ដោយៈ និស្ស័យ
ភ្នំពេញៈ ក្រសួងសាធារណៈការ និងដឹកជញ្ជូនបានឲ្យដឹងថា គិតត្រឹមដំណាច់ខែសីហានេះ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លងគិតពីចំណុចស្គន់ ទៅកាន់ក្រុងកំពង់ចាម សម្រេចវឌ្ឍនភាពការងារបាន៦៥,៣៨%ហើយ។
លោកលឹម ស៊ីដេនីន រដ្ឋលេខាធិការ និងជានាយកគម្រោង បានដឹកនាំក្រុមការងារ ដើម្បីចុះពិនិត្យវឌ្ឍនភាពគម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ជាបួនគន្លង(ស្គន់-កំពង់ចាម) និងពិភាក្សាការងារដាំដើមឈើតាមដងផ្លូវ ការងារសាងសង់ប្រព័ន្ធរំដោះទឹក និងការងារសាងសង់ស្ថានីយថ្លឹងយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់។