ដោយ វល័ក្ខ
ភ្នំពេញ៖ ក្រុមប្រឹក្សាកំណែទម្រង់ជាតិថៃបានព្រមានថា នៅឆ្នាំ ២០៣០ ទីក្រុងបាងកក នឹងស្រុតចុះខ្លាំង ឬអាចស្រុតរហូតនៅក្រោមរយៈកម្ពស់ទឹកសមុទ្រ ដោយសារតែសំណង់អគារធំៗ និងខ្ពស់ៗ ត្រូវបានសាងសង់ឥតឈប់ឈរ។
តើនៅក្នុងទីក្រុងបាងកកនាពេលបច្ចុប្បន្នមានអគារខ្ពស់ៗកប់ពពកចំនួនប៉ុន្មាន?
យោងតាមរបាយការណ៍ចេញបានឱ្យដឹងថា គិតត្រឹមដើមឆ្នាំ ២០១៩នេះ មានអគារកម្ពស់ជាង ១៥០ម៉ែត្រ ចំនួន ១៣០ហើយ ត្រូវបានសាងសង់រួច និងដាក់ឱ្យប្រើប្រាស់នៅក្នុងទីក្រុងបាងកក ដោយក្នុងនោះ អគារ Magnolias Waterfront Residences at Iconsiam (ឬហៅ Iconsiam) ជាអគារដែលខ្ពស់ជាងគេបំផុតនៅក្នុងទីក្រុងបាងកក និងខ្ពស់ជាងគេបំផុតនៅក្នុងប្រទេសថៃ ដែលមានកម្ពស់រហូតដល់ ៣១៦ម៉ែត្រ។
ជាមួយគ្នានេះផងដែរ បច្ចុប្បន្នមានអគារខ្ពស់ៗចំនួន ១៧ផ្សេងទៀត បាននិងកំពុងតែសាងសង់នៅលើទឹកដីទីក្រុងបាងកក ដែលអគារទាំងនោះនឹងត្រូវបញ្ចប់ការសាងសង់យ៉ាងយូរចុងឆ្នាំ ២០២៥។






