គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្ដល់អត្ថប្រយោជន៍ជាច្រើនវិស័យដឹកជញ្ជូន អចលនទ្រព្យ និងការវិនិយោគផ្សេងៗ

ដោយៈ គង់ ហ្វីអូណា

ភ្នំពេញៈ លោកទេសរដ្ឋមន្រ្តីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធា​រណ ការនិងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងផ្ដល់អត្ថប្រយោជន៍ជាច្រើន ​ដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន អចលនទ្រព្យនិងការវិនិយោគផ្សេងៗទៀត។គម្រោងមួយនេះ គ្រោងនឹងចំណាយទឹកប្រាក់រហូតដល់ប្រមា​ណ១,៧ពាន់លានដុល្លារអាមេរិក ដោយត្រូវប្រើពេលវេលា៤ឆ្នាំ ដើម្បីសាងសង់បញ្ចប់គម្រោង។

ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោកស៊ុន ចាន់ថុល បានមានប្រសាសន៍ថា កាលពីកិច្ចប្រជុំគណៈ រដ្ឋមន្ត្រីកន្លងទៅលោកបានធ្វើបទបង្ហាញជូនគណៈរដ្ឋមន្ត្រីអំពី ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាឱ្យទៅដល់សមុទ្រកម្ពុជា ដែលប្រព័ន្ធនេះមានសារៈសំខាន់ណាស់ ក្នុងការបន្ថយចម្ងាយ តម្លៃ នីតិវិធីបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ។លោកស៊ុន ចាន់ថុល បានបន្តថា គម្រោងព្រែកជីកហ្វូណនតេជោនេះ បើតាមគម្រោងនឹងយកភូមិសាស្រ្តខេត្តកែប ជាច្រកសម្រា​ប់តភ្ជាប់ទៅកាន់ទន្លេ ហើយតាមរយៈគម្រោងនេះ ខេត្តកែបនឹងក្លាយទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មថ្មីមួយទៀត។ បន្ថែមពីនោះទៀត ក្រោយពេល ដែលគម្រោងនេះសម្រេច នោះកម្ពុជាពិតជាអាចទទួលនូវអត្ថប្រយោជន៍ជាច្រើនមហាសាល ដូចជា ការកាត់បន្ថយរយៈពេលចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍និងចិញ្ចឹម សត្វ ជាដើម។

លោកបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោនេះបានសិក្សាលម្អិតណាស់ ដោយសិក្សារយៈពេល២៦ខែ ដើម្បីធ្វើយ៉ាងណាកុំឱ្យប៉ះពាល់ដល់បរិស្ថានផងដែរ។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជួយរំដោះទឹកជំនន់ដែលសព្វថ្ងៃនេះលិចលង់ច្រើនណាស់នៅខេត្តតាកែវ។ ដូច្នេះទឹកអាចហូរចូលយើងធ្វើទ្វារទឹកចំនួន១៥ថែមទៀត ប្រឡាយដើម្បីអូសទឹកឱ្យចូលក្នុងព្រែកជីករបស់យើង បើយើងចង់ទុកក៏យើងបិទវា ទៅបើច្រើនពេកបើកទ្វារឱ្យហូរចូលសមុទ្រ ទៅបើយើងមិនត្រូវការនៅរដូវវស្សា។

លោកបន្តថា ផ្ទុយទៅវិញនៅរដូវប្រាំង យើងមានទឹករហូត អ៊ីចឹងយើងប្រើប្រាស់វិស័យកសិកម្ម យើងមានការរីកចម្រើន យើងទប់ទឹកបានប្រជាពលរដ្ឋយើង១,៦លាននាក់ ដែលរស់នៅតាមដងព្រែក ១៨០គីឡូម៉ែត្រនេះ លោកមានទឹកប្រើប្រាស់គ្រប់គ្រាន់។ យើងមានត្រី ដាក់ចិញ្ចឹមត្រីគ្រប់បែបយ៉ាងទាំងអស់រាប់ពាន់តោន អីចឹងប្រជាពល រដ្ឋយើងនៅតាមនឹងមានជីវភាពធូរធារ។

លោកស៊ុន ចាន់ថុលបានបន្តថា ភ្ញៀវទេសចរណ៍យើងធ្វើដំណើរតាមផ្លូវទឹកពីភ្នំពេញ ទៅលេងនៅកែប ទេសចរណ៍ពីកែប កំពតពីក្រុងព្រះសីហនុ មកលេងភ្នំពេញ តាមផ្លូវព្រែកជីក១៨០គីឡូ​ម៉ែត្រនេះ មានតំបន់ពាណិជ្ជកម្ម មានភោជនីយដ្ឋាន មានតំបន់សេដ្ឋកិច្ចពិសេស អ៊ីចឹងថានេះផលចំណេញច្រើន ទៅលើការរៀបចំព្រែកជីករបស់យើងនេះ។

