China’s Sept new home prices fall for third straight month

BEIJING : China’s new home prices fell for the third straight month in September, a traditionally peak month, official data showed on Thursday, underscoring continued sluggish demand despite government efforts to revive the crisis-hit property sector.

New home prices fell 0.2 per cent month-on-month after a 0.3 per cent drop in August, according to Reuters calculations based on National Bureau of Statistics (NBS) data. Prices were down 0.1 per cent from a year earlier, matching August’s decline.

China has quickened the pace of policy stimulus in recent weeks, such as relaxing borrowing rules and lifting home-purchasing curbs in some cities to arrest the property downturn.

Those policies have boosted housing demand in some major cities, but demand remains lukewarm in smaller cities with excess supply while nationwide the property sector remains in a deep slump. Source: Reuters

ផ្ទះជិត៨.០០០យូនីតនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានទិញអស់ដោយអតិថិជនត្រឹមតែ៣០នាក់

ដោយ: គង់ លាងហួរ
សេអ៊ូល: យោងតាមទិន្នន័យបានបង្ហាញកាលពីពេលថ្មីៗកន្លងទៅថា ផ្ទះជិត៨.០០០យូនីតនៅក្នុងប្រទេសកូរ៉េខាងត្បូង ត្រូវបានទិញអស់ដោយមនុស្សតែ៣០នាក់ប៉ុណ្ណោះក្នុងរយៈពេល៥ឆ្នាំកន្លះកន្លងមកនេះ។

យោងតាមទិន្នន័យដែលចងក្រងឡើងដោយក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូន បានបង្ហាញថា តម្លៃសរុបនៃផ្ទះដែលបានរៀបរាប់ខាងលើមានចំនួន១,១៩ពាន់ពាន់លានវ៉ុន (ប្រហែល៨៩៧,៣៧លានដុល្លារអាមេរិក)។

លោក Min Hong-chul សមាជិកនៃគណបក្សប្រជាធិបតេយ្យកូរ៉េ (DPK) និងជាសមាជិកគណៈកម្មាធិការដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូននៃរដ្ឋសភា បានលើកឡើងថាការទិញអចលនទ្រព្យទាំងនេះ បង្ហាញថាច្បាប់លំនៅដ្ឋានរបស់រដ្ឋាភិបាល ដើម្បីប្រឆាំងនឹងការទិញដីធ្លីទុកចំណេញ មិនមានប្រសិទ្ធភាពក្នុងការទប់ស្កាត់តម្លៃ ផ្ទះនោះទេ។

យោងតាមទិន្នន័យបានឱ្យដឹងថា មនុស្សទាំង៣០នាក់ដែលបានចុះបញ្ជី គឺជាអ្នកទិញញឹកញាប់បំផុតនៅក្នុងទីផ្សារលំនៅដ្ឋាន ដោយពួកគេបានទិញផ្ទះសរុបចំនួន៧.៩៩៦យូនីត គិតចាប់ពីឆ្នាំ២០១៨ រហូតដល់ខែមិថុនាឆ្នាំនេះ។

ក្នុងចំណោមអ្នកទិញទាំង៣០នាក់ ក្នុងនោះមានអ្នកទិញ២៤នាក់ផ្តោតលើការទិញផ្ទះនៅក្នុងទីក្រុងសេអ៊ូល អុីនឈុន និងខេត្ត Gyeonggi ដែលជាទីតាំងមានតម្រូវការលំនៅដ្ឋានខ្ពស់បំផុតនៅក្នុងប្រទេសកូរ៉េខាងត្បូង។

អ្នកទិញទាំង២៤នាក់នេះ បានទិញផ្ទះសរុបចំនួន៦.៦២២យូនីត ដែលមានតម្លៃសរុបចំនួន១,៤៥ពាន់ពាន់លានវ៉ុន(ប្រហែល១,០៨ពាន់លានដុល្លារអាមេរិក)៕

ពាណិជ្ជកម្មក្រៅប្រទេសរបស់មហាយក្សចិន ក្នុងខែកញ្ញា ឈានដល់៥២១ពាន់លានដុល្លារអាមេរិក

តែម សុខុម
ប៉េកាំងៈ ទិន្នន័យផ្លូវការបានបង្ហាញកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា ការនាំចូល និងការនាំចេញទំនិញសរុបរបស់ប្រទេសចិន បានបន្តប្រសើរឡើងក្នុងខែកញ្ញា ដោយទំហំពាណិជ្ជកម្មបានកើនឡើងដល់កម្រិតខ្ពស់ប្រចាំខែក្នុងឆ្នាំនេះ។

យោងតាមអគ្គនាយកដ្ឋានគយ (GAC) បង្ហាញថា ទំហំពាណិជ្ជកម្មក្រៅប្រទេសរបស់មហាយក្សចិន បានឈានដល់ប្រមាណ៥២១ពាន់លានដុល្លារអាមេរិក កាលពីខែមុន ដែលជាកំណើន២ខែជាប់ៗគ្នា។

នៅក្នុង៣ត្រីមាសដំបូង ការនាំចូល និងការនាំចេញទំនិញរបស់ប្រទេសចិន គិតជាប្រាក់យ័ន បានធ្លាក់ចុះ០,២%មកនៅត្រឹម៤,២១ទ្រីលានដុល្លារអាមេរិក។

ការនាំចេញរបស់ប្រទេសនេះបានកើនឡើង០,៦% ខណៈការនាំចូលធ្លាក់ចុះ១,២%ក្នុងរយៈពេល៩ខែដើមឆ្នាំនេះ។អំឡុងពេលនោះ ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្ដាប្រទេសដែលចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) មានទំហំ១,៩៦ទ្រីលានដុល្លារអាមេរិក ដោយកើនឡើង៣,១% និងគ្របដណ្ដប់៤៦,៥%នៃតម្លៃពាណិជ្ជកម្មក្រៅប្រទេសសរុបរបស់ប្រទេសចិន។

ពាណិជ្ជកម្មរបស់ប្រទេសចិន ជាមួយបណ្ដាទីផ្សារដែលកំពុងរីកចម្រើនឆាប់រហ័សដូចជាអាស៊ីកណ្តាល បានកើនឡើង៣៣,៧% ជាមួយអាហ្រ្វិក បានកើនឡើង៦,៧% និងជាមួយអាមេរិកឡាទីន បានកើនឡើង៥,១% ខណៈពាណិជ្ជកម្មកាលពីពេលថ្មីៗនេះជាមួយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏មានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ផងដែរ។

ក្នុងរយៈពេលពីខែមករា ដល់ខែកញ្ញា សហគ្រាសឯកជនទទួលបានកំណើនយ៉ាងឆាប់រហ័ស ខណៈការនាំចូល និងការនាំចេញបានកើនឡើង៦,១%ឈានដល់ជាង២,២៣ទ្រីលានដុល្លារអាមេរិក ដែលស្មើនឹងជាងពាក់កណ្តាលនៃចំនួនសរុបរបស់ប្រទេសនេះ៕ Xinhua៕

Cambodia says BRI provides numerous advantages to developing countries

Cambodia’s foreign ministry said in a press statement on Thursday that China’s Belt and Road Initiative (BRI) has provided numerous benefits to developing countries.

