គំរោងអភិវឌ្ឈន៍សួនសាធារណៈរបស់ក្រុមហ៊ុនធំមួយដែលបោះទុនជាង១៣០០លានដុល្លារនៅខេត្តព្រះសីហនុបានកំពុងវិវត្តន៍

0

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ គម្រោងរៀបចំកែលម្អសួនសាធារណៈ​ លើឆ្នេរអូរត្រេះ​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីតំណា​ងក្រសួងស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន។

គម្រោងរៀបចំកែលម្អសួនសាធារណៈ​ លើឆ្នេរអូរត្រេះ​ ក្រុងព្រះសីហនុ​ ស្ថិតក្នុងដំណាក់កាលទីពីររបស់គម្រោង Golden Sun Sky ដែលដំណាក់កាលទីមួយ ក្នុងទុនវិនិយោគប្រមាណ១,៣៧០លានដុល្លារ ជាការវិនិយោគរួមគ្នារបស់ក្រុមហ៊ុន Suncity Group ដែលជាក្រុមហ៊ុនប្រតិបត្តិករ ឈានមុខគេមួយរបស់ម៉ាកាវ ជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារហ៊ុនដ៏ធំនៅក្រុងហុងកុង បានចូលជាដៃគូជាមួយក្រុមហ៊ុនចុះបញ្ជីក្នុងស្រុក Golden Sun Sky។

តំបន់អូរត្រេះ ខេត្តព្រះសីហនុបានប្រែក្លាយពីភាពស្ងាត់ជ្រងំ មកជាតំបន់មានការអភិវឌ្ឍយ៉ាងរសរវើក ក្រោមការវិនិយោគពីក្រុមហ៊ុនចិនជាច្រើន ដែលគិតពីឆ្នាំ២០២៦ រហូតមកទល់បច្ចុប្បន្ននេះ ខេត្តទទទួលបានគំរោងវិនិយោគ ប្រមាណ២០ពាន់លានដុល្លារអាមេរិក។ នេះបើតាមតួលេខ ដែលបានកត់ត្រាដោយPropertyarea.asia៕

LEAVE A REPLY

Please enter your comment!
Please enter your name here