កត្តា​ចំនួន៤​ ​ដែល​អ្នក​ធុរកិច្ច​មិន​​ត្រូវ​មើល​​រំលង​ដើម្បី​អាជីវកម្ម​ជោគជ័យ​

0

​ដោយ​ ​វិន​ ​វិទ្យា​

​ភ្នំពេញ​៖​ ​ការ​ធ្វើអាជីវកម្ម​អ្វី​ក៍​ដោយ​ ​មិន​ត្រូវ​ចាប់ផ្តើម​ទៅតាម​ការ​នឹកឃើញ​ ​ឬ​ចំណង់​ចំណូលចិត្ត​របស់​ខ្លួន​នោះ​ទេ​ ​ដើម្បី​ឱ្យ​អាជីវកម្ម​ជោគជ័យ​ទៅ​បាន​ ​អ្នកជំនួញ​មិន​ត្រូវ​មើល​រំលង​ចំណុច​សំ​ខាន់​ៗ​ទាំង៤ដូច​ខាងក្រោម​ឡើយ​។​ ​

​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្រ្ត​ ​ដែល​កំពុង​មាន​ជំនួញ​ក្នុង​ដៃ​ជាច្រើន​ ​បាន​លើកឡើង​ថា​ ​ដើម្បី​ឱ្យ​ការ​ចាប់ផ្តើម​អាជីវកម្ម​មួយ​ ​ដំណើរការ​ទៅមុខ​ប្រកបដោយ​ជោគជ័យ​ ​លុះត្រាតែ​អ្នកជំនួញ​ត្រូវ​ចេះ​មើល​ ​១​.​ពេលវេលា​ ​២​.​ថវិកា​ ​៣​.​ជំនាញ​ ​និង៤​.​ការសម្រេច​ចិត្ត​។​ ​

​១​)​ ​ពេលវេលា​

​អ្នកជំនួញ​ត្រូវ​ចេះ​មើល​ឱកាស​ ​និង​ពេលវេលា​សាក​សម​សម្រាប់​ដំណើរការ​អាជីវកម្ម​របស់​ខ្លួន​។​ ​ថ្វីត្បិត​ថា​អាជីវកម្ម​ប្រភេទ​ខ្លះ​ ​មាន​ច្រើន​នៅ​លើ​ទី​ផ្សា​រួចហើយ​ ​ប៉ុន្តែ​យើង​នៅតែ​អាច​មើលឃើញ​ឱកាស​ ​ដើម្បី​បញ្ច្​រៀ​ត​ផលិតផល​របស់​យើង​ ​ចូលក្នុង​ទីផ្សារ​បាន​ ​តែ​ធ្វើ​យ៉ាង​ត្រូវ​មានការ​ប្រកួតប្រជែង​ទាំង​តម្លៃ​ ​និង​គុណភាព​ ​ធ្វើ​យ៉ាងណា​ទទួល​បានការ​គាំទ្រ​ពីអ​តិថិ​ជន​ជានិច្ច​និរន្ត​ន៍​។​ ​អ្នកជំនួញ​វ័យ​ឆ្លាត​មិន​គិតតែ​យកពេល​វេលា​ ​ទៅ​ប្រជែង​ជាមួយ​គេ​ពេក​ទេ​ ​តែ​ត្រូវ​ទុក​ឱកាស​ស្វែង​រក​យុទ្ឋ​សា​ស្រ្​ត​ល្អ​ៗ​ ​ដើម្បី​ពង្រឹង​ផលិតផល​ឬ​អាជីវកម្ម​របស់​ខ្លួន​។

​២​)​ ​ថវិកា

​តាមធម្មតា​ការ​ធ្វើអាជីវកម្ម​អាច​ទទួល​បាន​ជោគជ័យ​ ​និង​ទទួល​បាន​ហានិភ័យ​ទន្ទឹមគ្នា​ផង​ដែរ​ ​ដូច្នេះ​ដើម្បី​ឱ្យ​ប្រាកដ​ថា​អាជីវកម្ម​ ​អាច​ដំណើរ​ទៅមុខ​បាន​ដោយ​រលូន​ ​លុះត្រាតែ​អ្នកជំនួញ​មាន​ថវិកា​គ្រប់គ្រាន់​ ​សម្រាប់​រៀបចំ​ដំណើរការ​ក្រុមហ៊ុន​ ​និង​មាន​ថវិកាបម្រុង​មួយចំនួន​ ​នៅពេល​ដែល​ក្រុមហ៊ុន​មាន​តម្រូវការ​ចាំបាច់​ ​ឬ​បន្ទាន់​ណាមួយ​។​