រូបតំណាង

ផ្លូវទឹកថ្មីទៅកាន់សមុទ្រនេះ មានប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេ មេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ ចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្ត៤ រួមមាន ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រជាជនសរុបប្រមាណ ១,៦លាននាក់ រស់នៅអមសងខាងផ្លូវទឹកនេះ។

ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើ ប្រវែង១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោម ប្រមាណ៨០ម៉ែត្រ និងជម្រៅទឹកប្រមា​ណ៥,៤ម៉ែត្រ ( ជម្រៅនាវាចរណ៍៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ ) មានគន្លងនាវាចរណ៍ចំនួន២គន្លង អាចចេញ-ចូល និងចៀសគ្នាបានដោយសុវត្ថិភាព៕

 

 

Singapore’s economy grew 0.7% in Q2, faster than 0.4% in previous quarter: Advance estimate

SINGAPORE: Singapore’s economy grew 0.7 per cent year-on-year in the second quarter of 2023, faster than the 0.4 per cent growth in the previous quarter, according to advance estimates released by the Ministry of Trade and Industry (MTI) on Friday (Jul 14).

On a quarter-on-quarter seasonally-adjusted basis, Singapore’s economy expanded by 0.3 per cent. This is a turnaround from the 0.4 per cent contraction in the first quarter, averting the risk of a technical recession.
The advance GDP estimates for the second quarter are computed largely from data in the first two months of the quarter, from data in April and May.

They are intended as an early indication of GDP growth in the quarter and are subject to revision when more comprehensive data become available.

SECTOR PERFORMANCES
The manufacturing sector continued to see weak performance.
It contracted by 7.5 per cent year-on-year in the second quarter, a deterioration from the 5.3 per cent contraction in the previous quarter.

“The weak performance of the sector was due to output declines across all manufacturing clusters, except for the transport engineering cluster,” said MTI.

On a quarter-on-quarter seasonally-adjusted basis, the sector shrank at a slower pace of 1.3 per cent in the second quarter, compared to the 4.5 per cent contraction in the preceding quarter.

The construction sector grew by 6.6 per cent year-on-year in the second quarter, extending the 6.9 per cent growth in the first quarter. Growth was supported by expansions in both public and private sector construction output.

On a quarter-on-quarter seasonally-adjusted basis, the sector expanded by 2.6 per cent in the second quarter, accelerating from the 0.3 per cent growth in the preceding quarter.

Among the services sectors, the wholesale and retail trade as well as transportation and storage sectors collectively grew by 2.6 per cent year-on-year in the second quarter, a turnaround from the 0.7 per cent contraction in the previous quarter.

Source: CNA

អភិបាលខេត្តកែប:បើមន្រ្តីសុរិយោដីមួយណា ដែលទាមទារលុយកាក់ ដើម្បីចុះវាស់វែងដីធ្លី ត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរ ឬមកកាន់លោកផ្ទាល់

ដោយៈ ហ្វីអូណា

ខេត្ត​កែបៈ  អភិបាលនៃគណៈអភិបាលខេត្តកែប លោកបណ្ឌិត សោម ពិសិដ្ឋ បានបញ្ជាក់៣ចំណុច សម្រាប់ក្រុមការងារបច្ចេកទេសយកទៅអនុវត្តន៍ក្នុងដំណើរការ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំការបី។

វិធានការណ៍បីចំណុចនោះរួមមាន ទី១-មិនអាចចេញប័ណ្ណកម្មសិទ្ធិដោយគ្មានឯកសារបញ្ជាក់បាននោះទេ ទី២ -ដីព្រៃលិចទឹក ដីគម្របព្រៃឈើមិនអាចវាស់វែងបានទេ និងទី៣- ក្នុងការវាស់វែងដីត្រូវទុកផ្លូវចាប់ពី៨ម៉ែត្រឡើងទៅ។

លោកបណ្ឌិតអភិបាលខេត្ត បានលើកឡើងដូចនេះក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធស្ថិត នៅក្នុងភូមិចំការបី ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប នាព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣នេះ។លោកបញ្ជាក់ថា “ក្រោយពីការចុះបញ្ជីដីធ្លីនេះរួច ប្រជាពលរដ្ឋដែលជាម្ចាស់ក្បាលដី នឹងក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ប្រើប្រាស់ អាស្រ័យផល មិនត្រឹមតែប៉ុណ្ណោះបណ្ណកម្មសិទ្ធិនេះ គឺជាឯកសារគត្តិយុត្តសម្រាប់ជាការសំអាងនៅពេលមានបញ្ហាផ្សេងៗកើតឡើង បញ្ជាក់ថាខ្លួនជាម្ចាស់ដីធ្លីពិតប្រាកដ”។