The statement was issued at the end of Cambodian Prime Minister Hun Manet’s trip to Beijing, capital of China, for the third Belt and Road Forum for International Cooperation, which was held in conjunction with the 10th BRI anniversary.

The BRI “has provided many developing countries, including Cambodia, with numerous advantages such as infrastructure development, foreign direct investment, economic growth, regional and global integration, and people-to-people exchanges,” the statement said.

It added that during the forum, Hun Manet affirmed Cambodia’s full support and readiness to jointly implement the eight major actions outlined during the forum.

The actions included building a multidimensional Belt and Road connectivity network, supporting an open world economy, carrying out practical cooperation, promoting green development, advancing scientific and technological innovation, supporting people-to people exchanges, promoting integrity-based Belt and Road cooperation, and strengthening the institutional building for international Belt and Road cooperation.

The statement said that in his remarks to the forum, the Cambodian leader called for increased funding for digital infrastructure in developing economies, including connectivity, data centers, security and other key enablers and platforms, particularly through the BRI.  Source: xinhua

អភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ

អភិបាលកិច្ចៈ គឺជាការអនុវត្តនូវសិទ្ធិ ឬអំណាចនយោបាយ សេដ្ឋកិច្ច រដ្ឋបាល ឬអ្វីផ្សេងទៀតដើម្បីគ្រប់គ្រង់កិច្ចការ និងធនធានរបស់ប្រទេសមួយ ឬក្នុងអាជីវកម្មមួយ។

អាជីវកម្មស្តង់ដារ: គឺសំដៅទៅលើស្ថាប័នមួយ ឬសហគ្រាសមួយ ដែលមានសកម្មភាពពាណិជ្ជកម្ម ក្នុងការដោះដូរ លក់ចេញ ទិញចូល ទំនិញឬសេវាកម្ម ដើម្បីស្វែករកប្រាប់ចំណេញ ឬមិនស្វែងរកប្រាក់ចំណេញ ដែលស្របទៅតាមទស្សនៈវិស័យរបស់ស្ថាប័ននោះ  ដែលបានបំពេញតម្រូវការណាមួយក្នុងទីផ្សារ ហើយស្ថិតក្នុងលំនាំលំហូរតែមួយក្នុងស្ថាប័ននោះ។ការវិនិយោគ៖ ការវិនិយោគ សំដៅទៅលើការបណ្តាក់ទុន ជាប្រាក់កាក់ ពេលវេលា ឬថាមពល ក្នុងការធ្វើអ្វីមួយឬច្រើន ក្នុងគោលបំណងបានផលត្រឡប់មកវិញក្នុងកំឡុងពេលកំណត់ណាមួយនៅថ្ងៃអនាគត ហើយការវិនិយោគគឺមានច្រើនប្រភេទ។ ជាតឹកតាងក្នុងស្ថានភាព វិបត្តិសេដ្ឋកិច្ចពិភពលោកនេះ បានប៉ះពាល់ជាខ្លាំងដល់សហគ្រាស អាជីវកម្ម និងសេដ្ឋកិច្ចពិភពលោកជាខ្លាំង។ អាជីវកម្មមួយចំនួនកំពុងប្រឈមមុខជាមួយហានិភ័យ ក្នុងអាជីវកម្ម ការលក់ធ្លាក់ចុះ ចំណាយច្រើនជាងចំណូល បញ្ហាបុគ្គលិក បញ្ហាប្រតិបត្តិការអាជីវកម្ម បញ្ហាក្នុងការវិនិយោគជាដើម។  អាស្រ័យហេតុនេះ ម្ចាស់អាជីវកម្មត្រូវ យកចិត្តទុកដាក់ និងរៀបចំអភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ ដើម្បីពង្រឹង ពង្រីក ពន្លឿន ក្នុងអាជីវកម្ម និងទប់ទល់ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចសកលលោកនេះ។យ៉ាងណាមិញ CEO Master Club បានរៀបចំកម្មវិធីបង្វឹក អភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ ដោយមានការបង្វឹកផ្ទាល់ពី លោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា ដែលមានបទពិសោធន៍បង្វឹកម្ចាស់អាជីវកម្ម ជាង១៣ឆ្នាំកន្លងមកហើយ ដើម្បីបង្វឹកដល់ម្ចាស់អាជីវកម្ម។

ម្ចាស់អាជីវកម្ម ចូលរួមក្នុងកម្មវិធីបង្វឹកជំនាញ អភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ នឹងទទួលបាន៖

  1. ហេតុអ្វីអភិបាលកិច្ចអាជីវកម្មសំខាន់ សម្រាប់ម្ចាស់អាជីវកម្ម?
  2. ការរៀបចំរចនាសម័្ពន្ធក្បាលម៉ាស៊ីនដឹកនាំគ្រប់គ្រងចាត់ចែងអាជីវកម្មស្តង់ដារ
  3. ការរៀបចំ សិទ្ធ តួនាទី និងទំនួលខុសត្រូវ របស់អ្នកវិនិយោគ ម្ចាស់ភាគហ៊ុន ក្រុមប្រឹក្សាភិបាល និងគណ:គ្រប់គ្រងឱ្យមានប្រសិទ្ធភាព
  4. ការរៀបចំគោលការណ៍ និងនិតិវិធីការងាររបស់ក្រុមប្រឹក្សាភិបាល
  5. ការរៀបចំប្រជុំរបស់ក្រុមប្រឹក្សាភិបាល និងគណ:គ្រប់គ្រងឱ្យមានប្រសិទ្ធភាព
  6. ការរៀបចំកំណត់ហេតុប្រជុំក្រុមប្រឹក្សាភិបាល
  7. ការឆែកត្រួតពិនិត្យតាមដានការងារអាទិភាព របស់ក្រុមប្រឹក្សាភិបាលឱ្យមានប្រសិទ្ធភាព
  8. ការរៀបចំកិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន
  9. ការរៀបចំកិច្ចសន្យាការងាររបស់អគ្គនាយកក្រុមហ៊ុន
  10. ការរៀបចំប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងសម្រាប់ម្ចាស់អាជីវកម្ម។

