អ្នកឧកញ៉ា លាង ម៉េង អះអាងថា ខ្មែរ ប៊ែរវើរីជីស កំពុងសិក្សាស្រាវជ្រាវផលិតផលិតផលថ្មីៗប្រមាណ ១០មុខបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងជំនួសទំនិញនាំចូល

0

(ភ្នំពេញ)៖ ឆ្លើយតបនឹងតម្រូវការ និងស្មារតីជាតិនិយមគាំទ្រផលិតផលខ្មែរ អ្នកឧកញ៉ា លាង ម៉េង ស្ថាបនិកក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីសបានគូសបញ្ជាក់ថា បច្ចុប្បន្នអ្នកជំនាញរបស់ក្រុមហ៊ុន ក្រុមហ៊ុន ខ្មែរ ប៊ែរវើរីជីស បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ ឈានទៅផលិតទំនិញថ្មីៗប្រមាណ ១០មុខបន្ថែមទៀត ដើម្បីបំពេញតម្រូវការក្នុងស្រុក និងជំនួសទំនិញនាំចូល។

ទំនិញថ្មីដែលក្រុមហ៊ុននេះ គ្រោងសិក្សាក្នុងការវិនិយោគ មានដូចជាទឹកដោះគោ ឬតែជាដើម។ បើទោះបីជាក្រុមហ៊ុនមានគម្រោងពង្រីកការផលិតផលិតផលថ្មីក៏ដោយ ប៉ុន្តែក្រុមហ៊ុននៅតែពង្រឹងទៅលើផលិតផលចាស់ដដែល។

អ្នកឧកញ៉ា លាង ម៉េង លើកឡើងបែបនេះ ធ្វើឡើងក្នុងកម្មវិធី FRESH BUSINESS ពិភាក្សាលើប្រធានបទ៖ «យន្តការផលិតផលិតផលថ្មី ស្របពេលនិន្នាការគាំទ្រផលិតផលក្នុងស្រុកមានសន្ទុះខ្លាំង»

 

LEAVE A REPLY

Please enter your comment!
Please enter your name here