ដោយៈ ម៉ាណា
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោកនូ សុវត្ថិ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើការងារពង្រឹងគុណភាព កំណាត់ផ្លូវលេខ២៦០បេ៧អា ប្រវែង៥០,៧០គីឡូម៉ែត្រ នៅខេត្តក្រចេះ។
កិច្ចប្រជុំនេះធ្វើឡើង ជាមួយប្រតិភូក្រុមហ៊ុន K.P Cement Industry Co.,Ltd ដោយមានការចូលរួមពី លោកអនុរដ្ឋលេខាធិការ លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តក្រចចេះ និងមន្ត្រីជំនាញពាក់ព័ន្ធផងដែរ។
-->

កិច្ចប្រជុំនេះរៀបចំឡើង ក្នុងបំណងដើម្បីពិនិត្យពិភាក្សា ទៅលើបទបង្ហាញពាក់ព័ន្ធ ការងារពង្រឹងគុណភាព កំណាត់ផ្លូវលេខ២៦០បេ៧អា ទទឹង៦ម៉ែត្រ នៅខេត្តក្រចេះ ដើម្បីជាមូលដ្ឋាន និងព័ត៌មានច្បាស់លាស់ពាក់ព័ន្ធការងារបច្ចេកទេស ក៏ដូចជា បទដ្ឋានគតិយុត្តផ្សេងៗ ក្នុងការរៀបចំគម្រោងពង្រឹង គុណភាពកំណាត់ផ្លូវនេះឱ្យបានឆាប់រហ័ស សំដៅជួយសម្រួល ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនឆ្លងកាត់ និងលើកកម្ពស់ដល់សេដ្ឋកិច្ចជាតិ៕