សរុបមកវិញ ជំនាញអភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ ពិតជាសំខាន់ខ្លាំងណាស់ សម្រាប់សហគ្រិនគ្រប់រូប ក្នុងការរៀបចំ និងយល់ស៊ីជម្រៅអំពីអភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ។ ដូចនេះ សហគ្រិនត្រូវយកចិត្តទុកដាក់ និងរៀបចំអភិបាលកិច្ចអាជីវកម្មស្តង់ដារ និងការវិនិយោគ ដើម្បីពង្រឹង ពង្រីក ពន្លឿន ក្នុងអាជីវកម្ម និងទប់ទល់ក្នុងស្ថានភាពវិបត្តិសេដ្ឋកិច្ចសកលលោកនេះបានដោយទទួលបានប្រសិទ្ធភាពខ្ពស់៕
សម្រាប់បងប្អូន ដែលចាប់អារម្មណ៍ សូមទាក់ទងតាមលេខទូរស័ព្ទ
𝟬𝟴𝟱 𝟯𝟭𝟭 𝟭𝟴𝟯/010333041 (Cellcard) លោកស្រី រិន បុប្ផា
ចូលទៅកាន់link ខាងក្រោម ដើម្បីទទួលបានព័ត៌មានថ្មីៗ
Facebook Page CEO I: https://www.facebook.com/ceoinstitute2014

YouTube CEO Master Club:  https://www.youtube.com/@CEOTV

Facebook Page CEO Master Club: https://www.facebook.com/ceomasterclub\

អត្ថបទដោយ: អ៊ឹម ភ័ស

 

 

 

ខេត្តកោះកុងអំណោយផលដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍

ដោយៈ គង់ សូរិយា
កោះកុងៈ មន្រ្តីជាន់ខ្ពស់រដ្ឋបាលខេត្តកោះកុង បានអះអាងថា ខេត្តមានធនធានធម្មជាតិដ៏មានសក្តានុពល ដែលអំណោយផលដល់ការអភិវឌ្ឍន៍វិស័យអេកូទេសចរណ៍។

លោក ស្រេង ហុង អភិបាលរងខេត្តកោះកុងបានថ្លែងបែបនេះ ក្នុងពិធីបើកសិក្ខាសាលា ពិគ្រោះយោបល់ស្តីពី ផែនការជំរុញការវិនិយោគ និងអភិវឌ្ឍន៍ ទេសចរណ៍ខេត្តតំបន់ឆ្នេរសមុទ្រកម្ពុជា ឆ្នាំ២០២៤-២០២៨។

លោកបានសម្តែងសុទិដ្ឋិនិយមថា ខេត្តកោះកុងជាខេត្តមួយដែលសម្បូរទៅដោយធនធានធម្មជាតិ ព្រៃភ្នំ ជ្រោះ ជ្រុងជ្រលងដងអូរ ស្ទឹង ព្រែកជាច្រើនដែលកត្តាទាំងអស់នេះ បានអំណោយផលទៅដល់ការអភិវឌ្ឍន៍ វិស័យអេកូទេសចរណ៍បែបធម្មជាតិ ជាពិសេសខេត្តក៏មានឆ្នេរសមុទ្រវែង ជាងខេត្តតំបន់ឆ្នេរទាំងបីទៀត ហើយត្រូវបានបញ្ចូលជាសមាជិក ក្លឹបឆ្នេរស្អាតជាងគេលើសកលលោក ដែលត្រូវបានប្រសិទ្ធិនាមថា តារារះនាទិសនិរតី។

លោកស្រេង ហុងបានពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចប្រឹងប្រែងរបស់ក្រសួងទេសចរណ៍ និងរាជរដ្ឋាភិបាល ដោយចង់ប្រែក្លាយខេត្តកោះកុង ឱ្យមានការអភិវឌ្ឍន៍ វិស័យទេសចរណ៍កាន់ខ្លាំងមិនថា តែទេសចរណ៍បែបអេកូធម្មជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត: អំពាវនាវឱ្យមានការបង្កើនមូលនិធិសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលក្នុងប្រទេសកំពុងអភិវឌ្ឍន៍

ដោយ: គង់ លាងហួរ

ភ្នំពេញ: ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍។

សេចក្តីថ្លែង​ការណ៍នេះ ​ត្រូវ​បាន​ចេញ​ផ្សាយនៅ​ចុងបញ្ចប់​នៃដំណើរ​ទស្សនកិច្ច​របស់​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រីនៃកម្ពុជា ទៅ​កាន់ទីក្រុង​ប៉េកាំង ដើម្បីចូលរួមវេទិកា​ខ្សែក្រវ៉ាត់ និង​ផ្លូវ​លើក​ទី​៣សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ស្រប​នឹង​ខួប​លើក​ទី​១០ របស់គំនិតផ្តួចផ្តើម BRI។សេចក្តីថ្លែងការណ៍បានបន្តថា “BRI បានផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើន រួមទាំងកម្ពុជាផងដែរ នូវអត្ថប្រយោជន៍ជាច្រើនដូចជា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ លំហូរវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច សមាហរណកម្មតំបន់ និងពិភពលោក និងការផ្លាស់ប្តូររវាងប្រជាជនទៅប្រជាជន”។

ក្រសួងការបរទេសបន្ថែមថា ក្នុងវេទិកានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់នូវការគាំទ្រ និងការត្រៀមខ្លួនយ៉ាងពេញទំហឹងរបស់កម្ពុជា ក្នុងការរួមគ្នាអនុវត្តសកម្មភាពធំៗចំនួន៨ ដែលបានលើកឡើងក្នុងវេទិកានេះ។សកម្មភាពទាំង៨ រួមមាន ការកសាងបណ្តាញតភ្ជាប់ខ្សែក្រវ៉ាត់ និងផ្លូវពហុភាគី គាំទ្រដល់សេដ្ឋកិច្ចពិភពលោកបើកចំហ អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង ជំរុញការអភិវឌ្ឍបៃតង ជំរុញការច្នៃប្រឌិតវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា គាំទ្រការផ្លាស់ប្តូរប្រជាជន និងប្រជាជន លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវផ្អែកលើសុចរិតភាព និងពង្រឹងការកសាងស្ថាប័ន សម្រាប់កិច្ចសហប្រតិបត្តិការខ្សែក្រវ៉ាត់ និងផ្លូវអន្តរជាតិ។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ថ្លែងទៅកាន់វេទិកានោះ សម្តេចធិបតីបានអំពាវនាវ ឱ្យមានការបង្កើនមូលនិធិ សម្រាប់ហេដ្ឋារចនាសម្ព័ន្ធឌីជីថល ក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍ រួមទាំងការតភ្ជាប់ មជ្ឈមណ្ឌលទិន្នន័យ សន្តិសុខ ព្រមទាំងកត្តាជំរុញ និងថ្នាលសំខាន់ៗដទៃទៀតតាមរយៈក្របខណ្ឌBRI ៕

