ទទួលបានការបង្វឹកពិសេសពីលោកគ្រូធំបណ្ឌិតអោម សេងបូរ៉ា និងគ្រូបង្វឹក បណ្តុះបណ្តាល លំដាប់អន្តរជាតិមកពីអាមេរិក ដោយឥតគិតថ្លៃ

ទទួលបានការបង្វឹក ជាមួួយលោកគ្រូធំ បណ្ឌិត អោម សេងបូរ៉ា និងវាគ្មិនកិត្តិយសគ្រូបង្វឹក បណ្តុះបណ្តាល លំដាប់អន្តរជាតិមកពីអាមេរិក ដោយឥតគិតថ្លៃដែលផ្តល់ជូនដោយCEO Master Club!

✍️តើបងប្អូនកំពុងតែជួបបញ្ហាវិបត្តិហិរញ្ញវត្ថុក្នុងស្ថានភាពបច្ចុប្បន្នមែនទេ?
✍️តេីបងប្អូនចង់ទទួលបានឱកាសពង្រឹងនូវសមត្ថភាពភាពជាអ្នកដឹកនាំ និងគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនមែន?
✍️តើបងប្អូនចង់ឲ្យកូនរបស់បងប្អូនទទួលបាននូវការបណ្ដុះបណ្ដាលនិងមានទម្លាប់អានដែរឬទេ?
⏰ចុះឈ្មោះកក់សំបុត្រឱ្យបានមុន ចូលរួម📔កម្មវិធីសម្ភោធសៀវភៅគ្រួសារលោកគ្រូធំបណ្ឌិត អោម សេងបូរ៉ា និង ការត្រៀមខ្លួនយកឈ្នះវិបត្តិហិរញ្ញវត្ថុអាជីវកម្មចំពោះមុខឥឡូវនេះ!
📕ថ្ងៃទី 16 ខែកក្កដា ឆ្នាំ 2023
⌚️ម៉ោង 2:00នាទី-5:30នាទីរសៀល
🏘ទីតាំង Urban Village & The Factory Phnom Penh. (ចាក់អង្រែលើ ផ្លូវ៦០ម៉ែត្រ រាជធានីភ្នំពេញ )
👉ចុះឈ្មោះតាមរយៈតំណលីងនេះ https://forms.gle/uALbvy6CDn5kUTJ1A
✍️បញ្ជាក់ កម្មវិធីសម្រាប់សាធារណជនទូទៅ កុមារក៏អាចចូលរួមបានដែរ តែសំបុត្រចូលរួម មានកំណត់!
☎️ ព័ត៌មានលម្អិតបន្ថែមសូមទំនាក់ទំនង
087 88 77 18/085 311 183/010 333 041

បំពេញរាជគំរោងអភិវឌ្ឍន៍ធំមួយនៅស្រុកបន្ទាយស្រីកំពុងរួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ និងលើកមុខមាត់តំបន់

ដោយៈ ជេស៊ីកា

សៀមរាបៈ ផ្ទះលំហែរ កន្លែងបោះតង់ ហាងកាហ្វេ ទីលានបាល់ទាត់ ដើមឈើធំៗត្រូវបានដាំ នៅក្នុងគំរោងបំពេញរាជ ដែលបាននិងកំពុងលើកកំពស់សក្តានុពលទេសចរណ៍ និងការអភិវឌ្ឍនៅក្រុងស្រុកបន្ទាយស្រីខេត្តសៀមរាប។

គំរោងអភិវឌ្ឍន៍នេះ ស្ថិតនៅលើផ្ទៃដីជាង៣០០ហិកតា ដែលបាននិងកំពុងអភិវឌ្ឍន៍ ដោយអ្នកវិនិយោគក្នុងស្រុក ដែលមានគោលដៅគាំទ្រ គោលនយោបាយអភិវឌ្ឍន៍ទេសចរណ៍ នៅក្នុងខេត្តសៀមរាប ក៏ដូចជា លើកកំពស់ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យ ក្នុងខេត្តដ៏ល្បីល្បាញនេះផងដែរ។លោកម៉េត មករា ម្ចាស់គំរោងបំពេញរាជបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃច័ន្ទ ទី១០ មករាកន្លងមកថា ក្រៅពីសាងសង់ផ្ទះលំហែរ រមណីយដ្ឋានលំហែរកាយ កន្លែងបង្ហាញពីសិល្បៈវប្បធ៌មជាតិ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ គំរោងនេះ ក៏បាននិងកំពុងចូលរួមលើកស្ទួយវិស័យកីឡាជាតិ ដែលក្រុមហ៊ុននេះ បាននិងកំពុងសាងសង់ស្តាតចំនួន៣ ក្នុងនោះស្តាតមួយមានសមត្ថភាព អាចផ្ទុកអ្នកទស្សនាចំនួន៤៣០០នាក់ សម្រាប់ជាទីតាំងហាត់សមកីឡាករ ដែលគំរោងនេះ នឹងបញ្ចប់ការសាងសង់ នៅខែមេសាខាងមុខនេះ។

