ក្រសួងចុះបញ្ជីរដីសហគមន៍ជនជាតិភាគតិចទំពួនទំហំជិត ៣០០០ហិកតា

ចែករំលែក

ដោយៈ គង់ សូរិយា

    រតនគិរីៈ រដ្ឋបាលខេត្តរតនគិរី តាមរយៈមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្ត បានចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិចទំពួន ក្បាលដីលេខ០១២ មានទំហំ ២.៩២២៨ហិកតា ស្ថិតនៅភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ ខេត្តរតនគិរី។

ដីសហគមន៍ជនជាតិដើមភាគតិចទំពួន ត្រូវបានចុះបញ្ជីជាកម្មសិទ្ធិសមូហភាពតាមបច្ចេកទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយប្រធានសហគមន៍ជនជាតិដើមភាគតិចទំពួន ភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ៕


ចែករំលែក