Factory Phnom Penh និង Urban Village នឹងរៀបចំកម្មវិធី ហាឡូវីនដ៏ធំបំផុត Fright Fest ប្រចាំឆ្នាំ២០២៣៖ ចុងសប្តាហ៍នៃការសប្បាយដែលមិនអាចបំភ្លេចបានសម្រាប់មនុស្សគ្រប់វ័យ

ភ្នំពេញ ថ្ងៃទី ១៩ ខែតុលា ឆ្នាំ 2023 — ត្រៀមៗខ្លួន អ្នកភ្នំពេញយើង! ដើម្បីដំណើរផ្សងព្រេងដ៏គួរឱ្យញប់ញ័រនៃបុណ្យហាឡូវីនដ៏វិសេស! Factory Phnom Penh & Urban Village រំភើបចិត្តក្នុងការបង្ហាញព្រឹត្តិការណ៍ដែលមានការទន្ទឹងរង់ចាំច្រើនបំផុតប្រចាំឆ្នាំគឺ Fright Fest – Halloween Extravaganza 2023។ ត្រៀមខ្លួនទទួលសកម្មភាពកម្សាន្ដដ៏គួរឱ្យទាក់ទាញរយៈពេលពីរថ្ងៃ ការសម្តែងលើឆាក និងភាពសប្បាយរីករាយជាលក្ខណៈគ្រួសារដែលនឹងធ្វើឱ្យអ្នកមានអារម្មណ៍រំភើបនៅចុងសប្តាហ៍នេះ។

នៅពេលដែលខ្យល់បក់ឡើងយ៉ាងត្រជាក់ ហើយព្រះច័ន្ទបញ្ចេញពន្លឺដ៏គួរឱ្យភ័យខ្លាចពេញទីក្រុង វាអាចមានន័យតែមួយគត់គឺ បុណ្យហាឡូវីន​ Fright Fest 2023 បានមកដល់ហើយ! ឆ្នាំនេះ ការប្រារព្ធពិធីដ៏មហិមានេះ សន្យាថានឹងធ្វើឱ្យមានការសប្បាយលើសពីមុនទាំងអស់ ដោយបង្ហាញភាពទាក់ទាញរបស់វានៅលើកន្លែងដ៏គួរឱ្យទាក់ទាញនៃ Factory Phnom Penh & Urban Village ។ ពិធីបុណ្យ Halloween ត្រូវបានគេស្គាល់ថាជាពិធីបុណ្យអន្តរជាតិមួយដែលស្ថិតក្នុងចំណោមព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតប្រចាំឆ្នាំសម្រាប់ប្រជាជនក្នុងប្រទេសកម្ពុជា ជាពិសេសអ្នករស់នៅទីក្រុងភ្នំពេញ។ ដូច្នេះហើយ ស្ទើរតែគ្រប់ផ្ទះ ឬកន្លែងទាំងអស់រៀបចំ ឬចូលរួមក្នុងព្រឹត្តិការណ៍ Halloween នៅក្នុងទីក្រុងនេះ។ បុណ្យហាឡូវីន​ Fright Fest 2023 នឹងក្លាយជាភាពសប្បាយរីករាយដ៏ធំបំផុត និងគួរឱ្យរំភើបបំផុតសម្រាប់អ្នកដែលចូលចិត្តបែប Halloween នៅថ្ងៃទី ២១ និង ២២ ខែតុលា ឆ្នាំ ២០២៣ នេះ។ កាលបរិច្ឆេទសម្រាប់ចូលរួម
គូសសម្គាល់ប្រតិទិនរបស់អ្នកសម្រាប់ថ្ងៃទី ២១ និង ២២ ខែតុលា ឆ្នាំ 2023 នៅពេលដែលទ្វារទៅកាន់កម្មវិធីជម្រកខ្មោចនេះនឹងបើកនៅម៉ោង 12:00 ថ្ងៃត្រង់ ហើយនឹងមិនបិទវិញរហូតដល់ម៉ោង 10:00 យប់។ នោះគឺជាថ្ងៃចុងសប្តាហ៍ទាំងមូលនៃសេចក្តីរីករាយដ៏គួរឱ្យរំជើបរំជួល ហើយអ្នកនឹងមិនចង់ខកខានសូម្បីតែមួយភ្លែតឡើយ។ ឥឡូវនេះ តោះយើងទៅមើលនូវអ្វីដែលគេមានក្នុងការរៀបចំសម្រាប់ចុងសប្តាហ៍ខាងមុខនេះសម្រាប់អ្នកស្រឡាញ់ Halloween៖

ទីធ្លាបុណ្យ Halloween៖
កុំភ្លេចទស្សនាស្តង់រូបថតដ៏គួរឱ្យទាក់ទាញរបស់យើង និងការតុបតែងបែប Halloween គួរឱ្យចាប់អារម្មណ៍ ដែលត្រូវបានរចនាឡើងដើម្បីទាក់ទាញ និងជំរុញការថតរូប Selfie ដែលមិនអាចបំភ្លេចបានដែលសក្តិសមបំផុតនៅលើ Instagram ។