លោកបន្តថា លើសពីនេះ នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥ខាងមុខ អ្នកអភិវឌ្ឍន៍គំរោង “បំពេញរាជ” នឹងសាងសង់ស្តាតថ្មីមួយទៀតតាមស្តង់ដាអន្តរជាតិ ដែលអាចផ្ទុកអ្នកទស្សនា បានចំនួនរហូតដក់២៥,០០០នាក់ ដែលជាតំណាងឲ្យមុខមាត់ និងលើកកំពស់កិត្យានុភាពខេត្តសៀមរាបទាំងមូល។លោកម៉េត មករាបានបន្តទៀតថា “បំពេញរាជ” បាននិងកំពុងលក់ដីលំហែរមួយចំនួន រៀបចំសាងសង់ផ្ទះអាជីវកម្ម រៀបចំរមណីយដ្ឋាន និងសេវាកម្មបំរើសេវាកំសាន្ត និងស្នាក់នៅតាមស្តង់ដាអន្តរជាតិជាច្រើនទៀត។គំរោងនេះ បានទទួលការគាំទ្រពីអភិបាល នៃគណៈអភិបាលខេត្តសៀមរាប លោកទៀ សីហា ដែលលោកតែងតែបានគាំទ្រដល់ការអភិវឌ្ឍន៍របស់វិស័យឯកជន ដើម្បីផ្តល់ការងារដល់ប្រជាពលរដ្ឋ និងចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាជននៅមូលដ្ឋានផងដែរ។

ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានក្លាយជាស្រុកដ៏លេចធ្លោមួយក្នុងខេត្តសៀមរាប បន្ទាប់ពីការដឹកនាំរបស់លោកឃឹម ហ្វីណង់អតីតអភិបាលស្រុកនេះ ដែលបច្ចុប្បន្នលោកបានផ្លាស់ប្តូរតួនាទី មកជាអភិបាលរងខេត្តសៀមរាប ខណៈអភិបាលស្រុកថ្មី ក៏ជាបុគ្គលមានឆន្ទៈមោះមុត ក្នុងការរួមចំណែកក្នុងការអភិវឌ្ឍន៍សក្តានុពល និងទាញយកសក្តានុពល ដែលមានស្រាប់មកប្រើប្រាស់ ឲ្យកាន់តែមានប្រសិ​ទ្ឋ​ភាព និងផ្តល់ប្រាក់ចំណូល ដើម្បីបង្កើនមូលដ្ឋានសេដ្ឋកិច្ចដល់ស្រុកនេះផងដែរ។

លោកម៉េត មករាបានបន្តថា រហូតមកទល់ពេលនេះ ហេដ្ឋារច​នាសម្ព័ន្ឋនានា ក្នុងគំរោងនេះបានបញ្ចប់បណ្តើរៗ ស្របពេលភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិបានមកកំសាន្តជាហូរហែរ ដោយពួកគេអាចមកអង្គុយញាំកាហ្វេ បោះតង់សំរាកលំហែរ ជិះទូកកាយ៉ាក់ ស្ទូចត្រី និងមើលដើមឈើធំៗរាប់រយដើម ដែលយើងបានដាំ ដើម្បីបង្ហាញពីសក្តានុពលគំរោងនេះ ក៏ដូចជា បង្ហាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិមកសិក្សាស្វែងយល់ ពីធនធានធម្មជាតិដ៏សម្បូរបែបរបស់កម្ពុជា។

ជាមួយគ្នានេះ លោកធួន ស៊ីណានប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា បានស្វាគមន៍ការអភិវឌ្ឍគំរោងបែបនេះ ដោយ​សារក្រៅពីប្រាសាទបុរាណ កម្ពុជាត្រូវការការវិនិយោគពីវិស័យឯកជន ដើម្បីអភិវឌ្ឍន៍រមណីយដ្ឋានកែច្នៃ កាន់តែច្រើនថែមទៀត ធ្វើយ៉ាងណាឲ្យភ្ញៀវទេសចរណ៍អន្តរជាតិ អាចកំសាន្តបានច្រើន និងចំណាយពេលស្នាក់នៅកម្ពុជាកាន់តែយូរជាងមុន។លោកបន្តថា “គោលនយោបាយរបស់រដ្ឋាភិបាល ក៏ដូចជាវិស័យឯកជន គឺចង់បានភ្ញៀវទេសចរណ៍មកទស្សនាកម្ពុជាច្រើន និងស្នាក់នៅកាន់តែយូរ ដើម្បីពួកគេចំណាយប្រាក់ច្រើននៅទីនេះ”៕

