ដោយ កុសល
ភ្នំពេញ៖ វាគ្មិនជំនាញៗជាច្រើននឹងចូលរួមចែករំលែកចំណេះដឹង ដល់ប្រជាពលរដ្ឋក៏ដូចជាសាធារណៈជនក្នុងពិព៌ណលំនៅដ្ឋាន និង Lifestyleដែលនឹងចាប់ផ្តើមរយៈពេលពីរថ្ងៃនៅទីក្រុងកោះពេជ្រ ចាប់ពីថ្ងៃទី២៦ដល់២៧មេសាខាងមុខនេះ។
ពិព័រណ៌អចលនទ្រព្យកម្ពុជាសម្រាប់ឆ្នាំ២០១៩ នឹងមានវត្តមានជាលើកម្តងទៀតនៅកម្ពុជា ជាមួយនឹងទំហំនៃការតាំងបង្ហាញកាន់តែធំសម្បើម និងកាន់តែគួរអោយចាប់អារម្មណ៍ជាងលើកមុនៗ ដោយមានក្រុមហ៊ុនចូលរួមជិត១០០ដាក់តាំងផលិតផលរបស់ពួកគេ។
-->
ក្នុងព្រឹត្តិការណ៍ឆ្នាំនេះ វេទិកាសិក្ខាសាលាអប់រំស្តីអំពីទីផ្សារអចលនទ្រព្យកម្ពុជា នឹងដំណើរការ រយៈពេលពីរថ្ងៃពេញ ដោយជួបជាមួយអ្នកជំនាញសំខាន់ៗចំនួន២៥ នាក់ដែលសុទ្ឋតែជាអ្នកមានជំនាញ និងបទពិសោធន៍ជាច្រើនឆ្នាំពាក់ព័ន្ឋនឹងវិស័យនេះ។
ក្នុងវេទិការនេះ អ្នកជំនាញនីមួយៗ នឹងធ្វើបទបង្ហាញអំពីប្រធានបទល្អៗ ជុំវិញភាពរីកចម្រើននៃ វិស័យអចលនទ្រព្យកម្ពុជា ជាពិសេសការណែនាំសម្រាប់ដល់វិនិយោគិនថ្មីថ្មោង ឲ្យបានយល់ដឹង ទិដ្ឋភាពផ្លូវច្បាប់នៃការវិនិយោគ កម្មសិទ្ធិស្របច្បាប់នៅកម្ពុជា ព្រមទាំងសក្តានុពលនៃតំបន់វិនិយោគ សំខាន់ៗនៅកម្ពុជា ក៏ដូចជាឱកាសវិនិយោគនៅក្រៅប្រទេស។
នៅក្នុងពិព័រណ៍ឆ្នាំនេះមានការចូលរួមតាំងបង្ហាញរហូតជិត១០០គម្រោង រួមមាន ខុនដូ បុរី ដីឡូតិ៍ ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ ក្រុមហ៊ុនរថយន្ត សាលារៀនអន្តរជាតិ ក្រុមហ៊ុនសម្ភារៈកីឡា អាហារ និងភេសជ្ជៈ និងការកំសាន្ត៕