រដ្ឋសភា​ផ្តើម​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​ខណៈ​ដំណក់​ប្រេង​ដំបូង​រំពឹង​ទទួល​បាន​ចុងឆ្នាំ​នេះ​

0

ដោយ​ ​វុត្ថា

ភ្នំពេញ​៖​ ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា​ ​ផ្តើម​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​ ​ខណៈ​កម្ពុជា​រំពឹង​ទទួល​បាន​ដំណក់​ប្រេងកាត​ជាលើកដំបូង​នៅ​ចុងឆ្នាំ​នេះ​។​

លោក​ ​ស៊ុយ​ ​សែម​ ​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ​ ​និង​ថាមពល​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​គណៈកម្មការ​សារ​ណ​ការ​ ​ដឹកជញ្ជូន​ ​ប្រៃសណីយ៍​ ​ឧស្សាហកម្ម​ ​រ៉ែ​ ​ថាមពល​ ​ពាណិជ្ជកម្ម​ ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៃ​រដ្ឋសភា​កាលពី​ចុងខែ​មេសា​ឆ្នាំ​ ​២០១៩កន្លងមក​នេះ​បាន​ឲ្យដឹង​ ​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ ​ការគ្រប់គ្រង​ប្រេងកាត​និង​ផលិតផល​ប្រេងកាត​ ​ត្រូវ​បាន​តាក់តែង​ឡើង​ ​ស្រប​នឹង​បរិបទ​ការ​រីក​ចម្រើ​នបស់​សង្គមជាតិ​ ​និង​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​ប្រេងកាត​ប្រកបដោយ​និរន្ត​ភាព​ ​ប្រកបដោយ​ប្រសិទ្ធភាព​ ​ក្នុង​ការចូលរួម​ចំណែក​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ជាតិ​បាន​យូរអង្វែង​។​ ​

លោក​រដ្ឋមន្ត្រី​បន្ត​ថា​ ​សេចក្តី​ព្រាងច្បាប់​នេះ​ ​ត្រូវ​បាន​កាត់​តែង​ឡើង​ដោយ​អតីត​ក្រសួង​ឧស្សាហកម្ម​ ​រ៉ែ​ ​និង​ថាមពល​ ​ក្នុង​ឆ្នាំ១៩៩៩​ ​ដោយមាន​ការចូលរួម​ ​ពី​អ្នកជំនាញ​ច្បាប់​ ​មក​ពី​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​។​បន្ទាប់មក​មានការ​ចូលរួម​ពី​អ្នកជំនាញ​ច្បាប់​ ​ពី​ក្រុមហ៊ុន​ជប៉ុន​។​ ​លុះ​មកដល់​ឆ្នាំ២០០៦​ ​អតីត​អាជ្ញាធរ​ប្រេងកាត​ជាតិ​កម្ពុជា​ ​បាន​យក​សេចក្តី​ព្រាងច្បាប់​នេះ​ទៅ​កែសម្រួល​ ​ដោយមាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញ​បច្ចេកទេស​ ​និង​ច្បាប់​ជាតិ​ ​អន្តរជាតិ​។​

លោកស្រី​ ​និន​ ​សា​ផុន​ ​គណៈកម្មការ​សារ​ណ​ការ​ ​ដឹកជញ្ជូន​ ​ប្រៃសណីយ៍​ ​ឧស្សាហកម្ម​ ​រ៉ែ​ ​ថាមពល​ ​ពាណិជ្ជកម្ម​ ​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​នៃ​រដ្ឋសភា​បាន​មានប្រសាសន៍​ថា​ ​កន្លងមក​គណៈកម្មការ​បាន​ប្រជុំ​ផ្ទៃក្នុង​ ​ដើម្បី​ពិនិត្យ​សិក្សា​សេចក្តី​ព្រាងច្បាប់​ ​និង​មាន​គម្រោង​រៀបចំ​សិក្ខាសាលា​ ​ដើម្បី​ផ្សព្វផ្សាយ​ ​និង​ទទួលយក​មតិយោបល់​នានា​ ​ពី​អ្នក​ពាក់ព័ន្ធ​។​ ​

លោកស្រី​បន្ត​ថា​ ​សិក្ខាសាលា​គ្រោង​នឹង​រៀបចំ​ធ្វើ​ ​នៅ​ខែមិថុនា​ ​ឆ្នាំ២០១៩​ ​ដោយ​គ្រោង​នឹង​អញ្ជើញ​ ​សមាជិក​ ​សមាជិកា​ ​រដ្ឋសភា​ ​ព្រឺ​ទ្ធ​សភា​ ​ព្រមទាំង​អន្តរក្រសួង​ ​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ ​ក្រុមប្រឹក្សា​អ្នកច្បាប់​ ​និង​អ្នកជំនាញ​ ​ភាគី​ពាក់ព័ន្ធ​ជាច្រើន​ទៀត​។​

សេចក្តី​ព្រាងច្បាប់​ស្តី​ពី​ការគ្រប់គ្រង​ប្រេងកាត​ ​និង​ផលិតផល​ប្រេងកាត​មាន​ចំនួន៩ជំពូក​ ​និង៧២មាត្រា​ត្រូវ​បាន​ទី​ស្តី​ការ​គណៈរដ្ឋ​មន្ត្រី​អនុម័ត​ ​កាលពី​ថ្ងៃទី៥​ ​ខែមេសា​ ​ឆ្នាំ២០១៩កន្លងមក​នេះ​។​ ​ច្បាប់​នេះ​មាន​វិសាលភាព​អនុវត្តន៍​ ​លើ​រាល់​សកម្មភាព​ក្នុង​វិស័យ​ប្រេងកាត​នៅក្នុង​បូរណភាពទឹកដី​ ​និង​អធិបតេយ្យ​របស់​កម្ពុជា​ ​រួម​ទាំង​បាតសមុទ្រ​ ​និង​ស្រទាប់ដី​ក្រោម​បាតសមុទ្រ​ ​នៃ​តំបន់​សេដ្ឋកិច្ច​ផ្ដាច់មុខ​ ​និង​តំបន់​ខ្ពង់រាប​បាតសមុទ្រ​ ​ព្រមទាំង​តំបន់​ផ្សេង​ៗ​ទៀត​ដែល​រកម្​ពុ​ជា​មាន​សិទ្ធិ​អធិបតេយ្យ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here