រដ្ឋាភិបាលអនុម័តទុនវិនិយោគជាង៥០លានដុល្លាររបស់ ក្រុមហ៊ុនចំនួន៥

ដោយៈគង់ ម៉ាលីនណា

        ភ្នំពេញៈ តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនចំនួន៥។

ក្រុមហ៊ុនដែលបានទទួលការអនុម័តទាំងនោះ មានដូចជា
ទី១ក្រុមហ៊ុន-“TARAL INTERNATIONAL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិព្រៃតាមួចនិងភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ២៥,៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៦.៩៣៥កន្លែង។

ទី២-ក្រុមហ៊ុន “SUPER KNITTING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រផលិតស្រោមជើង ស្រោមដៃ អាវចាក់ និងសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិហនុមាន ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ ៨,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៣.៥៦៩កន្លែង។

ទី៣-ក្រុមហ៊ុន “UNITED CREATION OPTICAL (CAMBODIA) COMPANY LIMITED” គម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងដងវ៉ែនតាគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ Block K (ទី១១) និង Block Q (ទី១២) ផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ៥,៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៦៩៦នាក់។

ទី៤-ក្រុមហ៊ុន“ SSCA GARMENT CO., LTD” គម្រោងបង្កើតរោងចក្រចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកបិ ឃុំកោះធំ (ខ) ស្រុកកោះធំ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ៥,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.១៩១កន្លែង។

ទី៥-ក្រុមហ៊ុន“FOTON PACKAGING PRODUCT CO., LTD” គម្រោងបង្កើតរោងចក្រផលិតកាបូប ថង់យួរ និងស្រោមសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិតាបួរ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ ក្នុងទុនវិនិយោគប្រមាណ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន១.៣៣១កន្លែង៕

Brokerage houses struggling to manage bad debt amid growing financial unrest

Securities firms are struggling to control rising bad debts amid growing financial unrest prompted largely by the real estate downturn.

According to data from the Financial Supervisory Service, a group of 48 brokerage houses here assumed non-performing loans worth slightly over 3 trillion won ($2.3 billion) as of the end of March. This is a rise of around 13.7 percent in three months.

This was attributable to the sluggish performance of their real estate project financing business for the past year when the global economy entered a hawkish rate hike cycle. No more drastic rate hike is expected, but brokerages are maintaining their vigilance in dealing with the aftermath and tightening risk management.

The delinquency rate of brokerages’ real estate project financing reached 15.88 percent at the end of the first quarter, up 5.5 percentage points from a quarter earlier. This far surpasses the average delinquency rate of 2.01 percent in the local financial circle. Savings banks came in second at 4.07 percent.

The overall contraction in the local stock market also adds to the cloudy earnings outlook. The stock market showed signs of recovery up until earlier this year. But it soon faced setbacks following multiple scandals involving stock manipulation.

Source: Korea Times

កាស៊ីណូធំបំផុតរបស់អឺរ៉ុប ត្រូវបានបើកដំណើរការនៅក្នុង ប្រទេសសាយប្រឺស

ដោយៈ តែម សុខុម

ក្រុង LIMASSOL: កាស៊ីណូដ៏ធំបំផុតនៅអឺរ៉ុប បានបើកដំណើរការក្នុងប្រទេសសាយប្រឺស(Cyprus) ដែលជាប្រទេសដែនកោះនៅសមុទ្រមេឌីទែរ៉ាណេ (Mediterranean Sea) កាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ដោយអាជ្ញាធរសង្ឃឹមថា វានឹងទាក់ទាញភ្ញៀវទេសចរអ្នកមានបាន៣០០.០០០នាក់ក្នុងមួយឆ្នាំៗ។

កាស៊ីណូដែលមានឈ្មោះថាCity of Dreams Mediterranean ខាងលើនេះ គឺជាគំនិតរបស់ក្រុមហ៊ុនល្បែងស៊ីសង Melco ដែលមូលដ្ឋាននៅទីក្រុងហុងកុង។

