ដោយគង់ សូរិយា
ភ្នំពេញៈ ស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនគេហទំព័រPropertyarea.siaលោកយិន លាងគង់បានចូលរួមចែករំលែកព៌តមាន ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពិចារណាមុនវិនិយោគលើវិស័យអចលនទ្រព្យ ដល់សិក្ខាកាមដែលសុទ្ឋ តែមានមហិច្ឆតាចង់វិនិយោគក្នុងវិស័យនេះ។
លោកយិន លាងគង់ បានចូលរួមជាមួយលោកគាម សៀកឡុងអគ្គនាយកក្រុមហ៊ុនអចលនទ្រព្យCentury21 Dream Property និងលោកឌិត ចណ្ណាអគ្គនាយក្រុមហ៊ុនLucky Realty Co, Ltd ដើម្បីចែករំលែកនូវចំណេះដឹងរបស់ខ្លួននាព្រឹកថ្ងៃទី៨ ធ្នូនេះ ដោយពួកគេបាន ចែករំលែកនូវចំណេះដឹងលើប្រធានបទខុសៗគ្នា ទាក់ទងនឹងវិស័យនេះ។
-->
“ការទទួលបានព៌តមានត្រឹមត្រូវ ពិត អាចទុកចិត្តបាន និងតុល្យភាពពិតជាមានសារៈសំខាន់ណាស់ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិចារណា មុនសម្រេចចិត្តវិនិយោគ”។
គេហទំព័រPropertyarea.asia ផ្តោតសំខាន់លើភាពឆាប់រហ័ស ទំនុកចិត្ត ព៌តមានពិត និងតុល្យភាព ដើម្បីផ្តល់ប្រយោជន៍ដល់អ្នកអាននិងអ្នកវិនិយោគនានា ប្រើប្រាស់ជាមូលដ្ឋានពិចារណាគ្រប់ជ្រុងជ្រោយ វិភាគមុនសម្រេចចិត្តជឿ និងសម្រេចចិត្តដាក់ទុនវិនិយោគ”។នេះជាការលើកឡើងរបស់លោកយិន លាងគង់។
លោកបន្តថា មូលដ្ឋានសំខាន់ចំនួន៦នៃសារព៌តមានគឺ5w &H ជាចំណុចស្នូលក្នុងការធ្វើជាមូលដ្ឋាន ដើម្បីវាស់វែងនូវគុណភាពព៌តមាន និងព៌តមានដែលលោកអ្នកទទួលបានថា ជាព៌តមានពិតឬអត់ ពិតជាមិនអាចចាកឆ្ងាយពីមូលដ្ឋានទាំងនេះទេ។ ព៌តមានដែលផ្អែកលើមូលដ្ឋានទាំង៦នេះ ពិតជាព៌តមានដែលឆ្លុះបញចាំងការពិត និងអាចទទួលយកបាន ពិសេសមូលដ្ឋាន5W &H មិនត្រឹមតែអាចយកមកប្រើប្រាស់ក្នុងវិស័យសារព៌តមានទេ តែក៏អាចយកមកធ្វើជាមូលដ្ឋាននៃការពិចារណា សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃបានផងដែរ។
ជាមួយគ្នានេះ លោកឌិត ចណ្ណាអគ្គនាយកក្រុមហ៊ុនLucky Realty Co, Ltdក៏បានចែករំលែកនូវមូលដ្ឋាននៃចំណេះដឹងជាច្រើន ទាក់ទងបទដ្ឋានគតិតយុត្តិ លំហូរសាច់ប្រាក់ និងឳកាសវិនិយោគ និងមិនគួរវិនិយោគក្នុងវិស័យនេះនិងមូលដ្ឋានចំណេះដឹង ដែលផ្អែកលើបទពិសោធន៍ការអនុវត្តន៍ជាក់ស្តែងជាច្រើន ក្នុងអាជីពរយៈពេលជាង១០ឆ្នាំរបស់លោក ដែលបានចាប់ផ្តើមពីបុគ្គលិកធម្មតានៃក្រុមហ៊ុនអចលនទ្រព្យ រហូតសម្រេចចិត្តបើកក្រុមហ៊ុនខ្លួនឯង និងទទួលបានជោគជ័យរហូតមកទល់ពេលនេះ។
ចំណែកលោកគាម សៀកឡុងអគ្គនាយកក្រុមហ៊ុនCentury21 Dream Property បានលើកឡើងពីឳកាស ទីតាំងដែលមានសក្តានុពលសម្រាប់ពិចារណាក្នុងការសម្រេចចិត្តវិនិយោគលើអចលនទ្រព្យផងដែរ ពិសេសលោកជំរុញឲ្យអ្នកវិនិយោគផ្តោតលើទីក្រុង និងតំបន់ជុំវិញទីក្រុងជាជាងទៅកាន់ខេត្តឆ្ងាយៗផងដែរ៕