បច្ចុប្បន្ន​មាន​អគារ​ខ្ពស់កប់ពពក​ចំនួន​ប៉ុន្មាន​នៅក្នុង​ទីក្រុង​បាងកក​?​

0

​ដោយ​ ​វល័​ក្ខ​

​ភ្នំពេញ​៖​ ​ក្រុមប្រឹក្សា​កំណែទម្រង់​ជាតិ​ថៃ​បាន​ព្រមាន​ថា​ ​នៅ​ឆ្នាំ​ ​២០៣០​ ​ទីក្រុង​បាងកក​ ​នឹង​ស្រុត​ចុះ​ខ្លាំង​ ​ឬ​អាច​ស្រុត​រហូត​នៅ​ក្រោម​រយៈកម្ពស់​ទឹកសមុទ្រ​ ​ដោយសារតែ​សំណង់​អ​គារ​ធំៗ​ ​និង​ខ្ពស់​ៗ​ ​ត្រូវ​បាន​សាងសង់​ឥត​ឈប់ឈរ​។​

តើ​នៅក្នុង​ទីក្រុង​បាងកក​នា​ពេល​បច្ចុប្បន្ន​មាន​អ​គារ​ខ្ពស់​ៗ​កប់​ពពក​ចំនួន​ប៉ុន្មាន​?​

​យោង​តាម​របាយការណ៍​ចេញ​បានឱ្យ​ដឹង​ថា​ ​គិត​ត្រឹម​ដើមឆ្នាំ​ ​២០១៩នេះ​ ​មាន​អគារ​កម្ពស់​ជាង​ ​១៥០ម៉ែត្រ​ ​ចំនួន​ ​១៣០ហើយ​ ​ត្រូវ​បាន​សាងសង់​រួច​ ​និង​ដាក់​ឱ្យ​ប្រើប្រាស់​នៅក្នុង​ទីក្រុង​បាងកក​ ​ដោយ​ក្នុង​នោះ​ ​អគារ​ ​Magnolias​ ​Waterfront​ ​Residences​ ​at​ ​Iconsiam​ ​(​ឬហៅ​ ​Iconsiam​)​ ​ជា​អគារ​ដែល​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ទីក្រុង​បាងកក​ ​និង​ខ្ពស់​ជាងគេ​បំផុត​នៅក្នុង​ប្រទេស​ថៃ​ ​ដែល​មាន​កម្ពស់​រហូតដល់​ ​៣១៦ម៉ែត្រ​។​

​ជាមួយគ្នា​នេះ​ផង​ដែរ​ ​បច្ចុប្បន្ន​មាន​អ​គារ​ខ្ពស់​ៗ​ចំនួន​ ​១៧ផ្សេងទៀត​ ​បាន​និង​កំពុងតែ​សាងសង់​នៅ​លើទឹក​ដី​ទីក្រុង​បាងកក​ ​ដែល​អគារ​ទាំងនោះ​នឹង​ត្រូវ​បញ្ចប់​ការសាងសង់​យ៉ាង​យូរ​ចុងឆ្នាំ​ ​២០២៥​។​

​យោង​តាម​របាយការណ៍​ថ្មី​មួយទៀត​បានឱ្យ​ដឹង​ថា​ ​មាន​អគារ​កម្ពស់​ចន្លោះ​ពី​ ​២៥០​ ​ទៅ​ ​៥៥០ម៉ែត្រ​ ​ចំនួន​ ​៥ទៀត​ ​ត្រូវ​បាន​ដាក់​សំណើ​ទៅកាន់​រដ្ឋាភិបាល​ដើម្បី​ធ្វើការ​សាងសង់​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here