ដោយៈ ម៉ាណា
ភ្នំពេញៈ ក្រុមមន្រ្តីនិងដៃគូអភិវឌ្ឍន៍បានលើកយកគំរោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗចំនួន៦ យកមកពិភាក្សា និងផ្លាស់ប្តូរបទពិសិធន៍។
គម្រោងដែលត្រូវបានលើកមកពិភាក្សារួមមាន ដូចជា គម្រោងកែលម្អផ្លូវជាតិលេខ៤ ក្រោមកម្ចីឥណទានពីធនាគារពិភពលោក គម្រោងសាងសង់ផ្លូវជាតិលេខ១០ ក្រោមហិរញ្ញប្បទានហិរញ្ញប្បទានសហប្រតិបត្តិការជាមួយប្រទេសចិន គម្រោងអភិវឌ្ឍន៍ប្រព័ន្ធចម្រោះទឹកកខ្វក់ក្រុងតាខ្មៅ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េ គម្រោងបណ្តាញហេដ្ឋារចនាសម្ព័ន្ធផ្លូវ នៅតំបន់ភូមិភាគឦសាន្ត ក្រោមក្របខ័ណ្ឌជំនួយបច្ចេកទេសធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី គម្រោងអភិវឌ្ឍន៍ទីក្រុងគួរឱ្យចង់រស់នៅ ក្រោមឥណទានសម្បទានពីធនាគារអភិវឌ្ឍអាស៊ី និងគម្រោងលើកកម្រិតផ្លូវជាតិលេខ៥ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការ ជាមួយប្រទេសជប៉ុន។
-->
កិច្ចពិភាក្សានេះ បានធ្វើឡើងក្នុងពិធីសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។
ពិធីនេះធ្វើឡើងក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់លោកប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំក្រុមពិភាក្សាទី២ ស្តីពីបទពិសោធន៍នៃការគ្រប់គ្រង និងតាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ដោយមានការ ចូលរួមពីវាគ្មិនកិត្តិយស ដែលជាថ្នាក់ដឹកនាំនាយកគ្រប់គ្រង និងប្រធានគ្រប់គ្រងគម្រោង មានបទពិសោធន៍ជាច្រើនឆ្នាំ ក្នុងការគ្រប់គ្រងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួង។
កិច្ចពិភាក្សានារសៀលនេះ បានប្រព្រឹត្តទៅយ៉ាងផុសផុល និងរស់រវើក ដោយផ្ដោតសំខាន់លើការគ្រប់គ្រង និងតាមដានការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធ ក្រោមហិរញ្ញប្បទានពីដៃគូអភិវឌ្ឍន៍ ពិសេសទៅលើបទពិសោធន៍ល្អៗ ក្នុងការដោះស្រាយបញ្ហាប្រឈមនៅគ្រប់ដំណាក់កាលនៃការអនុវត្ត និងការសម្រសម្រួលជាមួយដៃគូហិរញ្ញប្បទាន ក្រុមហ៊ុនទីប្រឹក្សា ក្រុមហ៊ុនសាងសង់ និងក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិធីសាស្ត្រល្អរៗ ក្នុងការតាមដានការអនុវត្តគម្រោងក្រោមហិរញ្ញប្បទានដៃគូអភិវឌ្ឍន៍ឱ្យមានប្រសិទ្ធិភាព គុណភាពស្របតាមបទដ្ឋានបច្ចេកទេស ទាន់ពេលវេលាស្របតាមតាមផែនការ សំដៅធ្វើយ៉ាងណាអោយគម្រោងទាំងនេះ នាំមកនូវអត្ថប្រយោជន៍ និងសារៈសំខាន់ដល់វិស័យសេដ្ឋកិច្ច និងសង្គមកិច្ចរបស់កម្ពុជា៕
