ដោយៈ ជេស៊ីកា
ព្រះសីហនុៈ មន្រ្តីជាន់ខ្ពស់ខេត្តព្រះសីហនុបានថ្លែងថា ការកំណត់អត្តសញ្ញាណអាគារជាប់គាំង នៅក្រុងព្រះសីហនុបានបញ្ចប់ហើយ។
អភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ងបានមានប្រសាសន៍ឲ្យដឹង តាមបណ្តាញតេឡេក្រាមកាលពីថ្ងៃទី១៨ តុលាថា “ការកំណត់អត្តសញ្ញាណអាគារជាប់គាំង នៅក្រុងព្រះសីហនុបានបញ្ចប់ហើយ។ ចំណែកដំណាក់កាលបន្ទាប់ គឺការរៀចំបែងចែកZooning ថាតំបន់ណាគួរធ្វើអី? តំបន់ណាគួរធ្វើអី ដើម្បីយកគំរោងទាំងនោះទៅបង្ហាញអ្នកវិនិយោគទី៣។
លោកបញ្ជាក់ថា “ក្រុមការងារអន្តរក្រសួង នឹងរង់ចាំធ្វើសិក្ខាសាលាផ្សព្វផ្សាយ ពីរបៀបរបបក្នុងការដោះស្រាយ ជូនដល់ម្ចាស់អាគារជាប់គាំងនានានៅពេលខាងមុខ”។ទោះជាយ៉ាងណា លោកឡុង ឌីម៉ង់មិនទាន់បញ្ជាក់ពីចំនួនជាក់លាក់ នៃអាគារជាប់គាំង ដែលបានកំណត់អត្តសញ្ញាណមានចំនួនប៉ុន្មាននោះទេ។
មន្រ្តីជាន់ខ្ពស់មួយរូប ដែលមានសមត្ថកិច្ចដោះស្រាយបញ្ហាអាគារជាប់គាំង នៅក្រុងព្រះសីហនុ បានលើកឡើងក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការដោះស្រាយបញ្ហាអាគារជាប់គាំង មានភាពស្មុគ្រស្មាញណាស់ ដោយសារម្ចាស់ដីជាច្រើន បានរឹបអូសយកអាគារ ដែលសាងសង់ឡើងដោយក្រុមហ៊ុនចិន ក្នុងហេតុផលម្ចាស់អាគារ មិនបានបង់ប្រាក់ដល់តម្លៃដីរបស់ខ្លួន និងករណីស្មុគ្រស្មាញជាច្រើនទៀត។
មន្រ្តីដដែលបានបន្តថា ការដោះស្រាយតាមផ្លូវតុលាការ មិនអាចជាជម្រើសនោះទេ ដោយសារប្រព័ន្ឋតុលាការ នៅទីក្រុងព្រះសីហនុមានបញ្ហាទាក់ទងនឹងតម្លាភាព និងសុច្ចរឹតភាព ដែលធ្វើឲ្យអ្នកវិនិយោគជាច្រើនអស់ជំនឿចិត្ត។
លោកបន្តថា “ការដោះស្រាយបញ្ហាអាគារទាំងនោះ មានតែវិធីសាស្រ្តសម្របសម្រួល និងឈរលើគោលការណ៍ឈ្នះ ឈ្នះទាំងអស់គ្នា ទើបអ្វីៗដំណើរការបានដោយរលូន”៕



