ក្រុមហ៊ុនលំដាប់យក្សមួយបោះទុនជិត១០០០លានដុល្លារនៅ ខេត្តព្រះសីហនុ

0

ដោយៈ គង់សូរិយា

    ព្រះសីហនុៈ

លោកម៉ាង ស៊ីណេត អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន PENINSULA BAY INVESTMENT CO.,LTD មានទីតាំងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ក្នុងឱកាសដឹកនាំមន្ត្រីបច្ចេកទេសចុះពិនិត្យពិនិត្យវឌ្ឍន៍ភាព នៃគម្រោងសាងសង់របស់ក្រុមហ៊ុន PENINSULA BAY INVESTMENT CO.,LTD នៅក្នុងក្រុងព្រះសីហនុ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ស្វាគមន៍ក្រុមហ៊ុន PENINSULA BAY INVESTMENT CO.,LTD ដែលបានបោះទុនវិនិយោគនៅខេត្តតំបន់ឆ្នេរ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីជួយបង្កើតការងារ ក៏ដូចបង្កើនសេដ្ឋកិច្ចរបស់ខេត្តព្រះសីហនុ ចូលរួមកាត់បន្ថយភាពក្រីក្រ ព្រមទាំងបានជំរុញឱ្យក្រុមហ៊ុនពន្លឿនការងារសាងសង់។

ទន្ទឹមនឹងការសាងសង់ ត្រូវរៀបចំអាងប្រព្រឹត្តកម្មទឹកកខ្វក់ឱ្យបានត្រឹមត្រូវ ដើម្បីធានាថា គម្រោងសាងសង់របស់ក្រុមហ៊ុនអនុត្តន៍ តាមលក្ខណៈស្តង់ដារត្រឹមត្រូវ មិនមានការបំពុលបរិស្ថាននៅជុំវិញ ហើយរដ្ឋបាលខេត្តគាំទ្រ នូវគម្រោងសាងសង់របស់ក្រុមហ៊ុន និងរង់ចំជួយសម្របសម្រួល ដោះស្រាយបញ្ហាប្រឈម ឱ្យបានទាន់ពេលវេលា ដើម្បីធ្វើយ៉ាងណាការងារសាងសង់ របស់ក្រុមហ៊ុនមានភាពរលូនតាមការគ្រោងទុក។

លោក LAI XIAO BO Profeci Manager ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD  បានឱ្យដឹងថា គម្រោងនេះ ចំណាយទុនវិនិយោគ៥៧៤លានដុល្លាអាមេរិក ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ និងតាមការវាយតម្លៃចុងក្រោយត្រូវចំណាយអស់ថវិកា១ពាន់លានដុល្លាអាមេរិក ហើយនៅក្នុងគម្រោងសាងសង់យើងបានធ្វើការបែងចែកជា ៣តំបន់ គឺតំបន់A.B.C  តំបន់ B មានដូចជាអគារខុនដូរ អគារពាណិជ្ជកម្ម អាចសាងសង់ហើយរួចរាល់នៅចុងឆ្នាំ២០២៥។

តំបន់ A មានដូចជា សណ្ឋាគារ និង ស៊បភីងមល និងកន្លែងកម្សាន្តផ្សេងៗទៀត គ្រោងនឹងបញ្ចប់ការងារនៅឆ្នាំ២០២៨ ចំពោះតំបន់ C ជាផ្នែកខាងក្រោម យើងមានហាងលក់ទំនិញជាច្រើន ហើយក្រុមហ៊ុនបានធ្វើការទំនាក់ទំនង ជាមួយក្រុមហ៊ុននៅប្រទេសបារាំង ដើម្បីនាំយកនូវផលិតផលប្រេនៗ ពីប្រទេសបារាំងយកដាក់លក់ ក្នុងនោះក៏មានសួនកម្សាន្ត លំដាប់អន្តរជាតិ សម្រាប់ការទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

 ដោយឡែកហាងនៅមាត់សមុទ្រ គ្រោងនឹងបើកនៅខែកុម្ភះខាងមុខ ក្រុមហ៊ុនបានធ្វើការវិនិយោគនៅលើផ្ទៃដី១៥.៨ហិកតា ដែលមានអគាររហូតដល់៩០ម៉ឺនការ៉េ ផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជា ប្រមា​ណ៥០០០នាក់។

លោកបានបន្តថា ថ្ងៃនេះ លោកអភិបាលខេត្តបានអញ្ជើញចុះមកពិនិត្យវឌ្ឍន៍ភាព គម្រោងសាងសង់របស់ក្រុមហ៊ុន និងជំរុញឱ្យក្រុមហ៊ុនពន្លឿនដំណើរការសាងសង់ ក្នុងនោះក៏បានពិនិត្យការងារបច្ចេក​ទេសផ្សេងទៀត ពាក់ព័ន្ធនឹងអាងប្រព្រឹត្តកម្ម បរិស្ថាន អនាម័យជាដើម ព្រមទាំងចូលរួមដោះស្រាយ ចំណុចពាក់ព័ន្ធមួយចំនួនក្នុងការដ្ឋា​ន ហើយចំពោះការងារសាង់សង់នាពេលនេះ ក្រុមហ៊ុនផ្តោតសំខាន់ទៅលើបរិស្ថានជាចំបង។

លោកបានបញ្ជាក់ថា សំណង់មកដល់ពេលនេះ តំបន់ B សម្រេចបាន ៨០ភាគរយ តំបន់ Aសម្រេចបាន៣០ភាគរយ និងតំបន់ C សម្រេចបាន៩០ភាគរយ ចំពោះសួននៅខាងមុខអគារសម្រេចបាន ៩៥ភាគរយ និងដាក់ឱ្យប្រើប្រាស់នៅខែកុម្ភៈខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here