នំ​បញ្ចុក​ខ្មែរ​បាន​បង្ហាញ​វត្ត​មាន​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ ខណៈ​រដ្ឋ​មន្រ្តី​ទស្សន​កិច្ច​ការ​រៀប​ចំ​តំបន់​ទេសចរណ៍​ប្រវត្តិសាស្រ្ត ​និង​សាសនា​នៅ​ទីក្រុង​យ៉ាងហ្គូន

ដោយៈ ចំណាន

    មីយ៉ាន់ម៉ាៈ  នំបញ្ចុកខ្មែរបានបង្ហាញវត្តមាននៅទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា ស្របពេលលោកAung Naing Thu អភិបាលនៃគណៈអភិបាលតំបន់យ៉ាងហ្គូន បានភ្លក់ និងពេញចិត្តរសជាតិដ៏ឈ្ងុយឆ្ងាញ់នៃ “នំបញ្ចុកខ្មែរ”។

នំបញ្ចុកជាម្ហូបប្រពៃណី និងជាអត្តសញ្ញាណវប្បធម៌ប្រពៃណីដ៏ពិសេសមួយរបស់កម្ពុជា ហើយដែលស្រដៀង ជាមួយមុខម្ហូបដ៏ល្បីរបស់មីយ៉ាន់ម៉ា Mohinga។

ចំណាប់អារម្មរណ៍នេះ ពិតជាបានឆ្លុះបញ្ចាំងពីភាពទាក់ទាញនៃម្ហូបអាហារខ្មែរ ដែលមិនត្រឹមតែជាមោទនភាពជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាស្ពានផ្សារភ្ជាប់មិត្តភាព និងការផ្លាស់ប្តូរវប្បធម៌ ការជំរុញទេសចរណ៍ ប្រជាជន និងប្រជាជនរវាងកម្ពុជា និងមីយ៉ាន់ម៉ាដែលមានលក្ខណៈស្រដៀងគ្នាជាច្រើន ទាំងប្រវតិ្តសាស្រ្ត ភូមិសាស្រ្ត សាសនា ប្រពៃណីទំនៀមទំលាប់ បូជនីយដ្ឋានសក្ការៈ ម្ហូបអាហារ សក្តានុពលទេសចរណ៍បំពេញបន្ថែមគ្នា ឱ្យកាន់តែជ្រាលជ្រៅ និងស្និតរមួតបន្ថែមទៀត ដើម្បីសម្រេចដល់គម្រោង “ប្រទេសពីរ គោលដៅមួយ”។
កម្មវិធីទី១១ នៃដំណើរទស្សនកិច្ចការងារនៅទីក្រុងយ៉ាងហ្គូន។

ជាមួយគ្នានេះ លោកហួត ហាក់រដ្ឋមន្រ្តីក្រសូងទេសចរណ៍បានធ្វើដំណើរទស្សនកិច្ច ស្វែងយល់ពីការគ្រប់គ្រង និងការរៀបចំតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត និងសាសនាដ៏ល្បីល្បាញនៅទីក្រុងយ៉ាងហ្គូន
ក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងយ៉ាងហ្គួន។

លោកបានអញ្ជើញទស្សនកិច្ច ស្វែងយល់ពីការគ្រប់គ្រង ការរៀបចំ និងការអភិវឌ្ឍតំបន់ទេសចរណ៍ប្រវត្តិសាស្រ្តThe Secretariat or Secretariat Yangon និងបូជនីយដ្ឋានជាទីសក្ការៈវត្ត Shwedagon ដែលជាទីកន្លែងសក្ការៈបូជាដ៏សំខាន់ និងជាគោលដៅទេសចរណ៍វប្បធម៌ និងសាសនាដ៏ល្បីល្បាញបំផុតមួយ របស់សាធារ​ណ​រដ្ឋសហភាពមីយ៉ាន់ម៉ា នៅទីក្រុងយ៉ាងហ្គូន។

