ស្វែងយល់​ពីអ​គារ​កប់​ពពក​ទាំង៥ ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ពិភពលោក​

0

ដោយ​ ​វល័​ក្ខ​

​ពិភពលោក​៖​ ​ស្រប​ពេល​បណ្តា​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ ​កំពុង​ប្រជែង​គ្នា​សាងសង់​អា​គារ​ខ្ពស់​ៗ​បង្អួត​គ្នា​ ​ក្រោម​ស្នាដៃ​របស់​វិ​ស្វ​ក​រល្បីៗ​ ​ជាមួយនឹង​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹក​សន្ឋាប់​ ​សម្រាប់​ចំណាយ​ទៅលើ​ការសាងសង់​ ​ដើម្បី​បង្កើន​កិត្យានុភាព​របស់​ខ្លួន​។​

​ភ្ជាប់​មក​ជាមួយគ្នា​នេះ​ ​គេហទំព័រ​អចលនទ្រព្យ​ ​និង​សេដ្ឋកិច្ច​ ​propertyarea.asia​ ​លើកយក​អគារ​ចំនួន៥​ ​ដែល​មាន​កម្ពស់​ខ្ពស់​ជាងគេ​បំផុត​ ​នៅក្នុង​ពិភពលោក​នា​ពេល​ចប្ចុ​ប្ប​ន្ន​។​

៥​)​ ​Lotte​ ​World​ ​Tower

​ជា​អគារ​មួយ​មាន​កម្ពស់៥៥៥ម៉ែត្រ​ ​បង្ហាញខ្លួន​យ៉ាង​ត្រដែត​នៅក្នុង​ទីក្រុង​សេអ៊ូល​ ​ប្រទេស​កូរ៉េ​ខាងត្បូង​ ​ដែល​ចាប់ផ្ដើម​សាងសង់​នៅដើម​ឆ្នាំ២០១១​ ​និង​បញ្ចប់​នៅ​ចុងឆ្នាំ​ ​២០១៦​ ​ព្រមទាំង​ដាក់​ឱ្យ​ដំណើរការ​នៅដើម​ខែមេសា​ ​ឆ្នាំ២០១៧​ ​ដោយ​ចំណាយ​លុយ​ ​៣.៤ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​បច្ចុប្បន្ន​វា​គឺជា​អគារ​ខ្ពស់​ជាងគេ​នៅ​ប្រទេស​កូរ៉េ​ខាងត្បូង​។​

​៤​)​ ​Ping​ ​An​ ​Finance​ ​Centre​

​អាគារ​នេះ​បាន​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ២០១០​ ​និង​បញ្ចប់​នៅ​ឆ្នាំ២០១៧​ ​កម្ពស់៥៩៩ម៉ែត្រ​ ​ជាមួយនឹង​ទឹកប្រាក់ ១.៥ពាន់​​លាន​ដុល្លារ​អាមេរិក​ ​ដែល​ជា​ការ​ចំណាយ​ទាំងស្រុង​ពី​ក្រុមហ៊ុន​ការធានា​រ៉ាប់រង​ជីវិត Ping​ ​An​។​ ​អគារ​នេះ​ស្ថិតនៅ​ក្នុង​ទីក្រុង​ ​Shenzhen​ ​ប្រទេស​ចិន​ ​ដែល​បច្ចុប្បន្ន​វា​គឺជា​អគារ​ខ្ពស់​ជាងគេ​លំដាប់​ទី២នៅក្នុង​ប្រទេស​ចិន​។​

​៣​)​ ​Makkah​ ​Royal​ ​Clock​ ​Tower​


​ជា​អគារ​មួយ​ដែល​បាន​ចំណាយ​លុយ​ ​ក្នុង​ការសាងសង់​ច្រើនជាង​បំផុត​ក្នុងចំណោម​អគារ​ខ្ពស់​បំផុត​នៅក្នុង​ពិភពលោក​ ​រហូតដល់១៥ពាន់​លាន​ដុល្លារ​អាមេរិក​។​ ​គម្រោង​នៃ​ការសាងសង់​អគារ​នេះ​ ​ត្រូវ​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ២០០២​ ​និង​បញ្ចប់​វិញ​នៅ​ឆ្នាំ២០១២​ ​ស្ថិត​ក្នុង​ទីក្រុង​ ​Mecca​ ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​មាន​កម្ពស់៦០១ម៉ែត្រ​។​ ​អគារ​នេះ​មាន​រូប​និមិត្តសញ្ញា​ម៉ោង​នៅ​ផ្នែក​ខាងលើ​នៃ​អគារ​ ​ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​គេ​ចាត់ទុកជា​កន្លែង​ដ៏​ពិសិដ្ឋ​មួយ​សម្រាប់​ក្រុម​អ្នក​កាន់​សាស​នា​ម៉ូ​ស្លី​ម​ជួបជុំគ្នា​។​

​២​)​ ​Shanghai​ ​Tower​



​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ​ ​២០០៩​ ​និង​បញ្ចប់​នៅ​ឆ្នាំ​ ​២០១៥​ ​ដោយ​ចំណាយ​លុយ​ ​២.២ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​មាន​កម្ពស់៦៣២ម៉ែត្រ​។​ ​បច្ចុប្បន្ន​ ​Shanghai​ ​Tower​ ​គឺជា​អគារ​ដែល​ខ្ពស់​ជាងគេ​លំដាប់​ទី២​ ​នៅក្នុង​ពិភពលោក​ ​ប៉ុន្តែ​វា​ជា​អគារ​ដែល​ខ្ពស់​ជាង​នៅក្នុង​ប្រទេស​ចិន​ ​និង​នៅ​តំបន់​អាស៊ី​។​

​១​)​ ​Burj​ ​Khalifa​



​ចាប់ផ្ដើម​សាងសង់​នៅ​ឆ្នាំ២០០៤​ ​និង​បញ្ចប់​នៅ​ឆ្នាំ២០១០​ ​ដោយ​ចំណាយ​លុយ​ ​១.៥ពាន់​លាន​ដុល្លារ​អាមេរិក​ ​និង​មាន​កម្ពស់៨២៨ម៉ែត្រ​ ​ស្ថិត​ក្នុង​ទី​ក្រុង​ឌូ​បៃ​ ​នៃ​ប្រទេស​ ​United​ ​Arab​ ​Emirates​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here