ដោយៈ គង់ សូរិយា
កំពត/តាកែវៈ ជាមួយនឹងទំនុកចិត្តពីអតិថិជន និងការគាំទ្រជាបន្តបន្ទាប់ អ្នកអភិវឌ្ឍន៍គំរោងឋានសួគ៌លំហែរ បាននិងកំពុងពន្លឿនការសាងសង់ហេដ្ឋារចនាសម្ព័ន្ឋរបស់គំរោងនេះ ដើម្បីសម្រេចតាមក្តីស្រម៉ៃរបស់អតិថិជន។
ជាមួយនឹងបទពិសោធន៍អភិវឌ្ឍន៍ដីលំហែរជាច្រើន និងទទួលបានជោគជ័យ លោកCooler Tan អគ្គនាយកក្រុមហ៊ុនYoungsia Real Estate បានមានប្រសាសន៍ឲ្យដឹងថា ជាមួយផែនការអភិវឌ្ឍន៍ និងការគាំទ្រពីអតិថិជន លោកបាននិងកំពុងចំណាយទុនរាប់ម៉ឺនដុល្លារជារៀងរាល់ខែ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ឋ លើគំរោងរបស់យើង ព្រោះយើងមិនអាចទុកចោលនោះទេ។
-->
លោកបន្តថា “ជាមួយមូលដ្ឋានគ្រឹះដើមទុនដែលយើងមាន និងកេរ្ត៍ឈ្មោះយើងបាន និងកំពុងកសាងនៅក្នុងទីផ្សារនេះ ក្រុមហ៊ុនមិនធ្វើឲ្យអតិថិជនខកបំណងឡើយ”។ លោកបន្តថា “គំរោងរបស់យើងនឹងស្អាត និងទាក់ទាញ ហើយយើងបានធ្វើលើសពីអ្វី ដែលអតិថិជន មិនធ្លាប់ស្រម៉ៃដល់”។
គំរោងដីលំហែរ ឋានសួគ៌លំហែរ បាននិងកំពុងសាងសង់ស្រះទឹកដ៏ធំ ដែលមានសាងសង់ខ្ចូស កន្លែងស្ទូចត្រីកំសាន្ត សួនច្បារ ដើមផ្កាចម្រុះព៌ណ ផ្កាលឿងរាជចំនួន២០០០ដើម បាននិងកំពុងចាប់ផ្តើមដាំនៅក្នុងគំរោងនេះ ខណៈដែលហេដ្ឋារចនាសម្ព័ន្ឋជាច្រើនទៀតបាននិងកំពុងរៀបចំឡើងយ៉ាងលឿនផងដែរ។
ប្រធានផ្នែកទីផ្សារនៃគំរោងឋានសួគ៌លំហែរ លោកណុប ម៉ានុតបានមានប្រសាសន៍ឲ្យដឹងផងដែរថា នៅពេលគំរោងនេះសាងសង់បញ្ចប់ ក្រុមហ៊ុននឹងរៀបចំខ្ចូសសំរាប់អង្គុយលេង ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលទៅកំសាន្តនៅតំបន់នេះដោយឥតគិតថ្លៃ។
លោកបន្តថា “ស្រះទឹកលំហែរនេះ នឹងបញ្ចប់ការសាងសង់នៅដដើមខែមិថុនាខាងមុខនេះ ដែលពេលសាងសង់ចប់យើង នឹងរៀបចំលំអរដាំផ្កា ដាក់ត្រី និងលំអរជាច្រើនទៀត”។ លោកបន្តថា “នៅពេលការរៀបចំរួចរាល់ នឹងធ្វើឲ្យម្ចាស់ដី និងអ្នកចង់ទិញដីលំហែរនៅតំបន់នេះកាន់តែចាប់អារម្មណ៍ថែមទៀត”។
គំរោងឋានសួគ៌លំហែរ ស្ថិតនៅលើផ្លូវលេខ១៣២ ដែលជាបណ្តុំនូវរមណីយដ្ឋានល្បីៗជាច្រើន ដូចជា រមណីយដ្ឋានកំពូលពេជ្រ រមណីយដ្ឋានត្រីមាស និងរមណីយដ្ឋានជាច្រើនទៀត។
លោកCooler Tanអគ្គនាយកក្រុមហ៊ុនYoungsia Real Estate បានមានប្រសាសន៍ឲ្យដឹងទៀតថា ការអភិវឌ្ឈន៍គំរោងរបស់យើង បានផ្តោតលើហេដ្ឋារចនាសម្ព័ន្ឋ ដែលផ្តល់ការលំហែរពិតប្រាកដ ដល់អ្នកចង់បានដីលំហែរ និងកន្លែងសំរាកកាយនាពេលចុងសប្តាហ៍។
អ្វីកាន់តែពិសេសគំរោងឋានសួគ៌លំហែរ បាននិងកំពុងផ្តល់នូវលក្ខខ័ណ្ឌបង់ប្រាក់ងាយស្រួល និងមានភាពបត់បែនសម្រាប់អតិថិជន៕
