ដំណឹង​រីករាយ​៖ ស្ពាន​ជ្រោ​ចង្វា​របា​នប​ញ្ចប់​ការសាងសង់​ ១០០ភាគរយ​ហើយ​រង់ចាំ​តែ​ថ្ងៃ​សម្ដេច​ទៅ​សម្ពោធ​

0

ដោយ​ រ៉ា​ណេត​

ភ្នំពេញ​៖ ស្ពាន​មិត្តភាព​កម្ពុជា​ ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រ) រហូតមកដល់​ពេលនេះ​ត្រូវ​បាន​បញ្ចប់​ការសាងសង់ ១០០​ភាគរយ​​ហើយ​ ដោយ​នៅ​រង់ចាំ​តែ​សម្ដេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ អញ្ជើញ​ទៅ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវ​ការណ៍​ឡើងវិញ​នៅ​ត្រឹម​ថ្ងៃទី៣​ ខែមេសា​ ឆ្នាំ២០១៩​ ខាងមុខនេះ​តែប៉ុណ្ណោះ​។

លោក​ វ៉ា​ស៊ី​ម សូ​រិយា​ អ្នកនាំពាក្យ​ក្រសួងសាធារណការ​ និង​ដឹង​ជញ្ជូន​ បាន​មានប្រសាសន៍​ឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី២៥​ ខែមីនា​ នេះ​ថា​ រហូតមកដល់​ពេលនេះ​ក្រុមការងារ​សាងសង់​ស្ពាន​ជ្រោយ​ចង្វា​រ បាន​បញ្ចប់​ការសាងសង់១០០ភាគរយ​ហើយ​ ដែល​រង់ចាំ​តែ​ថ្ងៃ​បើក​សម្ពោធ​ប្រកាស​ដាក់​ឱ្យ​ប្រើប្រាស់​ឡើងវិញ​ ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​ តេជោ​ ហ៊ុន​ សែន​តែប៉ុណ្ណោះ​ ។ លោក​បាន​បញ្ជាក់​ទៀត​ថា​ ស្ពាន​នេះ​ ជា​ស្ពាន​ដ៏​ធំ​មួយ​ដែល​ឆ្លងកាត់​ដៃទន្លេ​សាប​ ស្ថិតនៅ​ទន្ទឹមគ្នា​នឹង​ស្ពាន​មិត្តភាព​កម្ពុជា​ ចិន​ ខណៈ​ដែល​ការសាងសង់​ឡើងវិញ​នេះ​ មួយ​ផ្នែក​ធំ​នៃ​អតីត​តួ​ស្ពាន​ចាស់​ត្រូវ​បាន​ប្ដូរ​ចេញ​ ក៏ដូចជា​សរសរ​ស្ពាន​ជាដើម​ គឺ​ត្រូវ​បាន​សាងសង់​ឡើងវិញ​ ដោយសារតែ​ភាព​ចំណាស់​ និង​ការ​ទ្រុឌទ្រោម​នៃ​អាយុកាល​របស់​ស្ពាន​។

ស្ពាន​ជ្រោយ​ចង្វា​រ ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​លើកដំបូង​នៅ​ឆ្នាំ១៩៦២​ និង​ត្រូវ​កាត់​ផ្តាច់​ដោយ​គ្រាប់បែក​ក្នុង​កំឡុង​ឆ្នាំ ១៩៧២​។ ស្ពាន​នេះ​ត្រូវ​បាន​ជួសជុល​ឡើងវិញ​លើក​ទី១​ នៅ​ឆ្នាំ១៩៩១​ និង​ដាក់​ឱ្យ​ប្រើប្រាស់​ជាថ្មី​នៅ​ឆ្នាំ ១៩៩៣​។

គម្រោង​ស្តារ​ឡើងវិញ​ស្ពាន​មិត្តភាព​កម្ពុជា​-ជប៉ុន​ (ស្ពាន​ជ្រោយ​ចង្វា​រទី១​) ជា​ហិរញ្ញប្បទាន​ ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន​ ដែល​មាន​ទឹកប្រាក់ ៣០លាន​ដុល្លារ​ សម្រេច​បាន ៩៣ភាគរយ​ហើយ​ និង​គ្រោង​បើក​ដំណើរការ​មុន​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ខាងមុខនេះ​។

គម្រោង​សាងសង់​ស្ពាន​នេះ​ត្រូវ​បាន​ចុះហត្ថលេខា​ នៅ​ថ្ងៃទី៣១ខែមីនា​ ឆ្នាំ២០១៦​។ គម្រោង​នេះ​ បាន​ចាប់ផ្តើម​ការ​ជួសជុល​សាងសង់​នៅ​ថ្ងៃទី១៥​ ខែកញ្ញា​ ឆ្នាំ២០១៧​ ដោយមាន​ក្រុមហ៊ុន​ Obayashi​ ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ជួសជុល​សាងសង់​ និង​ក្រុមហ៊ុន​ Central​ Consultant​ Inc​ ជា​ក្រុមហ៊ុន​ទីប្រឹក្សា​បច្ចេកទេស​។

LEAVE A REPLY

Please enter your comment!
Please enter your name here