ការសាងសង់គំរោងទួលគោកលែនជិតបញ្ចប់ ស្របពេលស្ថានភាពទីផ្សារកាន់តែប្រសើរ

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ គិតរហូតមកទល់ពេលនេះ ការសាងសង់គំរោងទួលគោកលែន សម្រេចបានប្រមាណ៨០ភាគរយហើយ ខណៈការលក់គំរោងនេះកំពុងមានវឌ្ឍនភាពយ៉ាងប្រសើរ។ចំនែកនៅជាន់ខាងលើដែលជាជាន់Facility ដែលមានអាងហែលទឹក បន្ទប់ហាត់ប្រាណ ស្ទីម សូណា ស្កាយបារ ។ល។ បានជិតរួចរាល់ហើយ។ បច្ចុប្បន្នយើងកំពុងសម្រុកបង្ហើយ ការងារផ្នែកជាន់ទី២១ ដែលជាជាន់លើគេបង្អស់ដែលមានប្រភេទPenthouse។

លោកឌី ណារិទ្ឋ នាយកផ្នែកទីផ្សារនៃគំរោងទួលគោកលែន បានមានប្រ​សាសន៍កាលពីពេលថ្មីៗនេះថា គម្រោងទួលគោកលេនមានកម្ពស់២១ជាន់ ដែលបែងចែកជា៤ប្រភេទ។ ចំណែកជាន់ផ្ទាល់ដី គឺជាប្រភេទShophouse ចាប់ពីជាន់ទី២ ដល់ជាន់ទី១៨គឺជាប្រភេទយូនីតធម្មតា ដែលមានចំនួន២៣យូនិតក្នុង១ជាន់ ក្នុងនោះយើងមានប្រភេទStudio , one bedroom and two bedroom ដែលមានផ្ទៃក្រឡា ចាប់ពីជាង២០ម២ រហូតដល់៥៦ម២។សម្រាប់ជាន់ទី១៩វិញ គឺជាប្រភេទLoft ដែលមានតែមួយគត់ក្នុងតំបន់ទួលគោក នាពេលបច្ចុប្បន្ននេះ មានទាំងអស់២២យូនីតតែប៉ុណ្ណោះ ហើយយើងទើបតែបើកលក់ក្នុងខែនេះទេ តែយើងបានលក់អស់៦យូនិតបាត់ទៅហើយ។ សម្រាប់ជាន់ទី២០ គឺជាជាន់Facilityដែលមានអាងហែលហែលទឹក បន្ទប់ហាត់ប្រាណ បន្ទប់ប្រជុំ ស្ទីម សូណា។ល។ នៅជាន់លើគេបង្អស់គឺជាប្រភេទPenthouse។

លោកបន្តថា ចំពោះតម្លៃវិញបច្ចុប្បន្ននេះ យើងមានចាប់ពីតម្លៃជាង៤ម៉ឺនដុល្លាឡើង ទៅសម្រាប់យូនីតធម្មតា និងជាង៦ម៉ឺនដុល្លាឡើងទៅសម្រាប់ប្រភេទ Loft។ អាចនិយាយបានថា ទួលគោកលេនគឺជាគម្រោង ដែលមានតម្លៃពិសេសជាងគេ ក្នុងពេលបច្ចុប្បន្ននេះ ជាមួយតម្លៃចាប់ផ្តើមពីជាង១៣០០ដុល្លា/ការ៉េតែប៉ុណ្ណោះ។ គិតត្រឹមដើមខែមិថុនានេះ គម្រោងទួលគោកលេនយើងបានសម្រេចការលក់រហូត ដល់ជិត២០០យូនីត ដែលស្មើនឹងជាង៥០% នៃយូនិតសរុប។ ហើយយើងរំពឹងការលក់របស់យើង នឹងនៅតែបន្តកើនឡើង ដោយគ្រោងនឹងលក់ឲ្យអស់ ត្រឹមដើមខែតុលាខាងមុខនេះ។ និយាយទៅយើងនឹងលក់ឲ្យអស់មុនថ្ងៃប្រគល់ផ្ទះតែម្តង។

លោកឌី ណារិទ្ឋបានបន្តថា សក្តានុពលជុំវិញទួលគោកលេនមានដូចជា ទី១.ផ្នែកហិរញ្ញវត្ថុ៖ តាមបណ្តោយផ្លូវ២៨៩ និង ៥១៦ គឺជាបណ្តុំនៃធនាគារសឹង តែទាំងអស់នៃប្រទេសកម្ពុជា យើងគ្រាន់តែដើរចេញក្រៅមិនដល់៣នាទី គឺមកដល់ធនាគារដែលយើងត្រូវការប្រើប្រាស់សេវាកម្ម។ទី២. ផ្នែកអប់រំ៖  តំបន់នេះមានសាលារដ្ឋ និងឯកជនជាច្រើននៅជិតគម្រោងរបស់យើង ជាពិសេសសាលាអន្តរជាតិធំៗ ស្ថិតនៅតាមបណ្តោយផ្លូវ៣១៥ និងតាមផ្លូវតូចៗជាច្រើនទៀត ដែលងាយស្រួលមែនទែនដល់អតិថិជនទួលគោកលេន ដែលមានកូនតូចៗដែលត្រូវចូលមត្តេយ្យសិក្សា ឬកូនៗដែលរៀនថ្នាក់បថម ឬអនុវិទ្យាល័យអីជាដើម។