លោកបានបញ្ជាក់ទៀតថា បើមន្រ្តីសុរិយោដីមួយណា ដែលទាមទារលុយកាក់ ដើម្បីចុះវាស់វែងដីធ្លីជូនបងប្អូន ត្រូវរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរ ឬមកកាន់លោកផ្ទាល់ ដើម្បីមានវិធានការជាមួយមន្រ្តីរូបនោះ។ ចំណែកលោក ឈុំ ម៉ានី ប្រធានស្តីទី នៃមន្ទីររៀបចំដែនដីនគរូបនីយ កម្មសំណង់ និងសុរិយោដីខេត្តកែប មានរបាយការណ៍ថា ការអនុវត្តចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីខេត្ត សរុបបានចំនួន១៨ភូមិ  ចែកប័ណ្ណកម្មសិទ្ធិបាន១៣ភូមិ ៤ភូមិ ទៀតរៀបចំបិទផ្សាយ និង១ភូមិ គឺភូមិចំការបីកំពុងប្រកាសតំបន់វិនិច្ឆ័យដែលជាភូមិចុងក្រោយ៕

Higher land prices add to signs of Japan’s post-pandemic recovery

The average land price in Japan rose 1.5% in 2023 from a year earlier for the second consecutive year of increase, government data showed Monday, adding to signs of the economy recovering from the coronavirus pandemic.

A recovery in prices for commercial areas led the overall trend, according to the data as of Jan. 1, after the government eased COVID-19 measures, including immigration controls, stimulating hopes that businesses will be revived with the help of demand from foreign tourists.

Out of the nation’s 47 prefectures, 25, including Tokyo and Osaka, observed higher average land prices. That compares with the pre-pandemic level of 21 prefectures marked in 2020, the National Tax Agency data showed.

The agency’s annual survey of prices per 1 square meter of land facing major roads is used to calculate inheritance and gift taxes. It is based on data compiled by the Ministry of Land, Infrastructure, Transport and Tourism and reflects land transactions.

Hokkaido topped the list of prefectures this year with a 6.8% increase, signaling growing demand for housing and commercial facilities in and around its capital Sapporo.

Fukuoka came in second with a hike of 4.5%, followed by Miyagi with 4.4%. Tokyo observed a rise of 3.2% and Osaka 1.4%.

Average prices dropped in 20 prefectures, meanwhile, with Wakayama seeing a decline of 1.2%, Fukui 1.0% and Ehime 0.9%.

Source: Japan Times

កូរ៉េខាងត្បូងបាត់បង់តំណែង ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចកំពូលទាំង១០ នៅលើពិភពលោក

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសកូរ៉េខាងត្បូងបានជាប់ចំណាត់ថ្នាក់ទី១៣ នៅលើពិភពលោកទាក់ទងនឹងផលិតផលក្នុងស្រុកសរុបបន្ទាប់បន្សំ ( Nominal GDP) កាលពីឆ្នាំ២០២២ ពោលគឺបាត់តំណែងក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង១០ របស់ពិភពលោក។

នៅឆ្នាំ២០២៣នេះ ក្តីសង្ឃឹមរបស់ប្រទេសកូរ៉េខាងត្បូង ក្នុងការដណ្តើមយកតំណែងរបស់ខ្លួនមកវិញ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចកំពូលទាំង១០ ក៏មើលទៅមានភាពស្តួចស្ដើងផងដែរ។

យោងតាមទិន្នន័យរបស់ធនាគារកណ្តាលកូរ៉េ (BOK) ចេញផ្សាយកាលពីថ្ងៃពុធ ម្សិលមិញបានឱ្យដឹងថា GDP បន្ទាប់បន្សំរបស់ប្រទេសកូរ៉េត្រូវបានគេប៉ាន់ប្រមាណថាមានទឹកប្រាក់ចំនួន១,៦៧ពាន់ពាន់លានដុល្លារក្នុងឆ្នាំ២០២២។Nominal GDP គឺជាតម្លៃសរុបនៃទំនិញ និងសេវាកម្មទាំងអស់ ដែលផលិតក្នុងកំឡុងពេលកំណត់មួយ ដែលនេះក៏បង្ហាញពីទំហំនៃសេដ្ឋកិច្ចរបស់ប្រទេសមួយផងដែរ។

កូរ៉េខាងត្បូងបានឡើងដល់ចំណាត់ថ្នាក់ទី១០ នៅក្នុងចំណាត់ថ្នាក់ GDP ពិភពលោកជាលើកដំបូងក្នុងឆ្នាំ២០០៥ ប៉ុន្តែប្រទេសនេះបានធ្លាក់នៅខាងក្រៅចំណាត់ថ្នាក់កំពូលទាំង១០ អស់រយៈពេលជាច្រើនឆ្នាំ មុនពេលត្រលប់មកវិញនៅឆ្នាំ២០១៨។

