ដោយ: គង់ លាងហួរ
ភ្នំពេញ: ក្រុមហ៊ុនCBRE Cambodia បានរាយការណ៍អំពីស្ថានភាពទីផ្សារអចលនទ្រព្យ នៅពាក់កណ្តាលឆ្នាំ២០២៣នេះ និងផ្តល់ព័ត៌មានសំខាន់ៗអំពីវិស័យការិយាល័យ ការលក់រាយឧស្សាហកម្ម និងវិស័យលំនៅដ្ឋាន នៅរាជធានីភ្នំពេញ នៅក្នុងឆមាសទីមួយ ឆ្នាំ២០២៣នេះ។
ទី១: វិស័យការិយាល័យ
ការផ្គត់ផ្គង់ការិយាល័យថ្មីត្រូវបានគេរំពឹងថា នឹងបន្តកើនឡើងនៅឆ្នាំនេះ ជាមួយនឹងការបន្ថែមទំហំSpace ការិយាល័យចំនួន២១៥.០០០ម៉ែត្រការ៉េ ដែលនឹងបញ្ចប់នៅឆ្នាំនេះ ដែលជំរុញការផ្គត់ផ្គង់សរុបចំនួន២៤% រហូតដល់ជាង១លានម៉ែត្រការ៉េ។
អត្រាកាន់កាប់ជាមធ្យម(occupancy rate) នៅទូទាំងទីផ្សារ (អគារការិយាល័យប្រភេទម្ចាស់តែមួយ និងអគារការិយាល័យសហកម្មសិទ្ធិ) បានថយចុះបន្ថែមទៀតពី៦០% នៅក្នុងត្រីមាសមុនរហូតដល់៥៨%។ទោះបីជាតម្លៃជួលការិយាល័យ (quoting office rents) នៅគ្រប់កម្រិត Grade ទាំងអស់នៅក្នុងសង្កាត់ ពាណិជ្ជកម្មកណ្តាល និងសង្កាត់ពាណិជ្ជកម្ម មិនមែនកណ្តាលបានកើនឡើងពី២% ទៅ៤% ពីមួយឆមាសទៅមួយឆមាស(H-o-H)យ៉ាងណាក្តី ក៏ការជួលដែលសម្រេចបានគឺនៅតែដដែល។
លោក Daluch Chin អ្នកគ្រប់គ្រងជាន់ខ្ពស់ វាយតម្លៃ និងប្រឹក្សារបស់ក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា ការផ្គត់ផ្គង់នាពេលខាងមុខ ក្នុងរយៈពេលសេសសល់នៃឆ្នាំនេះ និងការពង្រីកអាជីវកម្មតិចជាងមុន ដូច្នេះតម្រូវការការិយាល័យថ្មីនឹងធ្លាក់ចុះទាប ហើយយើងរំពឹងថា នឹងមានសម្ពាធបន្ថែមទៀត លើការជួលការិយាល័យ និងកម្រិតកាន់កាប់ក្នុងអំឡុងពេល ដែលនៅសេសសល់នៃឆ្នាំនេះ។
ទី២: វិស័យលក់រាយ
បន្ទាប់ពីមានការដាក់ឱ្យដំណើរការថ្មី និងការសាងសង់បញ្ចប់គម្រោងលក់រាយជាច្រើននៅឆ្នាំ២០២២ ចំណែកនៅឆមាសទី១ ឆ្នាំ២០២៣នេះវិញ យើងបានសង្កេតឃើញការធ្លាក់ចុះ នៃការបញ្ចប់គម្រោងលក់រាយថ្មីៗ។ ទោះជាយ៉ាងណាក្តី ការផ្គត់ផ្គង់ត្រូវបានគេរំពឹងថា នឹងកើនឡើងបន្ថែមទៀត ជាមួយនឹងគម្រោងលក់រាយ ទំហំជាង៨៣.០០០ម៉ែត្រការ៉េ ដែលនៅសេសសល់នឹងបញ្ចប់នៅចុងឆ្នាំនេះ។ គម្រោងនាពេលខាងមុខភាគច្រើន គឺជាផ្សារទំនើបសហគមន៍ និងហាងលក់ទំនិញតាមអគារពាណិជ្ជកម្ម។
អត្រាជួលកាន់កាប់បានធ្លាក់ចុះបន្តិចបន្តួចពី៧០% នៅចុងឆ្នាំ២០២២ មកត្រឹម៦៨% នៅពាក់កណ្តាលឆ្នាំនេះ។ ចំណែកតម្លៃជួលបានធ្លាក់ចុះពី៤% ទៅ៥% ក្នុងរយៈពេល៦ខែចុងក្រោយនេះ សម្រាប់ផ្សារទំនើបខ្នាតធំ ហាងលក់ទំនិញតាមអគារពាណិជ្ជកម្ម និងផ្សារទំនើបសហគមន៍។
ស្របពេលមានការធ្លាក់ចុះ ជារួមលើវិស័យលក់រាយ យើងសង្កើតមើលឃើញថា ការជួលនៅកន្លែងលក់រាយប្រភេទ Prime High Street (ហាងលក់ទំនិញតាមផ្លូវធំៗ) បានបន្តងើបឡើងវិញ ដោយឈានដល់ទៅ៩៥% នៃកម្រិតក្នុងឆ្នាំ២០១៩។
ទី៣: វិស័យលំនៅដ្ឋាន
