ដោយ:សហការី
ក្នុងខែកក្កដាឆ្នាំ២០២៣នេះ គម្រោងទីក្រុងរណបជ្រោយចង្វារមានផ្ដល់ជូនការទិញផ្ទះជាមួយគោលការណ៍បង់ប្រាក់ដ៏ងាយស្រួល រួមជាមួយការចំណេញរហូតដល់ ១៤% ភ្លាមៗ។ បន្ថែមពីនេះ អតិថិជនក៏អាចបង់ប្រចាំខែត្រឹមតែ $១,៥០០ ក្នុងមួយខែ និងបង់ឥតការប្រាក់រយៈពេល ១៤ ខែជាមួយធនាគារដៃគូដោយអត្រាការប្រាក់សមរម្យ ។
សម្រាប់អតិថិជនដែលកំពុងស្វែងរកផ្ទះដ៏ប្រណីតគុណភាពសំណង់រឹងមាំថែមទាំងការរស់នៅក្នុងមជ្ឈដ្ឋាននៃសហគមន៍បែបទំនើបចម្រុះផ្សារភ្ជាប់ជាមួយអាជីវកម្មគ្រប់ប្រភេទ គម្រោងផ្ទះអាជីវកម្មជ្រោយចង្វារគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់លោកអ្នក។គួរបញ្ជាក់ផងដែរថា ប្រូម៉ូសិននៃការបញ្ចុះតម្លៃ ១៤% មានរយៈពេលកំណត់ ប្រញាប់ឡើងកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅឱ្យសោះ។ទិញហើយដឹងតែចំណេញ!
ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់គម្រោងជ្រោយចង្វារ ឬទាក់ទងតាមលេខទូរសព្ទ ដូចខាងក្រោម៖ 𝟎𝟗𝟗 𝟕𝟔 𝟕𝟔 𝟔𝟓 | 𝟎𝟏𝟎 𝟗𝟏 𝟗𝟎 𝟐𝟖 | 𝟎𝟗𝟑 𝟔𝟔 𝟑𝟔 𝟎𝟑 | 𝟎𝟏𝟓 𝟓𝟖 𝟏𝟓 𝟔𝟕 | 𝟎𝟗𝟑 𝟖𝟐 𝟖𝟑 𝟑𝟓 | 𝟎𝟖𝟓 𝟓𝟒 𝟓𝟗 𝟏𝟑






យោងតាមទិន្នន័យរបស់ទីភ្នាក់ងារពន្ធដារជាតិបានបង្ហាញថា បើប្រៀបធៀបទៅនឹងកម្រិតមុនជំងឺរាតត្បាត តម្លៃដីបានកើនឡើងនៅក្នុងខេត្តចំនួន២១ តែប៉ុណ្ណោះ កាលពីឆ្នាំ២០២០។
លោកបានបន្តថា “ថ្លៃសេវានេះនឹងត្រូវបង់តាមប្រព័ន្ធអេឡិចត្រូនិក ហើយនឹងអនុវត្តចំពោះភ្ញៀវទេសចរបរទេស ដែលចូលមកកោះបាលីពីបរទេស ឬមកពីតំបន់ផ្សេងទៀតនៃប្រទេសឥណ្ឌូនេស៊ី”។ការយកពន្ធនេះនឹងមិនត្រូវអនុវត្តចំពោះភ្ញៀវទេសចរឥណ្ឌូនេស៊ីក្នុងស្រុកនោះទេ។
ផ្អែកតាមរបាយការណ៍នេះ តំបន់ក្រីក្របំផុតរួមមានខេត្តក្រចេះ ខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង បានកាត់បន្ថយភាពក្រីក្របានលឿនជាងគេបំផុត។ របាយការណ៍ដដែលបន្តថា អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៦៤,៣%មកនៅត្រឹម៣៤,៦%ក្នុងខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។


ការសាងសង់សំណង់ទាំងនេះ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៣ សុទ្ធតែមានកំណើនចន្លោះពី៣៦,៤ភាគរយ ដល់៧៤,៣ភាគរយ ផ្ទុយពីសំណង់លំនៅឋាននិងភូមិគ្រឹះ បែរជាធ្លាក់ក្នុងអត្រា២,៧ភាគរយទៅវិញ បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២២។ 

លោកបញ្ជាក់ថា “បន្ទាប់ពីការបោះឆ្នោតសកល នាពេលខាងមុខនេះ កម្ពុជាបានព្យាករពីការកើនឡើង នៃការវិនិយោគលើវិស័យបច្ចេកវិទ្យា និងរ៉ែ ដោយវិស័យឧស្សាហកម្មរំពឹងថា ក្នុងឆ្នាំ២០២៣ នឹងអាចចូលរួមចំណែ កក្នុងផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរង្វង់ ៣៩ភាគរយ ដោយបង្កើនផលិតភាពនៃការផលិតកាន់តែខ្ពស់ នឹងចូលរួមចំណែកក្នុងសេដ្ឋកិច្ចជាតិកាន់តែប្រសើរ”។ លោកបន្តថា “កម្ពុជាបានបង្កើតបទប្បញ្ញត្តិច្បាប់ និងអនុវត្តច្បាប់វិនិយោគ ដើម្បីទាក់ទាញអ្នកវិនិយោគ ស្របពេលដែលកម្ពុជា នឹងជំរុញការបណ្តុះបណ្តាលវិជ្ជាជីវៈដល់យុវជន១,៥លាននាក់ នៅអាណត្តិក្រោយរបស់រដ្ឋាភិបាល ដើម្បីឆ្លើយតបទៅនឹងការវិវត្តន៍ នៃតម្រូវការធនធានមនុស្សនៅក្នុងប្រទេស”។
លោកបណ្ឌិតបានបន្ថែមថា ស្ថិតនៅក្រោមដំបូលនៃសន្តិភាព កម្ពុជាបានធ្វើការកែទម្រង់ នូវបទដ្ឋានគតិយុត្តិជាច្រើន និងបរិយាកាសនៃការវិនិយោគ និងធុរកិច្ចជាបន្តបន្ទាប់ ការយកចិត្តទុកដាក់ស្តារឡើងវិញបន្ទាប់ពី វិបត្តិកូវីដ១៩ ការរៀបចំប្រព័ន្ធព័ត៌មានវិទ្យា ប្រព័ន្ធឌីជីថល ការពង្រីកទីផ្សារនាំចេញ និងការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ បានក្លាយជាកត្តាវិវត្តន៍ជាវិជ្ជមាន ក្នុងការប្រែក្លាយកម្ពុជាទៅជាទីតាំងផលិតកម្ម ធុរកិច្ច និងវិនិយោគដ៏សំខាន់ ទាំងក្នុងនិងក្រៅប្រទេស ឲ្យមកបណ្តាក់ទុននៅកម្ពុជាជាបន្តបន្ទាប់។

លោកបន្តថា “ការជួយអតិថិជន ដែលប្រើប្រាស់ឥណទានរបស់ស្ថាប័នយើងបានជោគជ័យ គឺជាអាទិភាពរបស់យើង ព្រោះអតិថិជន ទទួលបានជោគជ័យ និងប្រើប្រាស់ឥណទានបានត្រឹមត្រូវ គឺជាជោគជ័យរួមរបស់យើង”។ លោកបន្តថា “ហេតុនេះទើប យើងនៅក្នុងវិស័យនេះ តែងតែប្រុងប្រយ័ត្ននិងជួយវិភាគ ពីហានិភ័យរបស់អតិថិជន លើមុខរបររបស់ពួកគេ មុននឹងយើងសម្រេចចិត្តផ្តល់ឥណទានដល់គាត់”៕