ដោយ វុត្ថា
ភ្នំពេញ៖ ការរីកចម្រើនលឿនស្ទើរមិនគួរឲ្យជឿ បានធ្វើឲ្យក្រុងព្រះសីហនុក្លាយជាទីក្រុងស៊ីវិល័យមួយ ដែលត្រូវបានរដ្ឋាភិបាលចាត់ចាត់ទុក “ក្រុងព្រះសីហនុជាទីក្រុងអច្ឆរិយមួយនៅតំបន់ឆ្នេរសមុទ្រ ដែលមានការអភិវឌ្ឍន៍ក្នុងសន្ទុះមួយគួរឲ្យស្ងប់ស្ងែង។
យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានឲ្យដឹងនៅថ្ងៃទី១១ ខែមីនាឆ្នាំ ២០១៩នេះបានហៅការអភិវឌ្ឍដ៏លឿនក្នុងខេត្តព្រះសីហនុជាបាតុភូតនៃការអភិវឌ្ឍ ដែលមានភាពជាដៃគូកម្ពុជា-ចិន នេះបានបង្ហាញជាក់ស្តែងនូវជំនឿ របស់អ្នកវិនិយោគ ជាដៃគូរទាំងជាតិ និងអន្តរជាតិ ដែលគេវាយតម្លៃខ្ពស់លើសមត្ថភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចពង្រឹងប្រសិទ្ធិភាព ដើម្បីសន្តិភាព ស្ថិរភាព បរិយាកាសនយោបាយល្អ និងថាមពលដែលអនុគ្រោះដល់បរិយាកាសបណ្តាក់ទុន និងពាណិជ្ជកម្មសេរី។
សេចក្តីប្រកាសព៌តមានដដែលបានបន្តថា “វឌ្ឍនភាព ក្រុងព្រះសីហនុ មិនត្រឹមតែជាមោទនភាព នៃវិបុលភាពរបស់កម្ពុជា ដែលជាដៃគូជាមួយចិននោះទេ ក៏ប៉ុន្តែថែមទាំងជាថាមពលដ៏លេចធ្លោ និងរស់រវើករបស់អាស៊ានផងដែរ”។