បន្ទាប់ពីការពង្រីកយ៉ាងខ្លាំងក្លា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីផ្សារអចលនទ្រព្យលំនៅដ្ឋាន នៅក្នុងឆមាសទី១ កំពុងប្រឈមមុខ នឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ ក្នុងការលក់ ដោយភ្ជាប់ជាមួយនឹងតម្រូវការធ្លាក់ចុះ។
ជាក់ស្តែង គឺមានតែខុនដូ និងគម្រោងអចលនទ្រព្យមួយចំនួនប៉ុណ្ណោះ នៅក្នុងទីតាំងសំខាន់ៗដែលអាចរក្សា ឬដំឡើងថ្លៃបន្តិចបាន ខណៈអ្នកអភិវឌ្ឍន៍ភាគច្រើន បានបន្តផ្តល់ការបញ្ចុះតម្លៃ និងលក្ខខណ្ឌបង់ប្រាក់កាន់តែអំណោយផល។រយៈពេល៦ខែដំបូង ឆ្នាំ២០២៣នេះ យើងឃើញមានការបញ្ចប់គម្រោងខុនដូថ្មីចំនួន៣ ដែលបានផ្គត់ផ្គង់ខុនដូជាង១.៦០០យូនីត។
នៅចុងឆ្នាំនេះ ការផ្គត់ផ្គង់ខុនដូត្រូវបានគេរំពឹងថា នឹងកើនឡើងដល់ជិត៥៥.០០០យូនីត ពោលគឺកើនឡើង១៦% ពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកនាងគឹម គិនកេសា អ្នកគ្រប់គ្រងជាន់ខ្ពស់នៃក្រុមហ៊ុន CBRE Cambodia បានមានប្រសាសន៍ថា “ទោះបីជាមានការធ្លាក់ចុះយ៉ាងណាក្តី ក៏ការលក់នៅតែកើតឡើង សម្រាប់គម្រោងដែលមានទីតាំងត្រឹមត្រូវ”។
សម្រាប់អចលនទ្រព្យប្រភេទ (Landed property) ដូចជា បុរីជាដើម នៅឆមាសទីមួយនៃឆ្នាំ២០២៣នេះ គឺជាត្រីមាសដ៏ទាបបំផុតក្នុងលក្ខខណ្ឌ នៃការដាក់ដំណើរការគម្រោង ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ ពោលគឺមានត្រឹមតែ៨គម្រោងប៉ុណ្ណោះ ដែលបានបើកដំណើរការ បើធៀបនឹងចំនួន៨៨គម្រោង ដែលបានបើកដំណើរការក្នុងឆ្នាំ២០២០៕




ចំណែកលោកច្រឹក សុខនីមអគ្គនាយកក្រុមហ៊ុន Century21 Mekongបានមានប្រសាសន៍ឲ្យដឹងផងដែរថា យើងរំពឹង និងសង្ឃឹមថាស្ថានភាពនឹងមានសភាពប្រសើរឡើង ក្រោយការបោះឆ្នោតបញ្ចប់ ប៉ុន្តែស្ថិតក្នុងស្ថានភាពលំបាកបែបនេះ រដ្ឋាភិបាលគួរពិចារណាទម្លាក់ទុន ដើម្បីជួយអ្នកនៅក្នុងវិស័យនេះ។លោកបន្តថា “ការអន្តរគមន៍ណាមួយពីរដ្ឋាភិបាល នឹងជួយឲ្យទីផ្សារនេះងើបឡើងលឿន”៕

គ្រាន់តែនឹកឃើញក៏ឈឺក្បាលខ្លាំងជំនួសដែរ ប៉ុន្តែចូលរួមកម្មវិធីបង្វឹកជំនាញ “គ្រប់គ្រងការគៃបន្លំ ហានិភ័យ និងផ្លូវច្បាប់ជាមួយ CEO Master Club ថ្ងៃទី 14-15 ខែកក្កដា ឆ្នាំ2023នេះ បងប្អូនម្ចាស់អាជីវកម្មនឹងស្រាលខ្លួនចេញពីច្រវ៉ាក់អាជីវកម្មវីដេអូ🔗:




“Hong Kong’s housing market is now having the longest price adjustment since 2008, and the market has not found a bottom,” said Joseph Tsang, chairman at JLL in Hong Kong. Home prices fell by 1.2 per cent quarter-on-quarter in the second quarter of 2023, after rebounding by 4 per cent in the first quarter, and have plunged 15.9 per cent from a peak 20 months ago, JLL said.