ទោះបីជាប្រទេសកូរ៉េធ្លាក់មកត្រឹមចំណាត់ថ្នាក់លេខ១២ ក្នុងឆ្នាំ២០១៩យ៉ាងណាក្តី ក៏ប្រទេសនេះបានត្រលប់មកចំណាត់ថ្នាក់ទី១០ វិញនៅឆ្នាំ២០២០ ហើយបានបន្តកាន់តំណែងនោះនៅឆ្នាំ២០២១ទៀត។

ការដាំក្បាលចុះនៃទំហំសេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងត្បូង អាចបណ្តាលមកពីការធ្លាក់ចុះនៃថាមពលសេដ្ឋកិច្ចជារួម រួមជាមួយ ការហក់ឡើងថ្លៃនៃប្រាក់ដុល្លារអាមេរិកដ៏ខ្លាំង កាលពីឆ្នាំមុន ដែលបានកាត់បន្ថយផលិតផលក្នុងស្រុកសរុប(Nominal GDP) របស់ប្រទេសនេះ នៅពេលបំប្លែងទៅជាប្រាក់ដុល្លារ។

ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិកជាប់ចំណាត់ថ្នាក់កំពូលទី១ ជាមួយនឹង ទំហំ GDPចំនួន ២៥,៤៦ ទ្រីលានដុល្លារ។ ប្រទេសចិនជាប់ចំណាត់ថ្នាក់លេខ២ជាមួយទំហំ GDP ចំនួន១៧,៨៨ ទ្រីលានដុល្លារ តាមពីក្រោយដោយGDPរបស់ប្រទេសជប៉ុន ចំនួន៤,២៣ ទ្រីលានដុល្លារ GDPរបស់អាល្លឺម៉ង់ចំនួន៤,០៨ទ្រីលានដុល្លារ និងGDPរបស់ចក្រភពអង់គ្លេសចំនួន៣,០៨ទ្រីលានដុល្លារ បន្ទាប់មកគឺឥណ្ឌា បារាំង កាណាដា រុស្ស៊ី អុីតាលី ប្រេសុីល អូស្ត្រាលី និងកូរ៉េខាងត្បូង៕

អបអរសាទរ!សណ្ឋាគារមួយនៅកម្ពុជាទទួលពានរង្វាន់សណ្ឋាគារល្អ បំផុតប្រចាំអាស៊ី

17.PR , Promotion Feb (W. 1280px x H.671px)

ដោយៈ គង់ ហ្វីអូណា

 ភ្នំពេញៈ សណ្ឋាគារRosewood  Phnom Penh បានទទួលពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅអាស៊ី” ពីTravel + Leisure’s Luxury Awards Asia Pacific ឆ្នាំ ២០២៣។

ពានរង្វាន់នេះ  ក៏ឆ្លុះបញ្ជាំងឱ្យឃើញផងដែរថា Rosewood កំពុងក្លាយជាសណ្ឋាគារមួយ ដែលកំពុងតែមានប្រជាប្រិយភាពខ្លាំង ហើយក៏ជាគោលដៅស្នាក់នៅដ៏ទាក់ទាញមួយ នៅក្នុងប្រទេសកម្ពុជា។

លោក Daniel Simon នាយកគ្រប់គ្រងសណ្ឋាគារ Rosewood Phnom Penhបានមានប្រសាសន៍ថា ពានរង្វាន់ “សណ្ឋាគារល្អបំផុតនៅអាស៊ី” ឆ្លុះបញ្ចាំងពីការបំពេញការងារមិនចេះហត់នឿយ ដែលបានប្រកាន់ខ្ជាប់នូវបេសកកម្មរួមគ្នា ក្នុងការផ្លាស់ប្តូររបៀបដែលអ្នកធ្វើដំណើរទទួលបានបទពិសោធន៍ នៅប្រទេសកម្ពុជានាពេលបច្ចុ​ប្បន្ននេះ។លោក Daniel Simon បន្តថា ជាមួយសោភ័ណភាពដ៏ល្អប្រណីត រួមនឹងទីតាំងដ៏គួរឱ្យទាក់ទាញ នៅលើកំពូលអគារវឌ្ឍនៈ កាពីតាល់ និងសេវាកម្មបំពេញតម្រូវការផ្ទាល់ខ្លួននានា ប្រកបដោយការយកចិត្តទុកដាក់ សណ្ឋាគារ រ៉ូសវូដ ភ្នំពេញ បានក្លាយជាទីកន្លែងមួយដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក ចាប់តាំងពីបើកដំណើរការក្នុងឆ្នាំ ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ន៕

ប្រទេសសិង្ហបុរីជៀសផុតហានិភ័យពីវិបត្តិសេដ្ឋកិច្ចនៅក្នុង ឆមាសទី១

ដោយ: គង់ លាងហួរ

អន្តរជាតិ: សេដ្ឋកិច្ចរបស់សិង្ហបុរី បានកើនឡើង០,៧ភាគរយ នៅក្នុងត្រីមាសទីពីរ ឆ្នាំ២០២៣ លឿនជាងកំណើន០,៤ភាគរយនៅក្នុងត្រីមាសទី១។ នេះបើយោងតាមការប៉ាន់ស្មានជាមុន ដែលចេញផ្សាយដោយក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្ម (MTI)។