លោក Lawrence Ho នាយកប្រតិបត្តិក្រុមហ៊ុននេះនិយាយថា លោកបាននឹកឃើញគំនិតសាងសង់ កាស៊ីណូនេះជាលើកដំបូង នៅពេលលោក ទៅចូលរួមពិធីមង្គលការមួយ នៅក្នុងប្រទេសសាយប្រឺសកាលពី១៦ ឆ្នាំមុន។កាស៊ីណូនេះ ដែលស្ថិតនៅក្នុងទីក្រុង ឆ្នេរភាគខាងត្បូង Limassol នេះបានចំណាយពេល៣ឆ្នាំ ក្នុងការសាងសង់ដោយចំណាយអស់ទឹកប្រាក់ ប្រមាណ៧០០លានដុល្លារអាមេរិក ហើយបច្ចុ​ប្បន្នមានបុគ្គលិកចំនួន២.០០០នាក់។

កាស៊ីណូនេះត្រូវបានចាត់ទុកជា “ចំណុចទាក់ទាញដ៏សំខាន់” សម្រាប់វិស័យទេសចរណ៍ ក្នុងប្រទេសនេះ ដែលនឹងទាក់ទាញភ្ញៀវទេសចរអ្នកមាន ដែលមកពីប្រទេសអ៊ីស្រាអែល អាហ្វ្រិក និងតំបន់មជ្ឈិមបូព៌ាជាដើម៕ AFP៕

ក្រសួងយុត្តិធម៌ នឹងរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» វគ្គផ្តាច់ព្រ័ត្រដណ្តើមជ័យលាភី នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣

default

(ភ្នំពេញ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានដឹកនាំគណៈកម្មការរៀបចំកម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» ដើម្បីបង្កឱកាសដល់យុវជនជាមន្រ្តីរាជការ ក្រឡាបញ្ជី និងអាជ្ញាសាលាកំពុងបម្រើការងារនៅគ្រប់អង្គភាពក្រោមឱវាទក្រសួងយុត្តិធម៌ បានបញ្ចេញនូវទេពកោសល្យក្នុងការនិយាយជាសាធារណៈ ព្រមទាំងចំណេះដឹង និងសមត្ថភាពពាក់ព័ន្ធនឹងវិស័យយុត្តិធម៌។

កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នេះ បានចាប់ផ្តើមទទួលពាក្យចូលរួមប្រកួតចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣ នឹងធ្វើការជ្រើសរើសបានបេក្ខជនជាប់ Short List ចំនួន៤៨រូប ដើម្បីចូលរួមប្រកួតជម្រុះ។ កម្មវិធី បានឆ្លងកាត់ការប្រកួត ២លើករួចមកហើយ ដែលលើកទី១-ត្រូវបានរៀបចំឡើងនាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ វគ្គសម្ភាសន៍ ដែលគណៈកម្មការបានធ្វើការជ្រើសរើសបេក្ខជន បេក្ខនារី ចំនួន២២រូប (ស្ត្រី៩រូប) និងលើកទី២-ត្រូវបានរៀបចំនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ វគ្គបង្ហាញសមត្ថភាពលើវេទិកា ដែលគណៈកម្មការបានធ្វើការជ្រើសរើសបានបេក្ខជន បេក្ខនារី ចំនួន១០រូប (ស្ត្រី ៥ រូប) ដើម្បីឈានមកប្រកួតវគ្គផ្តាច់ព្រ័ត្រ។

សូមបញ្ជាក់ថា កម្មវិធីប្រកួតជ្រើសរើស «យុវជនវោហារសាស្ត្រឆ្នើមក្នុងវិស័យយុត្តិធម៌» នឹងឈានដល់វគ្គផ្តាច់ព្រ័ត្រ ដណ្តើមជ័យលាភី ចំនួន៣រូប នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដោយមានបេក្ខជន បេក្ខនារី ចុងក្រោយ ចំនួន១០រូប (ស្ត្រី៥រូប) ចូលរួម និងត្រូវជ្រើសរើសដោយអង្គបោះឆ្នោតដែលមានវត្តមានផ្ទាល់ក្នុងកម្មវិធី រួមជាមួយពិន្ទុនៃការ Share, Like និង Comment នៅលើ Facebook Page ក្រសួងយុត្តិធម៌ ចំពោះបេក្ខជន បេក្ខនារី នីមួយៗ ពីសំណាក់សាធារណជន៕  

Malaysia seeks to revive high-speed rail line Local and foreign firms invited to submit new proposals for KL-Singapore route

KUALA LUMPUR: Malaysia is seeking proposals from private companies to develop a high-speed railway between Kuala Lumpur and Singapore, reviving a multi-billion-dollar project called off more than
two years ago.