ទី៣.ការកម្សាន្ត៖ ធ្វើដំណើរដោយថ្មើរជើងត្រឹមតែ៣នាទី ពីទួលគោកលេន ទៅដល់TKAvenue ដែលជាបន្តុំនូវផ្សារទំនើប ភោជនីយដ្ឋានចម្រុះជាតិសាសន៍ ហាងកាហ្វេល្បីៗ រោងកុន។ល។  រីឯនៅខាងកើតទួលគោកលេន ធ្វើដំណើរតាមរយៈយានយន្ត មិនដល់៥នាទីផងយើងនឹងទៅដល់ផ្សារទំនើប Khalendle mall និង​Eden garden ដែលមានទំហំធំជាងTK avenue រហូតដល់ទៅ៣ដងឯណោះ។ ក្រលេកមកខាងលិច និងខាងជើងទួលគោកលេនវិញ គ្រាន់តែធ្វើដំណើរតាមយានជំនះប្រហែល១០នាទី យើងនឹងមកដល់ផ្សារម៉ាក្រូ ជីបម៉ុង Mall , Aeon sensok ជាដើម ដូច្នេះពួកគាត់មិនបាច់បារម្មណ៍ថា ត្រូវធ្វើដំណើរឆ្ងាយសម្រាប់ការដើរផ្សារ ក៏ដូចជារកកន្លែងកម្សាន្តផ្សេងៗតាមចិត្តចង់។

លោកបន្តថា បើនិយាយពីពេលយប់វិញ សឹងតែគ្រប់ផ្លូវនៅជុំវិញទួលគោកលេនគឺមានផាប់ និងក្លឹបកម្សាន្តជាច្រើនផងដែរ។ ដូច្នេះពួកគាត់មិនបាច់ភ័យព្រួយ អំពីការធ្វើដំណើរឆ្ងាយ ឬបារម្មណ៍ពីសុវត្ថិភាពក្នុងការធ្វើដំណើរទាំងទៅទាំងមកវិញផងដែរ។

ទី៤.វិស័យសុខាភិបាល៖ នៅជិតៗមានឱសថស្ថាន ក៏ដូចជាក្លីនិកឯកជនជាច្រើន ឬធ្វើដំណើរប្រហែលតែ១០នាទីប៉ុណ្ណោះ ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ឬមកទៅខាងមន្ទីរពេទ្យព្រះកុសុមៈ(ពេទ្យលោកសង្ឍ)ក៏បាន ។​ ​

គិតត្រឹមឆមាសទី១ ក្នុងឆ្នាំ២០២៣នេះ ទីផ្សារខុនដូហាក់មានភាពល្អប្រសើរច្រើន បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១ ២០២២ ជាពិសេសការកើនឡើងអតិថិជន ដែលជាជនជាតិខ្មែរតែម្តង។ ក៏ប៉ុន្តែសម្រាប់ត្រីមាសទី៣នេះ អាចនឹងមានការថមថយបន្តិចបន្តួចវិញ ដោយសារតែកៀកនឹងថ្ងៃបោះឆ្នោត ធ្វើឲ្យអ្នកទិញមួយចំនួនមានការភ័យខ្លាចច្រើន ទៅលើវិស័យអចលនទ្រព្យទាំងមូ​ល មិនថាខុនដូ ឬវិស័យអចលទ្រព្យដទៃទៀត ប៉ុន្តែចំពោះដំណើ​​រការក្នុងទិញលក់ នឹងនៅតែមានសភាពធម្មតា។លោកបន្តថា “យើងរំពឹងថាបន្ទាប់ពីការបោះឆ្នោតរួច កំណើននៃការទិញលក់អចលនទ្រព្យ ជាពិសេសគឺខុនដូនឹងរិតតែប្រសើរទ្វេរឡើង”។ សម្រាប់ទួលគោកលេនយើង គឺជួយសម្រួលដល់អតិថិជនជាច្រើនទៅលើការបង់ប្រាក់។ នៅទីនេះ អតិថិជនគ្រាន់តែទំលាក់ទឹកប្រាក់មុន៣០% គឺយើងនឹងផ្តល់កាដូពិសេស ជាគ្រឿងសង្ហាររឹមមួយឆុត និងបរិក្ខាអគ្គិសនីមួយឆុតផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ យើងមានការផ្តល់ជូនការរំលស់ឥតការប្រាក់រហូតដល់ទៅ១៨ខែបន្ថែមទៀត។ ជាពិសេស អតិថិជនអាចបង់រំលស់ ជាមួយធនាគារជាដៃគូរបស់យើង បានរហូតដល់៦០%នៃតម្លៃផ្ទះទាំងមូល ជាមួយអត្រាការប្រាក់ប្រកួតប្រជែងផងដែរ៕

 

តើខេត្តកោះកុងមានសេវាកម្មបដិសណ្ឋារកិច្ចអ្វីខ្លះដើម្បីស្វាគមន៍ ភ្ញៀវទេសចរណ៍

ដោយៈ គង់ សូរិយា

        កោះកុងៈ ជាខេត្តមួយស្ថិតនៅឆ្ងាយបន្តិចពីរាជធានីភ្នំពេញ ប៉ុន្តែកោះកុង ជាដែនដីពោរពេញដោយសក្តានុពលទេសចរណ៍ ដែលភ្ញៀវជាតិ អន្តរជាតិចង់ទៅទស្សនា និងសម្រាកលំហែរកាយ។