ក្នុងដំណើរទស្សនកិច្ចនេះ លោករដ្ឋមន្ត្រី បានស្វែងយល់អំពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ ការគ្រប់គ្រងលំហូរភ្ញៀវទេសចរ ការថែរក្សាសោភ័ណភាព បរិស្ថាន អនាម័យ និងការអភិរក្សបេតិក​ភណ្ឌសាសនា និងវប្បធម៌ ដែលបានធ្វើឱ្យទីតាំងទាំងពីរ ក្លាយជាគោលដៅទេសចរណ៍ ដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិរាប់លាននាក់ជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះការរៀបចំ និងការគ្រប់គ្រងតំបន់ទេសចរណ៍ ប្រកបដោយរបៀបរៀបរយ ដែលរួមចំណែក លើកកម្ពស់បទពិសោធភ្ញៀវទេសចរ ការអភិរក្សអត្តសញ្ញាណវប្បធម៌ និងសាសនា ប្រវត្តិសាស្ត្រ ព្រមទាំងជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព៕

Cambodia & Myanmar Ministry promised Promoting Religious Tourism

By, MoT

Phnom Penh, H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia, led a high-level delegation from the Ministry of Tourism to hold a working meeting and exchange views with H.E. Maung Myint, Minister of Hotels, Tourism and Culture of Myanmar, on strengthening and expanding tourism cooperation between the Kingdom of Cambodia and the Republic of the Union of Myanmar in a more practical and effective manner in Yangon.

During this fruitful meeting, H.E. Maung Myint warmly welcomed H.E. the Minister and the Cambodian Ministry of Tourism delegation. He highly appreciated Cambodia’s tourism development and the strong tourism cooperation between the two countries, which has been implemented through bilateral, regional, and sub-regional frameworks.
Through this productive discussion, both sides highly valued the progress achieved in tourism cooperation between the two countries through existing agreements and joint action plans, as well as cooperation within regional and sub-regional frameworks, including ASEAN, GMS and CLMV.

 

Following comprehensive discussions on all aspects of tourism cooperation, both parties agreed to effectively implement the Cambodia–Myanmar Memorandum of Understanding on Tourism Cooperation. They also agreed to promote the exchange of experiences, human resource development, and professional capacity building in the tourism sector.

In particular, both sides agreed to promote joint tourism promotion, develop joint travel packages, and conduct joint marketing under the theme “Two Countries, One Destination” to increase tourist flows between the two countries and attract tourists from third countries to visit both destinations. They also expressed support for organizing the Joint Cambodia–Myanmar Tourism Conference and developing attractive joint tourism products.

 

Furthermore, both sides discussed promoting religious tourism by leveraging the rich Buddhist heritage of Cambodia and Myanmar. They supported the development of pilgrimage tourism packages and joint promotional activities to enhance Buddhist pilgrimage tourism and strengthen people-to-people ties between the two nations.
It is worth noting that Myanmar has significant potential in cultural and religious tourism, with many renowned tourist attractions, including the Bagan Heritage Area, Shwedagon Pagoda, and Sule Pagoda, which attract international visitors and offer strong potential for developing joint tourism products with Cambodia.

CDC និង​ក្រសួងពាណិជ្ជកម្ម​ពិភាក្សា​ដើម្បី​ជំរុញ​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ និង​លិខិត​ស្នាម​ជា​ទម្រង់​ឌីជីថល​

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រសួងពាណិជ្ជកម្ម រៀបចំកិច្ចពិភាក្សាដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នា​មជាទម្រង់ឌីជីថល ក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក។

កិច្ចប្រជុំនេះដឹកនាំដោយលោកហ៊ាង សុទ្ធាយុត្តិ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានប្រជុំពិភាក្សារួមគ្នាជាមួយ លោកឈរ ស៊ុនហុង អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដើម្បីជំរុញការប្រើប្រាស់ទិន្នន័យ និងលិខិតស្នាមជាទម្រង់ឌីជីថលក្នុងការផ្តល់សេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ពាក់ព័ន្ធនឹងគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។

កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយ ជុំវិញបញ្ហាលិខិតស្នាមពាក់ព័ន្ធនឹងសេវាធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិក ដែលបានលើកឡើងក្នុងកិច្ចសន្ទនាលើកទី៣ រវាងរដ្ឋ និងវិស័យឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥។

ដំណោះស្រាយសំខាន់ៗមួយចំនួន ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ ហើយការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា ដើម្បីដោះស្រាយគឺជាស្នូលសំខាន់នៃកិច្ចពិភាក្សានាថ្ងៃនេះ ដើម្បីឈានទៅអនុវត្តអន្តរប្រតិ​បត្តិការតាមប្រព័ន្ធឌីជីថល ផ្លាស់ប្ដូរទិន្នន័យ សំដៅកាត់បន្ថយការប្រើប្រាស់លិខិតស្នាម ពន្លឿន និងធ្វើសាមញ្ញនីតិវិធីផ្តល់សេវាសាធារណៈជូនវិស័យឯកជន។