Malaysia and Singapore in 2021 cancelled a plan to build the 350-kilometre rail line after they failed to agree on several proposed changes to the project.

At the time the project was estimated to cost around $17 billion. Companies from China, Japan, South Korea and Europe had expressed an interest in contracts to build, operate and finance the trains and rail assets.

In a statement on Tuesday, MyHSR Corp, the Malaysian government-owned entity responsible for the project, called for the private sector to submit proposals to develop and operate the project via a public-private partnership model.

Singapore’s transport ministry did not immediately respond to a request for comment.Singapore indicated last year that it was open to fresh proposals from Malaysia on the project.Source: Reuters

ម៉ាឡេស៊ីកំពុងស្វះស្វែងរកក្រុមហ៊ុនឯកជនដើម្បីសាងសង់ផ្លូវ រថភ្លើងល្បឿនលឿនតភ្ជាប់ទៅសិង្ហបុរី

ដោយ: គង់ លាងហួរ

គូឡាឡាំពួរ: ប្រទេសម៉ាឡេស៊ី កំពុងស្វែងរកក្រុមហ៊ុនឯកជន ដើម្បីអភិវឌ្ឍផ្លូវរថភ្លើងល្បឿនលឿន តភ្ជាប់រវាងទីក្រុងគូឡាឡាំពួ និងសិង្ហបុរី ក្រោយពីគម្រោងដែលមានតម្លៃ រាប់ពាន់លានដុល្លារនេះត្រូវបានលុបចោលកាលពីជាង២ឆ្នាំមុន។

កាលពីឆ្នាំ២០២១ ប្រទេសម៉ាឡេស៊ី និងសិង្ហបុរីបានលុបចោលផែនការសាងសង់ផ្លូវដែក ប្រវែង៣៥០គីឡូម៉ែត្រនេះ បន្ទាប់ពីភាគីទាំង២ មិនបានឯកភាពគ្នាទៅលើការផ្លាស់ប្តូរ ដែលត្រូវបានស្នើឡើងជាច្រើនចំពោះគម្រោងនេះ។

នៅពេលនោះ គម្រោងនេះត្រូវបានប៉ាន់ប្រមាណថា មានតម្លៃប្រហែល១៧ពាន់លានដុល្លារ។ ជាក់ស្តែង បណ្តាក្រុមហ៊ុនមកពីប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងអឺរ៉ុប ក៏ធ្លាប់បានសម្តែងចំណាប់អារម្មណ៍លើកិច្ចសន្យា ដើម្បីសាងសង់ ធ្វើប្រតិបត្តិការ និងផ្តល់ហិរញ្ញប្បទានដល់រថភ្លើងផងដែរ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ចេញផ្សាយកាលពីថ្ងៃអង្គារ បានឱ្យដឹងថា ក្រុមហ៊ុន MyHSR Corp ដែលជាអង្គភាពគ្រប់គ្រងដោយរដ្ឋាភិបាលម៉ាឡេស៊ី និងទទួលខុសត្រូវលើគម្រោងនេះ បានអំពាវនាវឱ្យវិស័យឯកជន បានដាក់សំណើដើម្បីអភិវឌ្ឍ និងដំណើរការគម្រោង តាមរយៈគំរូភាពជាដៃគូសាធារណៈ និងឯកជន។

ដំណើរការនេះគឺជាគំនិតផ្តួចផ្តើម របស់រដ្ឋាភិបាលម៉ាឡេស៊ី ក្នុងការធ្វើឱ្យគម្រោងអាចដំណើរការឡើងវិញ តាមរយៈយន្តការផ្តល់មូលនិធិថ្មី និងគំរូនៃការអនុវត្តថ្មី ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អបន្ថែមទៀត នូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវដែក និងដើម្បីជំរុញសេដ្ឋកិច្ចជាតិ។

ទាក់ទិនទៅនឹងរឿងខាងលើនេះដែរ ក្រសួងដឹកជញ្ជូនរបស់ប្រទេសសិង្ហបុរី មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ៕

តើមុននឹងសម្រេចចិត្តកក់ប្រាក់លើអចលនទ្រព្យត្រូវពិនិត្យ លើកត្តាអ្វីខ្លះ?

