តើស្ថានភាពនៃវិស័យអចលនទ្រព្យនៅប្រទេសចិនកំពុងវិវត្តន៍ដូចម្តេចគិតមកទល់ពេលនេះ?

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា តម្លៃផ្ទះថ្មីរបស់ប្រទេសចិនបានធ្លាក់ចុះ០,៣ភាគរយនៅក្នុងខែសីហា ធៀបនឹងខែកក្កដា ដោយសារតម្រូវការនៅតែបន្តធ្លាក់ចុះ ហើយទីផ្សារលំនៅដ្ឋានបន្តជះផលប៉ះពាល់លើកំណើនសេដ្ឋកិច្ចចិន។

តួលេខខាងលើនេះត្រូវបានគណនាដោយកាសែត Reuters ដោយផ្អែកលើទិន្នន័យរបស់ការិយាល័យស្ថិតិជាតិរបស់ប្រទេសចិន (NBS) ។ បើគិតមូលដ្ឋានប្រចាំឆ្នាំ តម្លៃផ្ទះថ្មីបានធ្លាក់ចុះ២,៥ភាគរយនៅក្នុងខែសីហា ក្រោយពីបានធ្លាក់ចុះ២,៨ភាគរយនៅក្នុងខែកក្កដា។

វិស័យអចលនទ្រព្យរបស់ប្រទេសចិនបានដាំក្បាលចុះចាប់តាំងពីឆ្នាំ២០២១។ ទន្ទឹមនឹងនេះ រដ្ឋាភិបាលចិនបានដាក់ចេញវិធានការជំរុញជាច្រើន រាប់ចាប់ពីការកាត់បន្ថយអត្រាការប្រាក់លើប្រាក់កម្ចីរហូតដល់ការជួសជុលភូមិក្នុងទីក្រុង ដើម្បីស្តារវិស័យអចលនទ្រព្យ។

ក្នុងចំណោមបណ្តាទីក្រុងចំនួន៧០នៅប្រទេសចិន ក្នុងនោះតម្លៃផ្ទះនៅទីក្រុងចំនួន៥៧ បានធ្លាក់ចុះក្នុងអត្រាប្រចាំខែ។នេះបើយោងតាមការស្ទង់មតិដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តម្លៃផ្ទះប្រភេទទី២(Second-hand)ក៏បានធ្លាក់ចុះផងដែរ។ តម្លៃផ្ទះប្រភេទទី២​នៅ​ទីក្រុង​លំដាប់​ទី​១ បាន​ធ្លាក់​ចុះ៣,៥ភាគរយ​ធៀបនឹងឆ្នាំមុន ខណៈ​តម្លៃផ្ទះនៅទីក្រុងលំដាប់​ទី២ បានធ្លាក់​ចុះ៥,២ភាគរយកាលពីខែសីហា។

យោងតាមទិន្នន័យដាច់ដោយឡែកបានបង្ហាញថា ការវិនិយោគអចលនទ្រព្យក្នុងប្រទេសចិនបានដាំក្បាលចុះ១២,៩ភាគរយចន្លោះពីខែមករារហូតដល់ខែសីហាបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕ប្រភព: Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here