​លោក​ឧកញ៉ា​ ​ចិត្រ​ ​សេរី​សុ​ភ័ក្រ្ត​បាន​បញ្ជាក់​ថា​ ​“​ខ្ញុំ​និយាយ​ដូច្នេះ​មិន​មែ​នប​ន្ទុ​ចប​ង្អា​ក់​ ​មិន​ឱ្យធ្វើ​ជំនួញ​នោះ​ទេ​ ​ប៉ុន្តែ​ធាតុ​ពិត​ការ​ធ្វើជំនួញ​ត្រូវ​មាន​ថវិកាបម្រុង​ជានិច្ច​ ​ដែល​ថវិកា​មាន​ប្រភព​ពី​គ្រួសារ​ផ្ទាល់​ ​ឬ​មាន​ប្រភព​ពី​បងប្អូន​ឬ​មិត្ត​ភក្រ្ត​ជិ​ត​ស្និ​ទ្ឋ​ ​ដែល​សហការ​គ្នា​ក្នុង​ការ​រកស៊ី​ ​ឬ​អាច​ផ្តល់​កម្ចី​ក្នុងអំឡុងពេល​ចាំបាច់​ណាមួយ​ឬ​កម្ចី​ពី​ធនាគារ​ក៏បាន​»​។​ ​

​៣​)​ ​ជំនាញ

​ចង់​ធ្វើអាជីវកម្ម​អ្វីមួយ​ត្រូវ​ប្រាកដ​ថា​ ​ខ្លួនឯង​មាន​ជំនាញ​ច្បាស់លាស់​ ​ទើប​អាជីវកម្ម​ដំណើរ​ទៅមុខ​ដោយ​រលូន​ ​បើ​គ្មាន​ជំនាញ​រវល់​តែ​រឿង​ស្វែងរក​ឱ្យ​គេ​ជួយ​ ​ត្រូវ​គឺ​ត្រូវ​ចំណាយពេល​វេលា​ ​និង​ថវិកា​អស់​មួយចំនួន​បាត់​ទៅ​ហើយ​។​ ​ក្រៅពី​នេះ​អ្នកជំនួញ​ ​ត្រូវ​រក​អ្នកជំនាញ​មក​ធ្វើការ​ជាមួយ​ឱ្យ​បាន​ ​សម្រាប់​ជួយការ​ងារ​របស់​ខ្លួន​ ​ពេល​មាន​អ្នកជំនាញ​ម្នាក់​ធ្វើការ​ស្មើ​អ្នក​អត់​ជំនាញ១០នា​ក់​ក៍​ថា​បាន​។​ ​លើស​ពីនេះ​ត្រូវ​ដាក់​មនុស្ស​ទៅតាម​ជំនាញ​ ​និង​ចំណង់​ចំណូល​របស់​ពួកគេ​ផង​ ​ទើប​សង្វាក់​ផលិតកម្ម​ក្រុមហ៊ុន​ ​ដំណើរការ​ទៅមុខ​បាន​លឿន​។​ ​ពិសេស​ត្រូវ​មា​នយុទ្ឋ​សាស្រ្ត​ទីផ្សារ​ ​អ្នកជំនាញ​ផ្នែក​ទីផ្សារ​ទើប​អាច​លក់​ផលិតផល​បាន​ច្រើន​ក្នុងអំឡុងពេល​ខ្លី​។​ ​

៤​)​ ​ការសម្រេច​ចិត្ត​

​មុននឹង​សម្រេចចិត្ត​បើក​អាជីវកម្ម​ ​ត្រូវ​មានការ​សម្រេចចិត្ត​ច្បាស់លាស់​ ​ពិសេស​ស្វែងរក​មិត្ត​ភក្រ្ត​ឬ​អ្នកជំនាញ​ ​ធ្វើការ​ប្រឹក្សា​យោបល់​ ​លើ​មុ​ខ​ជំ​នូ​ញរ​បស់​យើង​ ​ដើម្បី​ប្រាកដ​ថា​អាជីវកម្ម​ដែល​យើង​ចង់​រកស៊ី​ ​អាច​ដំណើរការ​ទៅ​បាន​ដោយ​រលូន​ ​ឬ​យ៉ាងណា​។​ ​នៅពេល​ដែល​មានការ​ប្រឹក្សា​យោបល់​ច្បាស់លាស់​ហើយ​ ​យើង​ត្រូវ​ពិនិត្យ​ពេលវេលា​បន្ថែម​ទៀត​ ​បើ​គិតថា​ពេលវេលា​មកដល់​ហើយ​ ​ឱកាស​បាន​ហុច​មក​ឱ្យ​ហើយ​គួរ​ចាប់​ឱ្យ​ជាប់​ ​ដើម្បី​យក​ឱកាស​មក​ធ្វើជា​ប្រយោជន៍​ឱ្យ​បាន​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here