ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ការសិក្សាបានបង្ហាញថា គិតរហូតមកទល់ពេលនេះ ទំហំការិយាល័យសម្រាប់ជួលនៅរាជធានីភ្នំពេញ បានកើនឡើងជាង១,៣លានម៉ែត្រការ៉េ ខណៈអត្រាគ្របដណ្តប់ការជួលសរុបមានចំនួនជាង៤៦ភាគរយប៉ុណ្ណោះ។
យោងតាមការសិក្សារបស់ក្រុមហ៊ុនCBRE CAMBODIA គិតត្រឹមបានរកឃើញថា គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៥ អត្រាគ្របដណ្តប់ការជួលការិយាល័យ (Occupancy Rate) ក្នុងរាជធានីភ្នំពេញមានចំនួន៦២,៩ភាគរយ ខណៈតម្លៃជួលជាមធ្យម មានទំហំទឹកប្រាក់២៤ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។
-->
អគារការិយាល័យ ដែលទើបបើកដំណើរការថ្មី នៅរាជធានីភ្នំពេញរួមមាន អគារការិយាល័យកម្រិតB Norea Center ក្នុងខណ្ឌច្បារអំពៅ និងអគារIBC Tower ក្នុងតំបន់បឹងកេងកង។

ចំណែក គម្រោងអគារការិយាល័យ ដែលប្រកាសត្រៀមសាងសង់ រួមមាន គម្រោងអគារការិយាល័យកម្រិត C Sokha Tower ក្នុងខណ្ឌមានជ័យ និងគម្រោងអគារការិយាល័យកម្រិត B Norea Tower ក្នុងខណ្ឌច្បារអំពៅ។
ផ្ទៃក្រឡាការិយាល័យ សរុបទំហំ១,៣៨លានម៉ែត្រការ៉េ ត្រូវបានគេរំពឹងថា នឹងចាក់បញ្ចូលទៅក្នុងទីផ្សារនៅឆ្នាំនេះ។ គិតត្រឹមត្រីមាសទី១ ការិយាល័យដែលបានបញ្ចប់ការសាងសង់ រួចរាល់មានទំហំ៨២.៨០០ម៉ែត្រការ៉េ។
ការចាក់បញ្ចូលអគារការិយាល័យថ្មីៗ បន្ថែមទៅកាន់ទីផ្សារនាពេលខាងមុខ នឹងធ្វើឱ្យអត្រាការិយាល័យទំនេរ កើនឡើងដល់៤០,៦នៅក្នុងឆ្នាំនេះ បើធៀបនឹងឆ្នាំ២០២៤ ដែលមានអត្រាការិយាល័យទំនេរចំនួន៣៤,៩ភាគរយ។
ក្នុងបរិបទទីផ្សារនាពេលបច្ចុប្បន្ន ក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE Cambodia អះអាងថា ភាគីអ្នកជួលមានប្រៀបក្នុងការចរចាលក្ខខណ្ឌ ឬតម្លៃជួលជាមួយម្ចាស់អគារ ដែលជាពេលវេលាល្អសម្រាប់អ្នកជួល៕
