ដំណឹងល្អ! ក្រសួងមហាផ្ទៃត្រៀមផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណ និងលិខិតឆ្លងដែននៅតាមរាជធានី ខេត្ត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្នុងគោលដៅសម្រួលសេវាកម្ម ខិតកាន់តែកៀកនឹងប្រជាពលរដ្ឋ ក្រសួងមហាផ្ទៃកំពុងរៀបចំយន្តការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែននៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្តទូទាំងប្រទេស។

ព័ត៌មាននេះត្រូវបានលើកឡើងក្នុងកិច្ចប្រជុំនៅក្រសូងមហាផ្ទៃ ក្រោមការដឹកនាំរបស់លោកសួស ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី២៦ កញ្ញានេះ។

កិច្ចប្រជុំពិភាក្សានេះក៏មានការចូលរួម ពីលោកឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម អំពីការរៀបចំយន្តការ នៃការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងលិខិតឆ្លងដែន នៅអង្គភាពច្រកចេញចូលតែមួយរាជធានី ខេត្ត នៅទីស្តីការក្រសួងមហាផ្ទៃ។

គោលបំណងសំខាន់នៃកិច្ចប្រជុំពិភាក្សានេះ ដើម្បីពិនិត្យ ពិភា​ក្សា​អំពីការរៀបចំយន្តការ សម្រាប់ផ្តល់សេវាអត្តសញ្ញាណប័ណ្ណ សញ្ជា​តិខ្មែរ និងលិខិតឆ្លងដែននៅតាមអង្គភាព ច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ដែលនឹងផ្ដោតលើរបៀបនៃការផ្ដល់សេវា ការចាត់តាំងបុគ្គលិកជំនាញ សម្រាប់ទទួលពាក្យស្នើសុំពីប្រជាពលរដ្ឋ ការពិនិត្យ និងផ្តល់យោបល់បច្ចេកទេស និងការរៀបចំរបាយការណ៍៕

LEAVE A REPLY

Please enter your comment!
Please enter your name here