លោកបានបន្តថា “យើងត្រូវតែរីកចម្រើន បើមិនដូច្នេះទេ យើងនឹងមិនអាចប្រកួតប្រជែង ជាមួយក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិផ្សេងៗទៀតបានទេ”។ក្រុមហ៊ុនអាកាសចរណ៍នេះ គ្រោងនឹងបង្កើនចំនួនយន្តហោះរបស់ខ្លួនទ្វេរដង បន្ទាប់ពីបានធ្លាក់ចុះដល់៦៥យន្តហោះ ក្រោមផែនការរៀបចំរចនាសម្ព័ន្ធពីមុនរបស់ខ្លួន ខណៈដែលក្រុមហ៊ុនឈានចូលដល់ដំណាក់កាលថ្មីមួយនៃការពង្រីកខ្លួន។
លោកបានបន្តថា “យើងធ្វើការបានយ៉ាងល្អប្រសើរ លើជើងហោះហើរឆ្លងទ្វីប ដូចជាអឺរ៉ុប និងអូស្ត្រាលី ប៉ុន្តែយើងត្រូវកែលម្អផ្លូវភាគខាងលិច ដែលលោកចង់សំដៅទៅលើប្រទេសឥណ្ឌា បង់ក្លាដែស និងប៉ាគីស្ថាន”។
ទីភ្នាក់ងារ JLL បានឱ្យដឹងក្នុងរបាយការណ៍ទីផ្សារអចលនទ្រព្យពាក់កណ្តាលឆ្នាំរបស់ខ្លួន ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារថា មានកត្តាជាច្រើន ដូចជា ការប្រែប្រួលលើទីផ្សារភាគហ៊ុន បរិយាកាសសេដ្ឋកិច្ចខាងក្រៅដែលមានការប្រកួតប្រជែង ការថយចុះនៃការកើតថ្មី និងការរៀបការ ក៏កំពុងជះផលប៉ះពាល់ ទៅដល់តម្រូវការលំនៅដ្ឋានផងដែរ។
គិតត្រឹមម៉ោង 0200 GMT សន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យ Hang Seng របស់ទីក្រុងហុងកុង បានហក់ឡើងដល់១ភាគរយ ខណៈដែលសន្ទស្សន៍អចលនទ្រព្យCSI300 របស់ប្រទេសចិនបានងើបឡើង០,៦ភាគរយ។ភាគហ៊ុនរបស់ក្រុមហ៊ុន Sunac China ក្រុមហ៊ុន Logan Group និងក្រុមហ៊ុន KWG Group ដែលបានចុះបញ្ជីនៅទីក្រុងហុងកុង បានហក់ឡើងថ្លៃប្រហែល៤ភាគរយ។
នៅទូទាំងសហរដ្ឋអាមេរិក ភាពគ្មានផ្ទះសម្បែងកំពុងកើនឡើងគួរឱ្យព្រួយបារម្ភ។ ប៉ុន្តែរដ្ឋកាលីហ្វ័រញ៉ា មានចំនួនអ្នកគ្មានផ្ទះសម្បែងកើនឡើងច្រើន ជាងរដ្ឋដទៃទៀតជារៀងរាល់ឆ្នាំ។ ពលរដ្ឋគ្មានផ្ទះសម្បែងច្រើនជាង១៧០.០០០នាក់ ពេលនេះកំពុងរស់នៅក្នុងរដ្ឋនេះ។
លោកស្រីបន្តថា “ខ្ញុំទទួលបានព៌តមានថា អ្នកវិនិយោគចិននឹងចាប់ផ្តើមសកម្មភាពរបស់ពួកគេ និងចាប់ផ្តើមចូលមកកម្ពុជាកាន់តែច្រើនក្រោយការបោះឆ្នោត”។ លោកស្រីបន្តថា “ទោះជាយ៉ាងណាប្រសិនជាមានបញ្ហាពិភពលោក ធ្ងន់ធ្ងរណាមួយកើតមានឡើង យើងពិតជាមិនអាចព្យាករណ៍បាននោះទេ”។

