ដោយៈ គង់ សូរិយា
សៀមរាបៈ ថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប បានជំនួបពិភាក្សាការងារ និងសម្ដែងការគួរសម រវាងថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ជាមួយប្រតិភូក្រុងQingdao នៃសាធារណរដ្ឋប្រជាមានិតចិន។
អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោក នាក់ ណេរ៉ុន កាលពីសប្តាហ៍មុន បានទទួលជួបពិភាក្សាការងារ និងសម្ដែងការគួរសម ជាមួយលោកZeng Zanrong លេខាធិការនៃគណៈកម្មាធិការCPC ក្រុងQingdao នៃសាធារណរដ្ឋប្រជាមានិតចិន។
ភាគីទាំងពីរបានផ្លាស់ប្ដូរកិច្ចពិភាក្សា ផ្ដោតទៅលើវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យទេសចរណ៍ កសិកម្ម វប្បធម៌ ជាពិសេសវិស័យសុខាភិបាល ដោយឆ្លៀតក្នុងឱកាសនៃជំនួបពិភាក្សាការងារខាងលើផងដែរ ប្រធានមន្ទីរពេទ្យនៃទីក្រុងQingdao ក៏បាននាំយកអំណោយឱសថបុរាណចិន ជូនដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីពង្រឹងទំនាក់ទំនងសម្ព័ន្ធមេត្រីភាព និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅរវាងគ្នាទៅវិញទៅមក។
ជាមួយគ្នានេះ ភាគីទាំងពីរសង្ឃឹមថា ទំនាក់ទំនងកិច្ចសហប្រតិ បត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមក នឹងធ្វើឱ្យមានការអភិវឌ្ឍរួមគ្នាកាន់តែល្អប្រសើរ៕