ក្នុងកិច្ចប្រជុំនាឱកាសនេះ លោកហ៊ាង សុទ្ធាយុត្តិ ក៏បានសំដែងនូវការអបអរសាទរ ជូនចំពោះក្រសួងពាណិជ្ជកម្ម ដែលបានខិតខំប្រឹងប្រែងដាក់ចេញនូវយន្តការនានា ដើម្បីដោះស្រាយនូវសំណូមពររបស់វិនិយោគិន រហូតមានការទទួលស្គាល់ កោតសរសើរ និងថ្លែងអំណរគុណពីវិស័យឯកជន និងសភាពាណិជ្ជកម្ម។ ជាក់ស្ដែងកន្លងមកនេះ ក្រសួងបានកែសម្រួល និងដាក់ចេញនូវលិខិតបទដ្ឋានគតិយុត្តនានា សំដៅធ្វើសាមញ្ញកម្ម ការងារចុះបញ្ជីពាណិជ្ជកម្ម និងការអនុវត្តតាមប្រព័ន្ធបច្ចេកវិទ្យាផងដែរ។

ឈរលើមូលដ្ឋាននៃកិច្ចសហការរវាងគ្នា អង្គប្រជុំនឹងដាក់ជូននូវដំណោះស្រាយ លើសំណូមពររបស់វិស័យឯកជន ជូនថ្នាក់ដឹកនាំពិនិត្យសម្រេច ដើម្បីឆ្លើយតបជូនវិនិយោគិន និងជាការចូលរួមបន្តលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ក្នុងវិស័យវិនិយោគ និងពាណិជ្ជកម្ម៕

Cambodia Visa-Free Chines Tourism Arrived

By MoT

       Phnom Penh. We’ve Arrived! Join us in embracing Cambodia’s 2026 visa-free policy and discover the Kingdom’s breathtaking beauty, rich cultural heritage, and warm hospitality.

 

GZL International Travel Service Ltd. (广之旅), one of China’s leading travel companies, has organized the first tour group of Chinese visitors to the Kingdom of Cambodia under the Royal Government of Cambodia’s 2026 visa-free policy for Chinese citizens.

 

This inaugural group departed from Guangzhou on an Air Cambodia flight, demonstrating the positive response of the Chinese tourism market to Cambodia’s travel facilitation measures. Their arrival marks an encouraging milestone in revitalizing and expanding the Chinese tourism market, one of Cambodia’s most important source markets.

 

The 2026 visa-free policy not only makes travel to Cambodia more convenient for Chinese visitors, but also promotes greater people-to-people exchanges, strengthens the longstanding friendship between Cambodia and China, and enhances the competitiveness of Cambodia’s tourism sector on both the regional and global stage. 🇰🇭🇨🇳✨

 

 

ក្រុម​​ហ៊ុន​កូរ៉េ ​Kyungshin Co., Ltd កំពុង​វិនិយោគ​នៅ​កម្ពុជា ​ស្វាគមន៍​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​

ដោយៈ ម៉ាលីនណា

    កូរ៉េៈ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាល ដឹកនាំដោយលោកឧបនាយករដ្ឋមន្រ្តីស៊ុន ចាន់ថុលបាននាំគណៈប្រតិភូកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីប្រតិបត្តិការរបស់ ក្រុមហ៊ុន Kyungshin Co., Ltd. ឯកទេសក្នុងឧស្សាហកម្មផលិតគ្រឿងបង្គុំអេឡិចត្រូនិកយានយន្ត និងខ្សែភ្លើងរថយន្ត។

ដំណើរទស្សនកិច្ចនេះ ទទួលបានការទទួលបដិសណ្ឋារកិច្ចស្វាគមន៍ពីសំណាក់ លោក Geum Woo Youn នាយកក្រុមហ៊ុន ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិកក្រុមហ៊ុន។

អមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងទស្សនកិច្ចការងារនាឱកាសនេះ មានការចូលរួមពី លោក Park Joo-bong ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មទីក្រុងអ៊ីនឆ័ន (ICCI) រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធពី ក.អ.ក. និងក្រសួងពាណិជ្ជកម្ម, តំណាងសភាពាណិជ្ជកម្មកូរ៉េនៅកម្ពុជា (KOCHAM) ព្រមទាំងតំណាងវិស័យឯកជនពីកម្ពុជារួមមានសមាសភាពពី សមាគមឧកញ៉ាកម្ពុជា និងសភាពាណិជ្ជកម្មកម្ពុជាផងដែរ។

ក្រុមហ៊ុន Kyungshin Corporation ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៧៤ មានជំនាញឯកទេសលើការផលិត ខ្សែភ្លើងរថយន្ត (Wiring Harnesses) ឧបករណ៍ភ្ជាប់ចរន្ត (Connectors) ប្រអប់ហ្វុយស៊ីប/ប្រអប់បំបែកចរន្ត (Junction Blocks) ខ្សែកាប (Cables) និងប្រព័ន្ធអគ្គិសនីសម្រាប់រថយន្តអគ្គិសនី (EV Electrical Systems)។

បច្ចុប្បន្ន ក្រុមហ៊ុនក៏កំពុងធ្វើការអភិវឌ្ឍយ៉ាងសកម្ម លើបច្ចេកវិទ្យាទំនើបៗសម្រាប់រថយន្តអគ្គិសនី និងដំណោះស្រាយសម្រាប់ការធ្វើដំណើរនាពេលអនាគត (Future Mobility Solutions)។

ដោយឡែកនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Kyungshin បានបង្កើតរោងចក្រផលិតខ្សែភ្លើងរថយន្ត (Wire Harness) តាំងពីឆ្នាំ ២០១២ មកម៉្លេះ ដែលមានទីតាំងស្ថិតនៅក្នុងឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជាមួយនឹងទំហំទុនវិនិយោគប្រមាណ២០ លានដុល្លារអាមេរិក ហើយបច្ចុប្បន្នរោងចក្រនេះមានកម្មករ និយោជិត បម្រើការងារចំនួន១.៤៦៧នាក់៕

អគារ Showroom​ ទំនើប​ប្រណិត​សាងសង់​រួចរាល់​សម្រាប់​ជួល​ក្នុង​គម្រោង​ TIA CITY ​លើ​ផ្លូវ​60ម៉ែត្រ​បាន​បញ្ចប់​ហើយ

ថោយៈ ឡាឌី

        ភ្នំពេញៈ អគារ Showroom សាងសងរួចរាល់ នៅសល់តែ2អគារទៀតប៉ុណ្ណោះ ដែលគម្រោង TIA CITY ក្បែរព្រលានយន្តហោះថ្មី បានដាក់ជួលអគារ Showroom ពាណិជ្ជកម្មលំដាប់ខ្ពស់ទំនើប ដែលត្រូវបានសាងសងឡើងយ៉ាងសម្រិតសម្រាំងបំផុត សម្រាប់ក្រុមហ៊ុនលក់រថយន្តប្រណីតៗ ម៉ាកយីហោល្បីៗ និងការដាក់តាំងពិព័រណ៍អាជីវកម្មខ្នាតធំផ្សេងៗ លើមហាវិថី 60 ម៉ែត្រ ជិតអាកាសយានដ្ឋានអន្តរជាតិតេជោ។

ធ្វើការណាត់ជួបនៅទីតាំងផ្ទាល់ ដើម្បីប្រឹក្សារយោបល់ និងផ្តល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមការងារតាមរយៈ៖

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រដ៏មានសក្តានុពល ស្ថិតនៅតាមបណ្តោយផ្លូវ60 ម៉ែត្រ ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏មមាញឹក ដែលមជ្ឈមណ្ឌលតាំងពិព័រណ៍ អគារតាំងបង្ហាញនេះ ផ្តល់នូវភាពលេចធ្លោពេញនិយម និងភាពងាយស្រួលបំផុតសម្រាប់ម្ចាស់អាជីវកម្មខ្នាត់ធំគ្រប់ប្រភេទ ដែលចង់ពង្រីកខ្លួនមុនគេ ក្នុងតំបន់ពាណិជ្ជកម្មដែលរីកចម្រើនលឿនបំផុត នៅជាប់អាកាសយានដ្ឋានអន្តរជាតិតេជោ។