បញ្ចេញវិញ្ញាណដែលគ្មានការភ័យខ្លាច៖
ប្រសិនបើអ្នកកំពុងស្វែងរកការជម្រុញអរម៉ូនសប្បាយបែបព្រឺសម្បុរ សូមក្រឡេកមើលទៅមិនឆ្ងាយជាង ផ្ទះខ្មោចដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលជាស្នាដៃដ៏ត្រជាក់ដែលនឹងធ្វើឱ្យអ្នកញ័រទាំងភ័យខ្លាច និងគួរឱ្យចាប់អារម្មណ៍។ ឆាកត្រូវបានរៀបចំសម្រាប់ការកម្សាន្តដ៏អស្ចារ្យ៖
– ការប្រគុំតន្រ្តីផ្ទាល់ដែលមានភាពស្រទន់ ទេព ពិសិដ្ឋ និង កញ្ញា ព្រីមម៉ា៖ ទឹកដមសំនៀងដ៏ពិរោះរបស់ ទេព ពិសិដ្ឋនិង កញ្ញា ព្រីមម៉ា នឹងបញ្ចេញនូវភាពទាក់ទាញ នាំអ្នកទស្សនាដំណើរកម្សាន្តប្រកបដោយភាពទាក់ទាញនៃតន្ត្រី។
– សៀកភ្លើង៖ បង្អួតការបង្ហាញក្បាច់រាំដ៏ភ្លឺទាក់ទាញជាមួយភ្លើង និងឧបាយកលបញ្ឆេះពេលយប់ ធ្វើឱ្យអ្នកទស្សនាមានការស្រឡាំងកាំង។
– ការសម្តែងពិសេស៖ រៀបចំសម្រាប់សកម្មភាពដែលរុញច្រានព្រំដែននៃសិល្បៈសម្តែង ដោយផ្តល់នូវបទពិសោធន៍ដ៏ចម្លែកដែលនឹងបញ្ជូនអ្នកទៅកាន់អាណាចក្រដែលមិនស្គាល់។
– ឌីជេ EDM៖ រាត្រីរំជើបរំជួលដល់ចង្វាក់ EDM ដោយមាន DJs បញ្ចេញសំឡេង symphony ដែលនឹងធ្វើឱ្យអ្នករាំតាមចង្វាក់បេះដូងរបស់អ្នក។
– ការសម្តែងសៀក៖ សៀកមកដល់ទីក្រុងដោយបង្ហាញពីភាពអស្ចារ្យនៃភាពខ្លាំងនិងភាពរហ័សរហួនដែលធ្វើឱ្យហ្វូងមនុស្សភ្លេចដកដង្ហើម។
– ការរាំបែប Random Street ៖ ពេលដែលអ្នករាំតាមដងផ្លូវ គ្រវីតាមចង្វាក់ពេលយប់ជាមួយនឹងចលនាដ៏គួរឱ្យទាក់ទាញរបស់ពួកគេ។
– Latin Show៖ មានអារម្មណ៍ហ៊ោកញ្ជ្រៀវនៅពេលអ្នករាំឡាតាំងធ្វើឱ្យឆាកឆាបឆេះជាមួយនឹងការសម្តែងដ៏ពិរោះ និងចង្វាក់របស់ពួកគេ។

ការប្រកួតប្រជែងផ្សេងៗ៖
Fright Fest 2023 ក៏នឹងរៀបចំកម្មវិធីប្រកួតប្រជែងដ៏រំភើបជាច្រើនផងដែរ ដូច្នេះសូមត្រៀមខ្លួនដើម្បីបង្ហាញទេពកោសល្យរបស់អ្នក និងឈ្នះរង្វាន់ដ៏អស្ចារ្យ។ ការប្រកួតប្រជែងមានដូចជា “ការប្រលងសំលៀកបំពាក់ហាឡូវីនស្អាតបំផុត” ដែលជាកន្លែងសំលៀកបំពាក់ដែលស្រមើលស្រមៃ និងញាក់សាច់បំផុតអាចឱ្យអ្នកទទួលបានរង្វាន់មិនគួរឱ្យជឿ។ បង្ហាញទេពកោសល្យលាក់កំបាំងរបស់អ្នកនៅក្នុង “Hidden Talent Contest” ហើយវាយលុកព្យុះនៅក្នុង “Cocktail-Making Competition” ដែល ស្វែករកកំពូលថ្វីដៃ។

អ្នកឧបត្ថម្ភធំ៖ ស្រាបៀរថៃហ្គ័រ
យើង​ជំពាក់​ការ​ស្រែក​ហ៊ោ​យ៉ាង​ខ្លាំង​ចំពោះ​ម្ចាស់​ឧបត្ថម្ភ​ធំរបស់​យើង គឺ Tiger Beer ដែល​ការ​គាំទ្រ​ឥត​ងាករេ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ធ្វើ​ឱ្យ​កម្មវិធី​ពិសេស​នេះ​ក្លាយ​ជា​ការ​ពិត។

ត្រួសអំពី​​អ្នក​រៀបចំកម្មវិធី៖ ការ​រស់​នៅ​ប្រណិត – ការមកដល់នូវ ផ្ទះ Penthouse នាពេល​ខាង​មុខ​របស់ Urban Village
ប៉ុន្តែភាពរំភើបមិនបញ្ចប់ជាមួយនឹងកម្មវិធី Fright Fest 2023 តែប៉ុណ្ណឹងទេ។ Urban Village មានមោទនភាពក្នុងការបង្ហាញពីការរស់នៅដ៏ប្រណិតនាពេលដ៏ឆាប់ៗខាងមុខ ដែលជា Penthouse ដែលមានចំនួនកំណត់នៅ Urban Village ។ បង្កើតឡើងដោយអ្នកអភិវឌ្ឍន៍ហុងកុងធំជាងគេ Urban Village មានភាពល្បីល្បាញដោយសារការប្តេជ្ញាចិត្តក្នុងបង្កើតផ្ទះសម្រាប់ ការរស់នៅជាលក្ខណៈគ្រួសារ សហគមន៍ គ្រឿងបរិក្ខារទំនើប អាចរស់នៅជាមួយសត្វចិញ្ចឹម គុណភាពខុនដូអន្តរជាតិ មានលំហូរខ្យល់ និងពន្លឺធម្មជាតិ។

គម្រោង Urban Village ដំណាក់កាលទី 2 នឹងដាក់ឱ្យដំណើរការ Penthouse ដែលចំនួនមានកំណត់របស់ខ្លួនក្នុងពេលឆាប់ៗនេះ ដែលទំនងជា Penthouse ខ្ពស់បំផុតនៅមហាវិថី ហ៊ុន សែន ក្នុងរយៈពេល 5 ឆ្នាំខាងមុខ។ ហើយពួកគេនឹងផ្តល់ជូននូវតម្លៃដ៏ប្រកួតប្រជែងខ្លាំងផងដែរ។ យូនីតខុនដូ និង Penthouse ដែលមានចំនួនកំណត់នាពេលខាងមុខនៅ Urban Village គឺជាសក្ខីភាពនៃការរស់នៅប្រកបដោយភាពប្រណិតបំផុត។ ស្រមៃមើលជីវិតដែលជារៀងរាល់ថ្ងៃគឺជាការប្រារព្ធពិធីមួយ ដែលជាកន្លែងដែលអ្នកត្រូវបានហ៊ុំព័ទ្ធដោយគ្រឿងបរិក្ខារលំដាប់ពិភពលោក ដែលជាកន្លែងដែលសត្វចិញ្ចឹមរបស់អ្នកគឺជាសមាជិកគ្រួសារអ្នកដ៏គួរឱ្យស្រឡាញ់ និងជាកន្លែងដែលផ្ទះរបស់អ្នកបង្ហាញពីគុណភាពស្តង់ដារអន្តរជាតិ។

