ដោយគង់ សូរិយា
ភ្នំពេញ: តម្លៃដីធ្លីបានកើនឡើងខ្ពស់ នៅតាមបណ្តោយផ្លូវជាតិលេខ៥៥ ដែលចេញពីក្រុងពោធិសាត់ ឆ្ពោះទៅស្រុកវាលវែងបានស្ថាបនារួចកាលពីឆ្នាំមុន។

ក្រោយបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ55 រាជរដ្ឋាភិបាលបានសម្រេចលើគម្រោងកសាងផ្លូវពីរខ្សែទៀត ចាប់ពីឆ្នាំ 2019នេះទៅ ដោយចាប់ផ្ដើមពីសំឡូតទៅកោះកុងឆ្លងកាត់ឃុំក្រពើពីរ ប្រម៉ោយ អូសោម និងមួយខ្សែទៀតពីកោះកុងទៅសំឡូត ឆ្លងកាត់ថ្មដា តំបន់សេដ្ឋកិច្ចពិសេសទៅសំឡូត ជាមួយនឹងគម្រោងសាងសង់ផ្លូវចាក់កៅស៊ូ ដែលបច្ចុ ប្បន្នបាន និងកំពុងធ្វើឲ្យអ្នកវិនិយោគអចលនទ្រព្យមួយចំនួនទាំងក្នុងស្រុក និងក្រៅស្រុកហក់ចូលមកសម្លឹងមើលទីកន្លែងដើម្បីវិនិយោគ។
លោកហេង សុភាណា អភិបាលស្រុកវាលវែង បានទទួលស្គាល់អំពីស្ថានភាពតម្លៃដីនេះថា ពិតជាមានការប្រែប្រួលមែន ប៉ុន្តែលោកមិនលើកទឹកចិត្តឲ្យបងប្អូនលក់ដូរដីអស់នោះទេ តើដោយសារបារម្ភប្រជាជនបានប្រាក់ហើយចាយវាយខ្ជះខ្ជាយ និងទីបំផុតបាត់បង់ដីស្រែ ចម្ការរបស់ខ្លួន ហើយធ្វើចំណាកស្រុក។