អគារតាំងបង្ហាញ (Showroom) មួយចំនួនក៏បានបញ្ចប់ការសាងសង់រួចរាល់ថ្មីៗនេះ មានរូបរាងយ៉ាងទាក់ទាញ ជាមួយរចនាបថបែបទំនើប ដោយប្រើប្រាស់ជញ្ជាំងកញ្ចក់ថ្លាធំៗពីបាតដល់ដំបូល។ វាជួយបង្កើនពន្លឺធម្មជាតិពីខាងក្រៅ និងអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់អាចមើលឃើញផលិតផល ដែលដាក់តាំងបង្ហាញបានច្បាស់ល្អ24 ម៉ោងលើ 24 ម៉ោង។

ចំណុចពិសេស៖

  • ជញ្ជាំងកញ្ចក់ពីបាតដល់ដំបូល: ទទួលបានពន្លឺធម្មជាតិ និងភាពស្រស់ស្អាតអស្ចារ្យ 24 ម៉ោង/24 ម៉ោង ធ្វើឱ្យអ្នកចរាចរណ៍គ្រប់រូបបានឃើញផលិតផលរបស់អ្នកយ៉ាងច្បាស់។
  • ផ្ទៃក្រឡា: ទំហំរហូតដល់ 800 ម៉ែត្រការ៉េ ផ្ទៃប្រើប្រាស់ធំទូលាយ សាកសមសម្រាប់គ្រប់អាជីវកម្ម
  • ស្ថិតនៅលើមហាវិថី 60 ម៉ែត្រ: ចរាចរណ៍ដ៏មមាញឹកខ្លាំង
  • ទីតាំងជិតព្រលាន: ប្រៀបនឹងច្រកទ្វារអន្តរជាតិ ល្អសម្រាប់ចាប់អ្នកធ្វើដំណើរ វិនិយោគិន និងអ្នកប្រើប្រាស់គ្រប់រូប។
  • អគារ Showroom សាងសង់រួចរាល់ ១០០% អាចចាប់ផ្ដើមអាជីវកម្មភ្លាមៗ។

 

ធី អាយ អេ​ ស៊ីធី-TIA CITY ផ្តល់នូវឱកាសសម្រាប់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម អ្នកវិនិយោគិនធំ ដែលកំពុងស្វែងរកទីតាំង ដើម្បីពង្រីកសក្តានុពលអាជីវកម្មអោយកាន់តែរីកចម្រើនយូរអង្វែង។

ធ្វើការណាត់ជួបនៅទីតាំងផ្ទាល់ ដើម្បីប្រឹក្សារយោបល់ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងក្រុមការងារតាមរយៈ៖

អតិធិជនអាចអញ្ជើញមកកាន់ការិយាល័យផ្នែកលក់ដែលមាន 2 ទីតាំង៖

1-ការិយាល័យផ្នែកលក់ TIA CITY នៅលើផ្លូវ ៦០ ម៉ែត្រ កែងផ្លូវក្រវ៉ាត់ក្រុងទី៣ ឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

🌐Google Maps៖ https://maps.app.goo.gl/thXas1JXpJpxv6GT6

2-ការិយាល័យផ្តល់ព័ត៌មាន នៅក្នុងធនាគារកាណាឌីយ៉ា សាខាពោធិ៍សែនជ័យ (ទល់មុខព្រលានពោធិ៍ចិនតុង)។

🌐Google Maps៖ https://maps.app.goo.gl/iWhBttfGmvR22Ma4A

 

បណ្តាអ្នកអភិវឌ្ឍន៍​នៅ​ទីក្រុងញូវយ៉ក​កំពុង​ប្រែ​ក្លាយ​អគារ​ការិយាល័យ​ទៅ​ជា​អាផាតមុិន​ ខណៈ​តម្រូវ​ការ​លំនៅឋាន​កើន​ឡើង

ដោយ: សហសេវិក
អន្តរជាតិ: បណ្តាអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិកកំពុងប្រែក្លាយអគារការិយាល័យទៅជាអាផាតមុិន កាន់តែច្រើនឡើងៗ ដើម្បីជួយដោះស្រាយបញ្ហាខ្វះខាតលំនៅឋាននៅក្នុងទីក្រុង។

បណ្តាអ្នកអភិវឌ្ឍន៍ក៏កំពុងទាញយកអត្ថប្រយោជន៍ពីការលើកទឹកចិត្តផ្នែកពន្ធ ដល់ការសាងសង់លំនៅឋានដែលមានតម្លៃសមរម្យផងដែរ។