តើខេត្តនេះមានសេវាកម្មបដិសណ្ឋារកិច្ចអ្វីខ្លះ? យោងតាមរបា​យការណ៍របស់មន្ទីរទេសចរណ៍ ខេត្តកោះកុង បានបង្ហាញថា ខេត្តនេះ មានតំបន់វិស្សមកាលតារាសាគរ សណ្ធារគារ១៥កន្លែង ស្មើនឹង៨៦៣បន្ទប់ ផ្ទះសំណាក់១០៣កន្លែង ស្មើនឹង១២១៩បន្ទប់ ភោជនី​យដ្ឋាន អាហារដ្ឋាន១៥៥កន្លែង ស្មើនឹង៥៣៣១កៅអី សហគមន៍ទេសចរកន្លែង រមណីដ្ឋាន៤កន្លែង ស្មើនឹង១៤៤បន្ទប់។

ខេត្តនេះ មានសេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមផ្លូវគោក២កន្លែង និងកីឡាមុជទឹក១កន្លែង និងមានកន្លែងកំសាន្តផ្សេងៗទៀត  មានឆ្នេរសមុទ្រប្រវែង២១៥គីឡូម៉ែត្រ។ ប្រវែងឆ្នេរសរុប ៤៤០គីឡូម៉ែត្រ នៅទូទាំងព្រះរាជាណាចក្រ​កម្ពុជា ដែលបានជាប់ជាតំបន់ស្អាតបំផុតនៅលើពិភពលោក និងត្រូវបានប្រសិទ្ធនាមថាតារារះនាទិសនិរតី ក្នុងនោះឆ្នេរតារាសាគរ ទទួលបានចំណាត់ថ្នាក់លេខ២ និងឆ្នេរចាំយាម ទទួលបានចំណាត់ថ្នាក់លេខ៣ នៃជាលាភីប្រលងឆ្នេរស្អាតខេត្តតំបន់មាត់សមុទ្រ និងមានតំបន់អេកូទេសចរធម្មជាតិ។

របាយការណ៍ដដែលបានបន្តឲ្យដឹងទៀតថា ខេត្តកោះកុងមានព្រៃកោងកាង ទំហំសរុប៦២,០០០ហិចតា នៅទូទាំងខេត្ត និងតំបន់អេកូទេសចរធម្មជាតិ នៅតាមបណ្តាក្រុងស្រុក១ចំនួនទៀត ដូចជានៅតាមដងផ្លូវជាតិលេខ៤៨ នៅតំបន់ជីផាក តំបន់អារ៉ែងជាដើម៕

UAE ranks 7th globally in terms of per capita national income

DUBAI: The UAE ranked seventh in the world in terms of per capita national income, according to the latest World Bank data.

The UAE’s per capita income increased by $10,781 from 2021 to $87,729 in July 2022, based on purchasing power parity in current international dollars.

The international dollar is a virtual currency that is used for evaluating the purchasing power of various countries. It is based on the US dollar, but it has the same purchasing power as each country’s local currency.

According to the World Bank, the UAE has maintained its place among the list of countries with the highest per capita income based on the Atlas method while also using current US dollar prices.

Using the Atlas method, the World Bank breaks down the world’s economies into four income groups: low, lower middle, upper middle and high.

The categorizations are revised annually depending on the previous fiscal year’s per capita income.The UAE’s per capita national income in current US dollars rose to $48,950 in 2022 from $43,460 in 2021, surpassing the pre-COVID-19 level of $46,210.

The Atlas method, which was developed in its current form in 1989, is used to express gross national income in US dollars.Source: Arab News

ផ្ទះសម្រាប់អ្នកស្លាប់ថ្លៃជាងផ្ទះមនុស្សរស់ និងបំពាក់សុទ្ធតែម៉ាស៊ីនត្រជាក់

ដោយៈ តែម សុខុម

ហុងកុង: ដោយមានតម្លៃចាប់ពី៥៣.០០០ដុល្លារអាមេរិក សម្រា​ប់ទំហំ ដែលធំជាងប្រអប់ស្បែកជើងតែបន្តិច វាជាកន្លែងស្នាក់នៅថ្លៃកប់ពពក នៅក្នុងទីក្រុងហុងកុង ដែលជាទីផ្សារអចលនទ្រព្យថ្លៃបំផុតរបស់ពិភពលោក។

ទោះជាយ៉ាងណា អគារ Shan Sum Tower កម្ពស់១២ជាន់នៅក្រុងហុងកុង ខាងលើនេះមិនមែនលក់ សម្រាប់ឱ្យមនុស្សរស់នៅនោះឡើយ ពោលគឺគេលក់សម្រាប់តែអ្នកដែលស្លាប់តែប៉ុណ្ណោះ។អគារសម្រាប់តម្កល់ធាតុអ្នកស្លាប់ រហូតដល់ទៅ២៣.០០០នាក់នេះ ត្រូវបានរចនាឡើងដោយស្ថាបត្យករ ជនជាតិអាល្លឺម៉ង់ ឈ្មោះ Ulrich Kirchhoff។

