សម្តេច​តេជោ ​ថា​ ​ព្រលា​នយន្តហោះ​កងកេង​​ ​នឹង​​សាងសង់​​បញ្ចប់​​នៅ​​ក្នុ​ង​​ឆ្នាំ​ ​២០២២​

0

​ដោយ ​វុត្ថា

​ភ្នំពេញ​៖​ ​សម្តេច ​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​ ​បាន​ប្រកាស​អោយ​ដឹង​ថា​ ​ព្រលា​នយន្តហោះ​អន្តរជាតិ​កងកេង​ ​ខេត្ត​ព្រះសីហនុ​ នឹង​សាងសង់​បញ្ចប់​រួចរាល់​នៅ​ត្រឹម​ឆ្នាំ​ ​២០២២​ ​ខាងមុខនេះ​ ​ខ​ណៈ​ព្រលា​ន​មួយ​នេះ​ ​បាន​នឹង​កំពុង​ពង្រីក​ផ្លូវ​រត់​បន្ថែម​ទៀត​ ​ដើម្បី​ឆ្លើយតប​នឹង​ការ​កើនឡើង​ផ្នែក​អាកាសចរណ៍​ ​។​

​សម្តេច ​តេជោ​ ​ហ៊ុន​ ​សែន​ ​ថ្លែង​នៅក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ​(​Express​ ​Way​) ​ភ្នំពេញ​-​ព្រះសីហនុ​ ​នៅ​ថ្ងៃទី​ ​២២​ ​ខែមីនា​នេះ​ថា​ ​នៅពេល​បញ្ចប់​សាង​សង​នូវ​ ​ព្រលា​នយន្តហោះ​មួយ​នេះ​ ​នឹងអាច​ឲ្យ​យន្ត​ចុះចត​យន្តហោះ​ធំ​បាន​ ​។​

​សម្តេច​បន្ត​ថា​ ​សម្តេច​នឹង​រៀបចំ​កិច្ចប្រជុំ​ជាមួយ​អាស៊ាន​-​ដៃគូ​ពាក់ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ព្រះសីហនុ​នៅក្នុង​ឆ្នាំ​ ​២០២២ខាងមុខនេះ​ផង​ដែរ​ ​ស្រប​ពេល​ដែ​លព្រ​លាន​យន្តហោះ​មួយ​នេះ​ ​សាងសង់​បញ្ចប់​។​

​អ្នកនាំពាក្យ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ​លោក ​ស៊ិន​ ​ចាន់​សិរី​វុត្ថា ធ្លាប់​បាន​មានប្រសាសន៍​ឲ្យដឹង​កន្លងមក​ថា​ ​ព្រលា​នយន្តហោះ​ដែល​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​អាកាសចរណ៍​កម្ពុជា ​(​SCA​)​ ​នេះ​នឹង​ត្រូវ​ពង្រីក​ដល់​ប្រវែង​៣៦០០​ម៉ែត្រ​ ​ដែល​បច្ចុប្បន្ន​ព្រលា​ននេះ​មាន​ប្រវែង​ផ្លូវ​រត់២៨០០ម៉ែត្រ​ហើយ​ ​ហេតុនេះ​ ​SCA បាន ​និង​កំពុង​ចាប់ផ្តើម​ពង្រីក​ដំណាក់​កាល​ទី១​ ​ប្រវែង៣០០ម៉ែត្រ​សិន​ ​មុន​ពង្រីក​ជំ​ហ៊ាន​ទី២ប្រវែង៣០០ម៉ែត្រ​ទៀត​ ​ដើម្បី​បញ្ចប់​តាម​ផែនការ​របស់​ខ្លួន​។​

​លោក​បន្ត​ថា​ ​“​ពេល​ព្រលា​ននេះ​ពង្រីក​ចប់​តាម​ផែនការ​របស់​ខ្លួន​ ​សមត្ថ​ភា​ពព្រលា​ននេះ​អាច​ចុះចត​យន្តហោះ​ខ្នាត​មធ្យម​ ​ដែល​អាច​ផ្ទុក​អ្នកដំណើរ​ចន្លោះ​ពី៣០០ទៅ៤០០នាក់​បាន​”​។ ​លោក​បន្ត​ថា​”​ការ​ពង្រីក​ព្រលា​ន​ថ្មីនេះ​ ​អាច​នឹង​ចំណាយពេល​ប្រមាណ១ឆ្នាំ​ ​និង​ដំណាក់កាល​ទី២​ ​មិនដឹង​ចាប់ផ្តើម​ពេលណា​នៅឡើយ​ទេ​”​។​ ​មូលនិធិ​វិ​និ​យោ​គ​ព្រលា​ននេះ​ ​ជា​ការ​ចំណាយ​​របស់​ក្រុមហ៊ុន​អាកាសចរណ៍​កម្ពុជា​ ​ដែល​គ្រប់គ្រង​ដោយ​បារាំង​។​

​លោក ​ស៊ិន​ ​ចាន់​សិរី​វុត្ថា បាន​បន្ត​ថា​ ​ព្រលា​នយន្​ត​ហោះ​នេះ​អាច​ទទួល​បាន​អ្ន​ក​ដំណើរ​ឆ្លងកាត់​ប្រមាណ១លាន​នាក់​នៅ​ឆ្នាំ​២០២០ខាងមុខនេះ​ ​ខណៈ​បច្ចុប្បន្ន​អាកាសចរណ៍​ជាច្រើន​បាន​ និង​កំពុង​ចុះចត​នៅ​ព្រលា​នយន្ត​ហោះ​នេះ​ ​ដោយ​មួយ​សប្តាហ៍​មាន​អាកាសចរ​​ណ៍​ចំនួន៧៨លើក​បាន​ហោះ​ចុះឡើង​នៅ​ព្រលា​ននេះ​។​

​ទោះ​ជាយ៉ាងណា​ ប្រធានមន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​ ​លោក​ តាំង​ ​សុចិត្រ​គ្រឹះ​ស្នា​ បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​​ថ្មី​ៗ​នេះ​ថា​ ​ព្រលា​នយន្ត​ហោះ​នេះ​ទទួល​បាន​អាកាសចរណ៍​ចុះចត​ជាង៥០០លើក​ក្នុង​មួយ​សប្តាហ៍​ឯណោះ​ ​ដោយ​សា​រកំនើ​នភ្ញៀវ​ទេសចរអន្តរជាតិ​ ​ពិសេស​ភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​ចិន​កើនឡើង​ខ្លាំង​ ​ដែល​ធ្វើឲ្យ​ខេត្ត​ប្រឈម​នឹង​កង្វះ​បន្ទប់​សណ្ឋាគារ​ជាប់​ជាប្រចាំ​ ​ពិសេស​នៅ​ថ្ងៃ​ចុង​សប្តាហ៍​ និង​ពិធីបុណ្យ​ទាន​ធំៗ​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here