ការប៉ាន់ប្រមាណអំពីផលិតផល ក្នុងស្រុកសរុបសម្រាប់ត្រីមាសទីពីរ ត្រូវបានគណនាភាគច្រើនពីទិន្នន័យ នៅក្នុងរយៈពេលពីរខែដំបូងនៃត្រីមាស ចាប់ពីទិន្នន័យក្នុងខែមេសា និងឧសភា។

ផ្អែកលើមូលដ្ឋាន ដែលបានកែតម្រូវតាមរដូវកាល ពីមួយត្រីមាសទៅមួយត្រីមាស សេដ្ឋកិច្ចសិង្ហបុរីបានកើនឡើង០,៣ភាគរយ។ នេះគឺជាការផ្លាស់ប្តូរជាវិជ្ជមានមួយ ពីការធ្លាក់ចុះ០,៤ភាគរយ នៅក្នុងត្រីមាសទីមួយ ដោយជៀសផុតហានិភ័យ នៃវិបត្តិសេដ្ឋកិច្ច។វិស័យផលិតកម្ម បានធ្លាក់ចុះ៧,៥ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរ បើធៀបនឹងការធ្លាក់ចុះ៥,៣ភាគរយ នៅក្នុងត្រីមាសទីមួយ។ប៉ុន្តែ ផ្អែកលើមូលដ្ឋាន ដែលបានកែសម្រួលពីមួយត្រីមាសទៅមួយត្រីមាស វិស័យផលិតកម្ម បានធ្លាក់ចុះក្នុងល្បឿនត្រឹមតែ១,៣ភាគរយ នៅត្រីមាសទី២ បើធៀបទៅនឹងការធ្លាក់ចុះ៤,៥ភាគរយ នៅក្នុងត្រីមាសទី១។

វិស័យសំណង់បានកើនឡើង៦,៦ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរ។ប៉ុន្តែផ្នែកលើមូលដ្ឋាន ពីមួយត្រីមាសទៅមួយត្រីមាស វិស័យនេះ បានកើនឡើង២,៦ភាគរយ នៅក្នុងត្រីមាសទី២ ធៀបនឹងកំណើន០,៣ភាគរយនៅក្នុងត្រីមាសទី១។

ក្នុងចំណោមវិស័យសេវាកម្ម ពាណិជ្ជកម្មលក់ដុំ និងលក់រាយ ក៏ដូចជាវិស័យដឹកជញ្ជូន និងការផ្ទុកបានកើនឡើង ជាសមូហភាពចំនួន២,៦%ពីមួយឆ្នាំ ទៅមួយឆ្នាំនៅក្នុងត្រីមាសទីពីរ ដែលផ្លាស់ប្តូរពីការធ្លាក់ចុះ០,៧ភាគរយនៅក្នុងត្រីមាសទី១៕

គំរោងអភិវឌ្ឍន៍ផ្នែកបដិសណ្ឋារកិច្ចធំមួយ នឹងចូលរួមលើកកំពស់ សក្តានុពលទេសចរណ៍នៅខេត្តកោះកុង

ដោយៈ ជេស៊ីកា

        កោះកុងៈ ជាមួយទស្សនទាននៃការអភិវឌ្ឍថ្មី និងមានគោលដៅលើកកំពស់សក្តានុពលវិស័យទេសចរណ៍ សេដ្ឋកិច្ច សង្គមនៅខេត្តកោះកុង ក្រុមហ៊ុនធំមួយកំពុងបោះទុនវិនិយោគ គំរោងបែបលំហែរធំមួយនៅក្នុងខេត្ត ដែលពោរពេញដោយធនធានធម្មជាតិ យ៉ាងសម្បូរបែបមួយនេះ។

