គម្រោងអចលនទ្រព្យផ្នែកភស្តុភារថ្មីចំនួន៣,២លានម៉ែត្រការ៉េនឹងចាក់បញ្ចូលទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុីនៅឆ្នាំនេះ

0
គម្រោងអចលនទ្រព្យផ្នែកភស្តុភារថ្មីចំនួន៣,២លានម៉ែត្រការ៉េនឹងចាក់បញ្ចូលទីក្រុងហ្សាការតារបស់ឥណ្ឌូនេសុីនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ JLL បានព្យាករណ៍ថា ការផ្គត់ផ្គង់អចលនទ្រព្យភស្តុភារថ្មីនៅក្នុងទីក្រុងហ្សាការតារបស់ប្រទេសឥណ្ឌូនេសុីនឹងកើនឡើងដល់ទំហំ៣,២លានម៉ែត្រការ៉េនៅឆ្នាំ២០២៥។

ទោះបីជាយ៉ាងណា ​ក្រុមហ៊ុន JLL បាន​លើកឡើង​ថា រដ្ឋាភិបាលឥណ្ឌូនេសុីត្រូវដោះស្រាយឧបសគ្គ​ជា​ច្រើន​​ដើម្បី​ជំរុញលើក​កម្ពស់​សមត្ថភាពនៃការ​ប្រកួត​ប្រជែង​ជា​សកល​ និង​និរន្តរភាព​នៃ​លំហូរទុនវិនិយោគ​ផ្ទាល់​ពី​បរទេស​(FDI)។

ចំនួនជាង៥០ភាគរយនៃការសាកសួរព័ត៌មានសរុបមានប្រភពមកពីបណ្តាក្រុមហ៊ុនចិន ដែលស្វែងរកជួលឃ្លាំង និងរោងចក្រ។ ក្នុងនោះ បណ្តាក្រុមហ៊ុនផលិតរថយន្តអគ្គិសនី និងគ្រឿងអេឡិចត្រូនិកបានរួមចំណែកដល់តម្រូវការជួលឃ្លាំងទំនើប។

តម្រូវការជួលអចលនទ្រព្យភស្តុភារនៅទីក្រុងហ្សាការតានៅតែមានភាពរឹងមាំក្នុងរង្វង់ជាង១០០.០០០ម៉ែត្រការ៉េកាលពីត្រីមាសទី២។ ការជួលភាគច្រើនមានទីតាំងនៅក្នុងតំបន់ឧស្សាហកម្ម Cikarang ក្នុងរដ្ឋធានីហ្សាការតា។

អត្រាអចលនទ្រព្យភស្តុភារទំនេរ(Vacancy Rate) បានថយចុះពី៩,៥ភាគរយមកនៅត្រឹម៥,៩ភាគរយ ដោយសារភាពរឹងមាំនៃតម្រូវការខ្លាំង និងអវត្តមាននៃការផ្គត់ផ្គង់ថ្មីនៅត្រីមាសទី២។ គម្រោងថ្មីមួយចំនួនត្រូវបានគេរំពឹងថា នឹងបើកដំណើរការនៅត្រីមាសទី៣ ដែលមានទំហំប្រហែល២៤២.៦០០ម៉ែត្រការ៉េ។

តំបន់ Cikarang និងតំបន់ Karawang ដែលជាច្រករបៀងឧស្សាហកម្មនៅភាគខាងកើតនៃទីក្រុងហ្សាការតា នឹងទទួលបានគម្រោងអចលនទ្រព្យថ្មីសរុបទំហំ១០២.៤០០ម៉ែត្រការ៉េ នៅឆមាសទី២ ឆ្នាំ២០២៥។ តំបន់ទាំងនេះបានទាក់ទាញក្រុមហ៊ុនផលិតកម្មបរទេសចូលមកកាន់ទីផ្សារឥណ្ឌូនេស៊ី៕ប្រភព: JLL៕

LEAVE A REPLY

Please enter your comment!
Please enter your name here