ដោយៈ គង់ សូរិយា
ព្រះសីហនុៈ គម្រោងរៀបចំកែលម្អសួនសាធារណៈ លើឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។
គម្រោងរៀបចំកែលម្អសួនសាធារណៈ លើឆ្នេរអូរត្រេះ ក្រុងព្រះសីហនុ ស្ថិតក្នុងដំណាក់កាលទីពីររបស់គម្រោង Golden Sun Sky ដែលដំណាក់កាលទីមួយ ក្នុងទុនវិនិយោគប្រមាណ១,៣៧០លានដុល្លារ ជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន Suncity Group ដែលជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយរបស់ម៉ាកាវ ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនដ៏ធំនៅក្រុងហុងកុង បានចូលជាដៃគូជាមួយក្រុមហ៊ុនចុះបញ្ជីក្នុងស្រុក Golden Sun Sky។

តំបន់អូរត្រេះ ខេត្តព្រះសីហនុបានប្រែក្លាយពីភាពស្ងាត់ជ្រងំ មកជាតំបន់មានការអភិវឌ្ឍយ៉ាងរសរវើក ក្រោមការវិនិយោគពីក្រុមហ៊ុនចិនជាច្រើន ដែលគិតពីឆ្នាំ២០២៦ រហូតមកទល់បច្ចុប្បន្ននេះ ខេត្តទទទួលបានគំរោងវិនិយោគ ប្រមាណ២០ពាន់លានដុល្លារអាមេរិក។ នេះបើតាមតួលេខ ដែលបានកត់ត្រាដោយPropertyarea.asia៕







