ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ដ៏​ល្បីរបស់​អាមេរិក​នឹង​ចូល​មកកាន់​ទីផ្សារ​កម្ពុជា​

0

​ដោយ​ ​រ៉ា​ណេត​

​ភ្នំពេញ​៖​ ​ក្រុមហ៊ុន​ភ្នាក់ងារ​អចលនទ្រព្យ​ ​ដ៏​ធំ​ប្រចាំ​នៅ​សហរដ្ឋអាមេរិក​ ​នឹង​ចូល​មក​បង្ហាញខ្លួន​នៅ​លើ​ទីផ្សារ​កម្ពុជា​ ​ដែល​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពីទី​ផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​កាន់តែ​ធ្វើ​ពិ​ធិ​ធ​កម្ម​ ​និង​កំពុង​អភិវឌ្ឍន៍​គួរឲ្យ​កត់សំគាល់​។​ ​

​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​អន្តរជាតិ​ ​Century21​ ​Cambodia​ ​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​បាន​បង្ហើប​ប្រាប់​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃទី៣​ ​ឧសភា​នេះ​ថា​ ​ក្នុងអំឡុងឆ្នាំ២០១៩នេះ​ ​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភពលោក​ដ៏​ល្បីឈ្មោះ​របស់​សហរដ្ឋអាមេរិក​ ​នឹង​ចូល​មក​ប្រកួតប្រជែង​នៅ​លើ​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​។​ ​

លោកស្រី​បាន​បញ្ជាក់​ថា​ ​ជាមួយនឹង​វត្តមាន​ក្រុមហ៊ុន​ដ៏​ធំ​ ​ដែល​មាន​អាយុកាល​ជាង៣០ឆ្នាំ​ ​មក​ពី​សហរដ្ឋអាមេរិក​មួយ​នេះ​ ​វា​ជា​ការ​បង្ហាញ​ឱ្យ​ឃើញ​ពី​ការអភិវឌ្ឍន៍​ ​និង​ជា​សញ្ញា​វិជ្ជមាន​នៃ​វិស័យ​អចលនទ្រព្យ​នៅក្នុង​ប្រទេស​យើង​ ​ហើយក៏​ជា​ការ​រួមចំណែក​ក្នុង​ការ​ជួយ​ជំរុញ​ ​និង​ពង្រឹង​វិស័យ​នេះ​ឱ្យ​កាន់តែ​ល្អ​ប្រសើរ​ ​តាមរយៈ​ការប្រកួត​ប្រជែង​គ្នា​ដើម្បី​ទទួល​បាន​ចំណែក​ទីផ្សារ​។​

​ ​លោកស្រី​បាន​បន្ត​ទៀត​ថា​ ​“​ជា​ធម្មតា​ ​មុន​ពេល​គេស​ម្រេច​ចិត្ត​មក​បង្ហាញខ្លួន​នៅ​ប្រទេស​ណាមួយ​ ​គឺ​ពួកគេ​បាន​សិក្សា​យ៉ាង​ច្បាស់​ពី​ស្ថានភាព​នយោបាយ​ ​ស្ថានភាព​សេដ្ឋកិច្ច​ ​ក៏​ដូច​ជា​សក្តា​នុ​ពល​ផង​ដែរ​”​។​លោកស្រី​បន្ត​ថា​ ​“​ជាក់ស្ដែង​ដូចជា​ក្រុមហ៊ុន​ ​Century​ ​21​ ​Cambodia​ ​ជាដើម​ ​មុន​ពេល​ទទួល​បាន​សិទ្ធិ​ ​ធ្វើជា​ការិយាល័យ​តំណាង​ប្រចាំ​នៅ​កម្ពុជា​ ​គឺ​ក្រុមហ៊ុនមេ​បាន​សិក្សា​យ៉ាង​លម្អិត​ ​ទាំង​កេរ្តិ៍ឈ្មោះ​របស់​អ្នកតំណាង​ស្នើសុំ​ ​ទាំង​កេរ្តិ៍ឈ្មោះ​ក្រុមហ៊ុន​ ​ជាពិសេស​ ​ភាព​រីកចម្រើន​នៃ​សេដ្ឋកិច្ច​ ​និង​កម្រិត GDP​ ​ក្នុង​ស្រុក​ផង​ដែរ​”​។​ ​

​លោកស្រី​ ​Grace​ ​Rachny​ ​Fong​ ​បាន​បន្ត​ថា​ ​ចរន្ត​នៃ​ការ​វិនិយោគ​លើ​វិស័យ​អ​ចល្រព្យ​នៅ​កម្ពុជា​ ​កំពុងតែ​មាន​ភាព​ផុលផុស​ ​ដែល​វា​ជា​អាច​ជា​ឱកាសល្អ​សម្រាប់​ពួកគេ​ក្នុង​ការ​ទទួល​បាន​ភាគលាភ​ ​ឬ​ប្រាក់ចំណេញ​ត្រឡប់ទៅវិញ​បាន​យ៉ាង​ងាយ​”​។​ ​

​សហ​ស្ថាបនិក​ ​និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ ​Advance​ ​Real​ ​Estate​ ​លោក​ ​ប៉ូ​ ​អ៊ា​វ​គង់​ ​បាន​មានប្រសាសន៍​ប្រាប់​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ដដែល​នេះ​ថា​ ​វា​មិន​មាន​អ្វី​ដែល​ក្ដី​ព្រួយបារម្ភ​នោះ​ទេ​ ​អ្វី​ដែល​សំខាន់​នោះ​ត្រង់ថា​ ​តើ​ក្រុមហ៊ុន​អចលនទ្រព្យ​ដែល​ធំ​មួយ​នោះ​ ​មក​បម្រើ​លើ​ផ្នែក​ទីផ្សារ​មួយ​ណា​ក្នុង​វិស័យ​អចលនទ្រព្យ​ ​ជា​ក្រុមហ៊ុន​ភ្នាក់ងារ​ឬ​ជា​ក្រុមហ៊ុន​វិនិយោគ​ ​ឬ​ជា​ប្រភេទ​ក្រុមហ៊ុន​ដែល​លក់​កេរ្តិ៍ឈ្មោះ​ ​(​លក់​ ​Franchise​)​ បន្ត​។​ ​

​លោក​បន្ត​ទៀត​ថា​ ​“​វា​ជា​រឿង​ដែល​ល្អ​ចំពោះ​វិស័យ​មួយ​នេះ​ ​ព្រោះ​នៅពេល​ដែល​មាន​ក្រុម​ហ៊ុន​ធំៗ​ ​ចូល​មកកាន់​តែ​ច្រើន​ ​វា​នឹង​ធ្វើ​ឱ្យ​ក្រុម​ហ៊ុន​តូច​ៗ​នៅក្នុង​ស្រុក​ព្យាយាម​ពង្រឹង​សមត្ថភាព​របស់​ខ្លួន​ ​ទៅលើ​គុណភាព​នៃ​សេវាកម្ម​របស់​ខ្លួន​ដើម្បី​មាន​លទ្ធភាព​អាច​ប្រកួតប្រជែង​ ​រក្សា​ ​និង​ទទួល​បាន​ចំណែក​ទីផ្សារ​របស់​ខ្លួន​”​៕​

LEAVE A REPLY

Please enter your comment!
Please enter your name here