ជាក់ស្តែង វិថី Water Street ក្នុងតំបន់ Lower Manhattan ដែលមានឈ្មោះហៅក្រៅថា “Conversion Alley” ក្លាយជាទីតាំងដែលអគារការិយាល័យចាស់ៗជាច្រើនកំពុងត្រូវបានបំលែងទៅជាអគារអាផាតមុិន ដែលរួមមានទាំងអាផាតមុិនប្រណីត និងអាផាតមុិនតម្លៃសមរម្យ។

បណ្តាអ្នកអភិវឌ្ឍន៍អះអាងថា អគារការិយាល័យជាច្រើនអាចត្រូវបានប្តូរទៅជាលំនៅឋាន ហើយគម្រោងបែបនេះច្រើនតែចំណាយពេលលឿនជាង និងមានហានិភ័យតិចជាងការសាងសង់អគារថ្មីពីដំបូង។ សូម្បីតែអគារការិយាល័យល្បីៗដូចជាអគារ Flatiron ក៏កំពុងត្រូវបានបំលែងទៅជាលំនៅឋានផងដែរ។

និន្នាការនេះកើតឡើង ស្របពេលដែលតម្រូវការលំនៅឋាននៅតែមានភាពរឹងមាំ។ នៅក្នុងខែមេសា ឆ្នាំ២០២៦ តម្លៃជួលអាផាតមុិនប្រចាំខែជាមធ្យមនៅសង្កាត់ Manhattan បានកើនឡើងលើសពី៥.០០០ដុល្លារជាលើកដំបូង ខណៈចំនួនអាផាតមុិនទំនេរបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៦ឆ្នាំ។

ក្នុងពេលជាមួយគ្នានេះ អគារការិយាល័យជាច្រើនមិនទាន់មានអ្នកជួល ដោយសារការអូសបន្លាយនៃផលប៉ះពាល់នៃការធ្វើការពីចម្ងាយ បន្ទាប់ពីវិបត្តិជំងឺរាតត្បាត៕ប្រភព: BILYONARYO៕

អាជីវកម្មជាង៥៨០០០បានទទួលជោគជ័យចុះឈ្មោះអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន

ដោយៈ ចំណារ

    ភ្នំពេញៈ ​​រយៈ​ពេល​ជិត៦ឆ្នាំ​មកនេះ ​មាន​ម្ចាស់​អាជីវកម្ម​ជាង៥,៨ម៉ឺន ​ដែល​បាន​​ទទួល​ជោគ​ជ័យ ​លើ​ការ​​ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន​​(Single Portal)​។

ក្នុង​ចំណោមម្ចាស់អាជីវកម្ម​ទាំងអស់​នោះ គឺ​មាន​៣៦% មាន​ម្ចាស់​ជាស្រ្តី​។​

យោងតាមសេចក្តី​ប្រកាសព័ត៌មាន របស់គណៈ​កម្មាធិការសេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល ស្តីពី “ខួបគម្រប់៦ឆ្នាំ នៃការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច(E-Services for Business Ecosystem)” នា​ថ្ងៃ​ទី​១៥ ខែ​មិថុនា​ បាន​ឱ្យ​ដឹង​ថា ប្រព័ន្ធអេកូឡូស៊ីនៃសេវាអេឡិចត្រូនិក សម្រាប់ធុរកិច្ច ត្រូវ​បាន​ដាក់ឱ្យ​ប្រើប្រាស់ ​ជាផ្លូវ​ការ​រយៈ​ពេល៦ឆ្នាំ​មក​ហើយ គិតត្រឹមថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានប្រែខ្លួនដែលពីដំបូងត្រឹមជាប្រព័ន្ធចុះបញ្ជីអាជីវកម្ម ​តាមថ្នាលបច្ចេកវិទ្យាព័ត៌មាន(Online Business Registration – OBR) ក្នុងទម្រង់ជាការ​ចុះបញ្ជីជាខ្សែច្រវាក់(Single Portal)។