ក្នុងអំឡុងពេលចុះទៅពិនិត្យមើល ពីវឌ្ឍនភាពសំណង់ផ្សារបោះដុំអាស៊ាន-អន្តរជាតិ ឬហៅថា ផ្សារដើមគរថ្មី ជាមួយលោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃទី១២ ខែតុលាកន្លងមក លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បាននិយាយថា នៅពេលបើកដំណើរការផ្សារនេះ នឹងក្លាយជាកន្លែងបោះដុំទំនិញក្នុងស្រុក និងក៏អាចមានទំនិញនាំចូល ពីក្រៅប្រទេសផងដែរ។ ទំនិញ ដែលដាក់តាំងលក់នៅទីនោះ អាចមានចម្រុះជាច្រើនមុខទំនិញ ។
លោកថ្លែងថា “ផ្សារបោះដុំនេះ សំដៅដល់កន្លែងបោះដុំបន្លែ សម្ភារ គ្រឿងសង្ហារិម… ។ល។ ដែលការបោះដុំនេះ គឺអាចយកមកពីប្រទេសជិតខាងក៏ដូចជាប្រទេសចិន ដើម្បីយកមកបោះដុំ និងចែកចាយជូនបណ្តាខេត្តទាំង ២៤។ ទីតាំងនេះគឺសមរម្យបំផុត”។
លោកបន្ថែមថា ផ្សារនេះក៏នឹងជួយរំលែកបងប្អូន អាជីវករពីលើផ្លូវព្រះមុនីរ៉េត(ផ្សារដើមគរ) ដែលបង្កឱ្យបាត់សណ្តាប់ធ្នាប់នៅក្នុងរាជធានីភ្នំពេញផងដែរ។
លោកឯកអគ្គរដ្ឋទូត Wang Wen Tian បានអបអរសាទរ ចំពោះគម្រោងវិនិយោគផ្សារបោះដុំ ដ៏ធំលើកដំបូងនៅរាជធានីភ្នំពេញមួយនេះ ដោយបញ្ជាក់ថា នេះជាការបង្ហាញឱ្យឃើញពីចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ នៃយុទ្ធសាស្ត្រត្បូងពេជ្រ កម្ពុជា-ចិន ដែលផ្តួចផ្តើមឡើងដោយប្រមុខដឹកនាំ នៃប្រទេសទាំង២ ។
យោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះកម្ពុជាបាននាំចេញកសិផលប្រមាណ៥,៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ(៧១ប្រទេស) ដោយទទួលបានចំណូលជាង ៣,២១ពាន់លានដុល្លារ។ ក្នុងចំណោមកសិផល ដែលបាននាំចេញទាំងអស់ គឺការនាំចេញអង្ករមានចំនួនជាង៤៥ម៉ឺនតោន, ស្រូវជាង ១,៨លានតោន និងកសិផលក្រៅពីស្រូវ- អង្ករចំនួនជាង៣,៣លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស៕


ការវិនិយោគលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបានកើនឡើង៦,៤ភាគរយ ហើយការវិនិយោគលើវិស័យផលិតកម្មបានកើនឡើង៥,៩ភាគរយ បើធៀបនឹងរយៈពេល៨ខែដំបូងដូចគ្នាកាលពីឆ្នាំមុន។

ដំណឹងដ៏គួរឱ្យភ្ញាក់ផ្អើលនេះបានលេចឮ នៅពេលលោក ចូ បៃដិន ត្រៀមចេញដំណើរទៅកាន់ទីក្រុងតេល អាវីវ (Tel Aviv) និងក្រុងអាមម៉ាន់ (Amman) នៃប្រទេសអ៊ីស្រាអែល ដើម្បីបង្ហាញការគាំទ្រដល់អ៊ីស្រាអែល ព្រមទាំងដើម្បីជួបជាមួយមេដឹកនាំ នៃប្រទេសហ្ស៊កដានី និងប្រទេសអេហ្ស៊ីប ស្តីពីវិបត្តិមនុស្សធម៌ នៅតំបន់ហ្គាហ្សា (Gaza) នៃទឹកដីប៉ាឡេស្ទីនផងដែរ។
លោកអនុរដ្ឋលេខាធិការ ក៏បានបន្ថែមចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រ បង្កើន៥” (BUILD 5, Branding Management,Unique Selling Point, Inbound Design Quality Travel, Leverage and Diversification and Develop Competitive Sites and Resources) S «Hajm» (3Ds, Design Institution Structure, Digitalization Transformation and Development of Human Resources) j ទើបកម្ពុជាប្រែក្លាយកម្ពុជា ជាគោលដៅទេសចរណ៍ កម្រិតពិភពលោកប្រកបដោយ បដិសណ្ឋារកិច្ចល្អ ភាពកក់ក្ដៅ ជាទីកន្លែងដែលមានលក្ខខណ្ឌប្រសើរបំផុតសម្រាប់ការរស់នៅ និងទស្សនា។
លោកសុខ សុគុណបានបញ្ជាក់ថា សិក្ខាសាលាដ៏មានសារៈសំខាន់ ក្នុងគោលដៅជំរុញ និងអភិវឌ្ឍន៍ទេសចរណ៍ នៅខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ឱ្យកាន់តែមានភាពទាក់ទាញទេសចរ និងការវិនិយោគ។
លោកបានសម្តែងសុទិដ្ឋិនិយមថា ខេត្តកោះកុងជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះ ជ្រុងជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើនដែលកត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍ វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែង ជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូលជាសមាជិក ក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី៕