ដោយ: គង់ លាងហួរ

ភ្នំពេញ: អគ្គនាយកក្រុមហ៊ុន Lucky Realty Co.,Ltd លោកឌិត ចណ្ណាបានមានប្រសាសន៍ថា មុននឹងទិញ ឬលក់អចលនទ្រព្យ យើងត្រូវពិនិត្យមើលទៅលើម្ចាស់ទ្រព្យ ឯកសារ របៀបនៃការទិញ និងអ្នកទិញ។

លោកបានបន្តថា “យើងត្រូវសិក្សាថា តើអ្នកទិញនោះជាអ្នកទិញប្រភេទណា?។ ដូច្នេះហើយ មុននឹងយើងនាំអតិថិជន ទៅទិញអចលនទ្រព្យណាមួយ យើងក៏ត្រូវសិក្សាអំពីប្រវត្តិ របស់ពួកគេផងដែរ និងត្រូវដឹងថាតើ ពួកគេជាអតិថិជនប្រភេទណា?”។

លោកឌិត ចណ្ណាអះអាងទៀតថា ការសិក្សាអំពីប្រវត្តិ និងរបៀបនៃការរកស៊ីរបស់អតិថិជន គឺមានសារៈសំខាន់ណាស់ មិនថាតែអតិថិជនជាជនជាតិខ្មែរ ឬជាជនបរទេសនោះទេ ព្រោះយើងបានមើលឃើញថា មួយរយៈពេលកន្លងមកនេះ ក៏មានជនបរទេសជាច្រើនបានចូលមកទិញអចលនទ្រព្យនៅប្រទេសកម្ពុជាផងដែរ។
ទន្ទឹមគ្នានេះដែរ យើងត្រូវពិនិត្យមើលទៅលើ ប្រភេទម្ចាស់ទ្រព្យផងដែរ។ តើកន្លងមក ម្ចាស់ទ្រព្យនោះឧស្សាហ៍ យកដីរបស់គាត់មួយកន្លែងមក Copy ប្លង់ ដើម្បីដើរទទួលយកប្រាក់កក់ពីគេ ឬយ៉ាងម៉េច? ដូច្នេះ យើងត្រូវចេះប្រុងប្រយ័ត្នចំពោះចំណុចនេះ។លោកបន្ថែមថា“យើងជាអ្នករកស៊ី ក្នុងវិស័យអចលនទ្រព្យ យើងតែងចង់បានអត្ថប្រយោជន៍មួយចំនួន ក្នុងន័យសមស្រប និងស្របច្បាប់ ប៉ុន្តែប្រសិនបើយើងមិនបានប្រុងប្រយ័ត្នទេនោះ យើងអាចប៉ះជាមួយម្ចាស់ទ្រព្យមួយចំនួនដែលមិនល្អ”។ ម្ចាស់ទ្រព្យខូចខិលមួយចំនួន បានយកប្លង់ Copy ដើម្បីដើរទទួលប្រាក់កក់ ពីអតិថិជនម្នាក់ទៅកាន់អតិថិជនម្នាក់ទៀត។

