រដ្ឋាភិបាល​បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​​ Alibaba​ ​វិ​និ​យោ​គ​ព្រលា​នយន្ត​ហោះ​​ខេត្ត​​កំពង់ឆ្នាំង​

0

ដោយ​ ស៊ីវ​ ម៉េ​ង

ភ្នំពេញ​៖ រដ្ឋាភិបាល​កាលពី​ពេល​ថ្មី​ៗនេះ​ បាន​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ Alibaba​ វិនិយោគ​សាងសង់​ឡើងវិញ​នូវ​ព្រលា​នយន្តហោះ​ខេត្ត​កំពង់ឆ្នាំង​ ប៉ុន្តែ​មិនទាន់​មានការ​ឆ្លើយតប​បែប​ណា​នៅឡើយ​ទេ​។

លោក​ ស៊ុន​ ចាន់​ថុល​ ទេស​រដ្ឋមន្រ្តី​ រដ្ឋមន្រ្តី​ក្រសួង​សាធារណៈ​ការ​ និង​ដឹកជញ្ជូន​បាន​មានប្រសាសន៍​បែបនេះ​ ក្នុង​ពិធី​ចុះ​ហត្ថលេខា​ជាមួយ​ក្រុមហ៊ុន​ Shenshen​ 4PX​ Express​ ដែល​ជា​ក្រុមហ៊ុន​បុ​ត្រ​សម្ព័ន្ឋ​របស់​ក្រុមហ៊ុន​ Alibaba​ របស់​មហាសេដ្ឋី Jack​ Ma​ កាលពី​ពេល​ថ្មី​ៗនេះ​ ដោយ​បាន​ស្នើ​ឱ្យ​ក្រុមហ៊ុន​នេះ​ វិនិយោគ​សាង​សង់​ព្រលា​នយន្តហោះ​ខេត្ត​កំពង់ឆ្នាំង​ឡើងវិញ​ ព្រោះ​ខេត្ត​កំពង់ឆ្នាំង​មាន​សក្តា​នុ​ពល​ជាច្រើន​ លើ​វិស័យ​ដឹកជញ្ជូន​ ទាំង​ផ្លូវទឹក​ ផ្លូវគោក​ ផ្លូវដែក​ និង​មាន​​ចម្ងាយ​ជិត​ងាយស្រួល​ភ្ជាប់​ជាមួយ​រាជធានី​ភ្នំពេញ​។

ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអន្តរជាតិ​នៃ​ប្រទេស​ជប៉ុន​ (JICA​) បាន​សិក្សា​រក​ឃើញថា​ ខេត្ត​កំពង់ឆ្នាំង​មាន​សក្តា​នុ​ពល​សម្រាប់​ជាទី​តាំង​ Cargo​ Hub​ ដែល​ជា​មជ្ឈមណ្ឌល​សម្រាប់​ការ​លើកដាក់​ទំនិញ​លំដាប់​អន្តរជាតិ​។

លោក​ ជា​ អូន​ អ្នកនាំពាក្យ​ និង​ជារ​ដ្ឋ​លេខាធិការ​នៃ​រដ្ឋលេខាធិការ​ដ្ឋាន​អាកាសចរ​ ណ៍​ស៊ីវិល​បាន​មានប្រសាសន៍​ថា​ ការ​សិក្សា​របស់​អង្គការ​ JICA​ មិនទាន់​បាន​បញ្ចប់​នៅឡើយ​ទេ​ ហើយ​វា​ជា​ការសិក្សា​ជំ​ហ៊ាន​ដំបូង​ប៉ុណ្ណោះ​ ដែល​ពួកគេ​រក​ឃើញថា​ខេត្ត​នេះ​មាន​សក្តា​នុ​ពល​សម្រាប់​ Cargo​ Hub​ ដោយសារ​មាន​ចម្ងាយ​ជិតនឹង​រាជធានី​ភ្នំពេញ​ មានផ្លូវ​គោក​ ផ្លូវទឹក​ និង​ផ្លូវដែក​ដែល​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​។

លោក​បន្ត​ថា​ “Cargo​ Hub​ មិន​ត្រឹមតែ​សម្រាប់​កម្ពុជា​ទេ​ តែ​សម្រាប់​ថ្នាក់​តំបន់​ហេតុនេះ​ យើង​ត្រូវ​មាន​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​សមស្រប​ ពិ​សេ​សព្រ​លាន​យន្តហោះ​នា​ពេល​អនាគត​”។ លោក​បន្ត​ថា​ “ទោះជាយ៉ាងណា​រហូត​មកទល់​ពេលនេះ​ មិនទាន់​មាន​ក្រុមហ៊ុន​ណាមួយ​បាន​ដាក់​សំ​ណើរ​សុំ​ចុះ​សិក្សា​ ពី​ការ​សាង​សង់​ព្រលា​នយន្តហោះ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​នៅឡើយ​ទេ​”៕

LEAVE A REPLY

Please enter your comment!
Please enter your name here