បន្ថែមពីលើការទិញកន្លែងតម្កល់កោដិមួយ អគារនេះក៏ផ្ដល់ជម្រើសទំហំ ដែលអាចតម្កល់កោដិ២ ក្នុងតម្លៃដល់ទៅ៧៦.០០០ដុល្លារអាមេរិកផងដែរ ហើយកន្លែងដែលអាចតម្កល់កោដិ រហូតដល់ទៅ៨ គឺមានតម្លៃរហូតដល់ទៅ៤៣០.០០០ដុល្លារ។ទោះជាយ៉ាងណា អគារ Shan Sum Tower ដែលស្ថិតនៅក្នុងសង្កាត់ឧស្សាហកម្មចាស់ Kwai Chung មិនមែនជាកន្លែងថ្លៃបំផុតនៅហុងកុង សម្រាប់ដាក់តម្កល់ធាតុអ្នកស្លាប់នោះទេ។

យោងតាមក្រុមប្រឹក្សាឃ្លាំមើលស្ថានការណ៍ អ្នកប្រើប្រាស់ (Consumer Council) នៃក្រុងហុងកុងបានបង្ហាញថា កន្លែងដាក់តម្កល់ធាតុ ដែលថ្លៃបំផុត គឺអគារស្ថិតនៅFanling។ កន្លែងនេះសម្រាប់ដាក់កោដិមួយ មានតម្លៃ៦៦០.០០០ដុល្លារ ហើយតម្លៃនេះមិនទាន់រាប់បញ្ចូលថ្លៃគ្រប់គ្រង ដែលមានតម្លៃយ៉ាងហោចណាស់២៥.០០០ដុល្លារ សម្រាប់ការថែរទាំងផងទេ៕

Twitter rival Threads signs up 100 million users in 5 days

PARIS: The Threads app launched by Instagram as a rival to Twitter has signed up more than 100 million users in less than five days, data tracking websites said on Monday, smashing the record of AI tool ChatGPT for fastest-growing consumer app.

While ChatGPT took two months to hit the 100 million user mark and video-sharing app TikTok took nine months, Instagram itself took two and a half years to reach that mark after its 2010 launch.

Threads went live on Apple and Android app stores in 100 countries late on Wednesday, though it is not available in Europe because parent company Meta is unsure how to navigate the European Union’s data privacy legislation.

Twitter is thought to have around 200 million regular users but it has suffered repeated technical failures since Elon Musk bought the platform last year and sacked thousands of staff.

Musk, who also serves as the boss of Tesla and SpaceX, has also alienated many users by introducing charges for previously free services and allowing banned right-wing accounts back on the platform.

Several rivals have emerged but most are niche platforms without the capacity to grow at the necessary scale to dethrone Twitter.

Threads is finding it easier because it is linked to Instagram, which has more than one billion regular users.

Source: AFP

កម្ពុជាទទួលបានជើងហោះហើរសរុបជិត២៥០០០លើក នៅក្នុងឆមាសទី១

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ ជើងហោះហើរ​ជាតិ និង​អន្តរជាតិ សរុប​ជិត២៥០០០លើកបានធ្វើ​ប្រតិបត្តិការ ​នៅតាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ នៅ​អំឡុង​ឆមាស​ទី១ ឆ្នាំ​២០២៣ កើនឡើង​ជិត១៥០​ភាគរយ ​ធៀប​នឹង​ឆមាស​ទី​១ ឆ្នាំ​២០២២ ខណៈ​ចំនួន​ភ្ញៀវ​ធ្វើ​​ដំណើរ​ឆ្លងកាត់​មាន​ជាង២,៤​លាន​នាក់​។

​យោងតាមរបាយការណ៍ របស់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​បានបង្ហាញថា គិតពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​២០២៣ ចំនួន​ជើងហោះហើរ​ដែល​ធ្វើ​ប្រតិបត្តិការ ​នៅ​អាកាសយាន​​ដ្ឋា​ន​អន្តរជាតិ​ទាំង៣របស់​កម្ពុជា គឺអា​កាស​យានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ ខេត្តសៀមរាប និង​អាកាសយា​នដ្ឋានខេត្ត​ព្រះសីហនុ​ ទទួលបានជើងហោះហើរសរុប២៤,៧២៥​លើក កើនឡើង១៤៧,៦៧​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០២២​។

ជាមួយគ្នានេះ​ចំនួន​អ្នក​ដំ​​ណើ​រ ​តាម​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង៣ មានចំនួន​សរុប២,៤៨០,០៣២​នាក់ កើន២៦៩,៩៦ ភាគរយ​។​