លោកឌិត ចណ្ណាបានបញ្ជាក់ថា ក្នុងនាមជាអ្នកអចលនទ្រព្យដែលមានអាជីព និងជំនាញច្បាស់លាស់ យើងត្រូវការពារទាំងអតិថិជន និងម្ចាស់ទ្រព្យ។ ដូច្នេះ មុននឹងកក់ប្រាក់ យើងត្រូវសុំមើលប្លង់ដើមជាមុនសិន និងត្រូវពិនិត្យថាតើ ប្លង់នោះជាឈ្មោះរបស់ម្ចាស់ទ្រព្យនោះពិតប្រាកដឬក៏យ៉ាងណា ហើយយើងត្រូវផ្ទៀងផ្ទាត់អត្តសញ្ញាណប័ណ្ណដើមជាមួយប្លង់ច្បាប់ដើមផងដែរ។បន្ថែមពីនេះ ក្នុងនាមជាអ្នកជំនាញអចលនទ្រព្យ យើងត្រូវជួយដោះស្រាយបញ្ហាទាំងខាងម្ចាស់ទ្រព្យ និងអតិថិជន ដោយមិនលំអៀ​ងទៅខាងម្ចាស់ ឬអតិថិជននោះទេ ពោលគឺធ្វើជាអ្នកឈរនៅកណ្តាលរវាងភាគីទាំង២។លោកបញ្ជាក់ទៀតថា “ម្យ៉ាងវិញទៀត មុននឹងឱ្យអតិថិជនកក់ប្រាក់ យើងត្រូវតែនាំអតិថិជន ទៅដល់ទីតាំងដីនោះ ហើយត្រូវឱ្យម្ចាស់ ឬតំណាងរបស់ម្ចាស់ទ្រព្យ ចង្អុលប្រាប់អំពីទីតាំងព្រំដីឱ្យបានច្បាស់លាស់”។លើសពីនេះ ទាក់ទិនទៅនឹងកិច្ចសន្យាទិញ លក់ អចលនទ្រព្យ យើងក៏ត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ និងប្រុងប្រយ័ត្នចំពោះឯកសារបែបបទតាមផ្លូវច្បាប់ផងដែរ។

សរុបជារួមមកវិញ យើងត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ នូវគ្រប់ចំណុចទាំងអស់ ហើយយើងត្រូវមានទំនុកចិត្ត លើខ្លួនឯងថា ករណីខាងម្ចាស់ទ្រព្យ និងករណីខាងអតិថិជន មានសុវត្ថិភាពរួចរាល់ ហើយឯកសារបបែបបទផ្លូវច្បាប់ ក៏មានសុវត្ថិភាពផងដែរ មុននឹងធ្វើការសម្រេចចិត្ត៕

តម្លៃអចលនទ្រព្យនៅឌូបៃ ហក់ឡើងលឿនបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤

ដោយៈ តែម សុខុម

ឌូបៃ: តម្លៃអចលនទ្រព្យប្រភេទលំនៅឋាន ក្នុងទីក្រុងឌូបៃ នៃប្រទេសអារ៉ាប់រួមអេមីរ៉ាត ក្នុងឆ្នាំ២០២៣ គិតត្រឹមថ្ងៃទី៣០ ខែមិថុនា បានហក់ឡើងលឿនបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជិតមួយទស​វត្សរ៍មកនេះ ដោយឡើងថ្លៃ១៦,៩% ខណៈថ្លៃឈ្នួលជាមធ្យមបានហក់ឡើង២២,៨%។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងកាលពីថ្ងៃអង្គារ ទី១១ ខែកក្កដា ថា តម្លៃអាផាតម៉ិនជាមធ្យមក្នុងមួយម៉ែត្រការ៉េ បានឈានដល់ជាង៣.៥០០ដុល្លារអាមេរិក ហើយផ្ទះវីឡាបានហក់ឡើងជាង៤.១៥០ដុល្លារអាមេរិក ក្នុងមួយម៉ែត្រការ៉េ។

ទីក្រុងឌូបៃ ទីដែលមានអគារខ្ពស់កប់ពពកខ្ពស់ បំផុតរបស់ពិភពលោក និងកោះសិប្បនិមិត្ត ដែលមានរាងដូចដើមដូង បានក្លាយជាទីក្រុងមួយ ក្នុងចំណោមទីក្រុងដែលរីកចម្រើនលឿនបំផុត ជាមួយនឹងប្រជាជន មានចំនួន៣,៦លាននាក់គិតត្រឹមថ្ងៃទី៥ ខែកក្កដា។ នេះបើយោងតាមមជ្ឈមណ្ឌលស្ថិតិ។

ទីផ្សារអចលនទ្រព្យក្រុងឌូបៃ បានរីកដុះដាលខ្លាំង បន្ទាប់ពីសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ បានស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស និងច្បាប់លំនៅឋានដែលមានការបន្ធូរបន្ថយច្រើនជាងមុន។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE ឱ្យដឹងថា កាលពីខែមិថុនា លំនៅឋានចំនួន៩.៨៧៦យូនីត ត្រូវបានលក់ចេញ ដោយកើនឡើង១៨,៨%ធៀបនឹងឆ្នាំមុន ជាមួយនឹងការលក់ក្រៅផែនការកើនឡើង៤៤,៩%។

