ដោយៈ ចំណាន
ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ លោករស់ វណ្ណា បានអញ្ជើញដឹកនាំ កិច្ចប្រជុំពិនិត្យពិភាក្សា អំពីការងារសិក្សាបច្ចេកទេសគំនូសប្លង់លម្អិត សម្រាប់ប្រព័ន្ធការពារទឹកជំនន់ ក្នុងក្រុងតាខ្មៅ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ធ ក្រុមការងារទីប្រឹក្សាគម្រោង Consultant Dohwa-Seoyoung Joint Venture និងក្រុមការងារក្រុមហ៊ុនសាងសង់ Joint Venture of KUMHO-TECHCROSS។








