អ្នកជំនាញប្រាប់វិធីសាស្រ្តទិញដីឡូត៍ដូចម្តេចដើម្បីទទួលបានផលចំណេញ

0

ដោយស៊ីវ ម៉េង

​ភ្នំពេញៈ ស្របពេលទីផ្សារដីឡូត៍កំពុងពុះកញ្រ្ជោលដូចពពុះសាប៊ូ និងការវិនិយោគ ដីឡូត៍បានរីករាលដាលស្ទើរគ្រប់រាជធានី ខេត្ត ការទិញដីឡូត៍ដើម្បីទទួលបានផលចំណេ​ញជារឿងដែលមនុស្សគ្រប់គ្នាតែងតែចង់បាន។

​ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីម​បាន​មានប្រសាសន៍ឲ្យដឹងកាលពីចុងសប្តាហ៍មុនថា ការវិនិយោគដីឡូត៍កំពុងមានភាពពុះកញ្រ្ជោល ហេតុនេះបើចង់ទិញដីឡូត៍ ដើម្បីទទួលបានផលចំណេញ អ្នកវិនិយោញតូចៗ​មួយចំនួន គួរមានវិធីសាស្រ្តច្បាស់លាស់ ដោយធ្វើយ៉ាងណាឲ្យបានជួបជាមួយម្ចាស់គំរោង មុនពេលគំរោងដីឡូត៍ណាមួយប្រកាសលក់។

​លោកបន្តថា “នៅពេលយើងជួបជាមួយអ្នកវិនិយោគ មុនពេលគេប្រកាសលក់ជាផ្លូវការ យើងអាចកាត់យកដី៥ទៅ១០ឡូត៍ ឬ២០ឡូត៍ក្នុងតម្លៃទាបមួយ(អាស្រ័យលើការ​ចចា) ដើម្បីទុកលក់ចេញនៅពេលគំរោងចាប់ផ្តើមលក់”។លោកបន្តថា “ដីឡូត៍ដែលយើងកក់ គួរជាដីដែលស្ថិតនៅផ្លូវមុខ មានទីតាំងល្អ ដែលជាទីតាំងទទួលការចាប់អារម្មណ៍ពីអ្នកទិញ”។

​ជាមួយគ្នានេះ លោកឃាង ពុទ្ឋីប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជាបា​នមានប្រសាសន៍ថា ដីឡូត៍នៅតែមានឪកាសរីកចម្រើន ព្រោះវាផ្តល់ជម្រើសច្រើនដល់​ប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមអាចមានលទ្ឋភាពទិញបាន សំរាប់សាងសង់ផ្ទះនាពេលអនាគត។លោកបន្តថា ទោះជាយ៉ាងណា អ្នកវិនិយោគដីឡូត៍គួរតែកាត់ដីឲ្យបានធំ រៀបចំហេដ្ឋារចនាសម្ព័ន្ឋឲ្យបានល្អ និងផ្តោតលើភាពបៃតងជាពិសេស ដើម្បីឲ្យ​សហគមន៍ប្រជាពលរដ្ឋរស់នៅមានផាសុខភាព។

​លោកបន្តថា “ទីផ្សារដីឡូត៍ និងការទិញដីឡូត៍នៅតែមានឳកាសរីកចម្រើន និងទទួ​លបានផលចំណេញ អាស្រ័យលើទីតាំងដែលអ្នកទិញជ្រើសរើស និងអាស្រ័យលើធនធា​នរបស់ពួកគេ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here