ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំសិក្ខាសាលាពិគ្រោះយោបល់លើកទី២ ស្ដីពី “ការរៀបចំឯកសារមហាសង្រ្កាន្តចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូ”។
កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហាប់ ទូច រដ្ឋមន្ត្រីស្តីទី ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។ សិក្ខាសាលានេះ មានការចូលរួមពីលោក លោកជំទាវ លោក លោកស្រី មកពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រះសង្ឃ មន្ទីររាជធានី-ខេត្ត អ្នកស្រាវជ្រាវ អង្គការសមាគម និងតាអាចារ្យ លោកតា លោកយាយ ដែលតំណាងសហគមន៍ ចំនួនប្រមាណ ១៧០អង្គ/នាក់ ដើម្បីផ្តល់ការគាំទ្រ ពិភាក្សាយោបល់ និងផ្តល់ធាតុចូលបន្ថែម សម្រាប់ឲ្យការរៀបចំឯកសារនេះឲ្យកាន់តែទូលំទូលាយ ពេញលេញ រឹងមាំ និងទទួលបានជោគជ័យ។