ដោយៈ គង់ សូរិយា
ព្រះសីហនុៈ ទីលានវាយកូនហ្គោល Bay19 តម្លៃ៥០លានដុល្លារអាមេរិក នៃគម្រោងBay of Lights ជាទីលានវាយកូនហ្គោលជាប់មាត់ឆ្នេរស្តង់ដាអន្តរជាតិUSGA រចនាឡើងដោយ ក្រុមហ៊ុនអភិវឌ្ឍន៍ទីលានវាយហ្គោល ដ៏ល្បីល្បាញលំដាប់ពិភពលោក Greg Norman។
ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay 19 ផងដែរ នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ៥ និងផ្កាយ៦ ចំនួនបី និងផ្លូវដើរលំហែចំនួនបួន ដែលនេះនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 ក្លាយជាទីតាំងកម្សាន្តដ៏ល្អប្រពៃ ទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និងភ្ញៀវទេសចរទូទៅផងដែរ។
សម្រាប់ការសាងសង់ដំណាក់កាលដំបូង នឹងមានជាទីលានវាយកូនហ្គោលរយៈចម្ងាយឆ្ងាយ ដែលគ្រោងបើកដំណើរការនៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥ ហើយទីលានវាយកូនហ្គោលស្តង់ដា១៨រន្ធ គ្រោងនឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងគោលដៅសម្រេច ការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០២៩៕