អ្នកអភិវឌ្ឍន៍បានដាក់ឈ្មោះគំរោងនេះថា ខេ-បាលី (K-Bali) នៅក្នុងទីក្រុងខេមរៈភូមិន្ទ ដោយសារខេត្តកោះកុង ជាខេត្តមួយក្នុងចំណោមខេត្តK4 នៃតំបន់ឆ្នេរកម្ពុជា និងរៀបចំច្របាច់បញ្ចូលគ្នារវាងវប្បធ៌មបែបសហសម័យរបស់កម្ពុជា និងនិន្នាការរួមនៃការអភិវឌ្ឍនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។លោកឈឹង ឆាយស៊ុនសហស្ថា​បនិកគំរោង K- Bali នៃក្រុមហ៊ុនLUMHAE LAND បានមានប្រសាសន៍ឲ្យដឹងកាលពីដើមសប្តាហ៍នេះថា កោះកុង ជាខេត្តមួយពោរពេញ ដោយសក្តានុពលទេសចរណ៍ ពិសេសទេសចរណ៍ធម្មជាតិ ​បានធ្វើឲ្យខេត្តនេះ ទាក់ទាញភ្ញៀវទេស​ចរណ៍ជាតិ អន្តរជាតិទៅទស្សនាកើនឡើងជាប្រចាំ ហើយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ឋរបស់​រដ្ឋាភិបាល តាមរយៈការលើកកំពស់គុណភាពផ្លូវជាតិលេខ៤៨ ផ្លូវជាតិលេខ១០បាន និងកំពុងលើកកំពស់សក្តានុពលខេត្តនេះ ឲ្យកាន់តែរីកចម្រើនមួយកម្រិតទៀត នាពេលអនាគត។លោកបន្តថា “ការដាក់ដំណើរការព្រលានយន្តហោះ និងកំពង់ផែទឹកជ្រៅនៅតំបន់តារាសាគរ ខេត្តកោះកុងនឹងធ្វើឲ្យខេត្តនេះ ទាក់ទាញបានភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ និងអ្នកវិនិយោគកាន់តែច្រើននៅពេលខាងមុខនេះ”។ លោកបន្តថា “ខេត្តកោះកុងលែងឆ្ងាយ និងត្រូវធ្វើដំណើរជិះទូកកាត់ផ្ទៃសមុទ្រ ប្រកបដោយគ្រោះថ្នាក់ដូចមុនហើយ ប៉ុន្តែខេត្តនេះកំពុងស្ថិតក្នុងក្រសែភ្នែក របស់វិនិយោគិនជាតិ និងអន្តរជាតិ”។ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏មានព្រំប្រទល់ជាប់ប្រទេសថៃ ដែលផ្តល់ភាពអំណោយផល ដល់លំហូរពាណិជ្ជកម្ម លំហូរភ្ញៀវទេស​ចរណ៍ និងការពិនិត្យសុខភាពរបស់ប្រជាពលរដ្ឋ ដោយមន្ទីរពេទ្យធំៗនៅទីក្រុងបាងកក ក៏បានបើកសាខានៅខេត្តត្រាត និងខេត្តឈុនបុរី ប្រទេសថៃ ដែលធ្វើឲ្យប្រជាពលរដ្ឋចំណាយប្រាក់តិច និងមិនចាំបាច់ចំណាយប្រាក់ច្រើនផងដែរ។ ទោះជាយ៉ាងណា ការរីកចម្រើននេះ មិនទាន់បំពេញបាននូវតម្រូវការសេវាកម្មបដិសណ្ឋារកិច្ច លំដាប់ប្រណីតសម្រាប់ប្រជាជនមានជីវភាពធូរធារ និងអ្នកទេសចរណ៍ចំណាយប្រាក់ច្រើននៅឡើយទេ។ ហេតុនេះទើបក្រុមហ៊ុនរបស់លោក បានសម្រេចចិត្តវិនិយោគគំរោងនេះឡើង ដោយជំហ៊ានដំបូងយើងបាន និងកំពុងវិនិយោគលើផ្ទៃដី៨ហិកតា ក្នុងចំណោមផ្ទៃដីទំហំ២១ហិកតារបស់យើង។

លោកឈឹង ឆាយស៊ុនបានមានប្រសាសន៍ឲ្យដឹងថា ក្រុមហ៊ុនបាននិងកំពុងផ្តល់ឱកាសជូ​ន អ្នកវិនិយោគជាតិ អន្តរជាតិ​អាចចូលរួមវិនិយោគលើគំរោងនេះ ដើម្បីជាការរួមកំលាំងគ្នា ក្នុងការលើកកំពស់វិស័យទេសចរណ៍ បដិសណ្ឋារកិច្ច នៅខេត្តកោះកុង ឲ្យមានស្តង់ដាអន្តរជាតិ ខណៈសេវាកម្មបដិសណ្ឋារកិច្ចនៅក្នុងខេត្តនេះ ស្ថិតនៅមានកម្រិតនៅឡើយ។ K-Bali ស្ថិតនៅទីតាំងនៃបេះដូង ក្រុងខេមរភូមិន្ទ ដ៏ពិសេសបំផុ​ត ដោយគំរោងនេះមានសមុទ្រព័ទ្ឋជុំវិញ មានឆ្នេរខ្សាច់សក្បុរ ដែលមានភាពអំណោយផលបំផុត សម្រាប់ការសាងសង់ផ្ទះលំហែរ ការសំរាកកំសាន្ត ទស្សនានូវទស្សនីយភាពដ៏ស្រស់ត្រកាល ជាមួយនឹងអារម្ម​ណ៍​មនោរម្យបំផុត។