ថ្លៃឈ្នួលជាមធ្យមបានកើនឡើង២២,៨% ក្នុងឆ្នាំនេះគិតត្រឹមថ្ងៃទី៣០ ខែមិថុនា បើធៀបនឹងការហក់ឡើងថ្លៃ២៤,២% គិតត្រឹមដំណាច់ខែឧសភា៕ Reuters៕

ហេដ្ឋារចនាសម្ព័ន្ឋទឹកកខ្វក់ទី៣ នៅក្រុងព្រះសីហនុត្រៀម បញ្ចប់ការសាងសង់ហើយ

ដោយៈ គង់ ហ្វីអូណា

        ព្រះសីហនុៈ អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ លោកគួច ចំរើន អញ្ជើញដឹកនាំមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ទី៣​ (PS3)​​ ស្ថិតនៅភូមិ៤ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ។

តាមតំណាងក្រុមហ៊ុនX.WATER បានឱ្យដឹងថា ដំណើរការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) បានប្រព្រឹត្តដោយរលូនតាមផែនការគ្រោងទុក មកដល់បច្ចុប្បន្នការសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់នេះ សម្រេចបាន៩៨ភាគរយ និងអាចបញ្ចប់នៅចុងខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ។ ក្រុមហ៊ុនកំពុងនឹងរៀបចំធ្វើត្តេសសាកល្បងនៅចុងខែកក្កដា ២០២៣ មុនដឹងដាក់ឱ្យដំណើរការជាផ្លូវការ។ អាងប្រពឹ្រត្តកម្មទឹកកខ្វក់នេះ វាមានសមត្ថភាពផលិតទឹកកខ្វក់ក្នុងមួយថ្ងៃ២០,០០០ម៉ែត្រគូប។ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ធ្វើឡើងក្នុងគោ​លបំណងដើម្បីបន្សុទ្ធទឹកកខ្វក់ទឹកស្អុយ ឱ្យក្លាយជាទឹកដែលស្អាត ស្របតាមស្តង់ដារបរិស្ថាន មុននឹងបញ្ចេញចោលទៅក្នុងសមុទ្រ ដោយប្រើបចេ្ចកវិទ្យាចុងក្រោយ MABR និងត្រូវបានទទួលស្គាល់ថា ជាបច្ចេកវិទ្យាដែលមានស្ថេរភាព ប្រសិទ្ធភាពខ្ពស់ សន្សំ សំចៃថាម​ពល គ្មានសំឡេងរំខាន និងគ្មានក្លិនប៉ះពាល់ដល់អ្នករស់នៅជុំវិញ។

ជាពិសេសការបញ្ចេញកាក សំណល់ប្រើប្រាស់ដែលមានចំនួនច្រើន និងមានសារធាតុពុល អាចបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ មានដូចជាមនុស្ស សត្វ រុក្ខជាតិ ជីវចម្រុះ និងឆ្នេរសមុទ្រខេត្តព្រះសីហនុ។ខេត្តព្រះសីហនុ មានស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី១ មានសមត្ថ​ភាពប្រព្រឹត្តិកម្ម ទឹកកខ្វក់ក្នុងបរិមាណ៥.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៣ ដែលមានផ្ទៃដី៣៦៤ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី២ មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ៧.២០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៤ ដែលមានផ្ទៃដី៤៨៦ហិកតា ស្ថិតក្នុងសង្កាត់លេខ៣។

