មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​តម្លៃ​ ​១០០០លាន​ដុល្លារ​កំពុង​សាងសង់​យ៉ាងសកម្ម​

0

​ដោយ​ ​ស៊ីវ​ ​ម៉េ​ង

​ភ្នំពេញ​៖​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​TCC​ ​Triumph​ ​ដែល​គ្រោង​វិនិយោគ​ទឹកប្រាក់​រហូតដល់​ប្រមាណ​ ​១០០០លាន​ដុល្លារ​បាន​ ​និង​កំពុង​ដំណើរការ​សាងសង់​យ៉ាងសកម្ម​ ​ខណៈ​គំរោង​នេះ​នឹងជា​ផ្នែក​មួយ​នៃ​ការ​ដើរ​ទិញទំនិញ​ដ៏​ធំ​ ​និង​ជាលើកដំបូង​នៅ​ក្រុងភ្នំពេញ​។​ ​

​គំរោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយក្រុម​ហ៊ុន​ ​YunNan​ ​ShengMao​ ​Investment​ ​(​Cambodia​)​ ​Co​.​,​ ​Ltd​ ​។​ ​គម្រោង​ទាំងមូល​នឹង​បញ្ចប់​នៅ​ចុងឆ្នាំ​ ​២០២០​។​ ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​រួមបញ្ចូល​នូវ​ ​អគារ​លក់ទំនិញ​ចំនួន៤​ ​ដែល​អគារ​នី​មួយ​ៗ​មាន​កម្ពស់ ៤ជាន់​ ​ដែល​បាន​ចាប់ផ្តើម​សាងសង់​កាលពី​ចុងឆ្នាំ​មុន​ ​និង​គ្រោង​បញ្ចប់​នៅ​ចុងឆ្នាំ​ ​២០១៩​ ​នេះ​ ​ខណៈ​ដំណាក់កាល​ទី២នឹង​សាងសង់​នៅ​ចុងឆ្នាំ​នេះ​ផង​ដែរ​។​

​អ្នកគ្រប់គ្រង​ផ្នែក​លក់​របស់​ ​TCC​ ​Triumph​ ​លោក​ហាក់​ ​យ៉ា​រិទ្ឋ​បាន​មានប្រសាសន៍​ឲ្យដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​គំរោង​ដំណាក់កាល​ទី១នេះ​ ​យើង​កំពុង​មាន​ក្តី​សង្ឃឹមថានឹង​អាច​បើក​ដំណើរការ​បាន​នៅដើម​ឆ្នាំ​ ​២០២០​ ​ហើយ​នៅពេល​សាងសង់​រួច​ ​នឹង​មាន​ផលិតផល​ជាង​ ​១០​ ​ម៉ឺន​មុខ​សំរាប់​លក់​នៅក្នុង​មជ្ឈមណ្ឌល​នេះ​។​

​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​TCC​ ​Triumph​ ​វិនិយោគ​លើ​ផ្ទៃដី​ទំហំ​ជាង៩ហិ​ក​តា​ ​ស្ថិត​ក្នុង​ខណ្ឌឫស្សីកែវ​ ​រាជធានី​ភ្នំពេញ​។​
​អនុប្រធាន​ក្រុមប្រឹក្សា​ភិបាល​នៃ​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​កម្ពុជា​ ​លោ​ក​យិន​ ​លាង​គង់​បាន​មានប្រសាសន៍​ថា​ ​ការ​កើនឡើង​នូវ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ ​និង​ហាង​លក់​ទំ​និញ​ធំៗ​នៅ​រាជធានី​ភ្នំពេញ​ ​ឆ្លុះបញ្ចាំង​ពី​ការ​រីកចម្រើន​សេដ្ឋកិច្ច​កម្ពុជា​ ​ពិសេស​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កើនឡើង​។​លោក​បន្ត​ថា​ ​អ្នក​វិនិយោគ​គំ​រោង​ធំៗ​បែបនេះ​ ​ពួកគេ​សិក្សា​ពីទី​ផ្សារ​ច្បាស់លាស់​ណាស់​ ​មុន​ពួកគេ​សម្រេចចិត្ត​វិនិយោគ​លើ​គំរោង​អ្វីមួយ​។​

​លោក​បន្ត​ថា​ ​“​កំនើ​នប្រា​ក់​ចំណូល​របស់​ប្រជាពលរដ្ឋ​ ​ជា​អំណាច​នៃ​ការទិញ​ ​ព្រោះ​ពេល​ប្រជាពលរដ្ឋ​មាន​ប្រាក់ចំណូល​កើនឡើង​ ​អំណាច​នៃ​ការទិញ​នឹង​កើនឡើង​ជា​ស្វ័យប្រវត្តិ​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here