លោកឈឹង ឆាយស៊ុនបានបន្តថា “និស្ស័យ និងក្តីស្រលាញ់បានធ្វើឲ្យលោកចាប់ចិត្ត និងសម្រេចចិត្តបោះទុនវិនិយោគ នៅក្នុងខេត្តនេះ ដើម្បីរួមចំណែកលើកកំពស់សេវាកម្ម​បដិសណ្ឋារកិច្ច ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ទៅទស្សនាកាន់តែច្រើន”។ លោកបន្តថា “ការមានទីតាំងមួយ ដែលផ្តល់នូវផាសុខភាព ប្រណីតភាព នឹងរួមចំណែក​លើកកំពស់សក្តានុពល និងសេដ្ឋកិច្ចខេត្តនេះ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត”។ធនធានធម្មជាតិ ខេត្តកោះកុង ពិតជាមានតម្លៃមហាសាល និងត្រូវបានសារព៌តមានរបស់ប្រទេសថៃចុះផ្សាយ និងបានលើកសរសើរ ពីសក្តា​នុពលរបស់ខេត្តផងដែរ។ ជាមួយគ្នានេះ លោកស្រីឆាយ ស៊ីវលីនប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា ខេត្តកោះកុង មានធនធានធម្មជាតិដ៏មហាសាល ដែលយើងមិនទាន់ទាញ យកមកប្រើប្រាស់អស់សក្តានុពលនៅឡើយទេ។ លោកស្រីបន្តថា ធនធានធម្មជាតិរបស់ខេត្ត មានភាពអំណោយផលបំផុត ដល់ការអភិវឌ្ឍន៍រមណី​យដ្ឋានទេសចរណ៍បែបកែច្នៃ ដែលក្រុមហ៊ុននានា គួរសម្លឹងទៅកាន់ខេត្តនេះ ដើម្បីទាញយកធនធានធម្មជាតិ មកប្រើប្រាស់ឲ្យអស់សក្តានុពល។ លោកស្រីបន្តថា “ធនធានធម្មជាតិ ខេត្តកោះកុង មានច្រើនណាស់ និងបង្កប់នូវអាថ៌កំបាំង ដែលធ្វើឲ្យអ្នកមានទៅទស្សនា និងសំរាកលំហែរនៅខេត្តនេះ មានអារម្មណ៍ស្រស់ស្រាយ ដិតជាប់អារម្មណ៍ និងមានអារ​ម្មណ៍​មិនចង់ត្រលប់មកវិញ”៕ 

Chief Child Account: A Good Financial Plan and Lesson for Children

Chief (Cambodia) Commercial Bank Plc, led by its Chief Executive Officer, Dr. Soeung Morarith, has recently launched its latest product, the Chief Child Account, which aims to provide the best financial plan and lesson that Cambodian parents can provide for their children.

The Chief Child Account is specially designed for children under the age of 18 and operates as a savings account with no ATM card. The account is available in both Khmer Riel and US Dollar accounts, with a locking period of six months. The interest is calculated on a daily basis and credited to the child’s account on a monthly basis.

Economic advantages of opening an account

To open a Chief Child Account, parents or guardians need to participate, and an initial deposit of $100 is required. The account is under the name of the child, while parents or guardians manage the account.

According to Dr. Soeung Morarith, the Chief Child Account offers significant benefits for both children and parents. He said, “First, we are talking about the economic advantages when they open the account, including the competitive interest rate.”“At Chief Bank, we provide an interest rate of up to 3.7 percent per year. That’s an economic advantage for them. Second, it works as parents’ investment project for their children, which is secure. When they deposit a certain amount of money, they will give a fixed return after a fixed period. Third, it shows a wise and strong financial planning for their children’s future,” he added.

The good habits of saving young

In addition to the economic advantages, Dr. Soeung Morarith emphasized the importance of teaching children good financial habits. He said, “It is a good way to teach children about the good habit of saving. They can fulfill the future need with this saving while teaching students to know about the role of financial management, a mechanism for a good future. Meanwhile, the Bank can show trust and partnership which make us prosper together.”

Chief Bank is a leading commercial bank in Cambodia that provides exceptional banking services to Cambodian people, including Fixed Deposit Account, Installment Deposit Account, Saving Account, and Current Account, with competitive interest rates and high security.

