ដោយ វល័ក្ខ
បច្ចុប្បន្ននេះ ទំនប់វារីអគ្គិសនីពិតជាមានសារៈសំខាន់ណាស់ សម្រាប់ការផ្គត់ផ្គងថាមពលអគ្គិសនីដល់ឧស្សាហកម្ម អាជីវកម្មក៏ដូចជាការប្រើប្រាស់ប្រចាំថ្ងែរបស់ប្រពលរដ្ឋ និងវិស័យផ្សេងៗទៀតនៅក្នុងប្រទេសនីមួយៗ។ ហេតុដូចនេះ ទើបបានធ្វើឱ្យបណ្ដាប្រទេសជាច្រើននៅជុំវិញពិភពលោក បានកសាងវាទ្បើងដើម្បីជួយសម្រួលដល់ការងារទាំងអស់នេះ។
តើអ្នកចង់ដឹងទេថា ទំនប់វារីអគ្គិសនីប្រទេសណា ដែលមានកម្ពស់ខ្ពស់ជាគេនោះ? ខាងក្រោមនេះ គឺជាតារាងទំនប់វារីអគ្គិសនី ដែលខ្ពស់ជាងគេទាំង ៥ នៅក្នុងពិពភលោក៖
១) ទំនប់វារីអគ្គិសនី Jinping-I កម្ពស់ ៣០៥ ម៉ែត្រ
ជាទំនប់វារីអគ្គិសនីដល់ខ្ពស់ជាងគេបំផុតនៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន កម្ពស់ ៣០៥ម៉ែត្រស្ថិតនៅក្នុងទន្លេ Yalong ប្រទេសចិន ត្រូវបានបញ្ចប់ការងារសាងសង់នៅឆ្នាំ ២០១៣។
២) ទំនប់វារីអគ្គិសនី Nurek កម្ពស់ ៣០០ ម៉ែត្រ
មានទីតាំងនៅស្ថិតនៅលើទន្លេ Vakhsh ក្នុងប្រទេសតាហ្ស៊ីគីស្ថាន។ ទំនប់នេះ ចាប់ផ្ដើមសាងសង់ទ្បើងនៅក្នុងឆ្នាំ ១៩៦១ និងបញ្ចប់ការសាងសង់នៅឆ្នាំ ១៩៨០។
៣) ទំនប់វារីអគ្គិសនី Xiaowan កម្ពស់ ២៩២ ម៉ែត្រ
ជាទំនប់វារីអគ្គិសនីដ៏ខ្ពស់បំផុតលំដាប់ទី ៣ នៅក្នុងពិភពលោក និងក៏ជាស្ថានីយ៍វារីអគ្គីសនីដ៏សំខាន់មួយផងដែរ នៅលើទន្លេ Lancang សម្រាប់ប្រទេសចិន។ ទំនប់នេះ អាចផ្គត់ផ្គងថាមពលអគ្គិសនីរហូតដល់ចំនួន ៤២០០ មេហ្កាវ៉ាត់ឯណ្ណោះ។ វាត្រូវបានសាងសង់នៅចន្លោះឆ្នាំ ២០០២ និងឆ្នាំ ២០១០។
៤) ទំនប់វារីអគ្គិសនី Grande Dixence កម្ពស់ ២៨៥ ម៉ែត្រ
ជាទំបន់វារីអគ្គិសនីស្ថិតនៅលើទន្លេ Dixence ក្នុងប្រទេសស្វីស។ ទំនប់នេះ អាចផ្គត់ផ្គងថាមពលអគ្គិសនីទៅដល់គ្រួសារចំនួន ៤០០.០០០ នៅក្នុងប្រទេសនេះឯណ្ណោះ។
៥) ទំនប់វារីអគ្គិសនី Inguri កម្ពស់ ២៧១ ម៉ែត្រ
ជាទំនប់វារីអគ្គិសនីមួយ ស្ថិតនៅលើទន្លេ Inguri ក្នុងប្រទេស Georgia។ វាមិនត្រឹមតែជាទំនប់វារីអគ្គិសនីដ៏ខ្ពស់បំផុតលំដាប់ទី ៥ នៅក្នុងពិពភលោកនោះទេ ប៉ុន្តែក៏ត្រូវបានគេចាត់ទុកថាជាទំនប់វារីអគ្គិសនីដ៏ធំបំផុតលំដាប់ទី ២ នៅក្នុងពិពភលោកផងដែរ៕