ខាងក្រោមនេះជាទិដ្ឋភាពខុនដូដែលមានស្រាប់ និង Penthouse ដែលនឹងមកដល់នាពេលខាងមុខ នៅ Urban Village ៖
– គ្រឿងបរិក្ខារលំដាប់ពិភពលោក៖ ចាប់ពីពេលដែលអ្នកឈានជើងចូលទៅក្នុងខុនដូដែលបានសាងសង់រួច និង Penthouse ដែលបើកសម្ពោធឆាប់ៗ អ្នកនឹងត្រូវបានស្វាគមន៍ដោយគ្រឿងបរិក្ខារដ៏ប្រណិត។ នេះរួមបញ្ចូលទាំងអាងហែលទឹកនៅលើដំបូលដ៏អស្ចារ្យ កន្លែងហាត់ប្រាណទំនើប សួនច្បារខៀវស្រងាត់ និងកន្លែងស្ងប់ស្ងាត់ដែលអញ្ជើញអ្នកឱ្យសម្រាក និងធ្វើឱ្យមានថាមពលឡើងវិញ។
– ការរស់នៅបែបសហគមន៍៖ Urban Village ត្រូវ​បាន​រចនា​ឡើង​ដោយ​មាន​គំនិត​នៃ​សហគមន៍​រស់នៅ​ជា​ស្នូល។ អ្នកជិតខាងក្លាយជាមិត្តភ័ក្តិ ហើយជីវិតសង្គមរបស់អ្នករីកចម្រើននៅក្នុងសហគមន៍ជិតស្និទ្ធនៃបុគ្គលដែលមានចិត្តដូចគ្នា ដែលឱ្យតម្លៃលើខ្លឹមសារនៃផ្ទះ។
– បរិស្ថានសម្រាប់អ្នកមានសត្វចិញ្ចឹម៖ នៅ​ Urban Village យើងយល់ថាសត្វចិញ្ចឹមរបស់អ្នកគឺជាសមាជិកគ្រួសារ។ យូនីតខុនដូ និង Penthouse ដែលនឹងមកដល់នាពេលខាងមុខ គឺជាជម្រកសម្រាប់សត្វចិញ្ចឹម ដែលពោរពេញទៅដោយកន្លែងដែលបានកំណត់សម្រាប់មិត្តភក្ដិដែលមានរោមរបស់អ្នកដើម្បីមានភាពសប្បាយរីករាយ។
– ស្តង់ដារអន្តរជាតិ៖ គុណភាពគឺជាចំណុចសំខាន់នៃខុនដូ និង Penthouse នៅ Urban Village ។ ជាមួយនឹងការសម្លឹងឃើញភាពលម្អិត ភាពជាក់លាក់ និងការប្តេជ្ញាចិត្តមិនផ្លាស់ប្តូរចំពោះស្តង់ដារអន្តរជាតិ ផ្ទះរបស់អ្នកគឺជាស្នាដៃដ៏អស្ចារ្យនៃការរចនា និងការសាងសង់។
– ដង្ហើមនៃខ្យល់អាកាស – ខ្យល់ចេញចូល និងលំហូរខ្យល់៖ នៅគ្រប់យូនីតខុនដូទាំងអស់នៅ Urban Village រាល់ដង្ហើមគឺជាបទពិសោធន៍នៃភាពស្រស់ស្រាយ និងខ្យល់បរិសុទ្ធ។ ការរចនានេះរួមបញ្ចូលយ៉ាងល្អិតល្អន់នូវប្រព័ន្ធលំហូរខ្យល់ចេញចូលឯកតា ដែលធានាបាននូវចរន្តខ្យល់បរិសុទ្ធ និងត្រជាក់ថេរ។ ចាប់​តាំង​ពី​ពេល​ដែល​អ្នក​ចូល​ទៅ​ក្នុង នោះ​អ្នក​នឹង​កត់​សម្គាល់​ឃើញ​ពី​ភាព​ខុស​គ្នា​ជាប់​រហូត—ខ្យល់​នៅ​គ្រប់​ទីកន្លែង ហើយ​បរិស្ថាន​ស្រស់​ស្រាយ។
– អនុញ្ញាតឱ្យមានពន្លឺ – ពន្លឺធម្មជាតិដ៏បរិបូរណ៍៖ នៅពេលដែលព្រះអាទិត្យជះលើខុនដូនៅ Urban Village ក្នុងពន្លឺពណ៌មាសដ៏កក់ក្តៅ អ្នកនឹងរកឃើញភាពរីករាយនៃពន្លឺធម្មជាតិដ៏សម្បូរបែប។ អ្នករចនារបស់យើងបានធានាថាគ្រប់បន្ទប់ទាំងអស់ត្រូវបានរំលេចដោយពន្លឺព្រះអាទិត្យ បង្កើតបរិយាកាសកក់ក្តៅ និងទាក់ទាញ។ នៅពេលអ្នករីករាយនឹងកាហ្វេពេលព្រឹកនៅក្នុងផ្ទះបាយធំទូលាយរបស់អ្នក ឬធ្វើឱ្យបន្ទប់ទទួលភ្ញៀវដ៏ប្រណិតរបស់អ្នក ពន្លឺធម្មជាតិធ្វើឱ្យអារម្មណ៍របស់អ្នកប្រសើរឡើង និងធ្វើឱ្យជីវិតប្រចាំថ្ងៃរបស់អ្នកប្រសើរឡើង។

កុំឲ្យឱកាសនេះកន្លងផុតទៅ ក្លាយជាផ្នែកមួយនៃសហគមន៍លំនៅដ្ឋានផ្តាច់មុខនេះ ដែលមានទីតាំងនៅជិត Factory Phnom Penh។ ខុនដូយូនីត និង Penthouse ដែលចំនួនមានកំណត់នៅ Urban Village តំណាងឱ្យការរួមបញ្ចូលគ្នានៃការរស់នៅដ៏ប្រណិត លំហូរខ្យល់នៃបន្ទប់ ពន្លឺធម្មជាតិ និងការប្តេជ្ញាចិត្តដ៏អស្ចារ្យចំពោះគុណភាព និងសុខុមាលភាពរស់នៅ ដែលធ្វើឲ្យ Urban Village ក្លាយជាគម្រោងខុនដូលំដាប់កំពូល។ វាដល់ពេលហើយដែលយើង លើកកំពស់ការរស់នៅរបស់អ្នក ដោយលោកអ្នកអាចអញ្ជើញមកទទួលយកយូនីតខុនដូ និង Penthouse ហើយទទួលយកបទពិសោធន៍ថ្មីនៃការរស់នៅ ដោយចាប់ផ្តើមពី 16 ដុល្លារ/ថ្ងៃប៉ុណ្ណោះ។

