ដោយៈ គង់ សូរិយា
ភ្នំពេញៈ ក្នុងស្មារតីជាតិតែមួយ ក្នុងស្មារតីអ្នកគាំទ្រពីសមរភូមិក្រោយ លោកយិន លាងគង់ សហស្ថាបនិកនិងជាអគ្គនាយកគេហទំព័រPropertyarea.asia បានទិញអំណោយមួយចំនួន ដើម្បីជួយដល់វីរៈ
យុទ្ឋជន និងជនភៀសសឹកនៅសមរភូមិមុខ។
អំណោយទាំងនោះ ក៏មានការចូលរួមពីម្ចាស់ហាងម៉ី ម៉ី ជីង ជីង ស្ថិតនៅលើផ្លូវក្លាស្ទ័រ បុរីប៉េង ហួតបឹងស្នោ ដែលបានរួមគ្នាជួយដល់អ្នកនៅសមរភូមិមុខផងដែរ។
លោកយិន លាងគង់បានមានប្រសាសន៍ឲ្យដឹង នៅរសៀលថ្ងៃទី២៧ កក្កដានេះថា ការរួមចំណែកមួយនេះ មិនមានវិសាលភាពនិងទំហំធំធេងទេ តែវាជាទឹកចិត្តរបស់លោកនិងម្ចាស់ហាងខាងលើ ដើម្បីជួយដល់វីរៈយុទ្ឋជន និងជនភៀសសឹក ដែលកំពុងរងគ្រោះដោយសារការឈ្លានពានពីសំណាក់ប្រទេសថៃ មកលើដែនអធិបតេយ្យភាពរបស់កម្ពុជា។
លោកបន្តថា “ការរួមចំណែកជួយដល់ប្រជាពលរដ្ឋ និងវីរៈយុទ្ឋជនយើងនាពេលនេះ មិនចាំបាច់ដល់តែយើង មានលុយចាយមិនអស់នោះទេ តែយើងអាចរួមចំណែកទាំងអស់គ្នា តាមលទ្ឋភាព និងធនធានរបស់យើង”។
លោកបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋឋខ្មែរ ក្នុងនិងក្រៅប្រទេសសូមរួបរួមគ្នា និងជួយគ្នាក្នុងកាលៈទេសៈដ៏លំបាកនេះ៕