនួន៣,៧លាននាក់ក្នុងរយៈពេល៩ខែ

ដោយៈ តែម សុខុម

ភ្នំពេញ: មន្ត្រីជាន់ខ្ពស់មួយរូបបានអះអាង កាលពីថ្ងៃពុធ ទី១៨ ខែតុលា ថា កម្ពុជា ទទួលបានអ្នកដំណើរ តាមផ្លូវអាកាសជិត៣,៧លាននាក់ក្នុងរយៈពេល៩ខែ ដើមឆ្នាំ២០២៣ ពោលគឺកើនឡើង១៦២%។

លោក ស៊ិន ច័ន្ទសេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មានប្រសាសន៍ថា ក្រុមហ៊ុនអាកាសចរណ៍ជាតិ និងអន្តរជាតិបានដំណើរការ ជើងហោះហើរសរុបចំនួន៣៧,២០០ជើងមកកាន់កម្ពុជា អំឡុងពេលពីខែមករា ដល់ខែកញ្ញា ឆ្នាំនេះដែលកើនឡើង១០៣%។

លោកថ្លែងថា ផ្ទុយនឹងការកើនឡើងនូវចំនួន អ្នកដំណើរតាមផ្លូវអាកាស ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសរបស់កម្ពុជា បានធ្លាក់ចុះ៦%មកនៅត្រឹមជាង៤១.០០០តោន អំឡុងពេល៩ខែដើមឆ្នាំនេះ។លោកមានជំនឿយ៉ាងមុតមាំថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) វិនិយោគដោយក្រុមហ៊ុនចិន ដែលបានចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មកាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះនឹងជួយទាក់ទាញក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ និងអ្នកដំណើរមកកាន់កម្ពុជា កាន់តែច្រើន។

លោកបន្តថា “ជាមួយនឹងផ្លូវរត់ប្រវែង៣.៦០០ម៉ែត្រ អាកាសយានដ្ឋានអន្តរជាតិសៀមរាប អង្គរ (SAI) គឺជាអាកាសយានដ្ឋានអន្តរជាតិកម្រិត4E ដែលអាចទទួលជើងហោះហើរ ចម្ងាយឆ្ងាយពីជុំវិញពិភពលោក”។លោកបានបន្ថែមថា “យើងសង្ឃឹមថា អាកាសយានដ្ឋាននេះ នឹងទាក់ទាញក្រុមហ៊ុន អាកាសចរណ៍អន្តរជាតិថ្មីៗ ឱ្យមកធ្វើប្រតិបត្តិការជើងហោះហើរត្រង់ ទៅកាន់ខេត្តសៀមរាប ជាទឹកដីនៃឧទ្យានបុរាណអង្គរ ដែលត្រូវបានចុះបញ្ជីជាសម្បត្តិ បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ”៕ Xinhua៕