កម្មវិធីបុណ្យហាឡូវីន Fright Fest 2023 ត្រូវបាននាំមកជូនអ្នកដោយ Urban Village & Factory Phnom Penh ដែលជាគោលដៅចុងក្រោយសម្រាប់បទពិសោធន៍ដែលមិនអាចបំភ្លេចបាន។ កុំខកខានឱកាសរបស់អ្នកក្នុងការក្លាយជាផ្នែកនៃព្រឹត្តិការណ៍ដ៏មហិមានេះ ដែលសន្យាថានឹងដឹកអ្នកទៅកាន់ពិភពអាថ៌កំបាំង វេទមន្ត និងរីករាយយ៉ាងពិតប្រាកដ។
សម្រាប់ការសាកសួរកម្មវិធី៖
 សូម​មេ​ត្ដា​ទាក់ទង: +855 17 999 546
[email protected]
ឬទំនាក់ទំនងតាមរយះហ្វេសប៊ុកផេក: Factory Phnom Penh ឬ វេបសាយ: https://factoryphnompenh.com
សម្រាប់ការសាកសួរទូទៅ៖
 សូម​មេ​ត្ដា​ទាក់ទង: +855 17 999 541
សម្រាប់ការសាកសួរសារព័ត៌មាន៖
Urban Village and Factory Phnom Penh
ផ្ទះលេខ 1159 ផ្លូវជាតិលេខ 2 សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
លេខទូរសព្ទ៖​ +855 86 83 5004/99 99 0219
ទំព័រហ្វេសប៊ុក៖ Urban Village Phnom Penh & Factory Phnom Penh
គេហទំព័រ៖ www.villagephnompenh.

Factory Phnom Penh & Urban Village Present the Spooktacular Halloween Extravaganza 2023: A Weekend of Memorable Fun for All Ages

Phnom Penh, 18 October 2023 — Brace yourselves, Phnom Penh, for a spine-tingling adventure of epic proportions! Factory Phnom Penh & Urban Village is thrilled to unveil the most eagerly awaited event of the year, the Halloween Extravaganza 2023. Prepare for a two-day whirlwind of enchanting activities, electrifying performances, and family-friendly fun that will leave you spellbound this weekend.

When the winds grow chilly, and the moon casts an eerie glow over the city, it can mean only one thing: Halloween Extravaganza 2023 is upon us! This year, the grandiose celebration promises to eclipse all past editions, casting its spell over the enchanting venue of Factory Phnom Penh & Urban Village. Halloween is known for an international festival which is among the most celebrated event of the year for people in Cambodia, especially Phnom Penh residents. Thus, almost every house or place either organizes or participates in the Halloween events in the city. Halloween Extravaganza 2023 will be the biggest and most thrillingly fun for those who love the Halloween theme on Oct 21 & 22, 2023.Dates to Die For
Mark your calendars for October 21st and 22nd, 2023, when the doors to this haunted haven will creak open at 12:00 PM and won’t slam shut until 10:00 PM. To specify, there are more family and kid activities including Wall Climbing, Bouncy Castle, and Mini Bikes starting from 12:00 PM until 5:00 PM, and the adult time will start at 5:30 PM to 10:00 PM. That’s an entire weekend of ghoulish delight and diabolical excitement, and you won’t want to miss a single moment. Now let us go through what they have in preparation for this upcoming weekend for Halloween lovers: A Halloween Oasis:
And don’t forget to explore our enchanting photo booths and captivating Halloween-themed décor, designed to captivate and inspire the most Instagram-worthy selfies and memorable snapshots. Unleash the Fearless Spirit:
If you’re seeking an adrenaline rush, look no further than Cambodia’s largest haunted house, a chilling masterpiece that will have you trembling with both fear and fascination.

The Stage Is Set for Spectacular Entertainment:
– Live Concert featuring the Mesmerizing Tep Piseth and Prema: Tep Piseth and Prema’s melodious tunes will cast a spell, leading the audience on a journey of musical enchantment.
– Fire show: Brace yourself as a dazzling display of fire dancing and manipulation ignites the night, leaving spectators agog with awe.
– Special Performances: Prepare for an array of acts that push the boundaries of performance art, offering surreal experiences that will transport you to realms unknown.
– EDM DJ Sets: The night pulses to the beats of EDM, with DJs cranking out a symphony of sounds that’ll have you dancing to the rhythm of your heart.
– Circus Performance: The circus comes to town, showcasing astounding feats of strength and agility that leave the crowd breathless.
– Random Street Dance: Spontaneity reigns supreme as street dancers groove to the rhythm of the night, captivating all with their captivating moves.
– Latin Show: Feel the sizzle as Latin dancers set the stage ablaze with their passionate and rhythmic performances.
– Funtastic Canival Games: Enjoy a wide range of fun portable carnival games which will surely make your day “Funtastic”.

Competition Galore:
The Halloween Extravaganza 2023 will also host an array of thrilling competitions, so be prepared to showcase your talents and win fantastic prizes. Get your game face on for competitions like the “Best Costume Contest,” where the most imaginative and spine-chilling attire could earn you incredible rewards. Display your hidden talents in the “Hidden Talent Contest” and whip up a storm in the “Cocktail-Making Competition” where mixology reigns supreme. Gold Sponsor: Tiger Beer
We owe a massive shout-out to our gold sponsor, Tiger Beer.

A Glimpse of The Organizer: The Pinnacle of Luxury Living – the upcoming Penthouse at Urban Village
But the excitement doesn’t end with Halloween Extravaganza 2023. Urban Village is proud to unveil the upcoming epitome of luxury living – the limited editions Penthouse at Urban Village. Developed by the largest Hong Kong Developers, Urban Village is renowned for its commitment to family and community living, pet-friendly amenities, international condo quality, airflow, and natural lighting.Urban Village’s Phase II will be launching its limited-edition Penthouse soon, which is likely the highest Penthouse on Hun Sen Boulevard in the next 5 years. And they will offer a very competitive price too. The condo units and the upcoming limited edition Penthouse at Urban Village are a testament to luxury living at its finest. Imagine a life where every day is a celebration, where you’re surrounded by world-class amenities, where your pets are cherished members of your family, and where your home exemplifies international standards of quality. Here’s a sneak peek of what the condo units and upcoming Penthouse at Urban Village have to offer:

– World-Class Amenities: From the moment you step into the built condo units and the upcoming Penthouse, you’ll be greeted by an array of amenities that define luxury. This includes a breathtaking rooftop pool, a state-of-the-art fitness center, lush gardens, and serene spaces that invite you to relax and rejuvenate.
– Community Living: Urban Village is designed with the idea of community living at its core. Neighbors become friends, and your social life thrives within the close-knit community of like-minded individuals who value the essence of home.
– Pet-Friendly Environment: At Urban Village, we understand that your pets are family. The condo units and the upcoming Penthouse are pet-friendly havens, complete with designated spaces for your furry friends to frolic and socialize.
– International Standards: Quality is a hallmark of the condo units and the upcoming Penthouse at Urban Village. With an eye for detail, precision, and an unwavering commitment to international standards, your home is a masterpiece of design and construction.
– A Breath of Fresh Air – Ventilation and Airflow: In all units at Urban Village, every breath is an experience of freshness and rejuvenation. The design meticulously incorporates unit ventilation airflow systems that ensure a constant circulation of clean, crisp air. From the moment you step inside, you’ll notice the constant difference- the air is everywhere, and the environment is refreshing.
– Let There Be Light – Abundant Natural Lighting: As the sun bathes the condo units at Urban Village in warm, golden light, you’ll discover the joy of abundant natural lighting. Our designers have ensured that every room is flooded with sunlight, creating a warm and inviting ambiance. When you’re enjoying a morning coffee in your spacious kitchen or winding down your luxurious living room, the natural lighting elevates your mood and enhances your daily life.

Don’t miss the opportunity to be part of this exclusive residential community, adjacent to Factory Phnom Penh. The limited edition Penthouse and condo units at Urban Village represent the combination of luxury living, unit ventilation airflow, natural lighting, and the extraordinary commitment to quality and comfort that distinguishes Urban Village as the premier condominium project. It’s time to elevate your lifestyle, embrace the condo units and Penthouse, and experience a new standard of living, starting from US$16/day.

The Halloween Extravaganza 2023 is brought to you by Urban Village & Factory Phnom Penh, the ultimate destination for unforgettable experiences. Don’t miss your chance to be part of this monumental event that promises to transport you to a world of mystery, magic, and sheer delight.
For general inquiries about condos:
Please contact:+855 17 999 541
For media enquiries:
Urban Village and Factory Phnom Penh
No. 1159, National Road No. 2, Sangkat Chak Angrea Leu, Khan Meanchey, Phnom Penh, Cambodia.
+855 86 83 5004/99 99 0219
Facebook page: Urban Village Phnom Penh & Factory Phnom Penh
Website: www.villagephnompenh.com

តម្លៃផ្ទះនៅតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែនហក់ឡើង៧៥ភាគរយ ទោះបីសង្គ្រាមនៅតែកំពុងបន្ត

ដោយ: គង់ លាងហួរ
អន្តរជាតិ: ផ្ទះនៅតំបន់ភាគខាងជើងនៃទីក្រុងគៀវ (Kyiv) ក្នុងប្រទេសអ៊ុយក្រែនកំពុងលក់ដាច់ខ្លាំង ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធ ដំបូល ផ្លូវថ្នល់ និងស្ពានកំពុងត្រូវបានស្ថាបនាឡើងវិញ ។

លោកស្រី Marina Krasnolenska ដែលធ្វើការជាភ្នាក់ងារអចលនទ្រព្យអស់រយៈពេល២០ឆ្នាំបានមានប្រសាសន៍ថា “ផ្ទះនៅតំបន់របស់យើងលក់បានដាច់ល្អណាស់ ប៉ុន្តែតម្លៃផ្ទះមិនបានវិលត្រឡប់ទៅរកកម្រិតមុន សង្គ្រាមនោះទេ ប៉ុន្តែទីផ្សារនៅតែមានជីវិតដែលនេះជាការភ្ញាក់ផ្អើលសម្រាប់ខ្ញុំផងដែរ”។

កាលពីឆ្នាំមុន សេដ្ឋកិច្ចរបស់ប្រទេសអ៊ុយក្រែនបានដាំក្បាលចុះមួយភាគបី អតិផរណាបានហក់ឡើងជាងមួយភាគបួន ហើយមានតែជំនួយមកពីលោកខាងលិចច្រើនពាន់លានដុល្លារប៉ុណ្ណោះទើបអាចទូទាត់ការចំណាយរបស់រដ្ឋាភិបាលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ។អចលនទ្រព្យបានបាត់បង់តម្លៃគួរឱ្យកត់សម្គាល់តែនៅក្នុងតំបន់ភាគខាងកើត និងភាគខាងត្បូងដែលស្ថិតនៅជិតជួរមុខនៃសមរភូមិប៉ុណ្ណោះ ប៉ុន្តែតម្លៃនៅក្នុងតំបន់ភាគខាងលិចប្រទេសអ៊ុយក្រែនបានហក់ឡើងយ៉ាងខ្លាំងរហូតដល់៧៥ភាគរយ។

ជាក់ស្តែង តម្លៃផ្ទះក្នុងទីក្រុង Uzhhorod ដែលស្ថិតនៅភាគខាងលិចនៃប្រទេសអ៊ុយក្រែន បាននាំមុខគេក្នុងចំណោមតម្លៃផ្ទះនៅតាមបណ្តាក្រុងផ្សេងៗទៀត។តម្លៃលំនៅដ្ឋាននៅកណ្តាលប្រទេសអ៊ុយក្រែនបានដាំក្បាលចុះពី២៥ ទៅ៣០ភាគរយ ប៉ុន្តែវាកំពុងងើបឡើងវិញ ខណៈទីផ្សារបង្ហាញពីកំណើនដ៏មិននឹកស្មានដល់ ហើយអ្នកអភិវឌ្ឍន៍មួយចំនួនកំពុងចាប់ផ្តើមគម្រោងសាងសង់ឡើងវិញ បន្ទាប់ពីបានផ្អាកអស់ពេលជាយូរ។

លោក Denis Sudilkovskiy នាយកទីផ្សារនៃទីភ្នាក់ងារអចលនទ្រព្យ LUN នៅទីក្រុង Kyiv បានលើកឡើងថា ទោះបីជាប្រាក់ចំណូលធ្លាក់ចុះយ៉ាងណាក្តី ក៏ប្រជាជនអ៊ុយក្រែនបានរក្សាទុកលុយប្រហែល២៥ពាន់លានដុល្លារអាមេរិក នៅក្នុងធនាគារ និងរក្សាទុកលុយចន្លោះពី៦០ ទៅ១០០ពាន់លានដុល្លារ នៅខាងក្រៅខ្លួនរបស់ពួកគេផងដែរ។

លោក Denis បានបញ្ជាក់ប្រាប់សារពត៌មាន Al Jazeera ថា “ចំនួនប្រជាជនមួយផ្នែកធំមិនបានបាត់បង់សមត្ថភាព និងគំនិតនៃការចង់បានផ្ទះផ្ទាល់ខ្លួនរបស់ពួកគេនោះទេ” ៕