ធនាគារ ឈីហ្វ ដាក់បង្ហាញផលិតផល “គណនីកុមារ” ដើម្បីជួយដល់កុមារ និងអាណាព្យាបាល

ដោយ: គង់ លាងហួរ

ភ្នំពេញ: ធនាគារ ឈីហ្វ ដឹកនាំដោយលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានដាក់បង្ហាញផលិតផលរបស់ខ្លួនគឺ គណនីកុមារ ក្នុងគោលបំណងផ្តល់នូវផែនការ និងមេរៀនហិរញ្ញវត្ថុដ៏ល្អបំផុត ដែលឪពុកម្តាយនៅកម្ពុជាអាចផ្តល់សម្រាប់កូនៗរបស់ពួកគេ។

  • គណនីកុមារ ត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារដែលមានអាយុស្ថិតក្រោម១៨ឆ្នាំ ហើយដំណើរការជាគណនីសន្សំដោយគ្មានកាតអេធីអឹម។ គណនីនេះមានទាំងគណនីប្រាក់រៀល និងប្រាក់ដុល្លារ ដោយមាន រយ:ពេល(Locking Period) ៦ខែ។ ចំណែក ការប្រាក់ត្រូវបានគណនាជាប្រចាំថ្ងៃ ហើយបញ្ចូលទៅក្នុងគណនីរបស់កុមារជារៀងរាល់ខែ។
  • អត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ចនៃការបើកគណនីនេះ
    ដើម្បីបើកគណនីកុមារ មាតាបិតា ឬអាណាព្យាបាលត្រូវចូលរួម ហើយតម្រូវឱ្យដាក់ប្រាក់ដំបូងចំនួន១០០ដុល្លារ។ គណនីនេះស្ថិតនៅក្រោមឈ្មោះរបស់កុមារ ខណៈពេលដែលឪពុកម្តាយ ឬអាណាព្យាបាលគឺជាអ្នកគ្រប់គ្រងគណនី។

បើយោងតាមលោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ គណនីនេះផ្តល់អត្ថប្រយោជន៍យ៉ាងសំខាន់សម្រាប់ទាំងកុមារ និងឪពុកម្តាយ។ លោកបានមានប្រសាសន៍ថា“ជាដំបូងទី១ យើងនិយាយអំពីអត្ថប្រយោជន៍ខាងផ្នែកសេដ្ឋកិច្ច នៅពេលពួកគេបើកគណនី ដូចជាការទទួលបានអត្រាការប្រាក់ដែលមានលក្ខណៈប្រកួតប្រជែងផងដែរ”។

លោកបានបន្តថា“នៅធនាគារ ឈីហ្វ យើងផ្តល់អត្រាការប្រាក់រហូតដល់ទៅ៣,៧ភាគរយក្នុងមួយឆ្នាំ ហើយនោះជាអត្ថប្រយោជន៍សេដ្ឋកិច្ចសម្រាប់ពួកគេ។ ហើយទី២ទៀត វាដំណើរការជាគម្រោងវិនិយោគរបស់ឪពុកម្តាយសម្រាប់កូនៗរបស់ពួកគេប្រកបដោយសុវត្ថិភាព”។លោកបណ្ឌិត សឿង មូរ៉ារិទ្ធ បានបន្ថែមថា “ទី៣ វាបង្ហាញពីផែនការហិរញ្ញវត្ថុដ៏ឈ្លាសវៃ និងរឹងមាំសម្រាប់អនាគតកូនៗរបស់ពួកគេ”។

  • ទម្លាប់ល្អនៃការសន្សំសំចៃសម្រាប់កុមារ
    បន្ថែមពីលើគុណសម្បត្តិខាងសេដ្ឋកិច្ច លោកបណ្ឌិត សឿង ម៉ូរ៉ារិទ្ធ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្រៀនកុមារឱ្យមានទម្លាប់ហិរញ្ញវត្ថុល្អ។ លោកបានមានប្រសាសន៍ថា “វាជាវិធីដ៏ល្អមួយក្នុងការបង្រៀនកុមារអំពីទម្លាប់ល្អក្នុងការសន្សំប្រាក់”។

លោកបន្តថា “ពួកគេអាចបំពេញតម្រូវការនាពេលអនាគត ជាមួយនឹងប្រាក់សន្សំនេះ និងបង្រៀនសិស្សឱ្យយល់ដឹងពីតួនាទីនៃការគ្រប់គ្រងហិរញ្ញវត្ថុ ដែលជាយន្តការសម្រាប់អនាគតដ៏ល្អ”។ ទន្ទឹមគ្នានេះ ធនាគារ ឈីហ្វ បានបង្ហាញជំនឿទុកចិត្ត និងភាពជាដៃគូ ដែលធ្វើឲ្យពួកយើងរីកចម្រើនទៅមុខជាមួយគ្នា។

ធនាគារ ឈីហ្វ គឺជាធនាគារពាណិជ្ជឈានមុខគេមួយនៅកម្ពុជា ដែលផ្តល់សេវាកម្មធនាគារពិសេសដល់ប្រជាជនកម្ពុជា រួមមាន គណនីប្រាក់បញ្ញើមានកាលកំណត់ គណនីប្រាក់បញ្ញើសន្សំថេរ គណនីសន្សំ គណនីចរន្ត ជាមួយនឹងអត្រាការប្រាក់ប្រកួតប្រជែង និងមានសុវត្ថិភាពខ្ពស់៕