ទោះបីយ៉ាងណា បរិមាណ​ទំនិញ​ឆ្លង​កាត់​តាមផ្លូវ​អាកាស គឺ​សម្រេចបាន​ត្រឹម២៤,៦១៦​តោន ធ្លាក់ចុះ១៧,៨៦​ ភាគ​រយ​បើ​ធៀប​ឆមាស​ទី​១ ឆ្នាំ ២០២២​។​

អ្នកនាំពាក្យ និង​ជា​អនុរដ្ឋលេខាធិការ​នៃ​រដ្ឋលេខាធិការដ្ឋាន​អាកា សចរ​ស៊ីវិល លោក ស៊ីន ចាន់​សិរី​វុត្ថា បាន​មានប្រសាសន៍ឲ្យដឆឹងថា ការ​ងើបឡើង​វិញ​នៃ​ចំនួន​ជើងហោះហើរ គឺ​កំពុងផ្តល់​ផល​វិជ្ជមាន​ច្រើន​ដល់​ប្រជា​ជន និង​កំណើន​សេដ្ឋកិច្ចជាតិ​ ប៉ុន្តែទោះ​យ៉ាងណា​កំណើន​នេះ ​មិន​ឡើង​លឿន​ដូច​ការរំពឹងទុក​ឡើយ ដោយ​វា​អាស្រ័យទៅលើ​បរិបទ​នយោបាយ និង​សេដ្ឋកិច្ច​តំបន់ និង​ពិភពលោក។

លោក​បន្តទៀតថា ​ជាទូទៅ​យើង​ពិនិត្យឃើញថា ការកើនឡើង គឺ​ពី១​ ខែ​ទៅ ​១ ​ខែ ពី​១​ឆមាស​ទៅ ១​ឆមាស គ្រាន់តែ​ការ​កើន​នោះ​វា​មិនសូវមាន​សម្ទុះ​ខ្លាំង​។ កំណើន​នេះ គឺ​ខុសពី​អំឡុង​ឆ្នាំ​ ២០១៩​ ដែល​ពេលនោះ​មាន​កំណើន​ខ្លាំង​។​

លោក​ប្រាប់ទៀតថា កំណើន​ជើង​ហោះហើរ​ នឹង​បន្ត​សញ្ញា​វិជ្ជមាន​បន្ថែមទៀត ដោយ​វា​នឹង​ដើរ​ស្របតាម​ការ​ព្យា​ករ ​របស់​ក្រសួងទេសចរណ៍ ដែល​រំពឹង​ទទួលបាន​ទេសចរ​បរ​ទេស​ក្នុង​រង្វង់៤,៥​ លាន​នាក់ នៅ​ឆ្នាំ​២០២៣ នេះ​។​

ប្រធាន​សមាគម​ពាណិជ្ជករ​ដឹកជញ្ជូន និង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​នៅ​កម្ពុជា លោកជា ចាន់​ដា​រ៉ា ឱ្យដឹងថា ភាព​ធូរស្រាល​ពី​វិបត្តិ​កូ​វីដ​ ១៩ ដែល​អនុញ្ញាត ឱ្យ​គ្រប់​ប្រទេស​បើកទូលាយ​លើ​ការធ្វើដំណើរ ពិសេ​ស​​ចាប់​តាំងពីដើម​ឆ្នាំ​២០២៣ គឺ​ធ្វើឱ្យ​ចំនួន​នៃ​ការធ្វើដំណើរ​ទាំង​ផ្លូវគោក​ផ្លូវអាកាស និង​ផ្លូវទឹក​ហក់​ឡើង​ព្រម​គ្នា​។ កំណើន​ជើងហោះហើរ គឺ​ពិតជា​សញ្ញា​ល្អប្រសើរ​សម្រាប់​សេដ្ឋកិច្ច​។

លោក​ថ្លែងថា​ ​“កំណើន​ជើង​ហោះ​ហើរ​គឺ​បញ្ជាក់ថា ចំនួន​ភ្ញៀវទេសចរ និង​អ្នកវិនិយោគ ចូលមក​កម្ពុជា​កាន់តែ​ច្រើន ដែល​នេះ​ជា​សញ្ញា​ល្អ​សម្រាប់ ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​”៕

 

Shanghai luxury home prices under pressure as affluent worry about economy, with some buyers asking for discounts of 15 pc

Luxury homes in Shanghai have come under pressure amid worries about China’s faltering economy, with some rich families cutting prices by 5 million yuan (US$691,140) to attract buyers, according to property agencies and consultancies.

However, would-be buyers remain cautious, with most of them looking to bargain down prices even further amid the weak environment.

“High-priced flats and houses [in Shanghai] have been regarded as safe investments over the past two decades because of limited supply,” said Ding Haifeng, who works for financial consultancy Integrity in Shanghai. “The luxury homes market bucked the downward trend in the local property market earlier this year, but it seems as if it has finally fallen victim to a weak economy.”

The downward spiral for luxury homes in the mainland’s commercial and financial hub has added to bearish sentiment in China’s real estate market.

Luxury homes in the city are defined as residential units priced at more than 50 million yuan, which includes penthouses, villas and some big flats located in the urban centre.

