ទីក្រុងនរាត្រៀមបង្ហាញអាគារកប់ពពកលើកដំបូងកំពស់ ជិត២១៥ម៉ែត្រ

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ទីក្រុងទំហំ១២៥ហិកតា ស្ថិតនៅប្របដងទន្លេមេគង្គ និងប្រជុំនៃទន្លេចតុមុខ បាននិងកំពុងបង្ហាញប្រជាប្រិយភាពកាន់តែខ្លាំង ជាមួយដំណើរការអភិវឌ្ឍឥតឈប់ឈរ។

ទីក្រុងអភិវឌ្ឍន៍ដោយក្រុមហ៊ុនOCICនេះ បាននិងកំពុងទាក់ទាញការវិនិយោគពីក្នុងស្រុក និងអន្តរជាតិ។

ជាក់ស្តែងអាគារមួយ គម្រោងអគារ GlA Norah Tower កម្ពស់២១៤,៨០ម៉ែត្រ ស្មើនឹង៤៨ជាន់ បាននិងកំពុងសាងសង់ និងកំពុងក្លាយ ជាអគារខ្ពស់ដំបូងគេប្រចាំទឹកដីកោះនរាហ៍ វិនិយោគក្នុងទឹកប្រាក់សាងសង់ប្រមាណ៨៥,៤៣៥លានលានដុល្លារ អភិវឌ្ឍន៍និងវិនិយោគដោយក្រុមហ៊ុន ជី.អាយ.អេ នារា ថៅវើ (GlA Norah Tower)។

GlA Norah Tower បាននិងកំពុងសាងសង់ និងអភិវឌ្ឍន៍លើផ្ទៃក្រលាសំណង់សរុបប្រមាណ១២៩,៤៤៥.៨៥ម៉ែត្រការ៉េ មានបន្ទប់សរុបចំនួន២៥៣យូនីត។

ទីតាំងអភិវឌ្ឍន៍ស្ថិតនៅ ភូមិឬស្សីស្រស់ ក្រុងនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here