ដោយៈ ម៉ាលីនណា
ភ្នំពេញៈ រដ្ឋាភិបាល និងក្រុមហ៊ុនសាងសង់ទីក្រុងរណបនរា និងក្រុងរណបMekong Quay បានជួបជាមួយរដ្ឋមន្រ្តីសាធារណការនិងដឹកជញ្ជូនកាលពីថ្ងៃទី២៨ មករា កន្លងមកនេះ។
គំរោងនេះបាននិងកំពុងទទួលការអបអរសាទរ ពីប្រជាពលរដ្ឋនៅក្រុងអរិយក្សត្រ ប៉ុន្តែពេលវេលានៃការសាងសង់នាពេលណា និងចាប់ផ្តើមដូចម្តេចមិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
-->
លោកបណ្ឌិតតេង រិទ្ឋីអគ្គនាយកក្រុមហ៊ុនR-Investment Groupបានមានប្រសាសន៍ឲ្យដឹងកាលពីថ្ងៃទី២៩ មករាថា ការបង្ហាញគំរោងនេះ នឹងជួយលើកកំពស់ការអភិវឌ្ឈនៅក្រុងអរិយក្សត្របន្ថែម ពិសេសធ្វើឲ្យតម្លៃដីធ្លីនឹងកើនឡើងបន្ថែមទៀត។
លោកបន្តថា “នៅពេលមានគំរោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ឋថ្មីៗកើតឡើង តម្លៃដីធ្លីនឹងមានការកើនឡើង ពិសេសតម្លៃដីធ្លី ប៉ុន្តែវានឹងស្ថិតនៅក្នុងសភាពទ្រឹង នៅពេលគំរោងចាប់ផ្តើមដំណើរការ”។

តើស្ពាននេះ នឹងអាចចាប់ផ្តើមសាងសង់នាពេលណា? អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោកផន រឹមបានមានប្រសាសន៍ឲ្យដឹង កាលពីថ្ងៃទី២៩ មករា ឆ្នាំ២១០២៦ថា ការប្រជុំកាលពីថ្ងៃទី២៨ មករា ជាជំនួបលើកដំបូងរវាងក្រុមហ៊ុនអភិវឌ្ឍន៍ស្ពាន និងក្រសួងនៅឡើយ ប៉ុន្តែប្លង់លំអិតរបស់គំរោងនេះ មិនទាន់អាចបញ្ជាក់បាននៅឡើយទេ។
លោកបន្តថា “វាជាគំរោងស្ពានរបស់វិស័យឯកជន ប៉ុន្តែក្រសួងក្នុងនាមជាស្ថាប័នបច្ចេកទេសខាងស្ពានថ្នល់ គឺក្រុមហ៊ុនមកសុំមតិយោបល់ និងធាតុចូលដើម្បីសិក្សាលើគំរោងនេះ”។
អ្នកវិភាគបានលើកឡើថា គំរោងសាងសង់ស្ពានយោងដោយខ្សែកាបនេះ អាចនឹងជំនួសស្ពានមិត្តភាពកម្ពុជា កូរ៉េ ប្រសិនជារដ្ឋាភិបាល មើលឃើញពីភាពមិនចាំបាច់ នៃការសាងសង់ស្ពាននេះ ស្របពេលស្ថានភាពសេដ្ឋកិច្ច សង្គមមិនសូវមានភាពល្អប្រសើរ។
រដ្ឋាភិបាលអាចទុកថវិកាដែលមាន សម្រាប់អភិវឌ្ឍន៍គំរោងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានាបន្ថែមទៀត ជាជាងសាងសង់ស្ពានជិតគ្នា និងចំណាយថវិកាច្រើន៕ នេះបើតាមការលើកឡើងរបស់លោកយិន លាងគង់អគ្គនាយកគេហទំព័រPropertyarea.asia៕