ថ្នាលនេះអាចឱ្យធុរជន ស្នើសុំចុះបញ្ជីអាជីវកម្មជាកញ្ចប់រួម ដោ​យគ្របដណ្តប់ដល់សេវារបស់ក្រសួង ស្ថាប័នចំនួន៣ រួមមាន ការចុះបញ្ជីពាណិជ្ជកម្ម ដោយក្រសួងពាណិជ្ជកម្ម ការចុះបញ្ជីពន្ធដារដោយអគ្គនាយកដ្ឋានពន្ធដារ និងសេចក្តីប្រកាសជូនដំណឹង បើកសហគ្រាសដោយ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រព័ន្ធ Single Portal ត្រូវបានដាក់ឱ្យប្រើប្រាស់ជាដំណោះស្រាយឌីជីថល និង​ជួយសម្រួលដល់នីតិវិធី នៃការចុះបញ្ជីអាជីវកម្ម សំដៅចូលរួមលើកកម្ពស់បរិយាកាសធុរកិច្ច និង​សេដ្ឋកិច្ចឌីជីថលក្នុងប្រទេសកម្ពុជាឱ្យកាន់​តែប្រសើរ តាមរយៈការជួយកាត់បន្ថយនីតិវិធី ពេលវេលា និង​កម្រៃក្នុងកម្រិតសមរម្យ។

យោង​តាម​គណៈ​កម្មាធិការសេដ្ឋកិច្ច និង​ធុរកិច្ច​ឌីជីថល បើ​គិតចាប់​ពី​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២០ មក​ដល់​ថ្ងៃទី៣១ ខែឧសភា ឆ្នាំ ២០២៦ គឺមាន​ពាក្យ​ស្នើសុំ​ចុះ​បញ្ជី​អាជីវកម្ម​ចំនួន​៥៨,០៨១ ដែល​ត្រូវ​បាន​អនុម័ត៕

តម្លៃផ្ទះថ្មីនៅប្រទេសចិនធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនបន្តិចនៅខែឧសភា

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះក្នុងល្បឿនលឿនជាងមុនបន្តិចនៅខែឧសភា ខណៈវិស័យអចលនទ្រព្យនៅតែបន្តរងផលប៉ះពាល់ ដោយសារតម្រូវការធ្លាក់ចុះ ទោះបីជាទីក្រុងធំៗបានបង្ហាញសញ្ញានៃស្ថិរភាពយ៉ាងណាក្តី។

តម្លៃផ្ទះថ្មីបានធ្លាក់ចុះ ០,២ភាគរយក្នុងខែឧសភា បើធៀបនឹងការធ្លាក់ចុះ០,១ភាគរយក្នុងខែមេសា។ នេះបើយោងតាមការគណនារបស់កាសែត Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិនៃប្រទេសចិន។

បើគិតលើមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះនៅក្នុងខែឧសភាបានធ្លាក់ចុះ៣,៥ភាគរយ ស្មើគ្នានឹងការធ្លាក់ចុះនៅក្នុងខែមេសា។

ការថយចុះនៃតម្លៃ​​ផ្ទះបានជះផលប៉ះពាល់ដល់ក្តីសង្ឃឹម​ថា វិស័យ​អចលនទ្រព្យ ដែលធ្លាប់​គ្របដណ្តប់ចំណែក​ប្រហែល​មួយភាគបួន​នៃ​សេដ្ឋកិច្ចចិន កំពុងតែ​ជិត​ងើបឡើងវិញ បន្ទាប់ពី​ដាំក្បាលចុះ​ជិត​៥ឆ្នាំ។

វិបត្តិនេះមិនត្រឹមតែជះផលប៉ះពាល់ដល់ក្រុមហ៊ុនអចលនទ្រព្យធំៗមួយចំនួនរបស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែ វិបត្តិនេះក៏បានជះផលអវិជ្ជមានសម្រាប់ម៉ាស៊ីនកំណើនសេដ្ឋកិច្ចចិនផងដែរ ដោយកាត់បន្ថយទំនុកចិត្ត និងការចំណាយរបស់អ្នកប្រើប្រាស់។

ប៉ុន្តែ លោក Zhang Dawei អ្នកវិភាគនៅទីភ្នាក់ងារអចលនទ្រព្យ Centaline Property បានអះអាងថា រយៈពេលនៃការធ្លាក់ចុះយ៉ាងគំហុកនៃតម្លៃផ្ទះនៅទូទាំងប្រទេសចិនបានកន្លងផុតទៅហើយ ហើយទីផ្សារមិនប្រឈមមុខនឹងហានិភ័យនៃការធ្លាក់ចុះយ៉ាងគំហុកទៀតនោះទេ។

