លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងលើកឡើងពីមនុស្សអវិជ្ជមាន

0

ដោយៈ គង់ សូរិយា

        ភ្នំពេញៈ មនុស្សមានគំនិតអវិជ្ជមាន មិនសូវទទួលបានជោគជ័​យ​ក្នុងសង្គមនោះទេ ហើយការសេពគប់មនុស្សអវិជ្ជមាន អាចបណ្តាលឲ្យយើងក្លាយជាម​នុស្សអវិជ្ជមានផងដែរ។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាង ប្រធានKW Cambodia និងជាអ្នកអភិវឌ្ឍន៍បុរីវិមានសំណាង បានសរសេរលើបណ្តាញទំនាក់ទំនងសង្គម ទាក់ទងនឹងឥទ្ឋិពលនៃការសេពគប់ ម​នុស្សអវិជ្ជមានចំនួនពីរចំណុច ទី១ បើក្រុមមួយមានមនុស្សវិជ្ជមាន១០នាក់ តែបើថែមមនុស្សអវិជ្ជមានម្នាក់ នោះនឹងបង្កើតក្រុមមនុស្សអវិជ្ជមាន១១នាក់។

ទី២ ក្រុមមួយមានមនុស្សអវិជ្ជមាន២នាក់ បើថែមមនុស្សវិជ្ជមាន៩៨នាក់ នោះនឹងបង្កើតបានក្រុមមនុស្សអវិជ្ជមាន១០០នាក់។

តើអ្វីជាដំណោះស្រាយ? លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានពន្យល់ថា “យើងមិនអាចលុបបំបាត់មនុស្សអវិជ្ជមានបានទេ តែយើងអាចជ្រើសរើស ការនៅអោយឆ្ងាយពីមនុស្សអវិជ្ជមាន”

ការគិតអវិជ្ជមាន ផ្តល់ផលអវិជ្ជមានច្រើនសម្រាប់ខ្លួនឯង សង្គម និងប្រទេសជាតិ ប្រសិនជាប្រព័ន្ឋនៃការគិតនោះ ស្ថិតនៅក្នុងក្រុមមនុស្សភាគច្រើន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here