ដោយ: សហសេវិក
អន្តរជាតិ: ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានចុះហត្ថលេខាលើច្បាប់ថ្មីចំនួន២ ដែលត្រូវបានគេរំពឹងថា នឹងជួយជំរុញសន្ទុះទីផ្សារអចលនទ្រព្យហ្វីលីពីន។ វិធានការទាំងនេះមានគោលបំណងទាក់ទាញការវិនិយោគបរទេស និងពន្លឿនគម្រោងហេដ្ឋារចនាសម្ព័ន្ធ។
ទី១: ការពង្រីករយៈពេលជួលដីបន្ថែមសម្រាប់វិនិយោគិនបរទេស ក្រោមច្បាប់លេខ RA 12252
ច្បាប់ថ្មីនេះអនុញ្ញាតឱ្យវិនិយោគិនបរទេសជួលដីឯកជននៅប្រទេសហ្វីលីពីនចំនួន៩៩ឆ្នាំ បើធៀបនឹងរយៈពេលកំណត់ពីមុនត្រឹម៥០ឆ្នាំ និងអាចបន្តចំនួន២៥ឆ្នាំទៀត។ ច្បាប់នេះត្រូវបានគេរំពឹងថា នឹងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនទៅក្នុងគម្រោងឧស្សាហកម្ម ទេសចរណ៍ និងកសិ-ឧស្សាហកម្ម ដោយអាចជំរុញឱ្យបណ្តាអ្នកអភិវឌ្ឍន៍សហការជាមួយក្រុមហ៊ុនម៉ាកយីហោល្បីៗលើពិភពលោក ដើម្បីសាងសង់រមណីយដ្ឋាន រោងចក្រ និងមជ្ឈមណ្ឌលដឹកជញ្ជូន។
ច្បាប់នេះក៏អាចលើកទឹកចិត្តដល់ឧស្សាហកម្មផលិតកម្ម ដូចជាយានយន្តអគ្គិសនី និងឧបករណ៍អេឡិចត្រូនិក ដែលធ្វើឱ្យប្រទេសហ្វីលីពីនកាន់តែមានភាពប្រកួតប្រជែងក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស។