Source: SCMP

តោះក្រឡេកមកស្គាល់អំពីស្ពានដែលវែងជាងគេបំផុតចំនួន៥នៅលើពិភពលោកក្នុងឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

អន្តរជាតិ: នាពេលបច្ចុប្បន្ន វាក្លាយជាប្រធានបទគួរឱ្យចាប់អារម្មណ៍មួយដើម្បីដឹងអំពីប្រវែង និងកម្ពស់របស់ស្ពាននៅលើពិភពលោក។

ដូច្នេះ តើអ្នកចង់ដឹងទេថាតើ ស្ពានណាខ្លះ ដែលមានប្រវែងវែងជាងគេបំផុតលើពិភពលោក?។

ខាងក្រោមនេះគឺជាឈ្មោះស្ពាន ដែលមានប្រវែងវែងជាងគេបំផុតចំនួន៥ នៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣នេះ។

ទី១). ស្ពាន Danyang-Kunshan Grand Bridge
ស្ពាន Danyang-Kunshan Grand Bridge គឺជាស្ពានដែលវែងជាងគេលើពិភពលោក ដែលមានប្រវែងរហូតដល់១៦៤,៨គីឡូម៉ែត្រ ស្ថិតនៅលើផ្លូវរថភ្លើងល្បឿនលឿន Beijing-Shanghai ។ ការសាងសង់ស្ពាននេះ ត្រូវបានបញ្ចប់ក្នុងឆ្នាំ២០១០ ហើយត្រូវបានបើកដំណើរការក្នុងឆ្នាំ២០១១។ ការសាងសង់ស្ពានចំណាយរយៈពេលប្រហែល៤ឆ្នាំ និងចំណាយថវិកាអស់៨,៥ពាន់លានដុល្លារ។

ទី២). ស្ពាន Changhua-Kaohsiung Viaduct
ស្ពាន Changhua-Kaohsiung Viaduct ត្រូវបានសាងសង់បញ្ចប់ក្នុងឆ្នាំ២០០៤។ ស្ពាននេះ មានប្រវែង១៥៧,៣១គីឡូម៉ែត្រ ហើយវា​ជា​ស្ពាន​វែង​បំផុត​ទី​ពីរ ​នៅក្នុង​ពិភពលោក ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្នុងប្រទេស​ចិន។

ទី៣). ស្ពាន Tianjin Grand Bridge
ស្ពាន Tianjin Grand គឺជាស្ពានមួយក្នុងចំណោមស្ពាន ដែលវែងជាងគេលើពិភពលោក។ ស្ពាននេះមានប្រវែងសរុបប្រហែល១១៣,៧គីឡូម៉ែត្រ។  វាជាស្ពានផ្លូវរថភ្លើងឆ្លងកាត់ រវាងទីក្រុង Langfang និងទីក្រុង Qingxian នៅខេត្ត Hebei ដែលជាផ្នែកមួយនៃផ្លូវរថភ្លើងល្បឿនលឿន Beijing-Shanghai ។ កាលពីឆ្នាំ២០១១ កំណត់ត្រាពិភពលោក Guinness បានកត់ត្រា Tianjin Grand ជាស្ពានដែលវែងជាងគេបំផុតទី២ នៅលើពិភពលោក។

ទី៤). ស្ពានCangde Grand Bridge
Cangde Grand Bridge គឺជាស្ពានដែលវែងជាងគេទីបួន នៅលើពិភពលោកក្នុងឆ្នាំ 2023។ ស្ពាននេះត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ២០១០ និងជាផ្នែកមួយនៃផ្លូវរថភ្លើងល្បឿនលឿន Beijing-Shanghaiផងដែរ។ ស្ពាននេះត្រូវបានរចនាឡើង ដើម្បីទប់ទល់នឹងការរញ្ជួយដី។ ស្ពាន Cangde Super-Large មានប្រវែងសរុប១០៥,៨គីឡូម៉ែត្រ និងមានសសរសរុបចំនួន៣.០៩២ដើម។

ទី៥). ស្ពាន Weinan Weihe Grand Bridge
ស្ពានដែលវែងជាងគេបំផុតទី៥ របស់ពិភពលោកគឺស្ពាន Weinan Weihe Grand Bridge។ស្ពាននេះក៏ស្ថិតនៅក្នុងប្រទេសចិនផងដែរ និងមានប្រវែង៧៩,៧៣គីឡូម៉ែត្រ។ ស្ពាននេះគឺជាផ្នែកមួយ នៃផ្លូវរថភ្លើងល្បឿនលឿន Zhengzhou-Xi’an ដែលតភ្ជាប់ទីក្រុង Zhengzhou និងទីក្រុង Xi’an ក្នុងប្រទេសចិន។
លើសពីនេះទៀត ស្ពាន Weinan Weihe Grand នេះត្រូវបានសាងសង់បញ្ចប់រួចរាល់ក្នុងឆ្នាំ២០០៨ ប៉ុន្តែផ្លូវរថភ្លើងមិនទាន់បានបើកដំណើរការភ្លាមៗ នៅពេលនោះទេ ប៉ុន្តែវាបានបើកដំណើរការនៅថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១០៕