ខេត្តព្រះសីហនុត្រៀមស្វាគមន៍គំរោងវិនិយោគមានទឹកប្រាក់១៥៦លានដុល្លារអាមេរិក

0

ដោយៈ ម៉ាលីនណា

    ព្រះសីហនុៈ ក្រុមការងារជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសំណើគម្រោង ចំនួន៣៥ មានទុនវិនិយោគសរុបជាង១៥៦លានដុល្លារអាមេរិក។

គំរោងវិនិយោគទាំងនោះរួមមាន វិស័យផលិតកម្ម៖ រោងចក្រផលិតចំណីសត្វ, គ្រឿងសង្ហារិម, បំពង់ទឹក, កេសកាតុង និងសិប្បកម្មប្រេងឆា។

បរិស្ថាន និងបច្ចេកវិទ្យា៖ រោងចក្រកែច្នៃសំណល់ និងស្ថានីយសាករថយន្តអគ្គិសនី -អចលនទ្រព្យ និងសេវាកម្ម៖ អគារពហុមុខងារ, សណ្ឋាគារ និងផ្សារទំនើប។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកហ៊ាន សាហ៊ីប ប្រធានក្រុមការងារជម្រុញការវិនិយោគនៅខេត្តព្រះសីហនុ និងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here