ស្ថានីយទឹកកខ្វក់ទី១ និងទី២ បានដាក់ឱ្យដំណើរការ ចំណែកស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ ដែលកំពុងសាងសង់សម្រេចបាន ៩៨ភាគរយ វាមានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ ក្នុងបរិមាណ ២០,០០០ម៉ែត្រ គូបក្នុងមួយថ្ងៃ ទទួលរងទឹកកខ្វក់ពីតំបន់ទី៥ និងតំបន់ទី៦ ដែលមានផ្ទៃដី២.៦៩០ហិកតា ស្ថិតក្នុងសង្កាត់ លេខ៤ ដែលសាងសង់ដោយក្រុមហ៊ុន X.WATER TECHNOLOGY CO.,LTD។តាមការឱ្យដឹង ក្រៅពីស្ថានីយប្រព្រឹត្តិកម្ម ទឹកកខ្វក់ទាំង៣ខាងលើ ខេត្តព្រះសីហនុ នៅមានស្ថានីយបូមទឹកកខ្វក់ចំនួន៧ទីតាំងផ្សេងទៀត ក្នុងនោះ៤ទីតាំង ស្ថាបនាដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា និង៣ទីតាំងទៀត ស្ថាបនាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីបូមទឹកកខ្វក់ទម្លាក់ទៅស្ថានីយច្រោះសម្អាត ទឹកកាកសំណល់ ក្នុងក្រុងព្រះសីហនុ (១៦ហិកតា)។ អាងប្រព្រឹត្តកម្មទឹកកខ្វក់ទី៣ (PS3) ត្រូវបានបញ្ចុះបឋមសិលាសាងសង់កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា៕

គម្រោងព្រែកជីកតម្លៃ៥,៥ពាន់លានដុល្លារ ដែលនឹងភ្ជាប់ទីក្រុង ប៉ារីសទៅនឹងផ្លូវទឹករបស់តំបន់អឺរ៉ុបចាប់ផ្ដើមបើកការដ្ឋានហើយ

ដោយៈ តែម សុខុម

ប៉ារីស: បន្ទាប់ពីការរាំងស្ទះជាច្រើនលើក ដោយសារភាពតានតឹងផ្នែកនយោបាយ ទីបំផុតការងារសាងសង់បានចាប់ផ្ដើមដំណើរការហើយ។

គម្រោងព្រែកជីក Seine-Nord Europe Canal (SNEC) នេះគ្រោងនឹងចំណាយប្រាក់៥,៥ពាន់លានដុល្លារ ដែលត្រូវបានរចនាឡើងដើម្បីដោះស្រាយបញ្ហាកស្ទះ នូវផ្លូវដឹកជញ្ជូនដ៏សំខាន់មួយរបស់ទ្វីបអឺរ៉ុប។

គម្រោងព្រែកជីកប្រវែង១០៧គីឡូម៉ែត្រនេះ នឹងតភ្ជាប់ទន្លេ Oise River និងព្រែកជីក Dunkirk-Escaut Canal ដោយបង្កើតបានជាបណ្តាញផ្លូវទឹក ដែលមានសមត្ថភាព ដឹកជញ្ជូនទំនិញយ៉ាងច្រើនរវាងទីក្រុងប៉ារីស នៃប្រទេសបារាំង ប្រទេសបែលហ្ស៊ិក ប្រទេសហូឡង់ និងប្រទេសលុចសំបួរ ដែលបច្ចុប្បន្នការដឹកជញ្ជូនទំនិញធ្វើឡើងតាមផ្លូវគោក ដែលមានការកកស្ទះចរាចរណ៍។យោងតាមផែនការដែលបានគ្រោងទុក ព្រែកជីកនេះគ្រោងនឹងបញ្ចប់ការសាងសង់ និងដាក់ឱ្យដំណើរការនៅឆ្នាំ២០៣០។ព្រែកជីកនេះ នឹងមានសមត្ថភាពទទួលកប៉ាល់ ដែលមានទម្ងន់រហូតដល់ទៅ៤.៤០០តោន ដែលស្មើនឹងរថយន្តដឹកទំនិញធុនធំ២២០គ្រឿង។ ក្រុមហ៊ុនឌីហ្សាញ និងវិស្វកម្ម Arcadis ដែលបានពិគ្រោះយោ​បល់លើគម្រោងនេះអះអាងថា ការដឹកជញ្ជូនទំនិញតាមផ្លូវទឹក អាចកាត់បន្ថយការបំភាយឧស្ម័នកាបូនិច តិចជាងលើផ្លូវថ្នល់ដល់ទៅ៣ដង ហើយព្រែកជីកនេះនៅពេលដំណើរការ អាចកាត់បន្ថយរថយន្តដឹកទំនិញបានចំនួន៧៦០.០០០គ្រឿង ចេញពីផ្លូវថ្នល់ជារៀងរាល់ឆ្នាំ៕ CNN៕