គម្រោងផ្សារទំនើប Furi Times Square Mall។ រូបថត៖ សហការី
ដោយ ដន
ខេត្តព្រះសីហនុៈ ផ្សារទំនើបទីមួយនៅខេត្តព្រះសីហនុ FURI Times Square ត្រូវបានជ្រើសរើសសម្រាប់ពានរង្វាន់រចនាស្ថាបត្យកម្មដ៏ល្អមួយ។
តំណាងក្រុមហ៊ុន Furi Times Square Mall ឡើងទទួលពានរង្វាន់។ រូបថត៖ សហការី
គម្រោងផ្សារទំនើប Furi Times Square Mall ដែលមានទីកន្លែងលក់រាយ និងកន្លែងកំសាន្តចំនួន៦,០០០ម៉ែត្រការ៉េ ត្រូវបានជ្រើសរើសនៅក្នុងប្រភេទរចនាស្ថាបត្យកម្មល្អបំផុតនៅឯពិធីពានរង្វាន់អចលនទ្រព្យកម្ពុជា ដែលរៀបចំឡើងនៅសណ្ឋាគារសូហ្វីតែលភ្នំពេញកាលពីដើមខែនេះ។ ផ្សារនេះមានទីតាំងនៅជិតវិមានឯករាជ្យនៅសង្កាត់មិត្តភាពក្រុងព្រះសីហនុ និងបើកដំណើរការនៅចុងឆ្នាំនេះ។
-->
អគារដែលមានកម្ពស់៤ជាន់ នឹងមានទំហំសម្រាប់ជួលរហូតដល់១២,០០០ ម៉ែត្រការ៉េ ហើយនឹងមានរោងភាពយន្តLegend Cinema ដំបូងរបស់ទីក្រុងព្រះសីហនុ ។ មជ្ឈមណ្ឌលផ្សារទំនើបនេះ នឹងបំពេញតម្រូវការតាមកំណើនទេសចរណ៍ដ៏ធំ នៅក្នុងទីក្រុងនេះ និងតម្រូវការម៉ាកល្បីៗពីបរទេស។
លោក Chin Chanlen អ្នកគ្រប់គ្រងគម្រោងនៅ Furi Times Square បានឱ្យដឹងកាលពីចុងសប្តាហ៍មុនថា “ដោយសារតែកំណើនភ្ញៀវទេសចរបរទេស និងលំហូរចូលនៃភ្ញៀវទេសចរសាកលលោកយើងគិតថា វាជាការឈ្លាសវៃក្នុងការវិនិយោគជាទឹកប្រាក់ ១០លានដុល្លារក្នុងការសាងសង់មជ្ឈមណ្ឌលលក់រាយលំដាប់ទំនើប។ យើងជឿជាក់ថាវានឹងទទួលបានជោគជ័យ ដោយសារតែការកើនឡើងនៃភ្ញៀវទេសចរ និងវិនិយោគិនបរទេសចូលមកក្នុងតំបន់នេះ”។
ក្រុមហ៊ុន Furi International និងអ្នកវិនិយោគមកពីហុងកុង និងម៉ាកាវមានគំរោងអភិវឌ្ឍន៍ជាច្រើនទៀតនៅក្នុងខេត្តព្រះសីហនុ រួមទាំងគម្រោង Furi Residences ដែលមាន៥៦១យូនីត និងចម្ងាយ ៨០០ ម៉ែត្រពីឆ្នេរអូរឈើទាល៕
តំណាងក្រុមហ៊ុន Furi Times Square Mall ឡើងទទួលពានរង្វាន់។ រូបថត៖ សហការី
រូបភាព 3D នៃផ្សារទំនើប Furi Times Square Mall
រូបភាព 3D នៃផ្សារទំនើប Furi Times Square Mall