លោក Zhang បានលើកឡើងថា ស្ថានភាពទីផ្សារអចលនទ្រព្យនឹងមានភាពខុសគ្នា អាស្រ័យទៅលើទីក្រុងលំដាប់ទី១ ទីក្រុងលំដាប់ទីពីរ និងទីក្រុងលំដាប់ទី៣។

តម្លៃ​នៅ​តាម​ទីក្រុង​ធំៗ​របស់​ប្រទេស​ចិន ដូចជាទីក្រុង​សៀងហៃ ទីក្រុងសិនជិន និង​ក្វាងចូវបាន​កើនឡើង០,២ភាគរយក្នុង​ខែឧសភា បន្ទាប់​ពី​កើនឡើង០,១ភាគរយក្នុង​ខែមេសា។ ​តម្លៃផ្ទះ​នៅ​តាម​ទីក្រុង​តូចៗបាន​បន្ត​ធ្លាក់ចុះ​ក្នុង​ខែឧសភា៕ប្រភព: Reuters៕

UMTA committed to promoting tourism cooperation with Cambodia’s private tourism sector

By MoT
Myanmar. The Union of Myanmar Travel Association (UMTA) is committed to promoting tourism cooperation with Cambodia’s private tourism sector to increase two-way tourist flows following the signing of the Memorandum of Understanding (MoU) on Cambodia–Myanmar tourism cooperation.
H.E. Huot Hak, Minister of Tourism of the Kingdom of Cambodia, led a high-level delegation from the Ministry of Tourism and the Cambodia Tourism Board (CTB) to hold in-depth discussions and exchange views with U Kyaw Bohne Naing, President of the Union of Myanmar Travel Association (UMTA), along with the Association’s senior leadership and representatives of leading Myanmar tourism companies. The discussions focused on strengthening and expanding tourism cooperation between Cambodia and Myanmar in a more concrete and fruitful manner following the signing of the MoU on tourism cooperation between the two countries.
During the meeting, U Kyaw Bohne Naing warmly welcomed the working visit of H.E. the Minister and the Cambodian high-level delegation. He expressed strong interest in Cambodia’s tourism potential, particularly its renowned cultural, historical, and natural destinations, including the Angkor Archaeological Park, coastal areas, and religious tourism sites, which have the potential to attract more Myanmar tourists to visit Cambodia in the future. He also highlighted UMTA’s role in promoting the development of Myanmar’s tourism industry and reaffirmed the Association’s commitment to strengthening cooperation with Cambodia’s Ministry of Tourism to enhance tourist exchanges, joint promotional activities, and connections between tourism operators of both countries.
Through this productive meeting, both parties agreed to promote joint tourism promotion programs, Familiarization Trips (FAM Trips), Tourism Business-to-Business (B2B) Forums, and the development of new travel packages to increase two-way tourist flows and strengthen cooperation between the private sectors of both countries.
Furthermore, both sides will discuss encouraging tourism enterprises, hotel operators, travel agencies, and investors from Myanmar to explore investment opportunities and expand business cooperation in Cambodia’s tourism sector, contributing to sustainable tourism development and creating mutual benefits for both nations.
During the meeting, H.E. the Minister also requested UMTA to support the promotion of Cambodia’s tourism potential to the people and tourism operators of Myanmar through its member network. He also encouraged the organization of familiarization trips for tourism companies, journalists, content creators, and social media influencers from Myanmar to visit Cambodia and promote Cambodia’s tourism attractions to the Myanmar market more broadly. In addition, he sought support for improving air connectivity between key tourism destinations, such as the Angkor region and the Bagan region, to attract tourists from regional and international markets.
It should be noted that the Union of Myanmar Travel Association (UMTA) was established in 2002 and is one of the most important representative organizations of Myanmar’s private tourism sector, with approximately 1,000 member entities. The Association has played an active role in promoting Myanmar’s major tourism destinations, including Yangon, Bagan, Mandalay, and Inle Lake, and is recognized as a key partner in the development of Myanmar’s tourism industry.
It should also be noted that in 2025, Cambodia welcomed approximately 5.6 million international tourists, including around 37,000 visitors from Myanmar. Meanwhile, during the first four months of 2026, Cambodia received more than 1.3 million international tourists, including over 10,000 visitors from Myanmar.